ត្រៃបណាមធម៌សង្ខេប


ត្រៃបណាមធម៌សង្ខេប

ត្រៃបណាមធម៌សង្ខេប

លេខរៀង

ចំណងជើង

ទាញយក

 ត្រៃបណាមធម៌សង្ខេប

ទាញយក

  បុព្វភាគប្បដិបត្តិ

ទាញយក

  អុបាសកនិទ្ទេស

ទាញយក

  វីធីសមាទាននិច្ចសីល

ទាញយក

  អង្គនៃនិច្ចសីល

ទាញយក

  ឧបោសថសកាលង្ខេប

ទាញយក

  ភាវេតព្វកិច្ច

ទាញយក

  អកុសលកម្មបថ

ទាញយក

  បតិ្តទានគាថា

ទាញយក

១០

  បរិត្តកាសនាយាចនគាថា

ទាញយក

១១

  សំដែងពីវិធីវេរភត្ត១៤ប្រការ

ទាញយក

១២

  រំលឹកដាស់តឿនក្មេងសម័យថ្មី

ទាញយក

១៣

  បណ្តាំក្រុមង៉ុយ

ទាញយក

១៤

  ប្រវត្តិក្រុមង៉ុយ

ទាញយក

១៥

ក្រុមង៉ុយភាសាអង់គ្លេស

ទាញយក

១៦

ច្បាប់កេរកាលថ្មី

ទាញយក

១៧

តារាងចិតសិក៥២

ទាញយក

១៨

ច្បាប់ល្បើកថី្ម

ទាញយក

១៩

ជីតាកា្វន់

ទាញយក

២០

តារាចិត្ត១២១

ទាញយក

២១

គតិលោក

ទាញយក

២២

រឿងព្រេងនិទាន

ទាញយក

២៣

បតិ្តទានគាថា

ទាញយក

២៤

ពាក្យកាព្យប្រដៅជនប្រុសស្រី

ទាញយក

២៥

អកុសលសង្គហ:៩កង

ទាញយក

២៦

លោកិយភូមិ៣១ឋាន

ទាញយក

២៧

លោកិយភូមិ៣១ឋាន

ទាញយក

២៨

តារាងចិត្តវិថី

ទាញយក

ធម៌នមស្សការព្រះរតនត្រ័យ ត្រង់ពុទ្ធរតនប្បណាម គឺការថ្វាយបង្គំចំពោះព្រះសម្ពុទ្ធ ដែលផ្តើមដោយពាក្យថា ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ជាដើម ពុទ្ធបរិស័ទទាំង ឡាយច្បាស់ជាធ្លាប់ជួបបាលីមួយឃ្លាថា វិជ្ជាចរណសម្បន្នោ (វជ្ជា-ចៈ-រៈណៈ សាំ-ប៉ាន់- ណោ) ជាមិនខាន។ ពាក្យថា វិជ្ជាចរណៈសម្បន្នោ ប្រែថា ព្រះសម្មាសម្ពុទ្ធជាបរមគ្រួនៃ យើង ព្រះអង្គទ្រង់បរិបូណ៍ដោយ វិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥ ។ នៅក្នុងអត្ថបទនេះ នឹងសូម លើកយកតែវិជ្ជា៣ មកបង្ហាញជាមុនសិន ចំណែក វិជ្ជា៨ និង ចរណៈ ១៥ នឹងលើកយកមកអធិប្បាយក្នុងពេលក្រោយទៀត។ ការចេះដឹង យល់ធ្លុះធ្លាយ ឃើញច្បាស់ដោយបញ្ញា ហៅថា “វិជ្ជា” ។ ពាក្យថាវិជ្ជា គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ បានត្រាស់ ដឹងក្នុងយាមទាំងបីនៃរាត្រី១៥កើតខែពិសាខ គឺ បឋមយាមព្រះអង្គបានវិជ្ជាទី១មជ្ឈិមយាម បានវិជ្ជាទី២ បជ្ឈិមយាម បានវិជ្ជាទី៣ ។ វិជ្ជាបីយ៉ាងនេះហៅថា ញាណ ដូច្នេះក៏បាន គឺជា ពាក្យផ្លាស់ប្តូរគ្នា។ ព្រះមានព្រះភាគ បាននូវវិជ្ជាទាំងបីប្រការនេះជាដើម ទើបឈ្មោះថា ព្រះអង្គបានត្រាស់។ ១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។ ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុន បាន គឺរលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បីជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។ ២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។ ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់ ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បីធ្វើអាសវៈឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។ វិជ្ជាទាំងបីប្រការនេះឈ្មោះថា អង្គនៃសម្មាសម្ពោធិញ្ញាណ។ ពន្យល់ពាក្យ អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់សេចក្តីប្រាថ្នាទាំងឡាយ។ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់មិនចេះឈប់ឈរ។ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការយល់ខុស ប្រាសចាកនូវសច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការមិនដឹងច្បាស់នូវកងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។ ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។
ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល។
អរិយសច្ចធម៌ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុដែលនាំឲ្យកើតទុក្ខ។ ៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ។ ៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។
អរិយសច្ចទាំងបួននេះ ហៅម៉្យាងទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។ បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។
ព្រះសម្ពុទ្ធ ​គ្រប់​ព្រះអង្គ​ជា​សព្វញ្ញូ មាន​ប្រាជ្ញា​ញាណ​ចេះ​ដឹង​សព្វ​គ្មាន​ចន្លោះ សូម្បី​ហេតុ​អាថ៌​កំបាំង​ដែល​កើត​មាន​ហើយ​ក្នុង​អតីត​កាល​កន្លង​ទៅ​ជាច្រើន​ អសង្ខេយ្យ​ឆ្នាំ​ក្ដី ហេតុ​អាថ៌​កំបាំង​ដែល​បម្រុង​នឹង​កើត​មាន​ក្នុង​អនាគត​ខាង​មុខ​ដ៏​ច្រើន​ អសេង្ខេយ្យ​ឆ្នាំ​ក្ដី ក៏​ព្រះអង្គ​បាន​ចេះ​ដឹង​យល់​បាន​ទាំង​អស់ ។ ចំណេះ​វិជ្ជា​លោក​និយម​នេះ ព្រះអង្គ​បាន​ចេះ​ដឹង​ច្បាស់​លាស់​តាំង​ពី​នៅ​ជា​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ​ ម្ល៉េះ ។ នេះ​ជា​ហេតុ​ផល​មួយ​បញ្ជាក់​ឲ្យ​ដឹង​បាន​ថា វិជ្ជា​លោក​និយម​ទាំង​អស់ ព្រះអង្គ​បាន​ចេះ​ដឹង​ពិត​មែន ។
ហេតុ​ផល​មួយ​ទៀត​រឹត​តែ​ឲ្យ​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​ចេះ​មែន ដោយ​សំអាង​ទៅ​លើ​ពុទ្ធដីកា​ក្នុង​គម្ពីរ​សំយុត្ត​និកាយ សុត្តន្តបិដក ត្រង់​សីល​បាបណ្ណ​វគ្គ​ថា កាល​ព្រះអង្គ​យាង​ទៅ​ក្នុង​សីល​បាវ័ន ជិត​ក្រុង​កោសម្ពី បាន​យក​ព្រះហស្ត​ចាប់​ស្លឹក​ឈើ​មួយ​ក្ដាប់ ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា «ស្លឹក​ឈើ​ក្នុង​ដៃ​តថាគត​ច្រើន​ជាង​ស្លឹក​ឈើ​ក្នុង​សីល​បារ័ន​ឬ​តិច​ជាង ?» ភិក្ខុ​ទាំង​លាយ​ទូល​ថា «ស្លឹក​ឈើ​ក្នុង​ព្រះហស្ត​ព្រះអង្គ​តិច​ពេក​ណាស់ ឯ​ស្លឹក​ឈើ​ក្នុង​ព្រៃ​នេះ មាន​ចំនួន​ច្រើន​ជាង​ក្រៃលែង» ។
អាស្រ័យ​ ហេតុ​នេះ ទើប​ព្រះអង្គ​សម្ដែង​ប្រាប់​ភិក្ខុ​ទាំង​នោះ​ថា «ធម៌ ​ដែល​តថាគត​បាន​ចេះ​ដឹង​ហើយ​មាន​ចំនួន​ក្រៃលែង​ដូច​ជា​ស្លឹក​ឈើ​ក្នុង​ព្រៃ​ នេះ ឯ​ធម៌​ដែល​តថាគត​សម្ដែង​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ មាន​ចំនួន​តិច​ណាស់ ដូច​ស្លឹក​ឈើ​ក្នុង​ដៃ​តថាគត» ។ល។
ចំណុច​ទី​១​ នេះ មាន​ហេតុ​ផល​អាច​ឲ្យ​ដឹង​បាន​ថា វិជ្ជាលោក​និយម​ទាំង​អស់ មិន​ត្រឹម​តែ​វិទ្យាសាស្ត្រ​ដូច​មាន​ក្នុង​ពិភព​លោក​យើង​សព្វ​ថ្ងៃ​នេះ​ទេ សូម្បី​មហា​វិទ្យាសាស្ត្រ​យ៉ាង​វិសេស​ប្លែក​ដែល​មាន​ក្នុង​ភព​ដទៃៗ​ទៀត​នោះ ពិត​ជា​ព្រះអង្គ​ចេះ​ដឹង​យ៉ាង​ច្បាស់​លាស់ ។
ចំណុច​ទី​២
បើ ​ព្រះអង្គ​ចេះ​ដឹង​មែន ហេតុ​អី​មិន​សម្ដែង​ឲ្យ​អ្នក​ពិភព​លោក​យើង​នេះ​បាន​ចេះ​ដឹង​ផង កុំ​ឲ្យ​គ្នា​ពិបាក​ដេក​នឹក​គិត​រាវ​រក ដូច​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ​នេះ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​មហា​ករុណា​ចំពោះ​អ្នក​ពិភព​លោក​ស្រាប់ ។ ចម្ងល់​នេះ មាន​ហេតុ​ផល​ត្រូវ​ដោះស្រាយ​ដូច​ខាងក្រោម ៖
ពុទ្ធប្រវត្តិវិទូ ​ទាំង​ឡាយ​ធ្លាប់​បាន​ជ្រាប​ស្រាប់​ហើយ​ថា ក្នុង​សប្ដាហ៍​ទី​៤ ទី​៥ ទី​៦ និង​ទី​៧ បន្ទាប់​ពី​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង​ជា​ព្រះសម្ពុទ្ធ​ថ្មីៗ​នោះ ព្រះអង្គ​បាន​ត្រិះរិះ​ពិចារណា​នូវ​ធម៌​ទាំង​អស់​ដែល​បាន​ត្រាស់​ដឹង​ហើយ និង​ពិចារណា​រៀប​ចំ​នូវ​ទ្រឹស្ដី​ពុទ្ធសាសនា គឺ​ព្រះត្រៃបិដក រហូត​ដល់​ពេល​ដែល​មហាព្រហ្ម​ មក​អារាធនា​ព្រះអង្គ​ដើម្បី​សម្ដែង​ធម៌​ប្រោស​សត្វ ។ ពេល​នោះ​ហើយ ព្រះអង្គ​កំពុង​ជ្រើស​រើស​ធម៌​ដែល​គួរ​នឹង​សម្ដែង​ប្រកាស​ក្នុង​ពិភព​លោក ។
ព្រះអង្គ ​បាន​ជ្រាប​ច្បាស់​នូវ​ប្រពៃណី​ព្រះពុទ្ធ​ពី​បុរាណ​កាល​មក​ថា «ព្រះពុទ្ធ​ទាំង​ឡាយ​តែង​តែ​សម្ដែង​នូវ​ធម៌​ដែល​នាំ​សត្វ​លោក​ឲ្យ​បាន​សុខ​ ស្ងប់ បាន​ធូរ​ស្រាល​ចាក​កាម​គុណ​ដែល​ជា​ហេតុ​ឲ្យ​កើត​ទុក្ខ» ។ ព្រះអង្គ​បាន​ជ្រាប់​ច្បាស់​ដូច្នេះ ទើប​មិន​សម្ដែង​រៀប​រាប់​អំពី​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទុក​ក្នុង​ ព្រះត្រៃបិដក ហើយ​បាន​ប្រកាស​បញ្ជាក់​ប្រាប់​ពិភពលោក​ក្នុង​ពេល​សម្ដែង​ធម្មចក្កប្ប​ វត្តនសូត្រ ជា​បឋម​ទេសនា ដើម្បី​កុំ​ឲ្យ​សង្ស័យ​ក្នុង​រឿង​នេះ «មជ្ឈិមា បដិបទា សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​ មិន​មែន​ជា​ការ​ប្រតិបត្តិ​បម្រើ​កាម នាំ​ទុក្ខ​មក​ឲ្យ​ខ្លួន ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​បដិបទា​ឲ្យ​កើត​បញ្ញា ការ​ដឹង​ច្បាស់ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ» ។
មួយ ​កន្លែង​ទៀត ពេល​ដែល​ព្រះអង្គ​ប្រាប់​ពួក​ភិក្ខុ​ក្នុង​សីល​បាវ័ន​អំពី​ការ​ដែល​ព្រះអង្គ ​បាន​ចេះ​ដឹង​ធម៌​ច្រើន ហើយ​សម្ដែង​ប្រាប់​តិច​នោះ ត្រង់​វគ្គ​ខាង​ចុង ព្រះអង្គ​បញ្ជាក់​សួរ​ថា «ចុះ​ហេតុ​អ្វី​ក៏​តថាគត​មិន​យក​ធម៌​ទាំង​អស់​នោះ​មក​សម្ដែង ?» ទ្រង់​ឆ្លើយ​ព្រះអង្គ​ឯង​ថា «ព្រោះ​ធម៌​ទាំង​អស់​នោះ មិន​នាំ​សត្វ​លោក​ទៅ​រក​សេចក្ដី​រំលត់​ទុក្ខ» ។
ក្នុង ​ចំណុច​ទី​ពីរ​នេះ មាន​ហេតុ​អាច​ឲ្យ​ដឹង​ច្បាស់​ថា បាន​ជា​ព្រះអង្គ​មិន​សម្ដែង​អំពី​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទុក​ក្នុង​ ព្រះត្រៃបិដក​នោះ ព្រោះ​ប្រពៃណី​របស់​ព្រះពុទ្ធ​ទាំង​ឡាយ​តែង​តែ​សម្ដែង​ធម៌​ដែល​នាំ​សត្វ​លោក ​ឲ្យ​បាន​សេចក្ដី​សុខ​ស្ងប់ ឲ្យ​រំលត់​ទុក្ខ​នេះ​ម្យ៉ាង ។ ម្យ៉ាង​ទៀត​វិទ្យាសាស្ត្រ​ដូច​សព្វថ្ងៃ​នេះ ជា​វិជ្ជា​សាមញ្ញ​មិន​មែន​ជា​វិជ្ជា​មាន​អត្តន័យ​ជ្រាលជ្រៅ​ហួស​និស្ស័យ​ ប្រាជ្ញា​មនុស្ស​បថុជ្ជន​ឡើយ​ មិន​បាច់​ព្រះអង្គ​សម្ដែង​ប្រាប់​ក៏​អ្នក​ពិភពលោក​អាច​ត្រិះរិះ​រាវ​រក​ចេះ​ ដឹង​ចង​ក្រង​ជា​ទ្រឹស្ដី​បាន​ដែរ ។ ជា​ពិសេស​វិទ្យាសាស្ត្រ​នេះ ជា​វិជ្ជា​ពង្រីក​បំប៉ន​កាមគុណ​នាំ​ឲ្យ​រីក​ចម្រើន​នូវ រាគៈ លោភៈ ទោសៈ មោហៈ កាន់​តែ​ធាត់​ធំ កាន់​តែ​ក្លៀវក្លា សាហាវ​ឡើង ដូច​ធ្លាប់​បាន​ដឹង​ឮ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​នេះ​ស្រាប់ ។
អាស្រ័យ​ហេតុ​ដូច​ខាងលើ​នេះ ទើប​ព្រះអង្គ​ចេះ​ដឹង​ហើយ​មិន​សម្ដែង​ប្រាប់ ព្រោះ​ព្រះអង្គ​អាណិត​អាសូរ​ចំពោះ​អ្នក​ពិភពលោក​នោះ​ឯង ។
សូម ​បញ្ជាក់​ថា ព្រះសម្ពុទ្ធ​ជា​អង្គ​សព្វញ្ញូ ទ្រង់​ជ្រាប​ច្បាស់​ថា ពិភពលោក​នេះ​ជា​ទីក្រុង​ធំ​នៃ​កាមគុណ កំពុង​ឆេះ​សន្ធោ​សន្ធៅ​ដោយ​ភ្លើង រាគៈ លោភៈ ទោសៈ មោហៈ ជានិច្ច ​រាល់​ថ្ងៃ​ដែល​បណ្ដាល​មក​ពី​កាមគុណ​នោះ​ឯង ញ៉ាំង​អ្នក​ពិភពលោក​ឲ្យ​កើត​ចលាចល​មាន​អសន្តិសុខ ទុក្ខ​សោក ស្លាប់​ព្រាត់​ប្រាស​គ្មាន​ស្រាក​ស្រាន្ត ដូច​ពុទ្ធភាសិត​ក្នុង​គម្ពីរ​ធម្មបទ​ដែល​ព្រះអង្គ​សម្ដែង​ប្រាប់​ពួក​ស្ដ្រី ​ជា​សម្លាញ់​នាង​វិសាខា​ថា ៖ «កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឱនទ្ធា បទីបន គវេសតិ» បាន​សេចក្ដី​ថា «បើ ​ពិភពលោក​ត្រូវ​ភ្លើង​គឺ រាគៈ ជាដើម កំពុង​ឆេះ​សន្ធោ​សន្ធៅ​ជានិច្ច ម្ដេច​ក៏​បែរ​ជា​នាំ​គ្នា​សើច​ក្អាក​ក្អាយ នាង​ទាំង​ឡាយ​ត្រូវ​ងងឹត​គឺ​អវិជ្ជា​រួប​រឹត​ហើយ ម្ដេច​នាង​មិន​ស្វែង​រក​ប្រទីប​ គឺ​ប្រាជ្ញា​ឡើង !» ។
ដោយ ​ព្រះអង្គ​មាន​មហា​ករុណាទិគុណ​ចំពោះ​អ្នក​ពិភពលោក​ផង បាន​ជ្រាប់​ច្បាស់​ឃើញ​ច្បាស់​យ៉ាង​នេះ​ផង ទើប​ព្រះអង្គ​មិន​អាច​ជួយ​បន្ថែម​ភ្លើង​ដុត​ពិភពលោក​ទៀត ។ ព្រះអង្គ​ជ្រើស​យក​តែ​ធម៌ ជា​មធ្យោបាយ​ជួយ​លត់​ភ្លើង​រាគៈ​ជាដើម​នោះ​វិញ គឺ​ពុទ្ធសាសនា​នេះ​ឯង ។
ពុទ្ធសាសនា​នេះ មិន​មែន​គ្រាន់​តែ​ញ៉ាំង​អ្នក​ពិភពលោក​ឲ្យ​បាន​សុខ​ស្ងប់ ហើយ​ឲ្យ​ល្ងង់​ដប់​គត់​ ដេក​ចាំ​ស្លាប់​នោះ​ទេ គឺ​ឲ្យ​សុខ​ស្ងប់ ហើយ​ឲ្យ​ចេះ​ដឹង​វៃឆ្លាត ប៉ិនប្រសប់​ផង ឲ្យ​យក​ជ័យ​ជម្នះ​ពី​លើ​ធម្មជាតិ មិន​ឲ្យ​ធម្មជាតិ​ចាប់​បង្វិល ឲ្យ​ស្លាប់​ឲ្យ​កើត​បាន​ផង ព្រោះ​ពុទ្ធសាសនា​នេះ​ឯង ជា​ទ្រឹស្ដី​លោក ជា​ក្បួន​ច្បាប់ ជា​វត្ថុ​សិក្សា ឬ​ថា​ជា​ធម្មនុញ្ញ​របស់​ពិភពលោក​សម្រាប់​បណ្ដុះ​សតិបញ្ញា​ ចំណេះ​វិជ្ជា និង​ចរិយា​មារយាទ​ខ្ពង់​ខ្ពស់ ថ្លៃថ្នូរ​របស់​អ្នក​ពិភពលោក​ឲ្យ​បាន​ចម្រើន​រុងរឿង សុខ សន្តិភាព និង​បាន​បរម​សុខ​ជា​អមតៈ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: