បុណ្យសង្សារ

យាយ ៖ រួចចៅឯងទិញផ្កាយកទៅណា ?

ចៅ ៖ យកទៅបុណ្យសង្សារ ។

យាយ ៖ មីដែលម៉ោពីម្សិលមិញហ្នឹង ហ្អី ។

ចៅ ៖ បាទ, យាយ ។

យាយ ៖ ចុះម៉េចបានវាស្លាប់ ?

ចៅ ៖ ថាម៉េច យាយ ???

មនុស្សចាស់គាត់មិនយល់ គាត់ស្មានថា បុណ្យសង្សារ គឺសង្សារហ្នឹងស្លាប់

       ហើយគេចាត់ធ្វើពិធីបុណ្យសពតាមទំនៀមទម្លាប់ខ្មែរ ។
យើងជួបពាក្យ បុណ្យ ញឹកញាប់ក្នុងលក្ខណៈជាពាក្យផ្សំ ដូចជា បុណ្យខ្មោច បុណ្យ
បច្ច័យ បួន បុណ្យសង្ឃទាន បុណ្យជាតិ បុណ្យ ជាដើម ។ ពាក្យថា បុណ្យ ខាងលើមាន
បុណ្យមួយមិនមានទានធូប ឬសក្ការបូជា ។ ក្រៅពីនោះគេមានរណ្តាប់បូជាបែបសាសនាទាំងអស់ ។

តាមវចនានុក្រមភាសាខ្មែរ ពាក្យថា បុណ្យ មានន័យថា ៖ គុណជាតជាគ្រឿង

ជម្រះ សន្តានចិត្ត; កុសល, អំពើល្អ, សេចក្តីសុខ ។

ធ្វើបុណ្យ គឺធ្វើសេចក្តីល្អខាងផ្លូវកាយវាចា ចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ…។

…ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើ ជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត

ល្អ, គួរ, ស្រឡាញ់, គួរចង់បាន” ។

ដោយឥទ្ធិពលបច្ចឹមប្រទេស ខ្មែរយើងបានទទួលពិធីនានាពីប្រទេសទាំងនោះ

ទាំងផ្លូវ លោកនិងផ្លូវធម៌ ។ ផ្លូវលោកមានជាអាទិ៍ ទិវាសិទ្ធមនុស្ស, កុមារអន្តរជាតិ

ជាដើម ។នា ពេលថ្មីៗនេះយើងបានទទួលពិធីមួយ ដែលយុវវ័យភាគច្រើនកំពុងមានការពេញនិយម

នោះគឺ valentine day ដោយទិដ្ឋភាពជាទូទៅនៅឱកាសនោះ

ដើម្បីបង្ហាញទឹកចិត្តនៃក្តីស្រឡាញ់របស់ខ្លួន គេជូនផ្កា វត្ថុអនុស្សាវរីយ៍ដល់គ្នា ។

ខ្មែរយើងហៅពិធីនេះថា បុណ្យសង្សារ ហើយឲ្យតែដល់ឱកាសនេះម្តង ៗ

យុវវ័យយើងតែងពពាក់ពពូនទិញវត្ថុ អនុស្សារីយ៍ជាពិសេសផ្កាកូលាបជូនគ្នាដើម្បី

សម្តែងក្តីស្រឡាញ់របស់ខ្លួនចំពោះសង្សារឬអ្នកជាទីស្រឡាញ់របស់ខ្លួន ។

ប៉ុន្តែលើសពីនេះ មានយុវវ័យមួយចំនួនប្រើ ឱកាសនេះដើម្បីការសប្បាយ

ភ្លើតភ្លើនដែលប្រាសចាកទំនៀមទម្លាប់នៃសង្គមខ្មែរ ។ ដោយឃើញថាទង្វើ

នេះអាចជះផលមិនល្អដល់សង្គមខ្មែរ ទើបអ្នកដែលមានការបារម្មណ៍អំពីរឿងនេះ

បានព្យាយាមបង្វែរសេចក្តីប្រែរបស់ពាក្យខាងលើមកជា ទិវានៃក្តីស្រឡាញ់ (ខ្លឹមសារបន្ថែម) ។

ទោះជាយ៉ាងនោះក្តីក៏ពាក្យ បុណ្យសង្សារ នៅតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ។

ខ្លឹមសារបន្ថែមនៃពាក្យ សង្សារ ៖

Sweetheart

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: