ទស្សនវិជ្ជា

ទស្សនវិជ្ជាជាអ្វី?

ភាសាបារាំងថា philosophie = philo+ sophieដែលមានន័យថា ស្រលាញ់់ + គតិបណ្ឌិត។
ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួន ណាតប្រែថា ៖វិជ្ជាដែលកើតឡើងដោយទស្សនៈ , វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗនិងបុព្វហេតុផ្សេងៗឫអំពីជិវិតសត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរ

ពិតជាមានការឆ្គងពីន័យដើមនៃពាក្យ philosophie ដែល មានដើមកំណើតយ៉ាងប្រាកដឡើង
នៅប្រទេសក្រិកបុរាណ ក្នុងសតវត្សទីប្រាំ មុនគ្រឹស្ទសករាជ។តើទស្សនវីជ្ជាជាវិជ្ជាដែលកើតចេញមកពីទស្សនៈ?
ឫក៏ទស្សនៈកើតចេញមកពីវិជ្ជា? ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ?ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?
កាលដែលខ្មែរយើង ប្រែពាក្យ philosophieថា ទស្សនវិជ្ជា ដូចជាមិនទំនងទេ ព្រោះ បើពិនិត្យមើលន័យដើមរបស់់ពាក្យនោះ
គឺខុសគ្នា…ចឹងយើងថាscience des opinions ឫ science
des points de vue ក៏បានដែរ ព្រោះថា science=វិជ្ជា រីឯopinions ប្រែថា មតិ ឫ ទស្សនៈ។
ទោះបីយ៉ាងណា ទស្សនវិជ្ជា ក៏យើងអាចយល់់ន័យបានដែល ពីព្រោះទស្សនវិជ្ជា ជាវិជ្ជាមួយ
ដែលបង្រៀនសិស្សអោយសិក្សាគំនិត ឫ ទស្សនៈផ្សេងៗ របស់់អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោក
ដែលមានមិនដូចគ្នា ទៅតាមជំនឿ រឺ ការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។
តាមដោយពិត philosophieគឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់

ឫចូលចិត្ត គតិបណ្ឌិតដែលជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញ ហើយពាក្យ ហ្នឹងពិតជាបានចាប់់កំណើតចេញមកពីប្រទេសក្រិកបុរាណដែលកកើត
ទស្សនៈវិទូមុនគេ ហើយដែលមានទស្សនវិទូគឺលោក ប្លា តុង(Platon)
ដែលជាមហាទស្សនៈវិទូមានកត្តិនាមល្បីល្បាញ កោតសរសើរ
និងគោរពជាងគេទាំងអស់់ក្នុងបណ្ដាទស្សនវិទូទាំងឡាយនៅបស្ចិម
ប្រទេស។ទស្សនវិទូ និងអ្នកគណិតសាស្រ្ត អង់់គ្លេសម្នាក់់ឈ្មោះ
Alfred North whiteheadបាននិយាយពីលោកប្លាតុងថាប្រវត្តិសា

