ចរណៈទាំង១៥

ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌ សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។

ចរណៈទាំង១៥ ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។ ពួកទី១ សីល ១-សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល។

២-ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦ បានដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។

៣-ភោជនេ មត្តញ្ញុតា សេចក្តីដឹងប្រមាណក្នុងភោជន។

៤-ជាគរិយានុយោគៈ ប្រកបរឿយៗក្នុងការភ្ញាក់រលឹក។ ពួកទី២ សទ្ធម្ម ៧យ៉ាង ៥-សទ្ធា ការជឿហេតុផលដែលគួរជឿ។ ៦-ហិរិ សេចក្តីខ្មាស់បាប។

៧-ឱតប្បៈ សេចក្តីតក់ស្លុតខ្លាចបាប។

៨-ពាហុសច្ចៈ ភាពជាអ្នករៀនសូត្រច្រើន។

៩-វីរយៈ សេចក្តីប្រឹងប្រែង។

១០-សតិ សេចក្តីរលឹកចាំបាន។

១១-បញ្ញា ការដឹងច្បាស់ទូទៅ។

ពួកទី៣ រូបជ្ឈាន ពាក្យថា “ឈាន” ប្រែថា “ការដុតកំដៅនូវនីវរណៈ, ការពិនិត្យសម្លឹងនូវអារម្មណ៍” ដើម្បី បង្វឹកចិត្តទាល់តែកើត អប្បនាសមាធិជាលំដាប់ តាំងពីឈានថ្នាក់ទាបរហូតដល់ ថ្នាក់ខ្ពស់។

១២-បឋមជ្ឈាន ឈានទី ១ ប្រកបដោយអង្គ៥ គឺ

១-វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរក អារម្មណ៍ដែលកំពុង ភាវនា។

២-វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា។

៣-បីតិ សេចក្ដីឆ្អែតចិត្ត ។

៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត។

៥-ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅ ក្នុងអារម្មណ៍តែមួយ។

១៣-ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះនូវវិតក្កៈ និង វិចារៈ។

១៤-តតិយជ្ឈាន ឈានទី ៣ ប្រកបដោយអង្គ២ គឺសុខៈ ឯកគ្គតា។ លះវិតក្កៈ វិចារៈ និង បីតិ ។

១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះវិតក្កៈ វិចារៈ បីតិ និង សុខៈ។ ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន ជាឈានមានរូបធម៌ជាអារម្មណ៍រាប់បញ្ចូល ក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែ បឋមជ្ឈានប៉ុណ្ណោះ ក៏ជួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំង អស់។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិបូណ៌ដោយចរណៈទាំង១៥នេះឥតមានខ្វះចន្លោះត្រង់ណាឡើយ។

សិក្សាពាក្យ រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ ។

អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។

រូបភព (រូប៉ៈភប់) កន្លែងកើតនៃរូបព្រហ្ម។

រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅ ក្នុងរូបភព ។

រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬថ្នាក់របស់រូបាវចរ ។

ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំ តាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួល អារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត) សិក្ខាបទ (–បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: