ថ្នាក់ប្រវត្តិសាស្រ្តខ្មែរ

ជំពូក១

សេចក្តីផើ្តម

(ទំព័រ១-៨)

សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលលោក ដាវិត ឆាណ្ឌល័រ បាននិពន្ធឡើង គឺពិតជាមានសារៈប្រយោជន៍ណាស់ដល់ជាតិយើងផង និងដើម្បី ដាស់ស្មារតីកុលបុត្តកុលធីតាឲ្យសែ្វងយល់ពីប្រវត្តិសាស្រ្តខ្លួន ហើយនិងមានភាព ងាយស្រួលក្នុងការស្រាវជ្រាវទៀតផង។ ក្នុងជំពូកនេះ  អ្នកនិពន្ធបានលើកឡើង នូវបញ្ហាជាច្រើនដែលឲ្យអាត្មាបានដឹង និងយល់នូវព្រឹត្តិការណ៍ផ្សេងៗ ដូចជា៖
អាត្មាបានដឹងថា អំពីឥទ្ធិពលមកលើនយោបាយ និងសង្គមកម្ពុជានៃប្រ- ទេសជិតខាងទាំងពីរ គឺថៃ និង វៀតណាម។
អាត្មាដឹងថា នៅក្នុងសតវត្សរ៍ទី១៧និងទី១៨ ព្រះមហាក្សត្រខ្មែរស្ទើរគ្រប់ ព្រះអង្គចូលចិត្តរត់ទៅពឹងពាក់អំណាចបរទេសក្នុងគោលបំណងដណ្តើម រាជ្យសម្បត្តិ។
អាត្មាបានដឹងថា ព្រះបាទសម្តេចព្រះនរោន្តម សីហនុ សេនាប្រមុខ លន់ នល់ និង ប៉ុល ពត មិនបានជ្រើសរើសអំណាចជិតខាងនោះទេ គឹបានជ្រើស រើសផ្លូវតែមួយគត់ គឺពឹងមហាអំណាចដែលនៅឆ្ងាយ(ចិន)។
អាត្មាបានដឹងថា រដ្ឋកម្ពុជា(សាធារណរដ្ឋប្រជាមានិតកម្ពុជា) ដែលកាន់ អំណាចចាប់ពីឆ្នាំ ១៩៧៩១៩៩១ បានជ្រើសរើសវៀតណាមសាធ្វើជាមិត្ត។
អាត្មាបានដឹងថា នៅក្នុងប្រវត្តិសាស្រ្តខ្មែរស្ទើរតែទាំងអស់បានចាត់ទុកអ្នក កាន់អំណាចថា ជាអ្នកមានបុណ្យ ហើយទាំងអ្នកកាន់អំណាច និងរាស្រ្តតូច តាចគឺ បានប្រកាន់នូវគំនិតនេះយ៉ាងខ្ជាប់ខ្ជួន។
អាត្មាបានដឹងថា បើតាមទ្រីស្តីម៉ាក្ស ការសុខចិត្តមិនផ្លាស់ប្តូរនេះ មានន័យ ថា ខ្មែរបាននឹងកំពុងរងនូវការបញ្ឆោតអស់ជាច្រើនសតវត្សរ៍។
អាត្មាបានដឹងថា អ្នកនិពន្ធខ្លះបានសរសេរថា ខ្មែរជាអ្នកមានគំនិតអភិរក្ស និយម ដែលគេបានមើលឃើញស្ទើរគ្រប់សម័យកាលនៃប្រវត្តិសាស្រ្តរបស់ ខ្មែរ ដោយពួកគេសំអាងថា «ប្រទេសកម្ពុជា និង ប្រជាជនខ្មែរ ពុំមានការ ផ្លាស់ប្តូរទេ និង កំពុងដេកចាំភព្វព្រេងវាសនា»។
អាត្មាបានដឹងថា នៅចុងសតវត្សរ៍ទី១៨ សង្រ្គាមដណ្តើមអំណាចរវាងខ្មែរ និងខ្មែរ និងគូបផ្សំការឈ្លានពានពីសំណាក់យួន និងសៀម។ ប្រទេសកម្ពុជា បានរងនូវវិនាសកម្មដ៏ធ្ងន់បណ្តាលឲ្យប្រទេសមួយនេះគ្មានស្តេចសោយរាជ្យ អស់រយៈពេល១៥ឆ្នាំ។ ហើយដើមសតវត្សរ៍ទី១៩ គេអាចចាត់បានថា គឺជា រយៈកាលដ៏ខ្មៅងងឹតអន្ធកាលបំផុតសម្រាប់ប្រវត្តិសាស្រ្តខ្មែរនៃសម័យ ក្រោយអង្គរ។
អាត្មាបានដឹងថា នៅឆ្នាំ១៨៦៣ កម្ពុជាត្រូវបានបារាំងដាក់នឹមត្រួតត្រាបារាំង បង្ខំឲ្យខ្មែរទទួលយកបេសកកម្មនាំមកនូវភាពស៊ីវិឡៃដូចដែលយួនបង្ខំខ្មែរ ឲ្យទទួលយកវប្បធម៌នៅដើមស.វ.ទី១៩ដែរ។
អាត្មាបានដឹងថា ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៩៥៣ ខ្មែរបានទទួលឯករាជ្យពីបារាំង
អាត្មាបានដឹងថា នៅខែមិនា ឆ្នាំ១៩៧០, សម្តេចព្រះ នរោត្តម សីហនុ ជាប្រមុខរដ្ឋនៃកម្ពុជា ត្រូវបានគេសម្រេចចិត្តដកព្រះអង្គចេញពីអំណាច ហើយបន្ទាប់មករដ្ធាភិបាលថ្មី បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋ ដែលឈានទៅរកសករាជថ្មីនៃការបិទទំព័រប្រវត្តិសាស្រ្តព្រះមហាក្សត្រក្នុង ប្រទេសកម្ពុជា។ ប្រទេសជាតិ បានធ្លាក់ខ្លួនចូលក្នុងសង្រ្គាមហែកហួររហូត ដល់ទសវត្សរ៍ឆ្នាំ ១៩៩០។
អាត្មាបានដឹងថា ក្នុងទសវទ្សរ៍ឆ្នាំ១៩៨០, ដំណើរនេះ ត្រូវបានជាប់គាំង ដោយសារអង្គការសហប្រជាជាតិ បោះឆ្នោតម្តងហើយម្តងទៀត ដើម្បី ថ្កោលទៅសលើការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា ហើយបាន អនុញ្ញាតឲ្យតំណាងកម្ពុជាប្រជាធិបតេយ្យកាន់អាសនៈរបស់កម្ពុជានៅឯ អ.ស.ប.។
អាត្មាបានដឹងថា ចលនាតស៊ូបីក្រុមក្នុងកម្ពុជា គឺក្រុមមួយដែលបានប្រកាស ថា ស្មោះត្រង់នឹងសម្តេច សីហនុ ក្រុមមួយទៀតគឺគណៈបក្សកុម្មុយយនិស្ត កម្ពុជា(ខ្មែរក្រហម) និងក្រុមទីបី កើតមកពីវណ្ណៈមធ្យម។
អាត្មាបានដឹងថា របបកម្ពុជាប្រជាធិបតេយ្យ បានខិតខំប្រឹងប្រែងបំផ្លាញ និរន្តរភាពរវាងបដិវត្តន៍កម្ពុជា និង អ្វីៗដែលបានកើតមាននៅក្នុងសម័យ មុនៗមក។
ជំពួកទី១
Reflection
ការសិក្សាប្រវត្តិសាស្រ្ត គឺជាមុខវិជ្ជាមួយចំបងដែលមនុស្សគ្រប់រូបត្រូវតែឆ្លង កាត់ពីព្រោះថា ប្រវត្តិសាស្រ្តគឺជាស្ពានមួយសម្រាប់ផ្សារភ្ជាប់នូវផ្នត់គំនិតខ្មែរ ពី អតីតកាលមកបច្ចុប្បន្នកាល ដើម្បីទាញយកជាផលប្រយោជន៍ទៅដល់ពេល អនាគត។ ហេតុនេះហើយ បន្ទាប់ពីបានសិក្សាពីប្រវត្តិសាស្រ្តខ្មែរដែលនិពន្ធដោយ លោក ដាវិត ឆាណ្ឌល័រ អាត្មាភាពបានចាប់អារម្មណ៍ឃើញនូវចំណុចមួយដែល យើងនឹងត្រូវលើកយកមកបញ្ជាក់ឲ្យបានរឹតតែច្បាស់ថែមទៀត។ ចំណុចដែលនឹង ត្រូវលើកយកមក បង្ហាញនោះគឺចំណុចទី ២សំដៅ ទៅលើការពឹងពាក់ប្រទេសដទៃ ឲ្យមកចូលលូកដៃនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួនឯង។    ទាកទងនឹងរឿងនេះ
ដែរ យើងឃើញថានៅក្នុងប្រវត្តិសាស្រ្តជាច្រើនពីសម័យមួយទៅសម័យមួយ សុទ្ធ តែមានការទៅពឹងពាក់ប្រទេសដទៃ ជាពិសេសប្រទេសជិតខាងឲ្យមកជួយដោះ ស្រាយជម្លោះរបស់ខ្លួន។ ដូចជានៅសម័យកាលរបស់ព្រះបាទស្រីរាជាដែលត្រូវជា បុត្ររបស់ព្រះបាទពញាយ៉ាត ហើយក៏ជាវីរជនមួយរូបដែលបានដណ្តើមបានទឹក ដីខ្មែរ ពីសៀមមកវិញនោះ ត្រូវបានក្បត់ដោយព្រះអនុជរបស់ខ្លួនព្រះនាមធម្ម រាជា។ ម្យ៉ាងវិញទៀត ព្រះបាទស្រីសុរិយោទ័យដែលជាក្មួយរបស់ទ្រង់ក៏បានក្បត់ ផងដែរ។ នៅពេលនោះ គឺកើតមានជាសង្រ្គាមរវាងនគរ ៣ ដែលគ្រប់គ្រងដោយ ព្រះរាជាផ្សេងៗពីគ្នា។ នៅពេលមានសង្រ្គាមនោះ ព្រះបាទធម្មរាជា បានទៅពឹង ពាក់ប្រទេសសៀមឲ្យមកជួយដោះស្រាយជម្លោះនេះ។ បន្ទាប់ពីមានជំនួយពី សៀមរួចមកព្រះអង្គធម្មរាជា ក៏បានឡើងគ្រងរាជ្យហើយក៏បានកាត់ខេត្តមួយចំនួន ទៅឲ្យសៀម។ នេះបានបញ្ជាក់ឲ្យយើងឃើញថាការទៅពឹងពាក់ប្រទេសជិតខាង ឲ្យមកជួយដោះស្រាយនូវជម្លោះរបស់ខ្លួននោះ គឺតែងតែធ្វើឲ្យប្រទេសខ្លួនខាតបង់ ទៅវិញទេ ដូចដែលបានលើកបង្ហាញពីខាងលើរួចស្រេចពោលគឺថា យើងបាន កាត់ដីខ្មែរមួយចំនួនឲ្យទៅអ្នកដែលបានមកជួយនោះ។ ជាធម្មតាអ្វីក៏ដោយដែល លំបាកហើយធ្វើទៅមិនទទួលបានផលនោះ គឺគ្មាននរណាគេធ្វើឡើយ។ ការដែល គេព្រមមកជួយនោះគឺ ដើម្បីទទួលបាននូវផលប្រយោជន៍របស់គេខ្លួនឯង។ តាម ការលើកឡើងខាងលើយើងឃើញថា ការមកជួយអន្តរាគមន៍របស់សៀមនេះ គឺ គេទទួលបានផលច្រើនរួមមានការដែលបានដីពីខ្មែរ និង ការកម្ចាត់ចោលនូវវីរជន ដ៏អង់អាចរបស់ខ្មែរ។ ដូច្នេះបើតាមយោបល់របស់អាត្មាគិតថា ប្រសិនបើយើងចេះ ដោះស្រាយបញ្ហាអ្វីមួយ ដែលកើតមានឡើងដោយមិនចាំបាច់ទៅពឹងពាក់ប្រទេស ដទៃឲ្យជួយនោះ ប្រទេសច្បាស់ជានៅសល់ទឹកដីធំទូលាយ និងសម្បូរទៅដោយ វីរជនដែលអង់អាចក្លាហានជួយស្តារប្រទេសជាតិឲ្យកាន់តែរីកចម្រើនច្បាស់ជាក់ជា មិនខាន។
សរុបសេចក្តីមក ការដែលទៅពឹងពាក់ប្រទេសដទៃឲ្យមកលូកដៃចូលក្នុង បញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនត្រូវធ្វើទេ ព្រោះថាការធ្វើ បែបនេះ វាធ្វើឲ្យបាត់បង់នូវប្រយោជន៍ជាតិខ្លួនឯងថែមទាំងនឹងធ្វើឲ្យប្រទេសជាតិ ខ្លួនជួបនូវវិបត្តិផ្សេងៗជាច្រើនទៀត ដែលនឹងរាំងស្ទះដល់ការអភិវឌ្ឍជាតិនាពេល អនាគត។
ជំពូកទី២
ដើមដំបូងនៃប្រវត្តិសាស្រ្តខ្មែរ
(ទំព័រទី ៩១៣)
អាត្មាបានដឹងថា ទឹកដីកម្ពុជាដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ពុំទាន់មាន អ្នកណាម្នាក់ដឹងច្បាស់ប្រាកដថា តើនៅលើទឹកដីមួយនេះ មានមនុស្សរស់ នៅចាប់តាំងពីពេលណាមក និង មកពីណាទេក្នុងនោះបូករួមទាំងភាសា ផងដែរ។ កាបូន ១៤ មានកាលបរិច្ឆេទអាយុកាលរបស់ល្អាងស្ពាននៅភាគ ខាងជើងឆៀងខាងលិចកម្ពុជាបានសន្និដ្ឋានថា មនុស្សដែលចេះធ្វើក្អមឆ្នាំងបានរស់នៅក្នុងល្អាង ស្ពានពីដើមឆ្នាំ៤២០០មុនគ.ស.។
អាត្មាបានដឹងថា គេបានរកឃើញឆ្អឹងលលាដ៍ក្បាល និង គ្រោងឆ្អឹងមនុស្ស នៅសំរោង សែនដែលមានអាយុកាល១៥០០ឆ្នាំមុនគ.ស.បានសន្និដ្ឋានថា    បុព្វបុរសខ្មែរ នៅបុរេប្រវត្តិមានខ្សែឡាយទៅនឹងខ្មែរបច្ចុប្បន្ន ដែលសព្វថ្ងៃ ខ្មែរមានលាយឈាមចិន និង វៀតណាម។
អាត្មាបានដឹងថា  អ្នកស្រាវជ្រាវនៅតែពិភាក្សាដើម្បីដឹងថា មនុស្សខ្មែរមានដើមកំណើតពីប្រទេសចិន ឥណ្ឌា ឬមកពីប្រជុំកោះនៃអាស៊ីអាគ្នេយ៍។
អាត្មាបានដឹងថា អ្នកប្រាជ្ញមួយចំនួនបានសន្មតថា មានការធ្វើកសិកម្ម និង ការសិតរូបអំពីលង្ហិនបានកើតមានមុនគេ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
អាត្មាបានដឹងថា ចាប់ពីដើមគ្រិស្ដសករាជមក អ្នកតាំងទីលំនៅលើទឹកដីដែលសព្វថ្ងៃ ជាប្រទេសកម្ពុជា និយាយភាសាស្រដៀងគ្នានឹងភាសាខ្មែរបច្ចុប្បន្ននេះដែរ។ ភាសានៃអំបូរខ្មែរ-មន បានលាតសន្ធឹងយ៉ាងទូលាយធំធេងក្នុងអាស៊ីអាគ្នេយ៍ដីគោក ក្នុងកោះនៃអាស៊ីអាគ្នេយ៍ខ្លះ និងផ្នែកខ្លះនៃ ប្រទេសឥណ្ឌា។
អាត្មាបានដឹងថា ពាក្យស្លោក “ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ ” លោក ដាវិឌ ឆាណ្ឌល័រមាន ទស្សនៈថាពីព្រោះខ្មែរធ្លាប់តែជួបនឹងភាពខ្វះខាតក្រខ្សត់រកគ្រប់មធ្យោបាយ ដើម្បីតែក្រពះ។ ដូច្នោះពាក្យស្លោកនេះ ចេះតែចម្លងពីមួយជំនាន់ទៅមួយជំនាន់។
អាត្មាបានដឹងថា ឯកសារចិនបាននិយាយថា ខ្មែរបុរេប្រវត្តិមិនចេះស្លៀក ពាក់ទេហើយ ប្រហែល១០០០ឆ្នាំមុនគ.ស. ប្រជាជនបានបង្កើតជាភូមិ។ ប្រជាជនចេះផ្សាំងសត្វ ចេះដាំដំណាំ។
អាត្មាបានដឹងថា ជាតិនិយមរបស់ខ្មែរ ខុសពីជាតិនិយមរបស់វៀតណាមដែលតែងតែតស៊ូប្រឆាំងនឹងការឈ្លានពាន និង ការចាក់រុកពីខាងក្រៅ។
ឥណ្ឌាភាវូបនិយកម្ម
អាត្មាបានដឹងថា វប្បធម៌ឥណ្ឌាបានបែងចែកប្រពៃណីខ្មែរជាពីរប្រភេទគឺ ប្រពៃណីឧត្តម និងប្រពៃណីសាមញ្ញ។ ប្រភេទទីមួយ ជាប់ទាក់ទិននឹងឥណ្ឌា ដូចជាភាសាសំស្ក្រឹត ច្បាប់ និងព្រហ្មញ្ញសាសនា។ ប្រភេទទីពីរ ទាក់ទងនឹង ប្រទេសកម្ពុជា ភាសាខ្មែរ ស្រុកភូមិ ទំនៀមទំនាប់ និងជំនឿរបស់អ្នកស្រុក។
អាត្មាបានដឹងថា ខ្មែរមានរឿងព្រេងស្ដីពីការរៀបការរបស់ព្រះនាងនាគ និង កៅណ្ឌិន្យ។ ស្ដេចនាគ បានបឹតទឹកដើម្បីបង្កើតជានគរអោយព្រះនាងនាគ និង បុត្រប្រសា និង បានប្តូរឈ្មោះប្រទេសមកជា “កម្ពុជៈ” វិញ
អាត្មាបានដឹងថា ខ្មែរមានជំនឿថា ខ្មែរជាកូនចៅកើតចេញពីអាពាហ៍ពិពាហ៍ រវាងវប្បធម៌ និង ធម្មជាតិ ព្រោះទាកទងក្នុងរឿងព្រេង ដែលតំណាងឲ្យ “អាពាហ៍ពិពាហ៍” រវាងសុរិយោវង្ស(ខ្សែស្រឡាយខាងព្រះអាទិត្យ) និងសោម វង្ស(ខ្សែស្រឡាយខាងព្រះចន្ទ) ផងដែរ។
ហ៊្វូ ណន
អាត្មាបានដឹងថា ព្រះរាជាណាចក្រត្រូវបានគ្រប់គ្រងដោយព្រាហ្មណ៍ដែល មានឈ្មោះថា កៅណ្ឌិន្យ។  ព្រះអង្គត្រូវបារមីព្រលឹងប្រាប់ថា ព្រះអង្គគឺ ជា ស្ដេចដែលត្រូវត្រួតត្រាហ៊្វូណន។ ដូច្នោះព្រះអង្គធ្វើដំណើរមកទីនេះ ហើយប្រជាពលរដ្ឋហ៊្វូណនបានមកជួបនិងលើកតំកើនព្រះអង្គជាស្ដេច។ ព្រះអង្គកៅណ្ឌិន្យបានផ្លាស់ប្ដូរការដឹកនាំតាមបែបឥណ្ឌា។
អាត្មាបានដឹងថា ឦសានបុរៈនៅសតវត្សទី៧ បានទៅកសាងនៅសម្បូរព្រៃគុហ៍នៅខែត្រកំពង់ធំ។
អាត្មាបានដឹងថា ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានប្រកាន់ទ្រឹស្តីយករាស្រ្ត ជាធំដូច “ទុក្ខរាស្ត្រ គឺជាទុក្ខរបស់ព្រះអង្គ”
អាត្មាបានដឹងថា ពាក្យថា “វរ្ម័ន” មានន័យថា “ក្រោះ ឬ ប្រដាប់ការពារ” ដែល ជាបរមងារដ៏សក្តិសមដូចជាព្រះបាទជ័យវរ្ម័នទី២ ឬសូរ្យវរ្ម័នទី២ ជាដើម។
អាត្មាបានដឹងថា ព្រះរាជាមានជំនឿថា ព្រះអង្គមិនអាចរស់បានទេ បើគ្នានការការពារពីអធិធម្មជាតិបានទេ ហើយព្រះរាជាភាគច្រើនបានស្វែងរកការ ការពារនេះ តាមរយៈការបូជាចំពោះព្រះឥសូរ។
អាត្មាបានដឹងថា នៅដើមឆ្នាំ១៨៧៧ មានការបូជាមនុស្សចំពោះព្រះសិវៈ នៅបាភ្នំរៀងរាល់ការចាប់ផ្ដើមធ្វើកសិកម្ម។
អាត្មាបានដឹងថា ក្នុងនៅសម័យហ៊្វូ ណន ព្រះពុទ្ធសាសនាក៏បានរីកចម្រើន លូតលាស់ផងដែរ នៅក្នុងទេសកម្ពុជា ហើយនឹងទស្សនៈអំពីកុសលផល បុណ្យដែលគេតែងតែជឿរហូតមកពេលនេះ។
អាត្មាបានដឹងថា ការកសាងប្រាសាទនៅអង្គរ បានឧទ្ទិសចំពោះព្រះសិវៈ និង ព្រះពុទ្ធ ព្រោះគេមានជំនឿថា នេះជាការសុំសេចក្ដីសុខ និង ការរីក ចំរើនទាំងបច្ចុប្បន្ន និង អនាគតជាតិ។
អាត្មាបានដឹងថា ការប្រារព្ធវិធីក៏មាននៅក្នុងរាជវាំង ដែលផ្សងជាមួយបារមី ដូនតាអំពីជោគវាសនាប្រទេសជាតិ និង ការប្រណាំងទូក-ងនៅទន្លេដែល គេប្រព្រឹត្តទៅនៅរដូវសម្រាកក្រោយពេលចប់ការដកស្ទុង។
អាត្មាបានដឹងថា ប្រជាជន ក៏មានជំនឿលើអ្នកតាដែលតំណាងឲ្យជីដូនជីតានៅតាមភូមិ ស្រុក និង តំបន់។
អាត្មាបានដឹងថា ជនជាតិចិនដំបូងដែលបានមកទស្សនាខ្មែរ បានបរិយាយអំពីព្រះសិវៈដែលមាននៅភ្នំម៉ូតាន់ ព្រះពោធិសត្វ ឫ ព្រះពុទ្ធអនាគតផង ដែរ។
អាត្មាបានដឹងថា ព្រះអាទិទេពពីរព្រះអង្គគឺ ព្រះសិវៈ និង ព្រះវិស្ណុ ត្រូវបញ្ចូល គ្នាតែមួយដែលក្លាយទៅជាព្រះហរិហរៈ។
អាត្មាបានដឹងថា ព្រះសិវៈ ជាអ្នកបង្កើតលោកផង និង បំផ្លាញលោកផង។ ឯព្រះវិស្ណុ ជាអ្នកថែរក្សាលោក។ ព្រះហរិហរៈ ជាអ្នកផ្ដល់ការលើកទឹកចិត្ត និង មានតួនាទីយ៉ាងសំខាន់ក្នុងសមត្ថភាពដ៏បរិបូរណ៍នៃរាជានិយមដើម្បីធ្វើអោយមានតុល្យភាពអំណាច។
អាត្មាបានដឹងថា ភាសារបស់អ្នកស្រុកមិនបានប្ដូរផ្លាស់ទេ តាំងពីសម័យមុនឥណ្ឌារហូតដល់បច្ចុប្បន្ន។
អាត្មាបានដឹងថា នៅដើមសតវត្សទី៥ មានលទ្ធិសាសនាដែលបានកសាងប្រាសាទតំណាងភ្នំនៅខ្ពង់រាប់លិង្គបព៌ត នៅភាគខាងត្បូងប្រទេសលាវ សព្វថ្ងៃ ប្រាសទនេះមានឈ្មោះថាវត្តភូ ដែលមានការបូជាយញ្ញមនុស្ស ហើយមានលិង្គដែលមានកំពស់១៨ម។ បាភ្នំ ក៏មានលិង្គបព៌តដែលស្ដេច សម័យអង្គរបានបូជា។
រាជការ និងសង្គមខែ្មរនៅសម័យដើម
ទំព័រទី២១-២៧
អាត្មាបានដឹងថាសង្គមខ្មែរបានបែងចែកជាក្រុមមួយដែលចេះភាសាសំស្ក្រឹត និងក្រុមមួយទៀតដែលចេះតែភាសាខ្មែរ។
អាត្មាបានដឹងថា លំនៅដ្ឋានរបស់អ្នកស្រុក សង់ដោយឧបករណ៍ឈើ ឬស្សី និងឧបករណ៍ បាក់បែកបាក់។
អាត្មាបានដឹងថា ភាសាសំស្ក្រឹត គឺភាសាប្រើសម្រាប់ទំនាក់ទំនងជាមួយព្រះ អាទិទេព, ការបួងសួង និង ពួកអភិជន រីឯភាសាខ្មែរជាភាសាសាមញ្ញ។
អាត្មាបានដឹងថា “ខ្ញុំ” សំដៅលើមនុស្សមួយប្រភេទក្នុងចំណោមទាសករទាំង ១៤ប្រភេទ ដែលមាននៅសម័យបុរេអង្គរ។ ពាក្យថា “ខ្ញុំ” មានន័យថា ទាសករ។
អាត្មាបានដឹងថា ខ្ញុំភាគច្រើន គឺធ្វើការដុះបំណុលរបស់ខ្លួនគេផ្ទាល់ ឬ របស់ឪពុកម្ដាយ។ ដួច្នេះ នេះជាមូលហេតុដែលបណ្ដាលអោយមានវណ្ណៈអ្នកមាន និងវណ្ណៈអ្នកក្រ។
អាត្មាបានដឹងថា តាមភាសាខ្មែរ គេអាចសន្និដ្ឋានថា វណ្ណៈទាសករ គឺមានភាគច្រើននៅក្នុងសង្គមខ្មែរ។
អាត្មាបានដឹងថា កសិករសាមញ្ញអាចទៅធ្វើការអោយអ្នកមានសាងសង់ ប្រាសាទ ឬ ចូលបំរើទ័ព។ ភាគច្រើននៃពួកគេ គឺជាឈ្លើយសឹកសង្គ្រាម ឬ ជាកួនចៅរបស់ឈ្លើយសឹក។
អាត្មាបានដឹងថា បន្ទាប់ពីសម័យ ហ៊្វូ ណន ខ្មែរបានបង្កើតជាចេនឡា ហើយក្រោយមកបែកជាចេនឡាដីគោក ដែលស្ថិតនៅផ្នែកទន្លេធំលើប្រហែលជា នៅជិតវត្តភូ សព្វថ្ងៃនៅប្រទេសលាវ និង ចេនឡាទឹកលិចដែលនៅត្រង់ដីសណ្ដទន្លេមេគង្គ។
ជំពួកទី២
Relfection
ប្រសិនបើយើង វិភាគទៅលើប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើងទៅ យើងនឹងឃើញថា ព្រះរាជាខ្មែរនីមួយៗដែលមានបរមងារ “វរ្ម័ន” សុទ្ធតែជាក្សត្រ ដែលសាកសមបំផុតក្នុងការដាក់នូវបរមនាមនេះ។ ជាឧទាហរណ៍ស្រាប់ចំពោះ ព្រះបាទជ័យវរ្ម័នទី២ ដែលមានបរមនាមវរ្ម័ន នៅក្នុងនោះពិតជាបានបង្ហាញនូវ ភាពជាអ្នកដឹកនាំរបស់ខ្លួនយ៉ាងពិតប្រាកដមែន ដោយទ្រង់បានវាយកម្ចាត់ពួកជ្វា និង ដណ្តើមយកឯករាជ្យជាតិមកវិញ។ ព្រះអង្គត្រូវបានគេចាត់ទុកថាជាវីរជនដ៏ ឆ្នើមមួយរូប ដែលបានរំដោះប្រទេសជាតិឲ្យជៀសផុតពីការឈ្លានពានរបស់ពួកជ្វា ហើយទ្រង់ក៏ជាវីរជនដំបូងបង្អស់ដែលបានបើកទំព័រសករាជថ្មីពោលគឺ សករាជ អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាសម័យអង្គរ។ ចំណែកឯ ព្រះបាទជ័យវរ្ម័នទី៧ ក៏ បានរំដោះជាតិឲ្យផុតពីកណ្តាប់ដៃរបស់ពួកចាមផងដែរនៅក្នុងឆ្នាំ ១១៨១។ ម៉្យាង វិញទៀត នៅក្នុងឆ្នាំ ១១៩០ នៅពេលដែលពួកចាមបានលើកទ័ពជាច្រើនមកវាយ ខ្មែរម្តងទៀតនោះ ព្រះបាទជ័យវរ្ម័នទី ៧ បានលើកទ័ពវាយប្រហារតបតវិញរហូត ដល់ទ័ពចាមរត់ចោលជួរ។ ឆ្លៀតឱកាសនោះផងដែរ ព្រះអង្គទ្រង់បានបញ្ជាទ័ព ឲ្យវាយសម្រុកចូលក្នុងទឹកដីចម្ប៉ា រហូតយកបាននគរចម្ប៉ាទាំងមូលនោះមកកាន់ កាប់។ បន្ទាប់ពីការលើកឡើងនូវស្តេចពីរអង្គដែលសុទ្ធតែមានបរមនាមថា វរ្ម័ន នោះ យើងសង្កេតឃើញថាការដែល ព្រះអង្គទាំងពីរសុទ្ធតែទទួលបានបរមនាមថា វរ្ម័ននេះ គឺដោយសារទ្រង់ទាំងពីរជាវីរជនដ៏អង់អាចក្លាហានរបស់ជាតិ។ ទ្រង់ទាំង ពីរព្រះអង្គបានជួយឲ្យប្រទេសជាតិជៀសផុតពីការគ្រប់គ្រង និង ឈ្លានពានរបស់ ប្រទេសដទៃ។ ការធ្វើទាំងអស់នេះសុទ្ធតែដូចទៅនឹងនិយមន័យនៃពាក្យ “វរ្ម័ន” នេះ ណាស់ ព្រោះថាទ្រង់ទាំងពីរសុទ្ធតែប៉ិនប្រសប់ខាងប្រយុទ្ធ និង ទទួលបានជ័យ ជំនះយ៉ាងល្អប្រសើរទៀតផង។ ម៉្យាងវិញទៀត ទ្រង់ក៏បានការពារបូរណភាពដែនដី ពីខ្មាំងសត្រូវ និងប្រទេសជិតខាងដែលបានតាមឈ្លានពានចង់យកទឹកដីខែ្មររហូត
មក។
សរុបសេចក្តីមក ចំពោះបរមនាមដែលព្រះមហាក្សត្រខ្មែរភាគច្រើនបានប្រើ នោះ ពិតជាសាកសមទៅនឹងស្នាដៃរបស់ព្រះអង្គដែលបានសាងឡើងមកមែន។ មិនតែប៉ុណ្ណោះ ភាពអង់អាចក្លាហានរបស់បុព្វបុរសខ្មែរ ដែលបានរំដោះជាតិឲ្យ ផុតពីការកាន់កាប់របស់ប្រទេសដទៃនោះ និងការការពារបូរណភាពដែនដីរបស់ខ្លួន ទៅនឹងសត្រូវពីខាងក្រៅបានបង្ហាញឲ្យឃើញថា ព្រះអង្គទ្រង់ពិតជាមេដឹកនាំដ៏ អស្ចារ្យ និង ជាវីរជនរបស់ជាតិយ៉ាងពិត ប្រាកដមែន។
ជំពូកទី៣
រាជាធិបតេយ្យ   និង សង្គមនៅសម័យអង្គរ
(ទំព័រទី២៩-៣៤)
អាត្មាបានដឹងថាប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏សំខាន់មួយនាសម័យនោះ ដែលមិនធ្លាប់មានការបោះបង់ចោលនោះទេ។ ប្រាសាទអង្គរវត្តនាសម័យ នោះដែរជាកន្លែងមួយសម្រាប់គេតម្កល់នូវពុទ្ធបដិមាព្រមទាំងជាកន្លែងដែល ពោរពេញទៅដោយរចនាបថពីសតវត្សទី១៥-១៩ផងដែរ។ មិនតែប៉ុណ្ណោះ នៅប្រាសាទអង្គរវត្តក៏មានសិលាចារឹកនៅតាមជញ្ជាំងប្រាសាទនេះផងដែរ។
កម្ពុជាសម័យអង្គរ
អាត្មាបានដឹងថា យោងតាមសិលាចារឹកជាភាសាសំស្ក្រឹត និងសិលាចារឹក ជាភាសាខ្មែរ ព្រមទាំងរចនាបថនានានៅតាមជញ្ជាំងប្រាសាទអាចឲ្យយើង ដឹងពីស្ថានការណ៍នាសម័យនោះបាន។ ផ្អែកទៅលើការសិក្សាពីសិលា ចារឹក និង រចនាបថទាំងនោះអាចឲ្យយើងដឹងអំពីដំណើរការអភិវឌ្ឍ និងការ ធ្លាក់ចុះអន់ថយនាសម័យអង្គរនោះ។ មិនតែប៉ុណ្ណោះ យើងក៏បានដឹងអំពី អានុភាពរបស់ព្រះមហាក្សត្រព្រមទាំងរបៀបគ្រប់គ្រងរដ្ឋនាសម័យអង្គរន នោះ។ ក្រៅពីនេះទៅទៀត យើងក៏បានដឹងអំពីជីវភាពរស់នៅរបស់មន្រ្តី ខ្លះៗ ក៏ដូចជា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ ចំពោះ ការកាត់ក្តីក្នុងរឿងជម្លោះ និង បញ្ជីឈ្មោះព្រមទាំងទិន្នន័យអំពីទ្រព្យសម្បត្តិក៏មាននៅក្នុងសិលាចារឹកផងដែរ។
ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥៤)
ទំព័រទី៣៤-៣៦
អាត្មាបានដឹងថា ទ្រឹស្តីទេវរាជ ជាឈ្មោះគម្ពីរក្បូនខ្នាតទ្រឹស្តីនយោបាយខ្មែរ សម្រាប់រៀបចំគ្រប់គ្រងប្រទេសជាតិដែលត្រូវព្រះបាទជ័យវរ្ម័នទី២ ប្រកាស ឯករាជ្យពីនឹមត្រួតត្រាប្រទេសជ្វានៅលើភ្នំគូលេនចុងគ.សទី៨។ ក្រោយពី ការរំដោះប្រទេសជាតិសុខសាន្តត្រាណ សម្បូរសប្បាយរុងរឿង ប្រាសាទ នានាត្រូវបានសាងសង់សឹងគ្រប់ទីកន្លែង។
អាត្មាបានដឹងថា ការប្រារព្ធពិធីបូជានានាក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ ជាពិធីបូជាអាចជួយប្រទេសជាតិឲ្យមានសេចក្តីសុខ។ នៅសម័យរបស់ព្រះ បាទជ័យវរ្ម័នទី២ មានការធ្វើពិធីបូជាជាច្រើនដូចជាពិធី “ទេវរាជ” ពិធី “ចក្រ ពត្រាធិរាជ” និង ពិធី “ធ្វើឲ្យវ្រះកម្វុជ(ព្រះកម្ពុជទេស) រួចផុតពីការត្រួតត្រា របស់ជ្វា”។ ពិធីបូជាទាំងអស់នេះ គឺប្រារពឡើងដោយសារតែការទទួល ឥទ្ធិពលរបស់ឥណ្ឌាតាំងពីមុនមក ព្រមទាំងការគោរពនូវព្រហ្មញ្ញសាសនា ផង។
អាត្មាបានដឹងថា ជំនឿប្រពៃណីខ្មែរតែងតែឲ្យតម្លៃយ៉ាងខ្លាំងទៅលើការ គោរពដល់អ្នកតាអ្នកដូនដែលស្ថិតនៅកន្លែងណាមួយ។ អ្នកដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីខ្មែរបុរាណ គឺគេមិនភ្លេចនោះទេ ពីការរំលឹកនៃ គុណបុណ្យរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកឲ្យ។ ជាឧទាហរណ៍ នៅ ក្នុងសៀវភៅបានសរសេរថា ព្រះរាជាជំនាន់ក្រោយៗមកបន្ទាប់ ពីព្រះបាទ ជ័យវរ្ម័នទី ២ បានយាងទៅប្រារព្ភពិធីថ្វាយដល់ព្រះបាទជ័យវរ្ម័នទី ២ នៅ រលួសដែលជារាជធានីចុងក្រោយរបស់ព្រះអង្គ។
អាត្មាបានដឹងថា រជ្ជកាលព្រះបាទឥន្ទ្រវរ្ម័ន មានការបំពេញរាជកិច្ចជា ៣ ដំណាក់កាល
ដំណាក់កាលទី១ គឺការរៀបចំការងារធារាសាស្រ្ត
ដំណាក់កាលទី២ គឺការគោ រពមាតាបិតា និងបុព្វជនរបស់ព្រះអង្គ
ដំណាក់កាលទី៣ គឺការស្ថាបនាប្រាសាទភ្នំដែលបច្ចុប្បន្ននេះហៅ ថាប្រាសាទបាគង។
អាត្មាបានដឹងថា ការរៀបចំការងារធារាសាស្រ្តដោយមានការជីកជា បារាយណ៍ធំមួយនៅហរិហរាល័យ (រលួស) សម្រាប់ផ្ទុកទឹកភ្លៀង។ ហើយ ទ្រង់ក៏បានតាំងជាបដិមាតំណាងឲ្យព្រះមាតាបិតា និង បុព្វជនរបស់ទ្រង់នៅ ក្នុងប្រាសាទសង់ពីឥដ្ឋបូកកំបោរបាយអដែលសព្វថ្ងៃនេះមានឈ្មោះថា ប្រា សាទព្រះគោ។ ម៉្យាងវិញទៀត ទ្រង់ក៏បានសង់នូវប្រាសាទភ្នំដែលទុក សម្រាប់ឧទ្ទិសដល់ព្រះអង្គផ្ទាល់ និងទុកជាផ្នូររបស់ព្រះអង្គនៅពេលសោយ ទិវង្គត។
ព្រះបាទយសោវរ្ម័ន និងរាជទាយាទព្រះអង្គ
ទំព័រទី ៣៦-៤៤
អាត្មាបានដឹងថា សិលាចារឹក និង សំណង់នានារបស់ព្រះបាទយសោវរ្ម័ន   បានបង្ហាញថា ព្រះអង្គបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការពង្រឹកពង្រីកវិសាល ភាពរបស់ប្រទេសកម្ពុជា ។ ព្រះបាទយសោវរ្ម័នមានគំនិតស្រលាញ់ជាតិ ដោយ មូលហេតុថា ព្រះអង្គមានគោលបំណងស្ថាបនាឲ្យបានច្រើនជាងព្រះវររាជបិតា របស់ ទ្រង់ដូចជាការសង់ជាអាស្រមរាជសំណាក់ និងតែងក្បួនច្បាប់ប្រចាំអាស្រម នីមួយៗជាដើម។
អាត្មាបានដឹងថាប្រាសាទព្រះវិហារ គឺត្រូវបានចាប់កសាងឡើងដំបូងនៅ ក្នុងសតវត្សទី៩ ក្រោមការបញ្ជារបស់ព្រះបាទយសោវរ្ម័ន ដែលជាស្តេច ខ្មែរ។
អាត្មាបានដឹងថា ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នមានភាពល្អឥតខ្ចោះនៃសិលា ចារឹកជាភាសាសំស្រ្កឹត ព្រមទាំងមានការពង្រីកវិស័យពាណិជ្ជកម្មរបស់ ប្រទេសកម្ពុជា ទៅភាគខាងលិចក្នុងភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន នេះ។ មិនតែប៉ុណ្ណោះ នាសម័យរបស់ព្រះអង្គ ក៏មានការសន្តោសជា សាធារណៈចំពោះពុទ្ធសាសនាផងដែរ។
អាត្មាបានដឹងថា ការពង្រឹងរបបរាជាធិបតេយ្យរបស់ព្រះបាទសូរ្យវរ្ម័ន ក្នុង គោលបំណងទប់ស្កាត់នឹងអំណាចរបស់ពួកមន្រ្តីរាជការនៅសម័យរបស់ព្រះ បាទសូរ្យវរ្ម័ន មានការងើបឡើងនៃអំណាចរបស់ពួកមន្រ្តីរាជការដែលធ្វើឲ្យមានការគំរាមកំហែងដល់អំណាចរបស់ព្រះមហាក្សត្រ។ ហេតុនេះហើយបានជាទ្រង់ខិតខំពង្រឹងនូវរបបរាជាធិបតេយ្យ ដើម្បីឲ្យអំណាចរបស់ព្រះម- ហាក្សត្រមិនអាចដួលរលំបាន។
រាជាធិបតេយ្យសម័យអង្គរ
ទំព័រទី៤៦
អាត្មាបានដឹងថា មានរបៀប ៣យ៉ាង ក្នុងការសំឡឹងមើលរាជាធិបតេយ្យខ្មែរ ក្នុងសម័យដ៏រុងរឿងបំផុតនៅអង្គរបង្ហាញពីរបៀប ៣ យ៉ាងដែលមានដូចជា ការសិក្សាពីទំនាក់ទំនងរបស់ព្រះមហាក្សត្រជាមួយព្រះឥសូរ ការយល់ ឃើញអំពីព្រះមហាក្សត្រខ្មែរតាមរយៈចក្ខុរបស់ប្រជារាស្រ្តពោលគឺ ការ សង្កេតមើលទៅលើទេពកោសល្យ និង ឧត្តមភាពរបស់ទ្រង់លើផ្នែកមួយ ចំនួនដូចជាចម្បាំង ការតែងកំណាព្យ ទ្រព្យសម្បត្តិ និង ពិធីបុណ្យជាដើម។ ចំណែកឯ របៀបទី ៣ គឺការមើលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋខ្មែរ។
អាត្មាបានដឹងថា រាជាធិបតេយ្យសម័យអង្គរ បានបង្ហាញពីរាជកិច្ចផ្សេងៗ ដែលព្រះរាជាគួរធ្វើអនុម័ត និង ជ្រាបព្រះអង្គមានមុខងារជាអ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ និង ជាតុលាការផងដែរ។ ព្រះរាជាមានតួនាទីកំណត់ចក្ខុ វិស័យឬនយោបាយសម្រាប់អភិវឌ្ឍន៍ជាតិ ព្រះអង្គតំណាងឲ្យតេជានុភាពរបស់ជាតិ។
អង្គរវត្ត
ទំព័រទី៤៩-៤៥
អាត្មាបានដឹងថា ចុងឆ្នាំនៃស.វ.ទី១១ គឺជាឆ្នាំដែលស្ថិតក្នុងភាពវឹកវរ និង ភាពចលាចលក្នុងប្រទេស។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គជាសមាជិកក្នុងរាជវង្ស មហិធរបុរៈ។ ព្រះអង្គជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦។ បិតាព្រះអង្គ ព្រះនាមក្សត្សឥន្រ្ទាទិយា ត្រូវជាចៅរបស់ព្រះហិរញ្ញវរ្ម័ន។ មាតាព្រះអង្គ ព្រះនាមនឫន្រ្ទលក្ស្មីត្រូវជាចៅរបស់ព្រះហិរញ្ញវរ្ម័ន និង ព្រះនាងហិរញ្ញលក្ស្មី នឹងត្រូវជាក្មួយបងើ្កតរបស់ព្រះបាទជ័យវរ្ម័នទី៦, ព្រះបាទយុវរាជ និងព្រះ បាទធរណិន្រ្ទវរ្ម័ន។ ជីតាព្រះអង្គខាងឳពុក និងជីដូនព្រះអង្គខាងម្តាយ សុទ្ធតែជាកូនក្មួយព្រះហិរញ្ញវរ្ម័នទាំងអស់។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ បានគ្រងរាជ្យកាលណា ព្រះអង្គ ក៏រៀបចំចាត់ចែងធ្វើសឹកសង្គ្រាមវាយប្រយុទ្ធបង្ក្រាប់នគរចំណុះជិតឆ្ងាយ ដើម្បីបញ្ចូលទឹកដីនគរកម្ពុជាតូចធំទាំងប៉ុន្មានឲ្យឯកភាពរួបរួមគ្នាតែមួយវិញ
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ បានជ័យជំនះឈ្នះដោយប្រើ កម្លាំងអាវុធ។ ក្នុងឳកាសមួយគ្នានោះ ព្រះបានបង្រួបបង្រួមទឹកដីខែ្មរឲ្យ មកតែមួយវិញ។ កម្ពុជាលែងមានស្តេចពីរ ហើយមានស្តេចតែមួយអង្គគត់ ក្នុងកិច្ចការត្រួតត្រាដឹកនាំប្រទេសជាតិ។
អាត្មាបានដឹងថា ដើម្បីនគរ និងប្រជានុរាស្រ្តព្រះអង្គខំប្រឹងប្រែងរៀបចំស្រុក ទេស និង ក្នុងគ្រប់វិស័យ។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រមួយអង្គដ៏ពូកែ ដែលអាចធ្វើសង្រ្គាមប្រយុទ្ធបង្ក្រាបយកជ័យជំនះលើសមរភូមិពីរខុសគ្នាក្នុង កាលៈទសៈជាមួយគ្នា លើពួកក្រុមបះបោរក្នុងស្រុក និង លើទ័ពនគរចម្ប៉ា ឈ្លានពាន។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២, ដោយមានមេទ័ពចាមនគរវិជ័យ រួមកម្លាំងផង បានលើកទ័ពទៅទប់ទ័ពចាមវាយប្រហារលុកលុយទៅដល់ នគរចម្ប៉ា ហើយដណ្តើមយកបានរាជធានីវិជ័យ។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គព្រះ នាមហរិទេវៈជាឧបរាជសោយរាជ្យនគរចម្ប៉ា។
អាត្មាបានដឹងថា ប្រទេសយួន ដែលបានអនុញ្ញាតឲ្យជនខុសច្បាប់ទាំងនោះ ជ្រកកោនយកធ្វើជាជំរុំត្រូវបានព្រះបាទសុរិយាវរ្ម័នទី២ វាយប្រហាររប៉ើក របាញបរាជ័យអស់គ្នានសល់។
អាត្មាបានដឹងថា ស្តេចចិន ដែលបានស្គាល់នូវថ្វីដៃធ្វើសឹកសង្រ្គាមយ៉ាង ក្លាហានអង់អាចអស្ចារ្យរបស់ព្រះអង្គ បានកោតសរសើរ និង ផ្តល់កិត្តិយស ឧដុង្តឧត្តមដល់ព្រះអង្គ។ អគ្គរាជទូតទាំងពីរតែងតែចេញចូលទៅវិញទៅ មកជាប្រក្រតី។
អាត្មាបានដឹងថា នគរវត្តជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ព្រះបាទសុរិយា វរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើសាកល លោក ។
អាត្មាបានដឹងថា ប្រាសាទនគរវត្តជានិម្មិតរូបនៃប្រទេសជាតិខ្មែរ។
អាត្មាបានដឹងថា ព្រះបាទសុរិយាវរ្ម័នទី២ បានកសាងប្រាសាទនគរវត្តដើម្បី ឧទ្ទិសថ្វាយបូជាដល់ព្រះវិស្ណុ។
អាត្មាបានដឹងថា ប្រាសាទព្រះវិហារ នៅលើភ្នំដងរែកដែលចាប់កសាងតាំង ពីរជ្ចកាលព្រះមហាក្សក្រខ្មែររបស់ព្រះបាទយសោវរ្ម័នទី១ ព្រះអង្គសង់បន្ត រួចជាស្ថាពរ។[អានអត្ថបទបន្ត…>>>]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: