ព្រះត្រៃបិដក១១០

អានព្រះត្រៃបិដក

ព្រះត្រៃបិដកខ្មែរ (Khmer Tipitaka)

គម្ពីរព្រះត្រៃបិដក Tipitaka (Pali) or Tripitaka (Sanskrit) ឬ គម្ពីរភាសាបាលី គឺជាការបណ្តុំនៃអត្ថបទជាភាសាបាលីអំពីមូលដ្ឋានគ្រឹះនៃលទ្ធិ ព្រះពុទ្ធសាសនានិកាយថេរវាទ។ គម្ពីរនេះត្រូវបានគេចែកចេញជាបីគឺ៖

១.ព្រះវិន័យបិដក

បណ្តុំ នូវអត្ថបទដែលទាក់ទងនឹងវិន័យសម្រាប់គ្រប់គ្រងការប្រព្រឹត្ត កិច្ចការប្រចាំថ្ងៃរបស់ព្រះសង្ឃ-សហគមន៍ភិក្ខុ ឬ ភិក្ខុនី។ បន្ថែមលើសពីបញ្ជីនៃវិន័យទាំងឡាយ, វិន័យបិដកក៏រួមបញ្ចូលនូវរឿងទាំងឡាយដែលទាក់ទងនឹងវិន័យនីមួយៗ, ដោយបានផ្តល់នូវដំណោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ចំពោះសំណួរដែល ថាតើត្រូវធ្វើដូចម្តេចដើម្បីរក្សានូវភាពសុខដុមរមនានៃការរស់នៅ ជាមួយគ្នានៅក្នុងសហគមន៍សាសនាដ៏ធំ និងលាយឡំគ្នា។

២.ព្រះសុត្តន្តបិដក


បណ្តុំនៃព្រះសូត្រ ឬសេចក្តីអធិប្បាយរបស់ព្រះពុទ្ធ និងរបស់សាវ័កជំនិតរបស់ព្រះអង្គពីរ បីអង្គទៀត, ដែលផ្ទុកនូវរាល់ទ្រឹស្តីនៃការបង្រៀនសំខាន់ៗនៅក្នុងព្រះ ពុទ្ធសាសនានិកាយថេរវាទ។

៣.ព្រះអភិធម្មបិដក


បណ្តុំនៃអត្ថបទដែលនិយាយអំពីគោលការណ៍នៃលទ្ធិពុទ្ធសាសនា ដែលបានបង្ហាញនៅក្នុងព្រះសុត្តន្តបិដក ដោយត្រូវបានគេសរសេរ និងចងក្រងឡើងវិញជាគម្រោងការដែលមានលក្ខណៈជាប្រព័ន្ធ ដែលអាចត្រូវបានគេយកទៅអនុវត្តនៅក្នុងការសិក្សាអំពីធម្មជាតិនៃ រូប និងចិត្ត។

ព្រះត្រៃបិដកខ្មែរ

យោង តាមកំណត់ហេតុរបស់ក្រុមជំនុំព្រះត្រៃបិដកខ្មែរ, ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការផ្ទៀងផ្ទាត់ភាសាបាលី និងបកជាសម្រាយភាសាខ្មែរដោយក្រុមជំនុំព្រះត្រៃបិដកខ្មែរដែលបាន ចាប់ផ្តើមធ្វើកិច្ចការងារនេះនៅថ្ងៃទី៣ កើត ខែបុស្ស ឆ្នាំមមីទោស័ក ពុទ្ធសករាជ២៤៧២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ១៩៣០។ សម្រាប់ព័ត៌មានលំអិតសូមអានកំណត់ត្រារបស់ក្រុមជំនុំព្រះត្រៃបិដកនៅទំព័រដើមនៃវិន័យបិដកភាគទី១ (Ti.vol.1)។

ព្រះត្រៃបិដកខ្មែរមាន ១១០ក្បាល ដោយចែកចេញជា៖

  1. ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
  2. ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧
  3. ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨ ដល់ភាគទី១១០

សរុបមក ព្រះត្រៃបិដកខ្មែរមាន ១១០ក្បាល ដែលត្រូវជា ៣៦៦៣០ទំព័រជាភាសាបាលី និង ៣៦៦៣០ទំព័រជាភាសាខ្មែរ។
សូម ទាញយកអត្ថបទគម្ពីរព្រះត្រៃបិដក ដើម្បីសិក្សា ឈ្វេងយល់ពីព្រះពុទ្ធសាសនា និងការប្រតិបត្តិសម្រាប់ជីវិតទាំងនៅក្នុងជាតិនេះ និងជាតិក្រោយ ដោយអនុមោទនា!
ចុចនៅទីនេះដើម្បីទាញយក



ព្រះត្រៃបិដក
វិន័យបិដក
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
សុត្តន្តបិដក
ទីឃនិកាយ មជ្ឈិមនិកាយ
សំយុត្តនិកាយ អង្គុត្តរនិកាយ
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
ខុទ្ទកនិកាយ
អភិធម្មបិដក
ធម្ម វិភង្គ ធាតុបុ. កថាវត្ថុ យមកប្បករណ៍
មហាបដ្ឋាន
ចំណងដៃទិវានៃក្តីស្រឡាញ់ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: