ប្រវត្តិសាស្រ្តខែ្មរ

Pong Savada Khmer




ប្រវត្តិសាស្រ្តខែ្មរ

ព្រះបាទជ័យវរ្មនទី៧

ថ្នាក់ប្រវត្តិសាស្រ្តខ្មែរ


ជំពូក១
សេចក្តីផើ្តម

(ទំព័រ១-៨)


សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលលោក ដាវិត ឆាណ្ឌល័រ បាននិពន្ធឡើង គឺពិតជាមានសារៈប្រយោជន៍ណាស់ដល់ជាតិយើងផង និងដើម្បី ដាស់ស្មារតីកុលបុត្តកុលធីតាឲ្យសែ្វងយល់ពីប្រវត្តិសាស្រ្តខ្លួន ហើយនិងមានភាព ងាយស្រួលក្នុងការស្រាវជ្រាវទៀតផង។ ក្នុងជំពូកនេះ  អ្នកនិពន្ធបានលើកឡើង នូវបញ្ហាជាច្រើនដែលឲ្យអាត្មាបានដឹង និងយល់នូវព្រឹត្តិការណ៍ផ្សេងៗ ដូចជា៖
អាត្មាបានដឹងថា អំពីឥទ្ធិពលមកលើនយោបាយ និងសង្គមកម្ពុជានៃប្រ- ទេសជិតខាងទាំងពីរ គឺថៃ និង វៀតណាម។
អាត្មាដឹងថា នៅក្នុងសតវត្សរ៍ទី១៧និងទី១៨ ព្រះមហាក្សត្រខ្មែរស្ទើរគ្រប់ ព្រះអង្គចូលចិត្តរត់ទៅពឹងពាក់អំណាចបរទេសក្នុងគោលបំណងដណ្តើម រាជ្យសម្បត្តិ។
អាត្មាបានដឹងថា ព្រះបាទសម្តេចព្រះនរោន្តម សីហនុ សេនាប្រមុខ លន់ នល់ និង ប៉ុល ពត មិនបានជ្រើសរើសអំណាចជិតខាងនោះទេ គឹបានជ្រើស រើសផ្លូវតែមួយគត់ គឺពឹងមហាអំណាចដែលនៅឆ្ងាយ(ចិន)។
អាត្មាបានដឹងថា រដ្ឋកម្ពុជា(សាធារណរដ្ឋប្រជាមានិតកម្ពុជា) ដែលកាន់ អំណាចចាប់ពីឆ្នាំ ១៩៧៩១៩៩១ បានជ្រើសរើសវៀតណាមសាធ្វើជាមិត្ត។
អាត្មាបានដឹងថា នៅក្នុងប្រវត្តិសាស្រ្តខ្មែរស្ទើរតែទាំងអស់បានចាត់ទុកអ្នក កាន់អំណាចថា ជាអ្នកមានបុណ្យ ហើយទាំងអ្នកកាន់អំណាច និងរាស្រ្តតូច តាចគឺ បានប្រកាន់នូវគំនិតនេះយ៉ាងខ្ជាប់ខ្ជួន។
អាត្មាបានដឹងថា បើតាមទ្រីស្តីម៉ាក្ស ការសុខចិត្តមិនផ្លាស់ប្តូរនេះ មានន័យ ថា ខ្មែរបាននឹងកំពុងរងនូវការបញ្ឆោតអស់ជាច្រើនសតវត្សរ៍។
អាត្មាបានដឹងថា អ្នកនិពន្ធខ្លះបានសរសេរថា ខ្មែរជាអ្នកមានគំនិតអភិរក្ស និយម ដែលគេបានមើលឃើញស្ទើរគ្រប់សម័យកាលនៃប្រវត្តិសាស្រ្តរបស់ ខ្មែរ ដោយពួកគេសំអាងថា «ប្រទេសកម្ពុជា និង ប្រជាជនខ្មែរ ពុំមានការ ផ្លាស់ប្តូរទេ និង កំពុងដេកចាំភព្វព្រេងវាសនា»។
អាត្មាបានដឹងថា នៅចុងសតវត្សរ៍ទី១៨ សង្រ្គាមដណ្តើមអំណាចរវាងខ្មែរ និងខ្មែរ និងគូបផ្សំការឈ្លានពានពីសំណាក់យួន និងសៀម។ ប្រទេសកម្ពុជា បានរងនូវវិនាសកម្មដ៏ធ្ងន់បណ្តាលឲ្យប្រទេសមួយនេះគ្មានស្តេចសោយរាជ្យ អស់រយៈពេល១៥ឆ្នាំ។ ហើយដើមសតវត្សរ៍ទី១៩ គេអាចចាត់បានថា គឺជា រយៈកាលដ៏ខ្មៅងងឹតអន្ធកាលបំផុតសម្រាប់ប្រវត្តិសាស្រ្តខ្មែរនៃសម័យ ក្រោយអង្គរ។
អាត្មាបានដឹងថា នៅឆ្នាំ១៨៦៣ កម្ពុជាត្រូវបានបារាំងដាក់នឹមត្រួតត្រាបារាំង

[អានអត្ថបទបន្ត...>>>]

(ទុក្ខរបស់ប្រជារាស្រ្តជាទុក្ខផ្ទាល់របស់ព្រះមហាក្សត្រ)

ទស្សនាវដ្ដីមិត្តសាលាបាលី

លេខរៀង សុខចិត្ត ចំណងជើង ទាញយក

អភិសមាចារ

ទាញយក

 ចរិតខ្មែរ

 Pol Pot’s Secret Prison


ឯកសារជីតាក្វាន់

លេខរៀង

បរិយាយ

ឯកសារជីតាក្វាន់

ទាញយក

1 ខ្មែរ ទាញយក
ខ្មែរ ទាញយក
ខ្មែរ ទាញយក
ខ្មែរ ទាញយក
ខ្មែរ ទាញយក

ប្រាសាទភូមិប្រាសាទនៅខេត្តកំពង់ធំ (ភាគ ១)

១- ទិដ្ឋភាពទូទៅ

១- ទិដ្ឋភាពទូទៅ
ស្ថិតចម្ងាយប្រមាណជា៧គីឡូម៉ែត្រកន្លះ ពីកំពង់ថ្ម និង៣គីឡូម៉ែត្រកន្លះ មុខទីប្រជុំសន្ទុក ប្រាសាទមានរាង៤ជ្រុងទ្រវែងមានទំហំបណ្តោយប្រមាណជា៤ម៉ែត្រ៨០ និងទទឹង ៤ម៉ែត្រ ។ គេពុំដឹងកំពស់នៃបូនិយដ្ឋានបុរេអង្គរនេះឱ្យបានច្បាស់លាស់ទេ ដោយហេតុថាចុងកំពូលត្រូវបាក់ រីឯខឿនវិញក៏ត្រូវកប់លិចក្នុងដីដែរ ។ ដូច្នេះតាមការប៉ាន់ស្មាន យើងអាចនិយាយបានថា ប្រាសាទនេះមានកំពស់មិនហួសពី១២ម៉ែត្រ៥០ឡើយ ។

ប្រាសាទភូមិប្រាសាទ មើលពីចំហៀង ក្បែរព្រះវិហារទើបតែសាងសង់រួ

ដូចប្រាសាទខ្មែរភាគច្រើន សំណង់ស្ថាបត្យកម្មបុរេអង្គរនេះ មានទ្វារចូលតែមួយ

ដែលបែរមុខទៅទិសខាងកើត ទិសនៅព្រះអាទិត្យរះ ឬកើត និមិត្តរូបនៃសិរីមង្គល

ប្រាសាទនេះមិនមានអន្តរកាលនៅឡើយទេ ហើយក្រៅពីក្បាច់តុបតែងលំអប្រាសាទ

ដូចជាស៊ុមទ្វារ ជណ្តើរសសរពេជ្រ និងក្បាច់ផ្តែរ ធ្វើអំពីថ្មភក់ ជញ្ជាំងនិងផ្នែក

ខាងលើនៃប្រាសាទធ្វើអំពីឥដ្ឋទាំងអស់ ។ ប្រាសាទភូមិប្រាសាទ មិនមានទ្វារបញ្ឆោតទេ ។

ដូច្នេះហើយបានជាសសរផ្អោប ដែលធ្វើអំពីឥដ្ឋមានលក្ខណៈស្តើងហើយលំអដោយ

ក្បាច់រចនាផ្កាភ្ញី យ៉ាងលំអិត ។
ខុសពីសម័យមុន ដែលក្បាច់ផ្តែរលំអដោយក្បាច់ជាដងធ្នូមានរាងជាក្តារបន្ទះ

ឥឡូវនេះក្នុងរចនាបថកំពង់ព្រះ ផ្តែរលំអដោយក្បាច់ដងធ្នូរាងជាស្លឹកឈើ

(ផ្កាភ្ញីទេស) សុទ្ធសាធ ដែលនៅខាងចុងមានរាងមូលឡើងលើ ។

សិលាចារឹក Ka 118 មកពីទួលសុពណ័កាឡី (ម.ត១៩៩៦)

      រីឯសសរពេជ្រវិញ មានរាងមូលនៅឡើយ សន្លឹកឈើជំនួសកម្រងផ្កា និងរំយោល ចន្លោះ ល្បាក់មានផ្កាតូចៗហើយលំអិតឆ្មារជាជួរ ។ ជួនកាលគេក៏បានជួបប្រទះនូវសសរពេជ្រដែលមានរាងជា៨ជ្រុងដែរ ដូចករណីប្រាសាទតោ នៅសម្បូរព្រៃគុក ។
ខាងលើនេះ គឺជាលក្ខណៈទូទៅនៃសមាសធាតុ តុបតែងប្រាសាទស្ថិតក្នុងរចនាបថកំពង់ព្រះ ។
ស្តីពីសសរពេជ្រនៃប្រាសាទរបស់យើងវិញ ដែលគេដាក់អមសងខាងមាត់ទ្វារចូល ដើម្បីលំអ និងទ្រផ្តែរផងនោះ យើងឃើញមានពីរ ធ្វើឡើងអំពីថ្មភក់ ពណ៌ផ្កាឈូក ។ សសរទាំងនោះមានប្រវែង២ម៉ែត្រ និងទំហំដូចគ្នា ហើយប្រកបដោយក្បាច់រចនាជាផ្កាភ្ញីយ៉ាងល្អប្រណិត ។ ដូចសសរពេជ្រនៃរចនាបថមុនៗ ពោលគឺរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង សសរប្រាសាទ ភូមិប្រាសាទមានរាងមូលដូចបំពង់ ដែលនៅចំពាក់កណ្តាលមានកងវ័ណ្ឌជាក្បាច់ពងត្រីជុំវិញ ហើយអមដោយបន្ទះកងវ័ណ្ឌធំមួយជាក្បាច់សន្លឹកនៅផ្នែកខាងក្រោមសសរ ។

ប្លង់រួមនៃទីតាំងភូមិប្រាសាទ របស់ Bruno Bruguier Juliette
Lacroix, 2010 និង ទេវរូបហរិហរៈ មកពី ប្រាសាទភូមិប្រាសាទ
នៅសារមន្ទីរជាតិភ្នំពេញ (ម.ត១៩៩៦)

សូមកត់សម្គាល់ផងដែរថាគេឃើញមានផ្ទៃលាតមួយកំណាត់ទាំងខាងលើទាំងខាងក្រោមឆ្លាក់បន្តចេញពីក្បាច់បន្ទះវ័ណ្ឌធំនេះដែលមានក្បាច់ផ្កាតូចៗមួយខ្សែរឹតព័ន្ធជុំវិញសសរពេជ្រចំពាក់កណ្តាល
នៃផ្ទៃលាតខាងលើនេះ ។ ម្យ៉ាងវិញទៀតបន្តពីផ្ទៃលាតវិចិត្រករក៏បានប្រើក្បាច់បន្ទះសន្លឹកវ័ណ្ឌធំម្តងទៀតដោយបន្តជាប់គ្នានោះ គេប្រើក្បាច់វ័ណ្ឌតូចៗជាផ្កាច័ន ។
បន្ទាប់មកគេឃើញមានក្បាច់រាងមូលប៉ោងអមនៅខាងលើនិងខាងក្រោមដោយក្បាច់ត្របកឈូក ។
សូមជម្រាបថា បច្ចេកទេសក្រឡឹងនិងរំលីងថ្មនៅទីនេះមានភាពជឿនលឿនអស្ចារ្យ ដោយហេតុថា
ក្បាច់ចម្លាក់មានលក្ខណៈត្រង់ស្មើរលំអិតឆ្មារនិងល្អប្រណិតហើយរលីងឥតទាស់ភ្នែក ក្បាច់សសរខាងលើ
ដែលត្រូវភ្ជាប់ទៅនឹងផ្តែរ ក៏ដូចជាក្បាច់សសរផ្នែកខាងក្រោមដែលភ្ជាប់នឹងថ្មទម្រមួយមានរាង៤ជ្រុង លំអដោយក្បាច់ផ្កាភ្ញីទេស។

ប្រាសាទភូមិប្រាសាទ
រូបថតឯកសាររបស់សាលាបារាំងចុងបូព៌ាប្រទេស ថតនៅឆ្នាំ
១៩២៧

អានអត្ថបទបន្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: