ព្រះតេជព្រះគុណ ឬ ព្រះតេជគុណ ?

ព្រះតេជព្រះគុណ ឬ ព្រះតេជគុណ ?

តាមការសង្កេតឃើញការសរសេររបស់អ្នកកាសែត ឬពលរដ្ឋខ្មែរយើងភាគច្រើនបានសរ សេរត្រង់ពាក្យថា «ព្រះតេជព្រះគុណ» (អានថាៈ ព្រះដែចព្រះគុណ) ជា «ព្រះតេជគុណ» ដែលមានន័យសំដៅទៅលើព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា ។

យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បាន ពន្យល់ត្រង់ពាក្យនេះថា គួរតែសរសេរជា «ព្រះតេជព្រះគុណ» ទើបត្រឹមត្រូវ ។

ពាក្យ «ព្រះតេជព្រះគុណ» (អានថា ព្រះដែចព្រះគុណ) ជា បុរសសព្វនាម (ប.ស.) មាន ន័យថា គុណ​នៃ​អំណាច​ដ៏​ប្រសើរ​លើសលន់​ឬ​អំណាច​និង​គុណ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ : ព្រះ​ តេជ​ព្រះ​គុណ​របស់​រាជការ ។ ពាក្យនេះ បើប្រើជាបុរសព្វនាម គឺសម្រាប់ហៅ​មន្ត្រីដែល​ មាន​ស័ក្តិ​ធំ ទាំងព្រះសង្ឃ និង គ្រហស្ថ ។ បើប្រើជានាម វិញ គឺសំដៅលើព្រះសង្ឃតែ ប៉ុណ្ណោះ ឧទាហរណ៍ដូចជា ព្រះតេជព្រះគុណ កន្តធម្មោ គឹម តុក ចើង ព្រះតេជព្រះគុណ មហា សឺង ឋាន ជាដើម ។ តែបច្ចុប្បន្ន ពាក្យ «ព្រះតេជព្រះគុណ» នេះ គេសង្កេតឃើញ មិនសូវពេញនិយមប្រើក្នុងការហៅអ្នកមានស័ក្តិធំខាងគ្រហស្ថនៅក្នុងសង្គមខ្មែរឡើយ ។

សូមមើលសចក្តីពន្យល់អំពីពាក្យ «ព្រះតេជព្រះគុណ» នៅក្នុងវចនានុក្រមខ្មែរៈ

ព្រះ​តេជ​ព្រះ​គុណ ព្រះដែចព្រះគុណ ( ន. ) គុណ​នៃ​អំណាច​ដ៏​ប្រសើរ​លើសលន់ ​ឬ ​អំណាច​និង​គុណ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ : ព្រះ​តេជ​ព្រះ​គុណ​របស់​រាជការ ។ បុ. ស.ឬ ន. លោក​អ្នក​មាន​តេជៈ​និង​គុណ​ដ៏​ប្រសើរ, លោក​ជា​ធំ, លោក​ជា​ម្ចាស់; ពាក្យ​សម្រាប់ហៅ ​មន្ត្រី​មាន​ស័ក្តិ​ធំ ឬ​បព្វជិត​ដែល​មាន​សមណ​ស័ក្តិ​ឬ​ក៏​ដែល​ជា​គ្រូ​ធំ, ជាប្រធាន​របស់​ពួក ​ជន : សូម​ព្រះ​តេជ​ព្រះ​គុណ​អភ័យ​ទោស, សូម​និមន្ត​ព្រះ​តេជ​ព្រះគុណសម្ដែង​ធម៌(ម. ព. ព្រះ និង តេជះ និង គុណ ផង) ៕ «វចនានុក្រមខ្មែរ (ជ.ណ.) ទំព័រ. ៨០៨»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: