វេស្សន្ដរជាតក

ព្រះត្រៃបិដក
វិន័យបិដក
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
សុត្តន្តបិដក
ទីឃនិកាយ មជ្ឈិមនិកាយ
សំយុត្តនិកាយ អង្គុត្តរនិកាយ
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
ខុទ្ទកនិកាយ
អភិធម្មបិដក
ធម្ម វិភង្គ ធាតុបុ. កថាវត្ថុ យមកប្បករណ៍
មហាបដ្ឋាន

បង្ហាញ · ការពិភាក្សា · កែប្រែ

មហាវេស្សន្តរជាតក


ព្រះបរមសាស្ត្រាចារ្យកាល​គង់នៅ​ក្នុង​វត្តនិគ្រោធារាម នគរកបិលពស្តុ ទ្រង់​ប្រារព្ធ​នូវ​ភ្លៀងបោក្ខរព័ស៌ ទ្រង់​សម្ដែង​ព្រះធម៌ទេសនា​នេះ​ថា ផុស្សតី វរវណ្ណាកេដូច្នេះ​ជាដើម​
សេចក្ដីពិត​ថា​៖ កាលដែល​ព្រះបរមសាស្ត្រាចារ្យ ទើប​បាន​ត្រាស់ ទ្រង់​គង់​ក្នុង​នគររាជគ្រឹះ អស់​ហេមពាន្ត​រដូវ ទ្រង់​មាន​ព្រះភិក្ខុសង្ឃ​អង្គ​អរហន្ត​ចំនួន ២០ ពាន់​ជា​បរិវារ ទ្រង់​យាត្រា​និវត្ត​មកកាន់​នគរកបិលពស្តុ​វិញ មាន​ព្រះឧទាយី​ដែល​ព្រះបាទស្រីសុទ្ធោទន៍ ឲ្យ​ទៅ​និមន្ត​នោះ​ជា​មគ្គុទ្ទេសក៍​។ គ្រានោះ​ពួក​ស្ដេច​សក្យរាជ​ព្រមព្រៀងគ្នា​កំណត់យក​សួនច្បារ​ជា​រមណីយដ្ឋាន របស់​ដែន​សក្កៈ ឈ្មោះ​និគ្រោធារាម​ថ្វាយ​ជា​អារាម​ផ្ដាច់​មក​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​។ ព្រះរាជា​ទាំងឡាយ​នោះ​កាល​យាង​ទៅ​ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ព្រះបរមគ្រូ ទ្រង់​តែងតែ​រុញ​ពួក​យុវក្សត្រ​ដែល​ក្មេងៗ​ជាង​ព្រះពុទ្ធ​ឲ្យ​ចូលទៅ​គង់​ ខាងមុខៗ ឯ​ពួក​ព្រឹទ្ធរាជ ក្រាញ​នៅ​តែ​ខាងក្រោយៗ ដោយ​កិរិយា​ពុំ​ព្រម​ថ្វាយបង្គំ​ព្រះបរមសាស្ដា​។ ព្រះភគវន្តាចារ្យ ទ្រង់​ជ្រាប​អធ្យាស្រ័យ​នៃ​ពួក​ព្រះញាតិ​ទាំងនោះ ទើប​ទ្រង់​ចូលកាន់​ចតុត្ថជ្ឈាន​ហោះ​ទៅកាន់​អាកាសវេហាស៍ ទ្រង់​សម្ដែង​បាដិហារ្យ​ជា​គ្រឿង​អស្ចារ្យ​ប្លែកៗ​។ ព្រះបាទសុទ្ធោទន​មហារាជ​ជា​ពុទ្ធបិតា ទ្រង់​ទស្សនា​នូវ​ការ​សេចក្ដី​អស្ចារ្យ ទ្រង់​ផ្គង​ព្រះអញ្ជលី​លើ​ព្រះសិរសី​។ កាល​ព្រះចក្រី​ថ្វាយបង្គំ​ហើយ ឥត​មាន​ស្ដេច​ណាមួយ​ឡើយ​ដែល​មិន​ថ្វាយបង្គំ​សោះ​។ កាល​ស្ដេច​ទាំងនោះ​ថ្វាយបង្គំ​ហើយ ព្រះពុទ្ធជាម្ចាស់​ទ្រង់​ចុះ​អំពី​អាកាស​មក​គង់​លើ​ព្រះបវរពុទ្ធអាសន៍ កណ្ដាល​ញាតិ​សមាគម​។ លំដាប់នោះ​មហាមេឃ​ក៏​បង្អុរ​មក​នូវ​ភ្លៀងបោក្ខរព័ស៌​ដ៏​អស្ចារ្យ គឺ​ថា​ជន​ណា​ចង់​ទទឹក​ទើប​ទទឹក ជន​ណា​ពុំ​ចង់​ទទឹក​ក៏​ឥត​ទទឹក​ទឹក​ឡើយ​។ ប្រជាជន​ទាំងអស់​បាន​ឃើញ​ភ្លៀង​នោះ​ប្រឹង​តែ​ស្ងើច​ប្រឹង​តែ​សរសើរ​ថា​៖ ឱ! អស្ចារ្យ​ណាស់​តើហ្ន៎! ឱ!​ចម្លែក​ប្លែក​ត្រកាល​ណាស់​តើហ្ន៎! ឱ!​អានុភាព​នៃ​ព្រះពុទ្ធ​អើយ ធំ​អ្វី​មាល្បាយ​ម៉េ្លះហ្ន៎​។ ព្រះបរមសាស្ដា​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​៖ មិនមែន​តែ​ឥឡូវ​នេះ​ទេ ពី​បុព្វេ​គឺ​កាល​តថាគត​ជា​ពោធិសត្វ​ក៏​មហាមេឃ​បង្អុរ​ភ្លៀងបោក្ខរព័ស៌​មាន​ សភាព​យ៉ាង​នេះ​ក្នុង​ញាតិ​សមាគម​ដែរ​។

Leave a comment