ស្រ្តនៃទស្សនវិជ្ជាបស្ចិមប្រទេសគ្រាន់់តែជាសេរ៊ីលេខយោង(footnote)ទៅនឹងលោកប្លាតុងតែប៉ុណ្ណោះ។
ចំណែកឯកវី និងទស្សនវិទូ Ralph Waldo Emersonបាននិយាយពីលោកប្លាតុងថា ៖
ប្លាតុង គឺ ទស្សនវិជ្ជា ហើយទស្សនវិជ្ជា គឺប្លាតុង( Plato is Philosophy ,and philosophy Plato.)
ហើយថា ចេញពីលោកប្លាតុង គឺរឿងរ៉ាវទាំងអស់់ដែលនៅតែត្រូវបានសរសេរ និងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ។
ចឹងចង់់ដឹងណាស់់ថា ទស្សនវិជ្ជា មានដើមកំណើតយ៉ាងម៉េច?
ដើម្បីអ្វី? ហេតុអ្វីស្រលាញ់់ទស្សនវិជ្ជា?មានអាថ៌កំបាំងអ្វីដែលនាំ
អោយទស្សនវិជ្ជាត្រូវបានអ្នកប្រាជ្ញទាំងឡាយក្នុងលោករស្រលាញ់់រាប់់អាន?
ឫក៏ថាទស្សនវិជ្ជាជាដំណើរការនៃការស្វែងរក ការពិត ?
តាមពិត ទស្សនវិជ្ជាមិនមែនត្រឹមតែជាដំណើរការស្វែងរកការពិត ប៉ុណ្ណោះទេ ថែមទាំងជាការ
ត្រូវរស់់នៅក្នុងការពិតទៀត។ដូច្នេះ ទស្សនវិទូទាំងអស់់ យល់់ឃើញការពិតហើយ ត្រូវតែរស់់
ក្នុងការពិតផងដែរ ទើបមានឈ្មោះថាទស្សនវិទូ តួយ៉ាងដូចជាលោកសូក្រាត ការដែលបានយល់់ដឹងការពិត
យ៉ាងណាហើយ លោកបញ្ចូលជីវិតលោកក្នុងការពិតនោះទៀត..មិនមាននរណាអាចបង្វែងលោកចេញ
ពីគំនិតយល់់ឃើញរបស់់លោកបានឡើយ..លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់
ដែលអោយភាពគ្មានតំលៃអ្វីសំខាន់់ចំពោះជីវិត នូវរបស់់ទាំងឡាយណាដែលលោកមើលឃើញថាបានត្រឹមតែបំរើចក្ខុ

គ្រាន់់តែល្អមើល តែមិនបានចិញ្ចឹមជីវិត ដូចឃ្លាមួយលោកបានពោលខ្លួនឯងឡើងពេលកំពុងសំលឹងមើល

គំនរឥវ៉ាន់់ដែលគេលក់់ដូរនៅទីផ្សារ យ៉ាងដូច្នេះ ៖តើមានរបស់់របរប៉ុន្មានទៅ ដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ

?លោកឧស្សាហ៏សូត្រកាព្យមួយដូចនេះ ៖គ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់បំរើសំរាប់់សំដែងល្ខោន

តែមិនសំរាប់់ចិញ្ចឹមជីវិតឡើយ។
ប៉ុន្តែ ទស្សនវិជ្ជា ទោះបីថាជាការស្វែងរកការពិតចឹងមែនហើយ តែមិនបានន័យថា មានការពិតជាកម្មសិទ្ធនោះទេ
ហើយដោយហេតុថា ទស្សនវិទូ មានន័យថាជាអ្នកស្រឡាញ់់រាប់់អានការពិត ដូច្នេះជាអ្នកដែលមិនចាំបាច់់
ជាមនុស្សមានវិជ្ជានោះទេ philosophe est ,par opposition à celui qui possédant le savoir qui se nomme
savant, nommé aimant du savoir ដែលប្រែថា ទស្សនវិទូ ផ្ទុយពីអ្នកដែលមានចំណេះដឹង

ដែលគេហៅថាអ្នកប្រាជ្ញ,មាននាមថា អ្នកដែលស្រលាញ់់ចំណេះដឹង។ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើន បែរជា
ថាទស្សនវិទូគឺជាអ្នកប្រាជ្ញា មានចំណេះដឹងជ្រៅជ្រះ មានទ្រឹស្ដីល្អត្រឹមត្រូវ ដែលគួររៀនសូត្រតាម។
មិនអញ្ចឹង,ទស្សនវិជ្ជា គឺជាការស្រលាញ់់ចំណេះដឹង ការស្រលាញ់់គតិបណ្ឌិត ដែលមនុស្សទាំងចាស់់ទាំងក្មេង
អាចរៀនបាន អាចរាប់់អានឫស្រលាញ់់ចូលចិត្ត គ្មានកំណត់ព្រំដែន។
តាមការបកប្រែពីវចនានុក្រមអង់់គ្លេសមួយថាទស្សនវិជ្ជាគឺជាការស្រាវជ្រាវរកចំណេះដឹង…
ជាពិសេសអំពីលក្ខណៈនិងអត្ថន័យនៃជីវិត តែក៏មានន័យមួយទៀតដែរថា
ជាប្រព័ន្ធនៃការស្វែរកចំណេះដឹង ដូចគេថាមនុស្សមា្នក់់នេះ គ្មានតស្សនវិជ្ជាសោះ!
ដែលមានន័យថាមិនមានដំរេះអំពីប្រព័ន្ធខាងលើហ្នឹង។ក្នុងវចនានុក្រមបារាំងមួយបានបកន័យថា
ទស្សនវិជ្ជាគឺជាសាខាមួយនៃវិជ្ជាឫចំណេះដឹងដែលសិក្សាអំពីគោលការណ៏
និងហេតុផល និងគោលការណ៏នៃសិលធម៌។ន័យមួយទៀតថា ជាការស្រាវជ្រាវនៃគោលការណ៏ដែលនាំ
បង្កើតបានវិទ្យាសាស្រ្ត។ទស្សនវិជ្ជា ជាការសិក្សាអំពីចំនេះដឹងទូទៅ និងជាមូលហេតុសំខាន់របស់បញ្ហា

ចំពោះបញ្ហាដូចជាៈ អត្ថិភាព ចំនេះដឹង តំលៃ ហេតុផល ចិត្ដគំនិត ហើយនិងភាសា។

វាធ្វើអោយយើងស្គាល់ច្បាស់ ពីរមធ្យោបាយផ្សេងៗ នៃការស្វែងយល់ឬ មូលហេតុរបស់សំនួរ

(ដូចជា ជំនឿខាងអធម្មជាតិ ទេវកថាឬ អភូតកថា ឬសិល្បះ) ដោយវាទាក់ទងនិងការស្លាប់រស់

ហើយវាជាសេចក្ដីសង្ឃឹមឬទៅលើមូលហេតុនៃការឈ្លោះប្រកែកគ្នា។​ពាក្យទស្សនវិជ្ជាមកពីភាសា

ក្រិច φιλοσοφία[philosophia]ដែលមានន័យថាការស្រលាញ់គតិបណ្ឌិត។ គតិបណ្ឌិតៈ

ជាគតិរបស់បណ្ឌិតឬជាប្រាជ្ញាញ្ញាណរបស់អ្នកប្រាជ្ង។​ នៅក្នុងន័យទស្សនវិជ្ជា លក្ខណះបញ្ញា

(ការវិនិច្ឆ័យត្រឹមត្រូវ , មានប្រាជ្ញាឈ្លាសវៃ)។
លក្ខណះសីលធម៍ ជាលក្ខណប្រកបដោយវិចារណញ្ញាណនៃអាកប្បកិរិយា ពោលគឺចេះប្រមាណ
នូវកំលាំង ចំណង់ជាមួយនិងអំណាច ត្រួតត្រាលើខ្លួនឯង។ តាមន័យទូទៅរបស់គតិបណ្ឌិត គឺជាចំនេះដឹងពិត ស្ដីពីរមូលហេតុនៃអ្វីៗគ្រប់យ៉ាង។ ស្រលាញ់ (ការចូលចិត្ដ ការអោយតំលៃ
ការគោរព ការយកចិត្ដទុកដាក់ ចំពោះអ្វីមួយ ការចង់បានអ្វីមួយមករួបរួមនិងខ្លួន) ។​
ចំពោះជនជាតិចិន ហៅទស្សនវិជ្ជាថា chih shuch។chih មានន័យថា គតិបណ្ឌិត
shuch មានន័យថា ការសិក្សាអំពី។​ នោះមានន័យថាទស្សនវិជ្ជា ជាការសិក្សាអំពីគតិបណ្ឌិត។
ពាក្យ​chih(hand ដៃ , mouthមាត់, measurment​រង្វាស់) ដូចនេះ ពាក្យសំដី និង​សកម្មភាព មិនអាច
ផ្ដាច់ចេញពីរគ្នាទេ ។ មនុស្សមានទស្សនវិជ្ជា គឺប្រែក្លាយជាពាក្យសំដី រឺទ្រឹស្ដីទៅជាសកម្មភាព ឬការអនុវត្ដ។

ចំពោះជនជាតិហិណ្ឌូ ហៅទស្សនវិជ្ជាថាDrasana -seeing(ការមើលឃើញ)
ទស្សនវិជ្ជា គឺជាការមើលឃើញភាពទាំងមូលនៃតថភាពជាមួយគំនិត។ តាមវចនានុក្រមខ្មែរពាក្យទស្សនវិជ្ជា

មកពីរពាក្យទស្សនៈ បូកនិងវិជ្ជា។ ទស្សនវិជ្ជា ជាការមើលឃើញដំណើរយល់ឃើញ គំនិត។ វិជ្ជា ឬវិទ្យាសាស្រ្ដ

សេចក្ដីដឹងច្បាស់ ការចេះដឹង ចំនេះ វេទមន្ដ មន្ដអាគម។ត្រូវនិងពាក្យរបស់ក្រិច logos -logy-

ការសិក្សាពីរក្បួនច្បាប់ គម្ពីរ តម្រាទ្រឹស្ដី។ ដូចនេះ ទស្សនវិជ្ជា គឺជាការសិក្សាពីរក្បួនច្បាប់

គម្ពីរដែលកើតឡើងពីរទស្សនៈ ឬវិទ្យាសាស្រ្ដ ចែងអំពីរគោលការណ៏
និងបុព្វហេតុសំខាន់ នៃជីវិតមនុស្ស សត្វ រុក្ខជាតិ។
ទស្សនវិជ្ជា មកពីពាក្យ “ ទស្សនៈ (គំនិត ឫលទ្ធិ ឫការយល់ឃើញ) +​ វិជ្ជា (ការសិក្សា)”
មានន័យថាការសិក្សាអំពីគំនិត លទ្ធិ ឫការយល់ឃើញរបស់មនុស្ស។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពន្យល់ថា៖ ទស្សនវិជ្ជា ន.(បា.) វិជ្ជាដែលកើត
ឡើងដោយទស្សនៈ វិទ្យាសាស្ត្រ ចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឫ
អំពីជីវិតនៃមនុស្ស និងសត្វ។
ទស្សនវិជ្ជា ត្រូវនឹងពាក្យ philosophy ក្នុងភាសាអង់គ្លេស មានឫសមកពីភាសាក្រិកគឺ
Philos = (Love) ស្នេហា ស្រឡាញ់ +​ Sophia =(Wisdom) គតិបណ្ឌិត មានន័យថា
ការស្រឡាញ់គតិបណ្ឌិត (Love of Wisdom)។
ពាក្យថា ទស្សនវិទូ​ រឺ Philosopher ត្រូវបានប្រើប្រហែលពីរពាន់ប្រាំរយឆ្នាំមកហើយ
ទស្សនវិទូ ក្រិកឈ្មោះ Pythagoras ជាមនុស្សដំបូងដែលប្រើពាក្យនេះ។ ជនជាតិក្រិក
សម័យនោះ ហៅអ្នកប្រាជ្ញរាជបណ្ឌិតថា Sophoi (សព្វញ្ញូ) Pythagoras គាត់គិតថា
ពាក្យនេះហាក់ខ្ពស់ហួសពេក ទើបគិតពាក្យផ្សំបានជា Pholo-sophoi ប្រែថាអ្នកស្រ
ឡាញ់នូវសព្វញ្ញូ រឺ គតិបណ្ឌិត (Lover of Wisdom) សម្រាប់ហៅទស្សនវិទូ រឺវាគ្មិននា
សម័យនោះព្រោះទស្សនវិទូសម័យនោះមានចំណេះដឹងមុខវិជ្ជាច្រើនសាខាហើយវិជ្ជា
ទាំងនោះនៅមិនទាន់មានឈ្មោះបច្ចេកទេសថាជា វិទ្យាសាស្ត្រ (Science) រឺហ្វ៊ីសិក
(Physics)ជាដើម។ល។នៅឡើយ តែហៅរួមគ្នាថា​ Philosophy (ទស្សនវិជ្ជា)គឺបាន
ដល់សហវិទ្យានោះឯង។
ទស្សនវិជ្ជាក្នុងសម័យបូរាណគឺជាឈ្មោះរួមនៃ

សហវិទ្យាការជាច្រើនផ្នែក ព្រោះ
ទស្សនវិជ្ជាបានដល់ការស្រលាញ់ក្នុងគតិបណ្ឌិត

ដូច្នេះវិទ្យាការណាផ្តល់នូវគតិបណ្ឌិត វិទ្យាការនោះគឺ

ជាទស្សនវិជ្ជា។ភស្តុតាងដែលបង្ហាញថាទស្សនវិជ្ជាក្នុង
អតីតកាលជាកន្លែងរួម

នៃសព្វវិជ្ជាគឺបានមក

ពីស្នាដៃរបស់អារិស្តូត។ទស្សនវិទូ
ក្រិកម្នាក់នេះ បានបែងវិទ្យាការជាបីផ្នែក គឺផ្នែកទ្រឹស្តី ផ្នែកបតិបត្តិ និងផ្នែកផលិត។
វិទ្យាការទាំងពីរផ្នែកដំបូងស្តីអំពីអស្តិរូបវិទ្យា ហ៊្វីសិកស៍ ជីវវិទ្យា ចិត្តវិទ្យា តារាសាស្រ្ត
ទេវវិទ្យាគណិតសាស្ត្រ សីលវិជ្ជាឫចរិយាសាស្ត្រ និងរដ្ឋសាស្រ្ត។ អារិស្តូត ចាត់ទុក
ថាវិទ្យាការផ្នែកទ្រឹស្តី និងផ្នែកបតិបត្តិទាំងនេះគឺជាទស្សនវិជ្ជា ខនេះបានសេចក្តីថា
ទស្សនវិជ្ជាក្រិកបានរួបរួមវិទ្យាការផ្សេងៗ ទុកស្ទើរតែគ្រប់សាខាក៏ថាបាន ហើយ
វិទ្យាការទាំងអស់នេះត្រូវបានរួបរួមជាផ្នែកមួយនៃទស្សនវិជ្ជាអស់កាលយូរអង្វែង
រាប់សតវត្ស។ ក្រោយមកវិទ្យាការផ្សេងៗ ក៏ចាប់ផ្តើមបំបែកខ្លួនចេញពីទស្សនវិជ្ជា
ម្តងមួយៗ សូម្បីវិទ្យាសាស្រ្តក៏ទើបនឹងបំបែកខ្លួនចេញដូចគ្នា ក្នុងសតវត្សទី ១៦
វិទ្យាសាស្ត្រនៅមានឈ្មោះហៅថា ទស្សនវិជ្ជាធម្មជាតិ (Natural Philosophy)
នៅឡើយ។
យើងទើបអាចពោលបានថា ទស្សនវិទូត្រូវការសិក្សាគ្រប់បែបយ៉ាង ន័យសេចក្តី
របស់ទស្សនវិជ្ជាមានព្រំដែនទូលំទូលាយបំផុតតាមដែលសតិបញ្ញារបស់មនុស្ស
អាចប្រព្រឹត្តទៅបានដូច្នេះទើបមិនមែនជារឿងចម្លែកអ្វីឡើយដែលពោលថា វិទ្យាការ
គ្រប់សាខាក្នុងបច្ចុប្បន្នធ្លាប់សង្កាត់នៅជាមួយនឹងទស្សនវិជ្ជាពីមុនមក ពេលវិទ្យាការ
ទាំងនោះអភិវឌ្ឍខ្ពស់ឡើង ទើបបំបែកខ្លួនជាវិជ្ជាឥស្សរៈ ទស្សនវិជ្ជាទើបបានឈ្មោះ
ថាជាមាតានៃសាស្រ្តវិជ្ជាទាំងពួង។
រួមសេចក្តីថា ទស្សនវិជ្ជាគឺជារឿងរបស់ពុទ្ធិ ទាំងការរុករកពុទ្ធិ (Seeking Wisdom)
ហើយនឹងពុទ្ធិដែលត្រូវបានប្រទះរួចហើយ (Wisdom Sought) សុទ្ធតែស្ថិតនៅក្នុង
បណ្តាញទស្សនវិជ្ជាទាំងអស់។ពោលមួយបែបទៀតគឺទស្សនវិជ្ជា ជារឿងដែលទាក់
ទងនឹងពីរចំនុចបានដល់ ចំនុចស្រាវជ្រាវរកពុទ្ធិនិងចំនុចជួបប្រទះនូវសច្ចភាព។
ចំនុចស្រាវជ្រាវ មនុស្សមានសេចក្តីសង្ស័យទើបតាំងសំនួររួចហើយគិតរកចម្លើយ
យ៉ាងមានហេតុផល យើងហៅចំនុចនេះថា ការគិតបែបទស្សនវិជ្ជា (Philosophical
Thinking) រីឯចំនុចទីពីរ ជាផលតំណភ្ជាប់ពីការស្រាវជ្រាវ ពោលគឺនៅទីបំផុតមនុស្ស
បានជួបនូវចម្លើយដែលជាសច្ចភាព យើងហៅគំហើញនេះថា ពុទ្ធិទស្សនវិជ្ជា
(Philosophical Knowledge) ។ទោះបីជាទស្សនវិជ្ជាមានពីរចំនុចដូចពោលហើយ
តែក៏សម្ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ កាលបើពោលដល់ចំនុចទីមួយក៏ស្តែងអត្ថន័យទៅចំនុច
មួយទៀតទាំងពីរចំនុចសុទ្ធតែជាទស្សនវិជ្ជា ដែលប្រៀបបានទៅនឹងផ្នែកទាំងសងខាង
របស់ប្រាក់កាក់ ទោះមើលពីរផ្នែកណា យើងក៏ស្គាល់ថាជាប្រាក់កាក់បានស្មើៗ គ្នា
ទោះយើងមើលពីចំនុចគំនិតបែបទស្សនវិជ្ជាឫចំនុចដែលជាពុទ្ធិទស្សនវិជ្ជា យើងក៏អាច
ឃើញនូវអ្វីដែលហៅថាទស្សនវិជ្ជាបានដូចគ្នា។
ផ្នែករឺសាខាសំខាន់ៗ របស់ទស្សនវិជ្ជាមានដូចនេះគឺៈ-
1-សីលវិជ្ជា ឫ ទស្សនវិជ្ជាសីលធម៌ (Ethics or Moral Philosophy) សិក្សាជាសំខាន់
ទៅលើការប្រព្រឹត្ត​ ជីវិតប្រកបដោយកុសល​ និងគោលការណ៍សីលធម៌។
2-សោភ័ណវិជ្ជា ឫ ទស្សនវិជ្ជាសិល្បៈ (Aesthetics or Philosophy of Art)​ សិក្សា
ជាសំខាន់ទៅលើសិល្បៈ និងសោភ័ណភាព។
3-តក្កវិជ្ជា (Logic) សិក្សាជាសំខាន់ទៅលើរចនាសម្ពន្ធទូទៅនៃវិចារណកិច្ចត្រឹមត្រូវ​និង
ទឡ្ហីករណ៍ល្អ។
4-អស្តិរូបវិជ្ជា​ ឫ បរមត្ថវិជ្ជា (Metaphysics)​ សិក្សាជាសំខាន់ទៅលើ​ តថភាព ភាវៈនិង
អត្ថិភាព។
5-ទ្រឹស្តីពុទ្ធិ ឫទស្សនវិជ្ជាពុទ្ធិ (Epistemology) សិក្សាជាសំខាន់ទៅលើធម្មជាតិនៃពុទ្ធិ
និងការទទួលបានពុទ្ធិយ៉ាងដូចម្តេច។
ទស្សនវិទូបានឲ្យនិយមន័យទស្សនវិជ្ជាផ្សេងៗ គ្នាដូច្នេះគឺៈ-
១- ដាប់បឹលយូ.ភី.ម៉នតាគូ​ (W.P. Montague) បានឲ្យនិយមន័យទស្សនវិជ្ជាថាៈ-
“ …ទស្សនវិជ្ជាគឺសេចក្តីព្យាយាមដើម្បីផ្តល់គោលគំនិតដែលមានហេតុផលទាក់ទងនឹង
ឯកភព (Universe) ហើយនឹងស្ថានភាពជីវិតរបស់មនុស្សក្នុងឯកភព…” ។
២- ចេ.អេ.​ឡៃថឹន​ (J.A. Leighton) បានឲ្យនិយមន័យទស្សនវិជ្ជាថាៈ-” ..ប្រព័ន្ធទស្សនវិជ្ជា
ដែលសម្បូរបែបរមែងគ្របដណ្តប់ទៅដល់លោកទស្សនៈ រឺគោលគំនិតដែលមានហេតុផល
ទាក់ទងនឹងចក្រវាឡទាំងអស់ ជីវទស្សនៈ រឺគោលការណ៍ដែលស្តីអំពីគុណតម្លៃ អត្ថន័យ
ហើយនឹងគោលបំណងរបស់ជីវិតមនុស្ស…” ។
៣- អ៊ី.អេស. អែមស៍​ (E.S. Ames) បានឲ្យនិយមន័យទស្សនវិជ្ជាថាៈ-” …ទស្សនវិជ្ជាគឺជា
សេចក្តីព្យាយាមដើម្បីបន្លុះជីវទស្សនៈហើយនឹងអត្ថន័យជីវិតដ៏ពេញលេញ ដែលមានមូលដ្ឋាន
គ្រឹះនៅជាមួយលទ្ធផលនៃការដកពិសោធន៍ផ្នែកវិទ្យាសាស្ត្រសាខាផ្សេងៗ…” ។
ការឆ្វេងយល់ទស្សនវិជ្ជា ក្រៅពីការសិក្សាតាមនិយមន័យរបស់ទស្សនវិទូទាំងឡាយដូចពោល
មកខាងដើមហើយ ជួនកាលក៏សិក្សាស្វែងយល់តាមទស្សនៈ ៤ ប្រការតទៅនេះគឺៈ-
១-ទស្សនវិជ្ជាគឺទស្សនគតិដែលមានចំពោះឯកភពហើយនឹងជីវិត (An attitude toward
life and the universe) ទស្សនគតិទស្សនវិជ្ជាជាទស្សនគតិមានបែបផែនដែលព្យាយាម
គិតដោយអាស្រ័យបញ្ហារបស់មនុស្សហើយព្យាយាមប្រឈមមុខជាមួយសច្ចភាពទាំងពួង
ជាប្រព័ន្ធដែលមានចិត្តទូលាយ។​ មូលដ្ឋានគ្រឺះរបស់ទស្សនវិជ្ជាកើតមកពី “ សេចក្តីប្លែកក្នុង
ចិត្ត សេចក្តីសង្ស័យ ហើយនឹងសេចក្តីចង់ចេះចង់ដឹង” ។
២-ទស្សនវិជ្ជាគឺរបៀបវិធីគិតដែលមានបែបផែនហើយនឹងការស្រាវជ្រាវរកសច្ចភាពយ៉ាងមាន
ហេតុផល (Reflective thinking and reasoned inquiry) ជារបៀបវិធីគិតយ៉ាងប្រយ័ត្ន
ប្រយែងរឺយ៉ាងសុក្រឹត្យ។
៣- ទស្សនវិជ្ជាគឺចង្កោមបញ្ហា (A group of problem) មានបញ្ហាជាច្រើនដែលប្រឈមមុខ
មនុស្សជាតិ ដែលទស្សនវិទូទាំងឡាយត្រូវរកចម្លើយឲ្យបាន ដូចជា បញ្ហាដែលថា សច្ចភាវៈ
គឺអ្វី? សេចក្តីត្រឹមត្រូវនិងកំហុសគឺអ្វី?
៤-​ ទស្សនវិជ្ជាគឺចង្កោមទ្រឹស្តីរឺបែបផែននៃការគិត (A group of theories) បើប្រាសចាក
មនុស្សដែលមានកេរ្តិ៍ឈ្មោះទាំងនេះគឺ សូក្រាត​ ផ្លាតុង ដេការ៍ត ស្ពិណូសា ចនឡក់ ខានត៍
ជេមស៍ លោកនេះប្រហែលមិនមានរឺបានសិក្សាប្រព័ន្ធទស្សនវិជ្ជាទាំងនេះគឺ លទ្ធិចិត្តនិយម
លទ្ធិសច្ចនិយម​ លទ្ធិមនុស្សនិយម និងលទ្ធិរូបធាតុនិយមឡើយ។

ដូចដែលបានពោលមកហើយគឺជាការយល់ដឹងដោយសង្ខេបទាក់ទងទៅនឹងពាក្យថា
ទស្សនវិជ្ជា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: