ជំពូកទី៣

Reflection
សព្វថ្ងៃនេះ ប្រទេសកម្ពុជា និងប្រទេសថៃកំពុងតែកើតមានជម្លោះទាក់ទង ទៅនឹងបញ្ហាប្រាសាទព្រះវិហារដែលភាគីម្ខាងៗសុទ្ធតែអះអាងថា ប្រាសាទព្រះ វិហារគឺជារបស់ពួកគេរៀងៗខ្លួន។ ចំពោះអ្នកដែលបានសិក្សាប្រវត្តិសាស្រ្តពិត របស់ប្រទេសទាំងពីរច្បាស់ជាបានដឹងជាក់ជាមិនខានថា តើប្រាសាទព្រះវិហារ គឺ ជារបស់ប្រទេស។    ចំពោះអ្នកដែលបានសិក្សានូវប្រវត្តិសាស្រ្តបា្រកដជាដឹងហើយ
ថា ព្រះបាទយសោវរ្ម័ន គឺជាស្តេចមួយអង្គរបស់ប្រទេសកម្ពុជា ដែលបានសោយ រាជ្យពីឆ្នាំ ៨៨៩ ដល់ឆ្នាំ ៩០០ នៃគ្រិស្តសករាជ។ ព្រះអង្គ គឺជាស្តេចដំបូងគេបង្អស់ ដែលបានត្រួតពិនិត្យការកសាងប្រាសាទព្រះវិហារនេះឡើង។ បន្ទាប់មកទៀត ប្រាសាទនេះត្រូវបានស្ថាបនាបង្ហើយក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០នៃគ្រិស្តសករាជ)។ ចំណែកឯ ព្រះបាទជ័យវរ្ម័នទី៦ ១០៨០-១១០៩ នៃ គ្រិស្តសករាជ ព្រះអង្គសាងសង់បណ្ណាល័យចំនួន ២ និងជួសជុលផ្នែកមួយចំនួន នៃប្រាសាទ។ បន្ទាប់មក ព្រះបាទសូរ្យវរ្ម័នទី ២ (១១១៣-១១៤៥ នៃគ្រិស្តសករាជ ព្រះអង្គបានសាងសង់ព្រលាន ដែលមាននាគក្បាល ៧ រូបតោតាមផ្លូវ និង នាគជា ច្រើនទៀតតាមជណ្តើរឡើង។ យើងឃើញថាស្តេចទាំង ៤ អង្គខាងលើនេះ សុទ្ធតែ ជាស្តេចខ្មែរទាំងអស់។
នេះបញ្ជាក់ឲ្យឃើញថា ប្រាសាទព្រះវិហារពិត ជារបស់ប្រទេសខ្មែរយ៉ាងពិត ប្រាកដមែន។ មិនតែប៉ុណ្ណោះ នៅពេលនោះផងដែរ ជនជាតិសៀមមិនទាន់បាន ក្លាយទៅជាប្រទេសមួយនៅឡើយទេ ហើយពួកគេគ្រាន់តែជាពួកកុលសម្ព័ន្ធ ដែល ផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតតែប៉ុណ្ណោះ។ ទាំងនេះរឹតតែបានបញ្ជាក់ យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ ត្រូវបានកសាងឡើងក្នុងរជ្ជកាលរបស់ស្តេចខ្មែរ ព្រមទាំងបានកសាងឡើង នៅពេលដែលមិនទាន់មានវត្តមានរបស់ជនជាតិសៀម មកម្ល៉េះ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិ ក្រុងឡាអេ បានកាត់សេចក្តីឲ្យប្រទេសកម្ពុជាឈ្នះប្រទេសថៃដោយបញ្ជាក់យ៉ាង ច្បាស់ថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ។
សរុបសេចក្តីមក យើងឃើញថាមានភស្តុតាងជាច្រើនសុទ្ធតែបានបញ្ជាក់ យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារពិតជារបស់ប្រទេសកម្ពុជាមែន ដោយសារតែ ប្រាសាទព្រះវិហារនេះ គឺត្រូវបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រខ្មែរ ៤ ព្រះអង្គនៅក្នុងសម័យអង្គរ។ ហើយប្រាសាទនេះ គឺបានកសាងនៅលើទឹកដីខ្មែរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងខេត្តព្រះវិហាររបស់ខ្មែរ។ មិនតែ ប៉ុណ្ណោះ ការកសាងប្រាសាទនេះឡើង គឺមិនទាន់ទាំងមានវត្តមានរបស់ជនជាតិ សៀមនៅឡើយទេ។
ជំពូក ៤
ព្រះបាទជ័យវរ្ម័នទី ៧ និងវិបត្តិក្នុងសតវត្សទី ១៣
(ទំព័រទី៥៦-៦១)
អាត្មាបានដឹងថា ពុទ្ធសាសនិកមហាយាន ជាសាសនាដែលមានគេគោរព ច្រើននាសម័យអង្គរជាពិសេសនៅតំបន់អាស៊ីភាគខាងជើង។
អាត្មាបានដឹងថា សាសនាព្រះពុទ្ធបែបមហាយាន ជាសាសនាមួយដែល មានការគោរពច្រើនពីព្រះមហាក្សត្រ និង ប្រជាពលរដ្ឋទូទៅមិនថានៅ ប្រទេសកម្ពុជា សូម្បីតែប្រទេសដទៃដែលមានទីតាំងនៅអាស៊ីភាគខាងជើង សុទ្ធតែបានគោរពកាន់សាសនាព្រះពុទ្ធមហាយាននេះ។ ហេតុនេះហើយ បានជាព្រះបាទជ័យវរ្ម័នទី៧ បានបញ្ចូលទ្រឹស្តីព្រះពុទ្ធទៅក្នុងទស្សនៈរាជា- ធិបតេយ្យរបស់ខ្មែរ។
អាត្មាបានដឹងថា ប្រទេសកម្ពុជានាសម៧យអង្គរ គឺគោរពនូវរបបរាជាធិប តេយ្យ ដែលជាហេតុបណ្តាលឲ្យព្រះមហាក្សត្រជាចំណុចកណ្តាលនៃ ប្រទេសខ្មែរ។
អាត្មាបានដឹងថា នាសម័យអង្គរ គឺគេបានគិតទៅដល់ព្រះមហាក្សត្រជាធំ ដោយយល់ថា ទ្រង់គឺជាមនុស្សគង់នៅទីខ្ពស់ជាងគេ ព្រមទាំងជាមនុស្ស ដែលមានសមត្ថភាពអស្ចារ្យក្នុងការគ្រប់គ្រងប្រទេស។
អាត្មាបានដឹងថា ព្រះពុទ្ធសាសនា  និងព្រហ្មញ្ញសាសនា គឺសម័យអង្គរមាន សាសនាពីរ ដែលត្រូវបានទទួលការគោរពច្រើនដែលបានធ្វើឲ្យព្រះមហា ក្សត្រខ្មែរមួយចំនួននៅសម័យនោះមានការគោរពខុសៗគ្នា។ ការគោរពខុស គ្នាបែបនេះបានជះជាឥទ្ធិពលផ្សេងៗពីគ្នាដល់ប្រទេសខ្មែរ។ ចំពោះការកាន់ នូវព្រហ្មញ្ញសាសនា គឺជាការប្រមូលផ្តុំនៃពិធីផ្សេងៗ ដែលឧទ្ទិសទៅដល់ ភាពថ្កុំថ្កើង និង ភាពជាទេវៈរបស់ព្រះមហាក្សត្រ។ រីឯការគោរពនូវព្រះពុទ្ធ- សាសនា គឺការប្រមូលផ្តុំនៃពិធីផ្សេងៗដែលឧទ្ទិសទៅដល់ប្រជាពលរដ្ឋទៅ វិញ។
អាត្មាបានដឹងថា មោទនភាភចាម    គឺ នៅពេលដណ្តើមយកបានរាជធានី យសោធបុរៈពីកម្ពុជា។
អាត្មាបានដឹងថា បន្ទាប់ពីមានការចូលលុកលុយរបស់ពួកចាមដែលធ្វើ ដំណើរតាមទន្លេមេគង្គរហូតចូលបឹងទន្លេសាប និង តាមស្ទឹងសៀមរាបមក ពួកគេ បានវាយយកបានរាជធានីយសោធបុរៈរបស់ខ្មែរ។ បន្ទាប់ពីការ ដណ្តើមបានសម្រេចមកពួកចាមនោះបានអួតអាងថា ពួកគេមានកងនាវា ខ្លាំងអស្ចារ្យហើយ ពួកគេមិនស្តាប់នូវការចរចារកសន្តិភាពអ្វីឡើយ។
អាត្មាបានដឹងថា នៅឆ្នាំ១១៨១ ការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺ ដោយសមត្ថភាពរបស់ទ្រង់ផ្ទាល់មិនមែនដោយសារទ្រង់ជាទាយាទរបស់ ព្រះមហាក្សត្រមុននោះទេ។
អាត្មាបានដឹងថា ការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ គឺ ទ្រង់បាន ឡើងដោយថ្វីគំនិត ក្នុងការដឹកនាំរបស់ទ្រង់ផ្ទាល់ការជឿជាក់ក្នុងព្រះពុទ្ធ- សាសនា និង ជ័យជំនះរបស់ព្រះអង្គនៅក្នុងសមរភូមិ។ មិនតែប៉ុណ្ណោះ ទ្រង់មានគំនិតសាងសង់ ជាផ្លូវថ្នល់ខ្វាត់ខ្វែងពាសពេញព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនល្បឿន កងទ័ពក្នុងការទប់ទល់នឹងការបះបោរ ឬការឈ្លានពានរបស់ប្រទេសដទៃ។ ម្យ៉ាងវិញទៀត ទ្រង់បានធ្វើឲ្យគេដឹងអំពីការធ្វើបុណ្យកុសលរបស់ព្រះអង្គ តាមរយៈផ្លូវថ្នល់ទាំងនោះផងដែរ។
អាត្មាបានដឹងថា ស្នាព្រហស្ថព្រះបាទជ័យវរ្ម័នទី ៧ គឺ ព្រះអង្គបានស្ថាបនា ឡើងនូវមន្ទីរពេទ្យជាច្រើនខ្នងរួមទាំងមានការស្ថាបនាឡើងនូវសាលាសំ ណាក់មួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះទ្រង់ក៏បានបញ្ជាឲ្យគេជីកនូវបារា- យណ៍មួយផងដែរ ដែលបច្ចុប្បន្នកាលនេះគេហៅថា វាលរាជាដាក ឬ ព្រះ រាជដាក។
ប្រាសាទនានានៃព្រះបាទជ័យវរ្ម័នទី៧
ទំព័រទី៦២-៦៨
អាត្មាបានដឹងថា ប្រាសាទតាព្រហ្ម កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជមាតា និងព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទ តាព្រហ្ម គឺជាប្រាសាទដំបូងគេបង្អស់ ដែលទ្រង់បានកសាងឡើង។ ប្រាសាទនេះ សាងសង់ឡើង ដើម្បីឧទ្ទិសដល់ព្រះមាតាទ្រង់ដោយមាន តំណាងជារូបព្រះប្រាជ្ញាបារមិតាដែលជាពោធិសត្វខាងគតិលោក ដើម្បី ប្រៀបប្រដូចព្រះមាតារបស់ទ្រង់ទៅនឹងកន្លោងមាតានៃព្រះពុទ្ធទាំងឡាយ។ ហើយប្រាសាទនេះ ក៏ជាកន្លែងតម្កល់បដិមានៃរាជគ្រូខាងពុទ្ធសាសនា របស់ទ្រង់ផងដែរ។
អាត្មាបានដឹងថា ប្រាសាទព្រះខ័ន ត្រូវបានកសាងនៅលើទីតាំងដែលខ្មែរ បានឈ្នះពួកចាម ហើយដែលមុនដំបូងឡើយ ប្រាសាទនេះមានឈ្មោះថា ជ័យស្រីដែលមានន័យថាជ័យជំនះនិងរាជបល្ល័ង្ក។ ប្រាសាទនេះ ក៏ជាកន្លែង ដាក់តម្កល់នូវបដិមាព្រះវររាជបិតារបស់ព្រះអង្គក្នុងរូបភាពជាអង្គពោធិសត្វ លោកេស្វរៈដែលតំណាងឲ្យធម៌មេត្តាករុណារបស់ព្រះពុទ្ធ។
អាត្មាបានដឹងថា ប្រាសាទនាគព័ន្ធនេះ ជាប្រាសាទមួយល្អដូចរតនវត្ថុ និង បង្កើតជាកោះមួយដែលកសាងឡើង ដោយមានរូបផ្កាឈូកស្ថិតនៅចំ កណ្តាលជ័យតតកសាងរួចក្នុងឆ្នាំ១១៩១ ដើម្បីតំណាងឲ្យស្រះមួយក្នុង ទេវកថា ដែលស្ថិតលើភ្នំហិមពាន្តដែលជាស្រះពិសិដ្ឋក្នុងពុទ្ធសាសនា។
ព្រះពុទ្ធសាសនាថេរវាទ និង វិបត្តិនាស.វ.ទី១៣
ទំព័រទី៦៨-៧១
អាត្មាបានដឹងថា នាស.វ.ទី១៣ ព្រះពុទ្ធសាសនាថេរវាទ គឺជាសម័យដែល មានវិបត្តិកើត ឡើងពាសពេញតំបន់អាស៊ីអាគ្នេយ៍  បន្ទាប់ឈ្លានពានរបស់ ប្រទេសម៉ុង ហ្គោលមកលើចិន។
អាត្មាបានដឹងថា នៅសម័យនោះគឺ មានការជួបប្រទះនូវវិបត្តិជាច្រើនដូច  ជា ការឈ្លានពានរបស់បរទេសការបង្វែរទិសដៅខាងពាណិជ្ជកម្មការលេច ឡើងនូវសាសនាថ្មី និងការផ្លាស់ប្តូរតុល្យភាពអំណាច។ ប៉ុន្តែមានការផ្លាស់ ប្តូរសំខាន់ជាងគេមួយនៅក្នុងប្រទេសភូមា សៀម លាវ និង កម្ពុជា គឺការរីក សាយនៃពុទ្ធសាសនាថេរវាទ។
ជំពូកទី៤
Relfection
បន្ទាប់ពីបានធ្វើការសិក្សាសៀវភៅប្រវត្តិសាស្រ្តខ្មែរនេះរួចមក បានធ្វើឲ្យ អាត្មាចាប់អារម្មណ៍ឃើញនូវចំណុចមួយ គឺចំណុចទី២ ដែលនិយាយថា ប្រទេស កម្ពុជានាសម័យអង្គរ គឺគោរពនូវរបបរាជាធិបតេយ្យដែលជាហេតុបណ្តាលឲ្យ ព្រះមហាក្សត្រជាចំណុចកណ្តាលនៃប្រទេសខ្មែរ។ យើងដឹងហើយថាប្រទេសខ្មែរ យើង គឺជាប្រទេសមួយដែលកាន់នូវរបបរាជាធិបតេយ្យតាំងពីយូរលង់ណាស់មក ហើយ។ ការប្រកាន់នូវរបបនេះបានធ្វើឲ្យប្រទេស ជាតិមានការរីកចម្រើនខ្លាំង ជាពិសេសនៅក្នុងសម័យអង្គរ។ តើការរីកចម្រើនបែបនេះ គឺដោយសារតែ ព្រះមហាក្សត្រខ្មែរជាចំណុចកណ្តាលនៃប្រទេសកម្ពុជា ឬមួយយ៉ាងណា?
ប្រទេសកម្ពុជា ជាប្រទេសមួយដែលកាន់នូវរបបរាជាធិបតេយ្យតាំងពីយូរលង់ ណាស់មកហើយ។ ចាប់តាំងពីការកាន់របបនេះពីដំបូងមក យើងឃើញថាប្រទេស កម្ពុជាយើង គឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់តែអ្វីដែលរឹតតែទាក់ទាញនូវ ចំណាប់អារម្មណ៍អ្នកទាំងអស់គ្នានោះ គឺការគោរពនូវរបបរាជាធិបតេយ្យនេះក្នុង សម័យអង្គរ។ នៅក្នុងសម័យអង្គរ យើងឃើញថា ថ្វីត្បិតតែមានការកាន់នូវ របបរាជាធិបតេយ្យដូចគ្នាក្តី ក៏ការកាន់របបនេះនាសម័យអង្គរនោះ មានលក្ខណៈ ប្លែកជាងគេ ដោយសារតែនាសម័យអង្គរនោះ យើងឃើញមានការគោរព និង ផ្តល់ តម្លៃឲ្យព្រះមហាក្សត្រខ្លាំងដែលជាហេតុនាំឲ្យព្រះមហាក្សត្រ នាពេលនោះក្លាយ ទៅជាចំណុចកណ្តាលមួយរបស់ប្រទេសខ្មែរយើងនេះ។ ដោយសារតែហេតុនេះ ហើយទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនខ្ពស់។ នៅពេលដែលប្រទេសជាតិ មានការរួបរួមមួយ ពោលគឺការគោរពនូវការសម្រេចរបស់ព្រះមហាក្សត្រដែលពួក គេបានទុកចិត្តនោះ នឹងធ្វើឲ្យប្រទេសជាតិនោះជៀសផុតនូវការមានជាសង្រ្គាមផ្ទៃ ក្នុង និង ការបែកបាក់សាមគ្គីជាដើម។ ម្យ៉ាងវិញទៀត ដោយសារតែការកាន់នូវរបប រាជាធិបតេយ្យយ៉ាងរឹងមាំបែបនេះ បានធ្វើឲ្យប្រជាជនទាំងអស់មានទំនុកចិត្តខ្លាំង ទៅលើព្រះមហាក្សត្រ ដែលជាហេតុបណ្តាលឲ្យមានការរួបរួមគ្នាទៅជាប្រទេស ជាតិមួយដែលមានសន្តិភាព។ ដោយហេតុទាំងនេះ ហើយទើបបានជាប្រជាជន ទាំងអស់បានខិតខំប្រឹងប្រែងធ្វើរាល់ការងារនានា ដូចជាការស្ថាបនាប្រាសាទជា ដើម ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រប្រកបដោយភាពរលូន។ ទាំងនេះសុទ្ធ តែបានធ្វើឲ្យប្រទេសកម្ពុជា រីកចម្រើនថែមមួយកម្រិតទៀត។
សរុបសេចក្តីមក យើងឃើញថា កាលណាប្រទេសជាតិមួយមានអ្នកដឹកនាំល្អ ហើយត្រូវបានទទួលការគោរពស្រលាញ់ពីប្រជាជនទៀតនោះ នឹងនាំឲ្យ ប្រទេសមានការអភិវឌ្ឍច្រើនគួរឲ្យកត់សម្គាល់ដូចក្នុងសម័យអង្គរ។ អ្វីដែលបាន ធ្វើឲ្យមានការរួបរួម និងស្រលាញ់គ្នាបែបនេះ គឺដោយសារតែការគោរព និងឲ្យតម្លៃ ខ្ពស់នូវរបបរាជាធិបតេយ្យពីសំណាក់ប្រជានុរាស្រ្តគ្រប់គ្នា។
ជំពូក ៥
ប្រទេសកម្ពុជាសម័យក្រោយអង្គរ
(ទំព័រ៧៧ ៨១)
អាត្មាបានដឹងថា លោក ម៉ៃខឹល វិខឺរី (Micheal Vickery)បានបំភ្លឺថា មូលហេតុនៃការផ្លាស់ប្តូរទីតាំងនេះ គឺប្រហែលជាមានការជាប់ពាក់ព័ន្ធទៅ នឹងការធ្វើពាណិជ្ជកម្មតាមសមុទ្រ ដែលមានការរីកធំឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺ ពាណិជ្ជកម្មរវាងចិន និងអាស៊ីអាគ្នេយ៍ដីគោក។
អាត្មាបានដឹងថា ទោះបីជាខ្មែរមានវិបត្តិនៅផ្ទៃក្នុង និង មានការឈ្លានពានពី បរទេសក៏ដោយ ប៉ុនែ្ត រចនាសម្ពន័្ធសង្គមគុណសម្បតិ្ត  និង ភាពឆ្នៃប្រឌិត របស់ខ្មែរ គឺនៅតែមាន។
ការផ្លាស់ប្តូររាជធានីអង្គរមក ភ្នំពេញ
អាត្មាបានដឹងថា មានឯកសារជាច្រើននិយាយពីការចាកចោក្រុងអង្គរ ហើយមានមតិខុសគ្នាជាច្រើន។
អាត្មាបានដឹងថាដោយសារខ្មែរបាត់បង់សម្ថភាពក្នុងការគ្រប់គ្រប់ប្រពន្ធ័ធរាសាស្រ្តបណ្តាលឲ្យខូចទឹក និង មានក្លិនស្អុយថែមទាំងមានមួសដែកគោល ដែលបានចម្លងជំងឺគ្រុនចាញ់។
អាត្មាបានដឹងថា ដោយសារខ្មែរងាកមករកព្រះពុទ្ធសាសនាថេវវាទ ហើយ តំបន់អង្គរគឺ ជាកន្លែងព្រហ្មមញ្ញសាសនា និងព្រះពុទ្ធសាសនាមហាយាន។ ប៉ុន្តែមានមតិប្រឆាំងថា បើគ្រាន់តែសាសនាថេរវាទធ្វើឲ្យសង្គមខ្មែរធ្លាក់អន់ ថយចុះហេតុអ្វីបានជាប្រទេសសៀម រាជធានីអាយុធ្យា និង ភូមា  ដែល ប្រតិបត្តិសាសនាថេរវាទបែរជាមានការរីកចម្រើនទៅវិញ។
អាត្មាបានដឹងថា ខ្មែរបានផ្លាសរាជធានីពីអង្គរទៅភ្នំពេញគឺ នៅពេលដែល សៀមឈ្លានពានយ៉ាងខ្លាំងនៅឆ្នំា១៤៣១ រាជធានីភ្នំពេញគឺស្ថិតនៅខាង ត្បូងនៃក្រុងអង្គរ ហើយភ្នំពេញមានទីតាំងល្អដែលជាទីប្រសព្វទន្លេធំ និង ទន្លេសាបនៅត្រង់ចតុមុខ ធ្វើឲ្យរាជធានីមានកំពែងរឹងមាំនឹងជាទីតាំងពាពិជ្ជ កម្មសម្រាប់សេដ្ឋកិច្ចជាតិ។
អាត្មាបានដឹងថា រាជធានីថ្មីនេះមានពាណិជ្ជករចិន ម៉ាឡាយូ ឥណ្ឌូនេស៊ី ហើយនៅចុងស.វ.ទី១៥ សេដ្ឋកិច្ចជាតិបានពឹងផ្អែកទៅលើពាណិជ្ជកម្មក្រៅ ស្រុក។
អាត្មាបានដឹងថា ក្នុងទ.វ.ឆ្នាំ១៤០០ ក្រុងស្រីអយុធ្យា និងក្រុងពាណិជ្ជកម្ម កម្ពុជទេស បានពឹងគ្នាទៅវិញទៅមកនឹងមានវប្បធម៌រួមគ្នា ហើយក៏បានប្រើ ភាសារួមគ្នាគឺ ភាសាខ្មែរ នៅស.វ.១៤១៥។ ចំពោះបុរសគឺត្រូវតែបួសនេះគឺ វប្បធម៌រួមគ្នាក្នុងចំណោមជាច្រើនទៀត។
ប្រទេសកម្ពុជានៅស.វ.១៥ និងទី១៦
ទំព័រទី៨១-៨៨
អាត្មាបានដឹងថា ខ្មែរបានពឹងពាក់ក្រុងអយុធ្យាក្នុងការដណ្តើមអំណាចគ្នា ដែលជាគំរូដល់ស្តេចក្រោយៗ  ព្រះអង្គចន្ទទៅពឹងអាយុធ្យា  ដើម្បីវាយតប ទៅនឹងស្តេចជ្រែករាជ្យ។
អាត្មាបានដឹងថា ចាប់ពីស.វ.ឆ្នាំ១៦២០ តំបន់ដែលបះបោរខាងកើតច្រើនតែ ពឹងយួន។ ហើយស្តេចខ្មែរមួយអង្គបានរៀបអភិសេកជាមួយក្សត្រីយួន នៅ ឆ្នាំ១៦៣០។ ដើម្បីជាថ្នូរ, ស្តេចខ្មែរបានឲ្យយួនខ្ចីដីតំបន់សណ្តទន្លេមេគង្គ(កម្ពុជាក្រោម)។
អាត្មាបានដឹងថា ខ្មែរបានទទួលឥទ្ធិពល សៀមខាងលិច និងយួនខាងកើត ដែលធ្វើឲ្យមានទំនាស់គ្នាក្នុងរាជវាំង ដោយក្រុមខ្លះលំអៀតលើយួន ខ្លះ សៀម។
អាត្មាបានដឹងថា ជនជាតិអឺរ៉ុប ដំបូងដែលសរសេរពីប្រទេសកម្ពុជាគឺលោក តូ ម៉េ ពីរ៉េស ចន្លោះឆ្នាំ ១៥១២ ដល់ ១៥១៥ លោកបានសរសេរថា កម្ពុជា គឺ ជាប្រទេសដែលចូលធ្វើសង្រ្គាម ហើយព្រះរាជាគ្មានស្តាប់បង្គាប់អ្នកណាម្នាក់ហើយ ប្រទេសនេះសម្បូរទៅដោយភោគផលផ្សេងៗ (លោកសរសេរតាមពាក្យចចាមរ៉ាម)។
អាត្មាបានដឹងថា រូបបដិមាព្រះគោ ព្រះកែវ ដែលត្រូវបានគេជឿថា ក្នុងពោះបដិមាទាំងពីរនេះ មានក្បួនតម្រាមាសដែលអាចឲ្យយើងរៀនចេះ ដឹងនូវអ្វីៗសព្វគ្រប់បែបយ៉ាង។
អាត្មាបានដឹងថា លោក ប៉ាទ្រី និង ហ្គាស្ប៉ារ ដា គ្រុស ជនជាតិព័រទុយហ្គេ (អ្នកផ្សាយសាសនាកាតូលិក) ដែលមករាជធានីលង្វែកនៅចុងរាជព្រះចន្ទ- រាជា១៥៥៦។ លោកមិនសប្បាយចំពោះជនជាតិខ្មែរ ដោយលោកមិនអាន បង្វែរនូវជំនឿរបស់ពួកគេ។ លោកថាខ្មែរជាអ្នកគោរពដូចតា ព្រះមហាក្សត្រយ៉ាងស្មោះមិនងាករេ បើដូនតា ស្តេចមិនអនុញ្ញាតិឲ្យទទួលយកអ្វី ឬធ្វើអ្វី មួយពួកគេមិនហ៊ានទេ។ លោកថា ព្រះសង្ឃ គឺមានឥទ្ធិពលខ្លាំងណាស់ក្នុងសង្គមខ្មែរ  បើលោកពន្យល់ដល់ប្រជាជននូវហេតុផលដែលគួរឲ្យជឿ ប៉ុន្តែបើព្រះសង្ឃថា មិនមែនការពិត ពួកជនទាំងនោះនឹងជឿថាមិនពិតដែរ។
អាត្មាបានដឹងថា ឆ្នាំ១៦៤០ គឺជាសម័យកាលដែលគេចាប់អារម្មណ៍ដោយ សារស្តេចខ្មែរ១អង្គបានយកស្នំជាតិជ្វា ខ្លះថាចាមប្រជាជនហៅលោកថា ព្រះរាមាចូលសាសន៍។
អាត្មាបានដឹងថា ស.វ.ទី១៧ ពាណិជ្ជកម្មក្រៅស្រុកបានធ្លាក់ចុះ ដោយសារ ច្រកសមុទ្ររបស់ខ្មែរត្រូវរារាំងដោយពួកយួន និង ចិនដែលរត់គេចខ្លួនពីការ ឡើងកាន់អំណាចពីរាជវង្សឈិង។
អាត្មាបានដឹងថា ពួកអ្នកចំណូលថ្មីនេះ មានធ្វើឲ្យក្រុងព្រៃនគរក្លាយជា ពាណិជ្ជកម្មដ៏ធំ ឯភ្នំពេញក្លាយជាស្រុកចុងកាត់មាត់ញកហើយ ស.វ.ទី១៨ ប្រទេសកម្ពុជាជាតំបន់មួយសឹងតែគ្មានលើផែនទីរបស់ពួកអ៊ឺរុប។
ទំព័រទី៨៩-៩៥
អាត្មាបានដឹងថា ច្បាប់ទូន្មាន គឺប្រាកដជាច្បាប់ទាក់ទងនឹងគុណមាតាបិតា និងគុណគ្រូ។ គុណរបស់មាតាបិតា និងគុណគ្រូ គឺមានតម្លៃធំធេងណាស់ ដែលគ្មានអ្វីអាចយកមកប្រៀបផ្ទឹមបានឡើយ។ មាតាបិតា និងគ្រូបាអាចារ្យ គឺជាអ្នកដែលផ្តល់នូវចំណេះដឹង និងជំនាញដល់ពួកយើងទាំងអស់គ្នាតាំង ពីដំបូងមកម្ល៉េះ។
អាត្មាបានដឹងថា ការឈ្លានពានរបស់សៀម និង យួនមកលើអាណាចក្រខែ្មរ គឺ ជាការជ្រៀតជ្រែករបស់ពួកយួននេះ បានធ្វើឲ្យមានផលប៉ះពាល់ចំនួន៣ គឺការដណ្តើមយកស្រុកព្រៃនគរ ដែលក្រោយមកមានការដាច់នូវទំនាក់ ទំនងផ្លូវសមុទ្រជាមួយប្រទេសខាងក្រៅ។ ផលប៉ះពាល់មួយទៀតនោះ គឺ ការបង្កើតស្ថាប័នគ្រប់គ្រងមួយដែលបានកាត់ផ្តាច់ទឹកដីមួយផ្នែកធំ រួមទាំង ប្រជាជនខ្មែររាប់ម៉ឺននាក់ពីអំណាចរបស់ប្រទេសកម្ពុជា។ ចំណែកឯ ផលប៉ះ ពាល់ចុងក្រោយនោះ គឺការដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅចន្លោះ ប្រទេស សៀម និងយួន ដែលសុទ្ធតែជាប្រទេសដែលពោរពេញទៅដោយអំណាច។
អាត្មាបានដឹងថា នៅពេលមានជម្លោះម្តងៗ បើមានស្តេចខ្មែរមួយអង្គណារត់ ទៅពឹងប្រទេសណាមួយនោះ គូប្រជែងរបស់ទ្រង់នឹងស្វែងរកជំនួយពី ប្រទេសមួយទៀតក្នុងការដណ្តើមអំណាចគ្នា។ ការរត់ទៅពឹងពាក់ប្រទេស ដទៃនេះ យើងឃើញថា មានការរត់ទៅពឹងពាក់ប្រទេសយួន និង សៀម ច្រើនដែលជាហេតុនាំឲ្យមានការឈ្លានពានដដែលៗពីយួន និងសៀម។
អាត្មាបានដឹងថា ស.ត.ទី ១៨ ជាសម័យកាលដែលអាប់អួបំផុត។ អ្នកនិពន្ធ ចង់បង្ហាញថា នៅចុងសតវត្សទី ១៨ នោះ មានព្រឹត្តិការណ៍ផ្សេងៗ ជាច្រើន បានកើតឡើង ដែលបណ្តាលឲ្យសម័យកាលនោះក្លាយទៅជាសម័យកាល មួយដែលអាប់អួបំផុត។ ព្រឹត្តិការណ៍ទាំងនោះគឺ អស្ថិរភាពក្នុងរាជវង្សការ ឈ្លានពានពីសំណាក់ជនបរទេស និង សង្រ្គាមគ្នាឯងក្នុងស្រុកផងដែរ៕
ជំពូកទី៥
Reflection
នៅក្នុងប្រវត្តិសាស្រ្តប្រទេសនីមួយៗ យើងតែងសង្កេតឃើញថា ប្រទេស ទាំងនោះសុទ្ធតែមានសង្រ្គាមកើតឡើងទាំងអស់។ សង្រ្គាមទាំងនោះ រួមមានការ ទៅវាយលុកប្រទេសដទៃ ដើម្បីពង្រីកទឹកដីរបស់ខ្លួនផង និងការឈ្លានពានពី សំណាក់ប្រទេសដទៃផង។ ដូចគ្នានេះដែរ ប្រទេសកម្ពុជាយើងនេះ ក៏ធ្លាប់បានជួប ប្រទះនូវបញ្ហាឈ្លានពានរបស់ពួកជនបរទេស និង ការទៅវាយដណ្តើមយកទីក្រុង របស់ខ្លួនមកវិញដែរ។ អ្វីដែលបានលើកឡើងខាងលើនេះ គឺ មានការទាក់ទងទៅ នឹងចំណុចទី ៣ ដែលបានសរសេរថា ការធ្លាក់ចុះទន់ខ្សោយនៅតំបន់មួយ គឺជា មូលហេតុដែលនាំឲ្យមានការវាយប្រហារពីប្រទេសដទៃ។ទាក់ទងទៅនឹងបញ្ហានេះផងដែរ យើងសង្កេតឃើញថា ជាធម្មតានៅពេលដែលប្រទេសមួយមានភាពខ្លាំង ក្លា គឺមិនដែលទទួលរងនូវការវាយប្រហារនោះទេ មានតែប្រទេសនោះទៅវាយ ប្រហារប្រទេសដទៃដែលធ្លាក់ចុះទន់ខ្សោយទៅវិញ។ មានតែប្រទេសដែលកំពុង តែជួបវិបត្តិប៉ុណ្ណោះ ដែលទទួលរង នូវការវាយប្រហារពីសំណាក់ជនបរទេស។ ដូច គ្នានេះដែរឆ្លងកាត់តាមការសិក្សានូវប្រវត្តិសាស្រ្តខ្មែរ យើងបានដឹងថាប្រទេស កម្ពុជា យើងនេះធ្លាប់បានជួបប្រទះនូវបញ្ហាជាច្រើន ដូចជាទទួលរងនូវការឈ្លាន ពានពីសំណាក់ប្រទេសជិតខាង។ នៅក្នុងប្រវត្តិសាស្រ្តខ្មែរយើងនេះ យើងឃើញ ថា ប្រទេសខ្មែរធ្លាប់ជួបប្រទះនូវការធ្លាក់ចុះអន់ថយដោយមូល ហេតុដូចជា ការខ្វះ សមត្ថភាពនៃព្រះមហាក្សត្រការកើតមាននូវជម្លោះផ្ទៃក្នុងជាដើម។ រាល់ពេលដែល កើតមាននូវបញ្ហាទាំងនោះ យើងសង្កេតឃើញថា ប្រទេសជិតខាងមួយចំនួនបាន ឆ្លៀតឱកាសនោះ មកឈ្លានពានទឹកដីរបស់ប្រទេសខ្មែរ ជាពិសេសប្រទេសសៀម និងយួន។ ដោយសារតែពួកបរទេសទាំងនោះយល់ថា នៅពេលដែលប្រទេសខ្មែរ មានការធ្លាក់ចុះអន់ថយម្តងៗ គឺជាឱកាសល្អក្នុងការមកវាយយកខេត្តនានារបស់ ខ្មែរ ដើម្បីដាក់ជាចំណុះនគររបស់ខ្លួន។ ម្យ៉ាងទៀតការធ្លាក់ចុះនេះ គឺមានន័យថា ប្រទេសនេះកំពុងជួបប្រទះនូវវិបត្តិនានាដូចជាបញ្ហាសេដ្ឋកិច្ចសង្គមកិច្ច និងនយោ- បាយជាដើម ដែលសុទ្ធតែជាហេតុធ្វើឲ្យមានផលប៉ះពាល់ទៅដល់កងទ័ពដែលនឹង ត្រូវការពារទឹកដីទាំងអស់។ នៅពេលដែលកងទ័ពរបស់ប្រទេសមួយមានការធ្លាក់ ចុះ នោះនឹងនាំឲ្យការធ្វើសង្រ្គាមជាមួយប្រទេសដទៃ ក៏ដូចជាការការពារនូវបូរណ- ភាពដែនដីរបស់ខ្លួនទទួលរងនូវការបរាជ័យ។
សរុបសេចក្តីមក យើងឃើញថាកាលណាប្រទេសមួយជួបប្រទះនូវវិបត្តិមួយ ចំនួននោះ ដែលធ្វើឲ្យប្រទេសគេនោះមានការធ្លាក់ចុះទន់ខ្សោយទាំងផ្នែកសង្គម និង ផ្នែកកងទ័ពនោះ គឺជាហេតុដែលនាំឲ្យប្រទេសដទៃឆ្លៀតឱកាសបានក្នុងការ ចូលទៅឈ្លានពានទឹកដី ប្រទេសដែលកំពុងតែជួបប្រទះនូវវិបត្តិនោះ។ ជាក់ស្តែង ដូចនៅក្នុងប្រទេសកម្ពុជាយើងដែរ ដែលទទួលរងនូវការឈ្លានពានពីសំណាក់ពួក យួន និងសៀមនៅពេលដែលប្រទេសខ្មែរយើងកំពុងជួបនូវវិបត្តិ៕
ជំពូក ៦
រដ្ឋ សង្គម និងទំនាក់ទំនងជាមួយបរទេស
១៧៩៤-១៨៤៨
(ទំព័រទី ៩៩១០៤)
អាត្មាបានដឹងថា នៅឆ្នាំ១៨៦៣, មុនពេលបារាំងចូលមកដាក់អាណា- ព្យាបាលមកលើប្រទេសកម្ពុជា ផ្នត់គំនិតរបស់ប្រជាជនខ្មែរអំពីភូមិសាស្រ្ត នយោបាយមិនបានគិតដល់សញ្ញាណដែលថា ប្រទេសកម្ពុជាត្រូវកំណត់ ដោយខ្សែបន្ទាត់ព្រំដែននោះទេ។
អាត្មាបានដឹងថា ដើមស.វ.ទី១៩, ខ្មែរកម្រមានផែនទីណាស់ ហើយផែនទី ដែលបានគូសនៅក្នុងស្រុកដើមស.វ.ទី១៩ ពុំមានសេសសល់ឡើយ។ ប្រជា ជនខ្មែរគ្រាន់តែគិតថា ប្រទេសកម្ពុជាគឺស្រុកមួយ ដែលមានប្រជាជនចេះ និយាយភាសាខ្មែរ ហើយចៅហ្វាយស្រុកទទួលការតែងតាំងពីស្តេចប៉ុណ្ណោះ  ចំពោះកិច្ចការរដ្ឋបាលពួកគាត់ពុំបានដឹងឡើយ។
អាត្មាបានដឹងថា ស្រុកនិងខេត្តទាំងឡាយមានទំហំ និង សារៈសំខាន់ខុសៗ គ្នាហើយមានព្រំប្រទល់មិនច្បាស់លាស់។
សង្គម និងសេដ្ឋកិច្ច
អាត្មាបានដឹងថា នៅទសវត្សរ៍ឆ្នាំ១៨៣០ ចំពោះចំនួនប្រជាជនខ្មែរពុំមាន ចំនួនជាក់ច្បាស់នោះទេ កំឡុងយួនត្រួតត្រាខ្មែរ គេបានធ្វើជំរឿនម្តង ប៉ុន្តែ ត្រូវបានអាជ្ញាធរយួនធ្វើការបដិសេធ ហើយបានបន្ថយចំនួនតួលេខ។
អាត្មាបានដឹងថា ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ១៨៦០ រដ្ឋបាលបារាំងបានមើលលើ បញ្ជីបង់ពន្ធដា ហើយបង្ហាញថា ចំនួនប្រជាជនខ្មែរមានតិចជាង១លាន នាក់។
អាត្មាបានដឹងថា ប្រទេសកម្ពុជា ជាប្រទេសក្រីក្រមួយសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាយើងនេះ គ្រាន់តែជាសេដ្ឋកិច្ចចិញ្ចឹមពោះប៉ុណ្ណោះ ដែលជា មូលហេតុធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងសភាពជាប្រទេសក្រីក្របែបនេះ។ក្នុង នេះ អ្នកនិពន្ធបានបង្ហាញថា ក្នុងទឹកដីប្រទេសខ្មែរ មានរ៉ែត្បូង និង រ៉ែលោហ ធាតុចំនួនតិច។ រីឯខាងឧស្សាហកម្មជំនួញ និង ពាណិជ្ជកម្ម មិនសូវមានការ រីកចម្រើនប៉ុន្មានទេ ហើយផលិតផលសម្រេចមួយចំនួន ក៏ត្រូវបានគេនាំ ចូលមកពីបរទេសទៀត។ ម្យ៉ាងវិញទៀត ប្រជាជនខ្មែរមួយចំនួនធំ បាន ចំណាយពេលភាគច្រើនរបស់គេទៅធ្វើស្រែចម្ការ ប៉ុន្តែយើងឃើញថា ផលិតផលលើសខាងផ្នែកកសិកម្មនេះ គឺកម្រមានណាស់។
អាត្មាបានដឹងថាខ្មែរ ភាគច្រើនប្រកបរបរជាអ្នកធ្វើស្រែ ឬបួសនៅក្នុងវត្ត ឬជាខ្ញុំមន្រ្តីរាជការ។ ចំណែកឯជនជាតិដទៃទៀត មានជំនាញខាងធ្វើជំនួញ និងឧស្សាហកម្ម។ រីឯការដោះដូរគោក្របី តម្បាញ និង នេសាទ គឺ អ្នក កាន់សាសនាមហាហ្ម័ត ជាអ្នកប្រកបរបរនេះ។ ចំពោះការជីករ៉ែដែកយក មកស្ល និងដំ គឺជាជំនាញរបស់ជនជាតិកួយ។
អាត្មាបានដឹងថាប្រជាជនភាគច្រើនលើសលប់បំផុតចំណាយពេលវេលាធ្វើស្រែចម្ការ ហើយចំពោះការប្រមូលទិន្នផលទៀតសោទ ក៏មានចំនួនតិចតួច បំផុតគ្រាន់តែចិញ្ចឹមខ្លួនឯងមិនអាចលក់ដូរបានឡើយ។ ចំពោះកម្មសិទ្ធិដីធ្លី វិញ គឺមានទំហំ តិចតួច សូម្បីតែមន្រ្តីជាន់ខ្ពស់ក៏កម្រមានដីលើសពី២ និង៣ ហិកតាណាស់។
អាត្មាបានដឹងថា ប្រពន្ធធរាសាស្រ្តមិនបានកសាងបន្ថែម ឬជួសជុលឡើយ ផ្លូវទឹកដែលសល់ពីសម័យមុខត្រូវបានខូចខាត រីងស្ងួត។
អាត្មាបានដឹងថា ស្តេចយួនព្រះនាម មិញ ម៉ាង បានទ្រង់លិខិតនៅចុង ឆ្នាំ១៨៣៤ថា ប្រទេសកម្ពុជាពិតជាអានារ្យប្រទេស (ប្រទេសមនុស្សព្រៃ) ពី ព្រោះមនុស្សព្រៃ«ប្រជាជនមិនចេះវិធីសមស្របក្នុងការដាំដំណាំ ពួកគេប្រើ ត្រសេះ និង ចប មិនមិនប្រើគោក្របីឡើយ ពួកគេដាំស្រូវតែល្មមគ្រប់គ្រាន់ សម្រាប់មានបាយចំនួនល្ម២ពេលក្នុងមួយថ្ងៃ ពួកគេមិនចេះទុកដាក់ក្នុង ជង្រុកសម្រាប់គ្រាអាសន្នឡើយ»។
អាត្មាបានដឹងថា កំពង់ផែសមុទ្រត្រូវបានគ្រប់គ្រងដោយយួន និងសៀម ជំនួញក្រៅប្រទេសមានតិចតួច សូម្បីភ្ញៀវទេសចរមកទស្សនាក្រុងភ្នំពេញ ក៏ត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរយួនដែរ។
អាត្មាបានដឹងថា ប្រទេសសៀម និង យួនបានចាត់ទុកប្រទេសយើងជាបាវ ព្រាវដែលពួកគេបានទាមទារសួយសារអាករដែលមានតំលៃខ្ពស់ និងដូច គ្នា។ ស្តេចសៀម និង យួនបានចាត់ទុកខ្លួនគេជាឪពុកម្តាយរបស់ប្រទេស ខ្មែរយើង។ ស្តេចសៀម និងយួនបានចាត់ទុកស្តេចខ្មែរយើងជាក្មេងរពឹស ម្នាក់។
អាត្មាបានដឹងថា នៅដើមសតវត្សទី ១៩ គេបានបែងចែកភូមិជា ៣ ប្រភេទ
ប្រភេទទី១ គេហៅថា “កំពង់” ដែលមានន័យថា “ភូមិ ឬទីប្រជុំជន” ហើយភូមិទាំងនោះស្ថិតនៅតាមដងទឹក ដែលអាចបើកទូក និងក ប៉ាល់ឆ្លងកាត់បាន។ នៅភូមិនោះ គេឃើញមានជនជាតិចិន ឬកូន ចៅចិន ជ្វា និងចាមរស់នៅទីនោះ។
ប្រភេទទី២ គឺភូមិអ្នកស្រែដែលស្ថិតនៅជុំវិញកំពង់។ ភូមិអ្នកស្រែនេះ មិនមានស្ថិរភាពទេ ដោយសារតែការខ្វះខាតមធ្យោបាយការពារ ខ្លួន។ ហើយយើងឃើញថា ភូមិអ្នកស្រែជាភូមិអ្នកក្រីក្រដែលប្រជា- ជនក្នុងភូមិនោះភាគ ច្រើនជាជនជាតិខ្មែរ។
ប្រភេទទី៣ គឺស្ថិតនៅលាក់កំបាំងក្នុងព្រៃ។ អ្នករស់នៅទីនោះជា អ្នកព្រៃដែលមិនចេះអក្សរទេ ហើយជាធម្មតាពួកគេមិនមែនជាអ្នក កាន់ព្រះពុទ្ធសាសនានោះទេ។
បរិបាលកិច្ច និងការគ្រប់គ្រង
ទំព័រទី១០៤-១០៧
អាត្មាបានដឹងថា ភូមិអ្នកស្រែ និងភូមិនៅក្នុងព្រៃ គឺស្ថិតនៅឆ្ងាយពីគ្នា ហើយដែលមានលក្ខណៈដាច់ស្រយាលពីគ្នា។ អ្នកភូមិទាំងនោះ បានពុះ ពារព្យាយាមរក្សាជីវភាព និងប្រពៃណីដែលពួកគេមាន។
អាត្មាបានដឹងថា នាសម័យនោះ អ្នកមានអំណាចតែងតែទទួលយកស្ម័គ្រ បក្សពួកឬទាសករឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នៅ ពេលដែលមានការជំពាក់ជាបំណុល ឬជាគុណចំពោះមេកម្លាំងរបស់ខ្លួន នោះ ពួកគេនឹងត្រូវចំណាយពេលអស់មួយជីវិតដើម្បីសងគុណ ឬបំណុល ទាំងនោះ។ ម្យ៉ាងទៀត ការធ្វើខ្លួនឲ្យក្លាយជាខ្ញុំរបស់មេកម្លាំង គឺដើម្បី ការពារខ្លួនពីការលោភលន់របស់អ្នកដទៃ។
អាត្មាបានដឹងថា ប្រជារាស្រ្តទាំងអស់យល់ថា ព្រះមហាក្សត្រខ្មែរ មានឫទ្ធា- នុភាពអាចទម្លាក់ទឹកភ្លៀងបាន ហើយពួកគេយល់ថាព្រះមហាក្សត្រ ជាអ្នក ដែលធ្វើការត្រឹមត្រូវ និង យុត្តិធម៌ព្រមទាំងមិនពុករលួយទៀតផង។ ប្រជា រាស្រ្តយល់ថា ព្រះអង្គជាក្តីសង្ឃឹមផ្នែកនយោបាយតែមួយគត់របស់ពួកគេ។
បរមងារឧកញ៉ា
ទំព័រទី១០៨-១១២
អាត្មាបានដឹងថា ស្តេចត្រាញ់មានឋានៈខ្ពស់បំផុតនាសម័យដើមដែលមាន ភាពស្រដៀងគ្នាទៅនឹងសេនាបតីទាំង៥នាក់ ដែលនៅជុំវិញព្រះមហា- ក្សត្រ។ ស្តេចត្រាញ់ហាក់បីដូចជាស្តេចរងមួយប្រចាំនៅតំបន់ដែលគេគ្រប់ គ្រងនោះ ព្រោះថា ពួកគេមានសិទ្ធិអំណាចក្នុងការកាប់សម្លាប់អ្នកដទៃ។ រីឯសេនាបតីទាំង៥ នោះ សម្តេចចៅហ៊្វាទឡ្ហៈ មានឋានៈជាមន្រ្តីធំខ្ពស់បំផុត ដែលហៅថា “ខ្នងពស់” ឬ“អគ្គមហាសេនា”។ ហើយសេនាបតី ៤ ផ្សេងទៀត គឺជា “ជើងគ្រុះ” ឬ “ចតុស្តម្ភ”ដែលមានលោកអ្នកឧកញ៉ាយមរាជដែលជា សេនាបតីក្រសួងយុត្តិធម៌ លោកអ្នកឧកញ៉ាចក្រីកុញ្ជរាធិបតី (ឧកញ៉ាចក្រី) ដែលជាសេនាសម្រេចកិច្ចខាងក្រសួងយុទ្ធនាធិការនិងចម្បាំងដីគោកលោកឧកញ៉ាក្រឡាហោម ដែលជាសេនាបតីក្រសួងទ័ពជើងទឹក និងជំនួញជា មួយប្រទេសក្រៅ និងអ្នកឧកញ៉ាវាំងវរវៀងជ័យ(ឧកញ៉ាវាំង)ដែលជាសេនា- បតីក្រសួងព្រះរាជវាំង។
ទំនាក់ទំនងរបស់កម្ពុជាជាមួយថៃ និង វៀតណាម
ទំព័រទី១១៣-១១៦
អាត្មាបានដឹងថា ពួកសៀម និងយួនបានជឿជាក់ថា ប្រទេសរបស់ពួកគេជា ប្រទេសធំមួយ ដែលត្រូវត្រួតត្រាខ្មែរដែលជាប្រទេសតូចតាច។ ម្យ៉ាងវិញ ទៀត ពួកគេបានចាត់ទុកខ្លួនឯងថា ជាឪ និងម៉ែរបស់ខ្មែរ ដោយហេតុថា ពួកសៀមនេះ ជាអ្នកដាក់បរមនាមប្រទានដល់ព្រះមហាក្សត្រខ្មែរ ហើយ យួនជាអ្នកផ្តល់ត្រាឲ្យខ្មែរ។ ម្យ៉ាងវិញទៀត តាមទស្សនៈរបស់យួនយល់ថា ខ្មែរជារបងការពាររបស់ពួកគេ ព្រមទាំងជាកន្លែងចាក់សំរាមសម្រាប់ពួក អាណានិគមនិយម។ រីឯទស្សនៈរបស់ពួកសៀមវិញយល់ថា ខ្មែរជាកូនចៅ ដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយក៏ជាប្រជារាស្រ្តស្ថិតនៅក្រោម បារមីនៃរាជវង្សចក្រីផងដែរ។ មិនតែប៉ុណ្ណោះ ពួកសៀមគិតថា ខ្មែរជាពួក ពលសម្រាប់សង្រ្គាមរបស់រាជវង្សចក្រី។
ជំពូកទី៦
Reflection
បន្ទាប់ពីបានអានចប់នូវជំពូកទី ៦ នៃសៀវភៅប្រវត្តិសាស្រ្តខ្មែររបស់លោក ដេវិឌ ឆាណ្ឌល័រ រួចមកអាត្មាភាពបានសង្កេតឃើញនូវចំណុចមួយ គឺចំណុចទី៦ ដែលទាក់ទងទៅនឹងទស្សនៈរបស់ប្រជាជនខ្មែរទៅលើព្រះមហាក្សត្រ ដោយ ទស្សនៈរបស់ពួកគេនោះយល់ថា ព្រះមហាក្សត្រខ្មែរ គឺមានឫទ្ធានុភាពខ្លាំងដែល អាចទម្លាក់ទឹកភ្លៀងបានដូចជាអាទិទេពមួយរូបផងដែរ។
យើងអាចនិយាយបានថា ប្រជាជនខ្មែរនាសម័យក្រោយអង្គរនោះ គឺនៅតែ មានជំនឿនៅឡើយទាក់ទងទៅនឹងអាទិទេព។ ការដែលអះអាងបែបនេះ គឺដោយ សារតែប្រជាជន ខ្មែរភាគច្រើននៅតែយល់ថា ព្រះមហាក្សត្រខ្មែរ គឺមានឫទ្ធានុភាព មួយដែលអាចទម្លាក់ទឹកភ្លៀងបាន។ ម្យ៉ាងវិញទៀត ប្រជាជនទាំងអស់នោះ យល់ ថា ព្រះមហាក្សត្រខ្មែរគឺជាអ្នកដែលធ្វើការត្រឹមត្រូវ និងយុត្តិធម៌ព្រមទាំងស្រលាញ់ ប្រជានុរាស្រ្តទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេយល់ថា ព្រះមហាក្សត្រគឺជាក្តី សង្ឃឹមផ្នែកនយោបាយតែមួយគត់សម្រាប់ពួកគេ។ នេះសុទ្ធតែបានបញ្ជាក់ថា ទស្សនៈរបស់ប្រជាជនទាំងអស់គ្នាដែលយល់ឃើញបែបនេះ គឺអាចចាត់ទុកជា ទស្សនៈមួយដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនបានផងដែរ។ ការដែលអាត្មាភាព និយាយបែបនេះ គឺដោយសារតែកាលណាមានការជឿទៅលើអ្វីមួយដោយស្មោះ ហើយនោះ ពីសំណាក់មនុស្សភាគច្រើននឹងធ្វើឲ្យមានការរួបរួមមួយ។ ដូចគ្នា នេះដែរ ឆ្លងតាមទស្សនៈរបស់ប្រជាជនភាគច្រើន ដែលយល់ឃើញបែបនេះ នឹងធ្វើឲ្យមានការទុកចិត្តយ៉ាងខ្លាំងទៅលើព្រះមហាក្សត្រ ដែលជាហេតុនឹងធ្វើឲ្យ ប្រទេសជាតិមានការរីកចម្រើន។ ប៉ុន្តែការជឿខ្លាំងពេកទៅលើបញ្ហាទាំងនេះ ក៏អាចបណ្តាលឲ្យមានផលប៉ះពាល់ទៅដល់សង្គមខ្មែរផងដែរ។ ហេតុនេះហើយ ចំពោះ ទស្សនៈរបស់ប្រជាជនទៅលើព្រះមហាក្សត្រ ដែលចាត់ទុកទ្រង់ដូចជាអាទិទេព នោះ គឺជាទស្សនៈមួយដែលប្រជាជនគ្រប់រូបគួរយកមកគិតពិចារណា និង ប្រតិបត្តិ តាមផ្នែកខ្លះនៃទស្សនៈនេះ ដែលនឹងនាំឲ្យមានការរួបរួមសាមគ្គីគ្នា។
សារុបសេចក្តីមកយើងឃើញថា ជាធម្មតាទស្សនៈរបស់ប្រជាជនទាំងនោះ លើព្រះមហាក្សត្រ គឺមាននៅសល់តាំងពីមុនមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះ ក៏នៅមានទស្សនៈនេះនៅសល់ខ្លះផងដែរ។ ទស្សនៈនេះ អាចជះជាឥទ្ធិពលល្អទៅ តាមអ្នកដែលបានយកទស្សនៈមកពិចារណា ឬមួយក៏អត់។ ប៉ុន្តែបើសិនជាយើង ពិចារណាឲ្យបានច្បាស់ និង យកនូវផ្នែកល្អ។
ជំពូក ៧
វិបតិ្តនៅសតវត្សរ៍ទី១៩
ទំព័រទី១១៧-១២២
អាត្មាបានដឹងថា រយៈពេល៦០ឆ្នាំដំបូងនៃសតវត្តរ៍ទី១៩ ជារយៈពេល ដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលបានកត់ត្រាមុនសង្គ្រាមស៊ីសាច់ ហុតឈាមគ្នាដ៏ព្រៃផ្សៃនៃទសវត្សរ៍ឆ្នាំ១៩៧០។
អាត្មាបានដឹងថា ប្រទេសកម្ពុជា មិនត្រឹមតែរងគ្រោះដោយសារវិបត្តិរាជវង្ស ប៉ុណ្ណោះសោតទេ ព្រមទាំងត្រូវរង់គ្រោះការចូលឈ្លានពានកាន់កាប់របស់ កងទ័ពសៀម និង កងទ័ពយួនទៀត។
អាត្មាបានដឹងថា ក្រោយឆ្នាំ១៨១០, ការឈ្លានពានពីសំណាក់យួន និង សៀម កើតមានឆ្លាស់ពេលគ្នាជាមួយការបះបោរផ្ទៃក្នុង និង ចលនា តស៊ូប្រឆាំងពួកឈ្លានពានដោយមានការឧបត្ថម្ភពីព្រះរាជវាំងខ្មែរដែរ។
អាត្មាបានដឹងថា ការប្រកាន់គោលនយោលបាយប្រកបដោយគ្រោះថ្នាក់ របស់ព្រះបាទឧទ័យរាជា ព្រះអង្គច័ន្ទក្នុងបំណង់ឯករាជ្យដោយធ្វើយ៉ាង ណាៗ ដើម្បីទាញយកផលប្រយោជន៍ពីរការប្រកួតប្រជៀងគ្នារវាងសៀម និង យួន។
អាត្មាបានដឹងថា មុនដំបូងប្រទេសកម្ពុជា បានដកខ្លួនចេញពីរការត្រួតត្រា របស់សៀមតែបន្ទាប់មកក៏បានធ្លាក់ទៅក្នុងកណ្តាប់ដៃយួនហើយចុងក្រោយ   ក៏បានវិលទៅរកសៀមឲ្យជួយការពារវិញ។
អាត្មាបានដឹងថា ដើមសតវត្សរ៍ឆ្នាំ១៨៤០, ទឹកដីប្រទេសកម្ពុជាភាគច្រើន ជាពិសេស តំបន់រាជធានីស្ថិតក្រោមការគ្រប់គ្រងរបស់យួន ហាក់បីដូចជា ផ្នែកមួយនៃប្រទេសយួន។
អាត្មាបានដឹងថា  ព្រឹត្តិការណ៍ចំនួន៣ ក្នុងការដកខ្លួននេះ
ទីមួយ, សៀមរឹបយកទឹកដីខ្មែរភាគពាព្យជាថ្នូរដូរឲ្យព្រះអង្គអេងបាន ឡើងគ្រង់រាជ្យ។
ទីពីរ, ការបះបោរក្រោមការដឹកនាំនៃអ្នកសិល្ប៍ប្រឆាំងនឹងយួន ក្នុង ឆ្នាំ១៨២០។
ទីបី, វិបត្តិស្នងរាជ្យក្នុងឆ្នាំ១៨៩៥, ក្រោយពីការចូលលុកលុយរបស់ កងទ័ពសៀមដែលត្រូវបែករត់ខ្ចាត់ខ្ចាយ។
ការដាក់ការត្រួតត្រារបស់យួន
អាត្មាបានដឹងថា នៅក្នុងឆ្នាំ១៧៩៤, ព្រះអង្គអេងយាងចេញប្រទេសសៀម ចូលមកប្រទេសកម្ពុជា ដើម្បីគ្រងរាជ្យសម្បត្តិដោយហេតុភេទអស្ចារ្យ។ ព្រោះថាប្រទេសកម្ពុជាគ្មានស្តេចគ្រងរាជ្យអស់១៥ឆ្នាំហើយ។
អាត្មាបានដឹងថា លោក បែន ដែលសៀមបានតែងតាំងនៅរាជធានី ឧដុង្គឮជ័យ បានឡើងកាន់ទីជាសមេ្តចចៅហ្វាទឡ្ហៈសម្រេចរាជការហើយ បានជាប់ខ្លួនក្នុងការកែនទ័ព ដើម្បីបង្រ្កាប់ពួកតែសឺននៅក្នុងប្រទេស    កម្ពុជា  និង អណ្ណាម។
អាត្មាបានដឹងថា ព្រះចៅសៀម ព្រះពុទ្ធយ៉តចូឡាលោក បានប្រទានស្រុក ទាំងពីរ គឺស្រុកបាត់ដំបង និង មហានគរ (សៀមរាប) ដល់ចៅពញា បែន ដើម្បីពីការគ្រប់គ្រងរបស់ព្រះអង្គអេង។
អាត្មាបានដឹងថា នៅឆ្នាំ១៩០៧,  សៀម បានប្រគល់ខេត្តទាំងពីរ គឺបាត់ដំ បង និង សៀមរាប មកឲ្យខ្មែរវិញ ដោយសារមានសម្ពាធពីបារាំងសែស់
អាត្មាបានដឹងថា ព្រះអង្គចន្ទ លែងមានភាពជិតសិ្នទ្ធជាមួយព្រះរាជវាំង សៀម ហើយបានចាប់ផ្តើមរៀបចំគោលនយោបាយការបរទេសទៅរកពួក យួនវិញ។ ព្រះអង្គ បានប្រញាប់ប្រញាល់ពង្រឹងចំណងទាក់ទងផ្នែកសួយ សារអាករជាមួយប្រទេសយួន តែរក្សាភាពចំណុះសៀមនៅឡើយ បានជា ព្រះរាជាយួនទ្រង់មានរាជបន្ទូលថា “ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យមួយ ដែលជាខ្ញុំរបស់ប្រទេសពីរ”។
អាត្មាបានដឹងថា នៅក្នុងឆ្នាំ១៨១១- ១៨១២ ចម្បាំងបានកើតឡើង នៅក្នុង ប្រទេសកម្ពុជា រវាងកងទ័ពសៀម និង ទ័ពយួន។ កងទ័ពសៀម បានគ្រាំទ្រ ព្រះអនុជមួយអង្គ គឺព្រះអង្គស្ងួន ហើយកងទ័ពយួន បានជួយព្រះបាទ ឧទ័យរាជា(ព្រះអង្គចន្ទ)។
អាត្មាបានដឹងថា ការជិកព្រែកយិញ តេ បានក្លាយជានិមិត្តរូបនៃការធ្វើបាប របស់យួនមកជនជាតិខ្មែរ។
អាត្មាបានដឹងថា ព្រះសង្ឃមួយអង្គព្រះនាម កែ បានអះអាងថា ខ្លួន ជាអ្នក ចេះសិល្បិ៍សាស្រ្តសេយ្យ ដែលបានបញ្ចុះបញ្ចូលរាស្រ្តឲ្យបះបោរនៅបាភ្នំ ដើម្បីប្រឆាំងនឹងយួន។
ការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាយួន
(១៨៣៥-១៨៤០)
ទំព័រទី១២៣-១៣២
អាត្មាបានដឹងថា ក្រោយពីការកាន់កាប់របស់ប្រទេសសៀមមួយរយៈខ្លីមក យួនដែលមានជ័យជំនះ ក៏បានយាងសម្តេចព្រះបាទឧទ័យរាជា ត្រឡប់ មកកាន់រាជធានីខ្មែរវិញ នៅដើមឆ្នាំ១៨៣៤ ព្រះអង្គ ត្រូវស្ថិតនៅក្រោមការ គ្រប់គ្រងកាន់តែតឹងរ៉ឹង។
អាត្មាបានដឹងថា អុង ទ្រឿង មិញ ម៉ាង ត្រូវការឲ្យព្រះឧទ័យរាជា និង មន្រ្តី ផ្តល់កម្លាំងពលកម្ម អង្ករ និង ទាហានដល់ពួកយួន។
អាត្មាបានដឹងថា មេទ័ពសៀមឈ្មោះពញា បឌិន តេជោ ក៏បានបោះទ័ព នៅតំបន់ពាយព្យ។ នៅទសវត្សរ៍ឆ្នាំ១៨៣០ សៀមបាន ចង្កើនចំនួនទ័ព របស់ខ្លួននៅក្នុងខេត្តបាត់ដំបង និង សៀមរាប ដោយបានតែងតាំងព្រះអង្គ អិម  និង ព្រះអង្គដួង ឲ្យគ្រប់គ្រងផ្នែករដ្ឋបាល។
អាត្មាបានដឹងថា នៅភូមិភាគខាងត្បូង និងខាងកើតនៃប្រទេសកម្ពុជា យួន បាន ចាត់វិធានការណ៍ដ៏គំហុកគ្រប់បែបយ៉ាង ដើម្បីឲ្យខ្មែរក្លាយជាយួន។
អាត្មាបានដឹងថា ព្រះបាទឧទ័យរាជា បានសោយទីវង្គត យួនបានឲ្យព្រះ រាជាបុត្រីបន្ទប់របស់ព្រះឧទ័យរាជា គឺ ព្រះអង្គម៉ី ឡើងគ្រងរាជ្យសម្បត្តិ តែព្រះចៅមិញ ម៉ាង បានបញ្ជូនមន្រ្តីម្នាក់ពីស្រុកព្រៃនគរ ដើម្បីរៀប អភិសេក។
អាត្មាបានដឹងថា  ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវដាក់ជាឈ្មោះជា ពាក្យចិន ដែលយួនប្រើក្នុងភាសាខ្លួន។
អាត្មាបានដឹងថា ការតែងតាំងមន្ត្រី ប្រាក់បៀរវត្សរ៍ កិច្ចការយោធា និង ការ គ្រប់គ្រងផលស្រូវ ត្រូវធ្លាក់នៅក្នុងកណ្តាប់ដៃយួនទាំងស្រុង។
អាត្មាបានដឹងថា គោលនយោបាយរបស់ព្រះចៅមិញ ម៉ាង ដើម្បីឲ្យខ្មែរជា យួន ព្រះអង្គបានប្រមូលកម្លាំង និង បំពាក់អាវុធឲ្យខ្មែរ បញ្ចូនប្រជាជន ឲ្យមកតាំងលំនៅនៅប្រទេសកម្ពជា និង កែប្រែទំនៀមទំលាប់របស់ប្រជាជនខ្មែរ។
អាត្មាបានដឹងថា យុទ្ធសាស្ត្រកែប្រែថ្មីរបស់យួនមាន៤ បែបគឺ
ទីមួយ: ត្រូវកំណត់ព្រំដែនស្រុកទាំងឡាយឡើង និង ត្រូវយកមន្ត្រី យួនមកជំជួសចៅហ្វាយស្រុកជាតិខ្មែរនៅទូទាំងប្រទេស់
ទីពីរ: ត្រូវធ្វើស្រែចម្ការច្រើន ដើម្បីឧបត្ថម្ភក៍ទ័ពយួន និងទាហានស៊ី ឈ្នួលដោយមិនបាច់ពឹងទ័ពយួន។
ទីបី: ត្រូវបង្រៀនខ្មែរឲ្យចេះភាសាយួន។
ទីបួន: មន្ត្រីយួនត្រូវខិតខំបញ្ចូលប្រជាជនចិន និង អ្នកទោសយួន ឲ្យមកតាំងលំនៅប្រទេសកម្ពុជា។
អាត្មាបានដឹងថា នៅឆ្នាំ១៨៤០ ការបះបោរប្រឆាំងយួន បានកើតឡើង។ ស្តេចយួនបានបញ្ចុះសក្តិព្រះអង្គម៉ី និង ការចាប់ឧកញ៉ាទាំង៦ រូបដោយ សម្ងាត់។
ប្រទេសកម្ពុជាទទួលឯករាជ្យមកវិញ
ទំព័រទី១៣២-១៣៦
អាត្មាបានដឹងថា នៅចុងឆ្នាំ១៨៤១, មេព័ទយួន មិញ យ៉ាង បានប៉ុនប៉ងជាថ្មី ទៀត ដើម្បីលើកព្រះអង្គអិម ឲ្យឡើងសោយរាជ្យសម្បត្តិ ប៉ុន្តែរាជក្រឹត្យ ដែលបានចេញក្នុង នាមព្រះអង្គអិម មិនបានទាក់ទាញការគាំទ្រពី រាស្ត្រខ្មែរ ឡើយ។
អាត្មាបានដឹងថា មិញ យ៉ាង បានឃើញភាពបរាជ័យខ្លួន ក៏បាននាំយកព្រះ អង្គអិម និងក្សត្រី៤អង្គ ជាមួយផង ហើយបន្ទាប់មក មេទ័ពយួន បានលេប ថ្នាំពុលស្លាប់។
អាត្មាបានដឹងថា អវត្តមានយួនលើទឹកដីខ្មែរ ពុំមានន័យថា សៀមបានជោគ ជ័យក្នុងគ្រប់គ្រងប្រទេសកម្ពុជានោះទេ។
អាត្មាបានដឹងថា ពញា បឌិន តេជោ បានបោះបង់បន្ទាយភ្នំពេញទៅតាំង បន្ទាយនឧដុងឮជ័យ ដោយសារខ្វះស្បៀងអាហារ ដែលភ្លាមៗនោះ យួន បានលើកបន្តុកព្រះអង្គម៉ី ក្សត្រីឲ្យឡើងសោយរាជ្យ។
អាត្មាបានដឹងថា  យួនបានខិតខំប្រឹងប្រែង ដើម្បីវាយបណ្តេញទ័ពសៀម ចេញពីឧដុង្គឮជ័យ តែពុំបានសម្រេច។ យួន និង សៀមបានបើកការចរចា ស្វែងរកបទឈប់បាញ់គគ្នា។
អាត្មាបានដឹងថា សៀមមានព្រះអង្គដួង ដែលជាក្សត្រថ្នឹក ជាទីនិយមមហា ជន ប៉ុន្តែយួន នៅតែមានសមត្ថភាពរឹងមាំសម្រាប់ចរចាដដែល ជាពិសេស ដោយសារពួកគេ បានរក្សាទុកនូវគ្រឿងសម្រាប់រាជ្យ ដែលព្រះអង្គដួង ត្រូវ ការជាចាំបាច់ ដើម្បីគ្រងរាជ្យរាជ្យដោយស្របច្បាប់។
អាត្មាបានដឹងថា នៅខែមេសា គស១៨៤៨ ព្រះបាទហរិរក្សរាមាឥស្សរា ធិបតី( ព្រះអង្គដួង) បានឡើងព្រះរាជាភិសេកសោយរាជ្យសម្បត្តិ   ក្នុងព្រះ ជន្ម៥២ ព្រះវស្សា នៅក្រុងឧដុង្គឮជ័យ ហើយព្រះនគររាបទាបសុខសាន្ត សប្បាយ សន្តិភាពសាន្តត្រាណ។
អាត្មាបានដឹងថា នៅឆ្នាំ១៨៥៣, ព្រះអង្គ ដួង បានស្វែងរកការការពារ ពីបារាំងសែសចំពោះព្រះចៅណាប៉ូ ឡេអុង ទី៣ តាមរយៈស្ថានកុងស៊ុល ប្រចាំក្រុងសិង្ហបុរី។
ជំពូកទី៨
ដំណាក់កាលដំបូងនៃអាណាព្យាបាលបារាំងសែស
ទំព័រទី១៣៧-១៤៦
អាត្មាបានដឹងថា សម័យកាលបារាំងដាក់អាណាព្យាបាលមកប្រទេសកម្ពុជា ដោយោផ្តោតទៅលើការរីកចម្រើនលូតលាស់ខ្លាំង និង ការចុះខ្សោយមក មានបី បែបគឺ
ទីមួយ: ចាប់ផ្តើមពីការដាក់អាណាព្យាបាល រហូតការកើតមានការ បះបោរជាតិនិយម។
ទីពីរ:  ចាប់ផ្តើមពីការរលាយបាត់សូន្យនៃការបះបោររហូតដល់ព្រះ បាទ ស៊ីសុវត្ថិខំយកចិត្តបារាំង ដើម្បីគ្រងរាជ្យតពីព្រះបាទ នរោត្តម។
ទីបី : បារាំងបានដាក់អាណាព្យាបាលយ៉ាងពេញទីក្នុងប្រវតិ្តសាស្រ្ត។
អាត្មាបានដឹងថា តាមទស្សនៈខ្មែរ បារាំងសែសដាក់អាណានិគមចែកជាពីរ ដំណាក់កាល ពុំមែនជាបួនទេ៖
ទីមួយ: ការគ្រងរាជ្យរបស់ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩០៦ ឈប់គ្រប់គ្រងដោយខ្លួនឯងទៀតហើយ ហើយយកតាមលំនាំពួក បស្ចឹមប្រទេស។
ទីពីរ: បារាំងបានកែប្រែដាច់ស្រឡះឲ្យមានគ្រប់គ្រងដូចគ្នាមួយនៅ ឥណ្ឌូចិនទាំងមូល។
អាត្មាបានដឹងថា នៅទសវត្សរ៍ឆ្នាំ១៩២០, បារាំងសែស ចាត់ទុកប្រទេស កម្ពុជា ជារោងចក្រផលិតស្រូវ បង្កើតប្រាក់ចំណូលសម្រាប់ដូរនឹង “ការណែនាំ” របស់បារាំងសែស។ ពាក្យបារាំងសែសថា “រាជការ គឺការទាញ ប្រាក់ចំណូលពីប្រជាកសិករប៉ុណ្ណោះ” និង “សង្គម គឺ ការបណ្តុំគ្រួសារ ដែល ស្តាប់បង្គាប់នៅពេលធ្វើការ”
ការដាក់អាណាព្យាបាលបារាំងសែសលើប្រទេសកម្ពុជា
អាត្មាបានដឹងថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨៥០, ព្រះបាទសម្តេច ព្រះអង្គ ដួង បានទ្រង់ស្វែងរកជំនួយពីបារាំងសែស ក្នុងបំណងធ្វើឲ្យ ប្រទេសសៀម និង យួន ប្រឆាំងគ្នា ដើម្បីឲ្យខ្មែរបានឳកាសទាញយកផល ប្រយោជន៍។
អាត្មាបានដឹងថា ធម្មជាតិវិទូ បារាំងសែសម្នាក់ គឺលោក ហង់រី មូហូត៍( Henri Mouhot ) បានមកទស្សនកិច្ចនៅរាជវាំងព្រះអង្គ ដួង និង ចូលទៅតំបន់ សៀមរាប ដែលនៅទីនោះ គាត់បានប្រទះឃើញ ប្រាសទអង្គរ  ។ គាត់បាន និយាយថា កម្ពុជា ជាប្រទេសសម្បូរធន ហើយថា អ្នកគ្រប់គ្រងប្រទេសនេះ មិនយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌរបស់ខ្លួន។
អាត្មាបានដឹងថា នៅពេលព្រះបាទ ព្រះអង្គ ឌួង សោយទីវង្គតនៅក្នុង ឆ្នាំ១៨៦០, ប្រទេសកម្ពុជា បានធ្លាក់ចូលសង្រ្គាមរវាងគ្នាឯងជាបន្តបន្ទាប់ ដោយរដ្ឋបាលបារាំងសែសមានចិត្តស្ទាក់ស្ទើរចំពោះការឆ្លើយតបនឹងសំណើ សូមចង់ស្ពានមេត្រីរបស់ខ្មែរ។
អាត្មាបានដឹងថា នៅឆ្នាំ១៨៦៣, គណៈប្រតិភូបារាំងសែស និង សម្តេច ព្រះបាទ នរោត្តម បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាស្ងាត់ៗ ដោយមិនឲ្យ ពួកអាមាត្រសៀមប្រចាំការនៅខ្មែរបានដឹងឡើយ។
អាត្មាបានដឹងថា ការបះបោរប្រឆាំងបារាំងសែសរបស់ពោធិ៍កំបោរជាភិក្ខុ ដែលបានចាកសិក្ខាបទហើយប្រកាសថា ខ្លួនមានសិទ្ធិច្រើនជាងព្រះបាទ នរោត្តម ក្នុងការធ្វើជាស្តេចគ្រងរាជ្យ។
អាត្មាបានដឹងថា បារាំងសែស បានជុំរុញឲ្យសម្តេចព្រះបាទ នរោត្តម ផ្លាស់ រាជវាំងពីឧដុង្គឮជ័យមកភ្នំពេញ។
អាត្មាបានដឹងថា ពួកបារាំងសែស បានធ្វើការរុករកតាមដងទន្លេធំ បានបក ប្រែពង្សាវតាខ្មែរ ខំអាន និង បកប្រែសិលាចារឹក និង បានប្រមូលរូបចម្លាក់ ខ្មែរ រាប់តោនដឹកតាមកប៉ាល់ទៅកម្កល់ទុកក្នុងសារមន្ទីនៅ ប៉ារីស ព្រៃនគរ និង ភ្នំពេញ។
ការរឹតបន្តឹងនៃអាណានិគមកិច្ចបារាំងសែស
អាត្មាបានដឹងថា មានការបះបោរប្រឆាំងនឹងការដឹកនាំរបស់ព្រះបាទនរោត្តម និងប្រឆាំងនឹងការណ៍ដែលព្រះអង្គ បានយល់ព្រមចុះចាញ់បារាំងសែស។ ចំណែកឯ សម្តេច ព្រះបាទស៊ីសុវត្ថិ បានដឹកនាំកងទ័ពជាមួយបារាំងសែស ក្នុងការបង្រ្កាប់ការបះបោរ។
អាត្មាបានដឹងថា លោកស្ហាល តុំសុន(Charles Thomson) បានចរចាស្ងាត់ៗ ជាមួយសម្តេច ស៊ីសុវត្ថិ ដើម្បីរៀបចំការផ្ទេរអំណាច បើព្រះបាទ សម្តេច នរោត្តម បដិសេធមិនធ្វើកំណែទម្រង់។
អាត្មាបានដឹងថា លោក តុំសុន បានជិះនាវាផ្ទុកកាំភ្លើងធំមួយមកដល់ រាជធានីភ្នំពេញ ដែលបានបោះយុថ្កា នៅជិតព្រះបរមរាជវាំងល្មមឲ្យគេ មើល។ លោកបានបង្ខំឲ្យព្រះបាទ នរោត្តម ចុះកិច្ចសន្យាធ្វើកំណែទម្រង់ នយោបាយផ្នែករដ្ឋបាលតុលាការ ផ្នែកហិរញ្ញវត្ថុ និង ផ្នែកពាណិជ្ជកម្ម។
អាត្មាបានដឹងថា ខ្មែរទាំងឡាយ បានបញ្ចេញមតិប្រតិកម្មប្រឆាំងចំពោះ អនុសញ្ញានេះយ៉ាងខ្លាំងសម្បើម និង បង្កបញ្ហាយ៉ាងខ្លាំងចំពោះបារាំងសែស
អាត្មាបានដឹងថា ការបះបោរនៅតែបន្ត ទើបបារាំងសែស មករកព្រះបាទ នរោត្តម ដើម្បីឲ្យពួកបះបោរស្ងប់ស្ងាត់។ ក្នុងឆ្នាំ ១៨៨៦, ព្រះអង្គយល់ ប្រកាសចំពោះមហាជនថា បារាំងសែស ព្រមគោរពតាមទំនៀម និង ច្បាប់ ទម្លាប់របស់ខ្មែរ។
ដើមរជ្ជកាលនៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ
ទំព័រទី១៤៧-១៥២
អាត្មាបានដឹងថា ការសោយទីវង្គតនៃព្រះបាទ នរោត្តម គឺជាការរយៈពេល ដ៏សំខាន់មួយក្នុងដំណើរជ្រៀតជ្រែករបស់បារាំង ក្នុងស្ថាប័នរាជាធិបតេយ្យ ខ្មែរ៣ ព្រះអង្គក្រោយមកទៀត សុទ្ធតែត្រូវជ្រើសតាំងដោយបារាំង។
អាត្មាបានដឹងថា មន្ត្រីជាន់ខ្ពស់ខ្មែរ មានតួនាទីបន្ទាប់បន្សំ ដូចតួនាទីខាង រៀបចំបុណ្យតែប៉ុណ្ណោះ។ រីឯមន្រ្តីជាន់ក្រោម បានបម្រើពួកម្ចាស់អាណា និគមបារាំងដោយទទួលបៀវត្សរ៍មិនគ្រប់គ្រាន់។
អាត្មាបានដឹងថា មន្ត្រីបារាំង បានជួបប្រទះនូវឧបសគ្គចំពោះទំនៀមទម្លាប់ បុរាណក្នុងការគ្រប់គ្រង ការនៅក្រោមអំណាចគេ ការរំលោភបំពាន ការបណ្តោយតាមកម្មវាសនា និង អំពើពុករលួយ។
អាត្មាបានដឹងថា អំពើចោរកម្ម បានកើតឡើងពាសពេញប្រទេស។ ទុរ្ភិក្ស គ្រុនចាញ់ និងអាសន្នរោគ នៅតែរាតត្បាតជាញឹកញយ។
អាត្មាបានដឹងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ បានដាក់ព្រះអង្គជាសហការីបារាំង សែស។ ព្រះអង្គ បានកែប្រែខាងការងារគ្រប់គ្រងការិល័យ ដូចជាបញ្ជាឲ្យ ពាក់ស្បែកជើង និង ស្រោមជើមតាមរបៀបពួកបស្ចឹមប្រទេស។
អាត្មាបានដឹងថា ព្រះបាទសម្តេច ស៊ីសុវត្ថិ បានស្តេចយាងចូលរួមក្នុង ពិពរ័ណ៍អាណានិគមនៅទីក្រុងម៉ាក្សី ដោយរួមដំណើរជាមួយក្រុមល្ខោនព្រះ រាជទ្រព្យ។ ព្រះអង្គ បានថ្លែងសុន្ទរកថា ពួកបារាំងទាំងអស់ ដែលបានចូល រួមនៅក្នុងឳកាសនោះបានទះដៃអបអរសាទរទាំងប្រុស ទាំងស្រី។
ជំពូកទី៩
ការតបតរបស់ខ្មែរចំពោះបារាំង
(១៩១៦-១៩៤៥)
ទំព័រទី១៥៣-១៥៦
អាត្មាបានដឹងថា កំឡុង១០ឆ្នាំចុងក្រោយនៃរាជ្យរបស់ព្រះបាទស៊ីសុវត្ថិ មាន ព្រឹត្តិការណ៍ដែលមានសារៈសំខាន់ផ្នែកខាងនយោបាយពីរ៖
ទីមួយ: ហេតុការណ៍នៃឆ្នាំ១៩១៦ និងឃាតកម្មលើរូបលោក ហ្វេលិច ល្វីហ៍ បារដេស រ៉េស៊ីដង់បារាំងនៅខេត្តកំពង់ឆ្នាំង នៅឆ្នាំ១៩២៥។
ទីពីរ: ព្រឹត្តិការណ៍ដែលធ្វើឲ្យបារាំងស្លុតជាខ្លាំង ហើយបានធ្វើឲ្យអ្នក និពន្ធជាតិនិយមខ្មែរក្រោយសម័យបារាំង សរសេរអំពីររឿងនេះយ៉ាង បំផ្លើស។
ហេតុការណ៍នៃឆ្នាំ ១៩១៦
អាត្មាបានដឹងថា នៅក្នុងឆ្នាំ១៩១៦, ប្រាក់ដែលបារាំងចំណាយទៅផ្សែងៗ ដូចជាផ្នែករដ្ឋបាល ប្រាក់ខែមន្ត្រីបំរើការក្នុងប្រទេសកម្ពុជា គឺបានមកពីការ ប្រមូលពន្ធពីប្រជាជនខ្មែរ។
អាត្មាបានដឹងថា ប្រជាជនដែលក្រីក្រគ្មានលទ្ធភាពបង់ពន្ធ បារាំងតម្រូវឲ្យ ជាប់កំណែនចំនួន៩០ថ្ងៃក្នុងមួយឆ្នាំ។ ប៉ុន្តែ អ្នកដែលបង់ពន្ធហើយ ក៏បារាំង នៅតែបង្ខំបង់ពន្ធដដែរ។
អាត្មាបានដឹងថា ប្រជាជនត្រូវគេបង្ខំធ្វើការហួសកម្លាំង លក់ទ្រព្យសម្បត្តិ សម្រាប់បង្គ្រប់ការបង់ពន្ធដែលបារាំងបានកំណត់។
អាត្មាបានដឹងថា មន្រ្តីបារាំង បានជ្រើសរើសទាហាននៅក្នុងប្រទេសកម្ពុជា ដើម្បីទៅធ្វើសង្គ្រាមនៅក្រៅប្រទេស។
អាត្មាបានដឹងថា នៅចុងខែវិច្ឆិកា ឆ្នាំ១៩១៥, កសិករចំនួន៣០០នាក់ បាន មករាជធានីភ្នំពេញ ដើម្បីយកញត្តិថ្វាយព្រះបាទស៊ីសុវត្ថិ ដើម្បីទ្រង់ជ្រាបពី ទុក្ខវេទនារបស់រាស្រ្ត និង កាត់បន្ថយពន្ធ។
អាត្មាបានដឹងថា ព្រះអង្គ បញ្ជាឲ្យរាស្រ្តត្រឡប់ទៅវិញ ហើយសន្យានឹងចាត់ ចែងធ្វើតាម ប៉ុន្តែចំនួនអ្នកបះបោរកាន់តែកើនច្រើនឡើងរហូតដល់រាប់ម៉ឺន នាក់ប្រឆាំងបារាំង ដែលធ្វើឲ្យកសិករចំនួន៦ស្លាប់។ ហើយបន្ទាប់មក ទ្រង់បានលុបចោលនូវកំណែនសម្រាប់ឆ្នាំ១៩១៦។
អាត្មាបានដឹងថា ការបះបោរនេះ ធ្វើឲ្យបារាំដែលធ្លាប់ចាត់ទុកប្រជាជនខ្មែរ ថាជាជនស្លូតបូត ខ្ជិលច្រអូស ដេកចាតែព្រេងវាសនា និងជាអ្នកអាត្មានិយម នោះមានការផ្លាស់ប្តូរ។
អាត្មាបានដឹងថា នៅឆ្នាំ១៩២០, បារាំងបានសាកល្បងឲ្យមន្រ្តីមូលដ្ឋានស្រុក ប្រមូលពន្ធមិនចាំបាច់មកពីភ្នំពេញទេ។
អាត្មាបានដឹងថា បារាំង បានពង្រីងអំណាចខ្លួនចូលក្នុងប្រពន្ធ័តុលាការ អប់រំ វត្តអារាមខ្មែរ។
អាត្មាបានដឹងថា បារាំង បានបង្កើតរោងចក្រកិនស្រូវលើកតំបូងនៅកម្ពុជា នៅ ឆ្នាំ១៩១៧ ហើយស្រូវអង្ករ បារាំងបានដឹកទៅកាន់ទីក្រុងព្រៃនគរ។
អាត្មាបានដឹងថា តាមទស្សនៈខ្មែរ, បារាំង មិនមែនជាអ្នកការពារខ្មែរទេ តែ ជាអ្នកដាក់នឹមត្រួតត្រាខ្មែរ ហើយប្លន់យកទ្រព្យសម្បត្តិខ្មែរទៅអភិវឌ្ឍន៍ ប្រទេសខ្លួនឯង។
អាត្មាបានដឹងថា បារាំង មានទស្សនៈថា ខ្មែរមានចរិតពីកំណើត គឺមិនព្រម ទទូលយកភាពទំនើបដែលបារាំងឲ្យប្រៀបដូចជាចាក់ទឹកលើក្បាលទា។
ឃាតកម្មលើរូបលោក រ៉េស៊ីដង់ បារដេស
ទំព័រទី១៥៦-១៦៤
អាត្មាបានដឹងថា នៅចុងឆ្នាំ១៩២៣, រ៉េស៊ីដង់បារាំងសែសប្រចាំខេត្តព្រៃវែង ឈ្មោះហ្វេលិច ល្វីស៍ បារដេស គឺជាមនុស្សស្វាហាប់ និងមហិច្ឆតាខ្លាំង បានរាយការណ៍នូវគោលនយោបាយសម្រាប់ប្រមូល និងរក្សាពន្ធ។
អាត្មាបានដឹងថា តាមយោបល់របស់គាត់ថា មានបុព្វហេតុ៣យ៉ាង ដែល  ធ្វើ ឲ្យប្រាក់ពន្ធមានកម្រិតទាបបំផុតនោះគឺ៖
ទីមួយគឺ ភាពអសមត្ថភាពពេញទីនៃមន្រ្តីខ្មែរ
ទីពីរគឺ ការខ្វះការត្រួតពិនិត្យលើមន្រ្តីប្រមូលពន្ធ
ទីបីគឺ គុណវិបត្តក្នុងការប្រមូលពន្ធ។
អាត្មាបានដឹងថា គាត់បានអនុវត្តនូវគំនិតទាំងបីរបស់គាត់ធ្វើឲ្យការប្រមូលពន្ធមានការកើនឡើង។ ពន្ធដែលបានប្រាក់ច្រើនជាងគេមានពីរគឺ ពន្ធស្រូវ និងខ្លួនចំពោះជនជាតិចិន។
អាត្មាបានដឹងថា ជោគជ័យរបស់លោកនៅក្នុងខេត្តព្រៃវែងធ្វើឲ្យចៅហ្វាយ នាយពេញចិត្ត ហើយបានតែងតាំងលោកទៅជំនួសមន្រ្តីនៅខេត្តកំពង់ឆ្នាំងវិញ នៅចុងឆ្នាំ១៩២៤។
អាត្មាបានដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងប្រជាជនក្រីក្រណាស់គ្មានលទ្ធភាព បង់ពន្ធទេ គួបផ្សំទាំងមានអំពើចោរកម្មផងនោះ។ បារដេស បានបង្ខំឲ្យ ប្រជាជនបង់ពន្ធកាន់តែខ្លាំង ហើយដើមឆ្នាំ១៩២៥ ពួកអ្នកស្រុកបានវាយមន្រ្តីទាពន្ធខ្មែរម្នាក់រងរបួស។
អាត្មាបានដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥, ដោយខឹងនឹងរាស្រ្តខ្មែរ ភូមិក្រាំងលាវនៅជំពាក់ពន្ធ។ លោកបារដេស បានចុះទៅកាន់ភូមិនោះ ផ្ទាល់ដោយមានគ្នាបី នាក់គឺរូបលោក អ្នកបកប្រែ និងកងរក្សាម្នាក់។
អាត្មាបានដឹងថា បារដេស បានកោះហៅអ្នកជាប់ពន្ធឲ្យមកសាលាឃុំជេរ ប្រមាទនឹងដាក់ខ្នោះមនុស្សជាច្រើន ហើយនឹងគំរាមយកពួកគេទៅដាក់គុក គាត់បានបញ្ជាមិនឲ្យអ្នកទាំងនោះហូបបាយថ្ងៃត្រង់ ខណៈរូបលោកកំពុង តែហូបបាយ។
អាត្មាបានដឹងថា ដោយឈឺចាប់នឹងទង្វើរបស់លោកបារដេស ប្រជាជន ខ្មែរចំនួន៧០០ ដែលបានចូលរួមនោះ មាន២០ទៅ៣០ នាក់ បានសម្រុក ចូលទៅក្នុងសាលាឃុំចាប់រូបលោក និង កងរក្សា មកវាយនឹងពូថៅ កំបិត ចប ដំបង និងស្វ័យកាំភ្លើងដែលដណ្ដើមបានពីកងរក្សាលោក។
អាត្មាបានដឹងថា មន្រ្តីបារាំងនៅភ្នំពេញបានភ័យរន្ធត់ក្រៃលែង ព្រោះមិន ដែលធ្លាប់ដែលជួបប្រទះរឿងអ្នកបង់ពន្ធសម្លាប់មន្រ្តីជាន់ខ្ពស់របស់បារាំងពីមុននោះទេ។
អាត្មាបានដឹងថា បារាំងបានប្រឆាំងនូវទង្វើនេះ ហើយរកកលវិធីឲ្យព្រះបាទ ស៊ីសុវត្ថិ បញ្ជូនបុត្រច្បងគឺព្រះអង្គម្ចាស់ មុនីវង្ស យាងទៅកាន់ទីនោះ ជាមួយបារាំង ដើម្បីបញ្ជាក់ពីការមិនពេញចិត្តពីសំណាក់ព្រះមហាក្សត្រ ចំពោះរាស្រ្តខ្មែរនៅទីនោះ។
អាត្មាបានដឹងថា រឿងនេះ បានទៅដល់ការចេញព្រះរាជប្រកាសឲ្យភូមិក្រាំងលាវប្រែឈ្មោះទៅជា “ភូមិតិរច្ឆាន” វិញ។ ព្រះរាជប្រកាសបានបង្ខំ ឲ្យប្រជាជនធ្វើបុណ្យខួបចំនួន១០ឆ្នាំ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: