វិធីរំងាប់ការបែកអារម្មណ៍


ពង្រឹងស្មារតី.


​អារម្មណ៍មូល និងល្អ ពិចារណាអ្វីក៏បានល្អ

ព្រះពុទ្ធធ្វើសមាធិ

​ ពិតណាស់ទាំងគេទាំងខ្ញុំ តែដល់វ័យដែលគេ

និយមហៅថាពេញវ័យនោះ ចាប់ផ្តើមមាន

អារម្មណ៍មិនស្រួល រវើរវាយ គិតច្រើន

នាំអោយមានអារម្មណ៍មិនសូវមូល

ប៉ះពាល់ខ្លាំងជាងគេគឺទៅលើការសិក្សា

និងការងារតែម្តង ។
ជាក់ស្តែងវាបានកើតឡើងមកលើរូបខ្ញុំតែម្តង

កាលពីខ្ញុំសិក្សាឆ្នាំទីមួយនៅសាកលវិទ្យាល័យ ។

ប៉ុន្តែជាសំណាងល្អ ខ្ញុំបានជួបមិត្តភក្តិម្នាក់

ឈ្មោះតារា គាត់បានណែនាំខ្ញុំ​ អោយធ្វើការ​សមាធិ

រាល់ៗយប់មុនចូលដំណេក ។
វិធីអនុវត្តន៍លំអិតក្នុងធ្វើការសមាធិនេះគឺធ្វើដូចខាងក្រោម៖
១- អង្គុយពែនភ្នែនដោយដាក់ជើងស្តាំលើជើងឆ្វេង
២- ដៃស្តាំដាក់លើដៃឆ្វេង
៣- បិទភ្នែក
៤- ដកដង្ហើមចូល និងដកដង្ហើមចេញអោយវែងៗ
៥- ប្រមូលអារម្មណ៍គិតតែពីការដកដង្ហើមចូល និងចេញប៉ុណ្ណោះរយៈពេល១៥ ទៅ៣០នាទី រាល់ៗថ្ងៃ
(ឩ. គិតថាអារម្មណ៍ខ្ញុំចូលហើយអារម្មណ៍ខ្ញុំចេញហើយ)
«អានាបាណស្សតិ យស្ស អបរិបុណ្ណា អភាវិតា កាយោបិ ឥញ្ជិតោ ហោតិ ចិត្តម្បិ ហោតិ ឥញ្ចិតំ។»អាណាបាណស្សតិដែលអ្នកណាមិនបានអប់រំឲ្យបរិបូណ៌ កាយក្តី ចិត្តក្តី របស់អ្នកនោះតែងញាប់ញ័រ។” អានាបាណស្សតិ គឺ​ការ​ចម្រើន​នូវ អានាបាណស្សតិ​កម្មដ្ឋាន ប្រែថា កម្មដ្ឋាន​ដែលរ​​លឹក​ខ្យល់​ចេញ​ចូល​ជា​អារម្មណ៍។ បុរស​ស្ត្រី​ណាមិន​បាន​អប់រំ បាន​សេចក្តី​ថា មិន​បាន​ចម្រើន​ឲ្យ​កើត​មាន​ឡើង​ក្នុង​សន្តាន​ចិត្ត​ទេ កាយក្តី ចិត្តក្តី របស់បុរស-ស្ត្រី​នោះ​រមែង​ញាប់​ញ័រ​តក់​ស្លុត​រន្ធត់​ខ្លាច​នឹង​ សេចក្តីស្លាប់​ជា​ធម្មតា មក​ពី​មិន​បាន​ចម្រើន​អាណាបាណស្សតិ​កម្មដ្ឋាន​នោះ​ឯង។ (ដក​ស្រង់​ចេញ​ពី ខុទ្ធក​និកាយ បដិសម្ភិទាមគ្គ និង​ធ្វើ​អត្ថា​ធិប្បាយ​ដោយ មហា សោម សុវណ្ណ)ពន្យល់ន័យ “ អានាបាណាស្សតិ” តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតៈអានាបាណ( ន. ) [–ន៉ាប៉ាណៈ] ( សំ., បា. )
(< អាន “ខ្យល់​ដង្ហើម​ចេញ” + អាបាណ “ខ្យល់​ដង្ហើម​ចូល”) ខ្យល់​ដង្ហើម​ចេញ​និង​ខ្យល់​ដង្ហើម​ចូល ។ ក្នុង​គម្ពីរ​កែ​សព្ទ​ពន្យល់​សេចក្ដី​ថា លោក​អ្នក​ប្រាជ្ញ​ពួក​ខ្លះ​យល់​ថា អាន (= អស្សាស) “ខ្យល់​ដង្ហើម​ចូល”, អាបាណ (=បស្សាស) “ខ្យល់​ដង្ហើម​ចេញ” ដូច្នេះ​វិញ, ក៏​គង់​បាន​សេចក្ដី​ថា “ខ្យល់​ដង្ហើម​ចូល​ចេញ​ឬ​ចេញ​ចូល​ដូច​គ្នា គឺ​ប្រើ​ការ​បាន​ដូច​គ្នា (ហៅ អានាប្រាណ ក៏​បាន ឬ​ហៅ​ត្រឹមតែ អានាបា ក៏​បាន, អ. ថ. –ន៉ាប៉ា) ។ ឈ្មោះ​កម្មដ្ឋាន​មួយ​យ៉ាង (ក្នុង​ពួក​អនុស្សតិ​កម្មដ្ឋាន ១០) ប្រើ​វិធី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល : ចម្រើន​អានាបា ឬ​ អានាប្រាណ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វិធី​ស្មិងស្មាធិ៍​មួយ​យ៉ាង (ខាង​ផ្លូវ​ឆ្វេង​ក្រៅ​ពី​បែប​កម្មដ្ឋាន) ប្រើ​វិធី​ភាវនា​រាប់​ខ្យល់​ដង្ហើម​ដែរ : ចេះ​អានាប្រាណ, បែក​អានាប្រាណ​ទៅ​ជា​ខូច​ស្មារតី ។ (ច្រើន​មាន​តែ​ពី​ក្នុង​បុរាណ​សម័យ) ។
អានាបាណស្សតិ ឬ – អានាបាណស្សតិ​កម្មដ្ឋាន (–ប៉ាណ័ស-សៈ–) កម្មដ្ឋាន​មាន​វិធី​តាំង​ស្មារតី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល​ជា​អារម្មណ៍ (ហៅ​កាត់​ខ្លី​ត្រឹម​តែ អានាបា ក៏​បាន​ដែរ : រៀន​អានាបា)។«អនុស្សតិ» ប្រែថា ការរលឹក, អារម្មណ៍ដែលគួររលឹកដល់រឿយៗ មាន ១០យ៉ាងគឺៈ១- ពុទ្ធានុស្សតិ រលឹកដល់ព្រះសម្មាសម្ពុទ្ធ គឺបង្អោនចិត្តរលឹកដល់ និងពិចារណាគុណរបស់ព្រះអង្គ។
២- ធម្មានុស្សតិ រលឹកដល់ព្រះធម៌ គឺបង្អោនចិត្តរលឹកដល់ និងពិចារណាគុណរបស់ព្រះធម៌។
៣-សង្ឃានុស្សតិ រលឹកដល់ព្រះសង្ឃ គឺបង្អោនចិត្តរលឹកដល់ និងពិចារណាគុណរបស់ព្រះសង្ឃ។
៤- សីលានុស្សតិ រលឹកដល់សីល គឺបង្អោនចិត្តរំលឹកពិចារណាសីលរបស់ខ្លួនដែលបានប្រព្រឹត្តប្រតិបត្តិបានល្អបរិសុទ្ធ។
៥-ចាគានុស្សតិ រលឹកដល់ការបរិច្ចាគ គឺបង្អោនចិត្តរលឹកដល់ទានដែលខ្លួនបានបរិច្ចាគហើយ និងពិចារណាឃើញគុណធម៌គឺសប្បុរសធម៌នេះដែលមានក្នុងខ្លួន។
៦- ទេវតានុស្សតិ រលឹកដល់ទេវតា គឺបង្អោនចិត្តរលឹកទេវតាទាំងឡាយ ដែលខ្លួនធ្លាប់ស្គាល់ និងពិចារណាឃើញគុណធម៌ដែលញ៉ាំងបុគ្គលឲ្យកើតជាទេវតានោះៗ តាមធម៌ដែលមាននៅក្នុងខ្លួន។
៧- មរណស្សតិ រលឹកដល់សេចក្តីស្លាប់ដែលនឹងត្រូវមកដល់ខ្លួនជាធម្មតា ពិចារណាដើម្បីកុំឲ្យកើតសេចក្តីប្រមាទ គឺការធ្វេសប្រហែស។
៨- កាយគតាសតិ សតិដែលប្រព្រឹត្តទៅក្នុងកាយ គឺកំណត់ពិចារណាកាយនេះឲ្យឃើញថាប្រកបដោយផ្នែកផ្សេងៗ ដែលមិនស្អាត មិនល្អ គួររង្គៀស គួរខ្ពើមរអើម ជាមធ្យោបាយឲ្យដឹងនូវសភាវៈពិតនៃកាយនេះដើម្បីមិនអោយស្រវឹងឈ្លក់វង្វេងនឹងរូបកាយ។
៩- អានាបាណស្សតិ សតិកំណត់ខ្យល់ដកដង្ហើមចេញចូល។
១០- ឧបសមានុស្សតិ ការរលឹកនូវធម៌ជាទីស្ងប់ គឺរលឹកនិងពិចារណាគុណរបស់ព្រះនិព្វាន ដែលជាទីរម្ងាប់កិលេសនិងសេចក្តីទុក្ខ។
វិធីសាស្ត្រដំបូងនៃការធ្វើសមាធិ ឬអានាបាណស្សតិ កម្មដ្ឋាន។

សមាធិ

Meditation001.jpg

​សមាធិ គឺជាការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព។ សមាធិមានពីរយ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។

សមថកម្មដ្ឋាន គឺជាការគ្រៀកចិត្ត​ ឬចងចិត្តឲ្យជាប់ក្នុងអារម្មណ៍តែមួយមិនបណ្តោយ

ឲ្យចិត្តត្រាច់ចរទៅរកអារម្មណ៍ផ្សេងៗ។សមថសមាធិមាន​៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖

​១-ខណិកសមាធិ​គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ។

២-ឧបចារសមាធិគឺសមាធិដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង៥តែមិនជាអារម្មណ៍

របស់អង្គឈានមានបឋមជ្ឈានជាដើមនោះទេប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះគឺ

ជាអារម្មណ៍សមាធិដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិហ្នឹងឯង។

៣-អប្បនាសមាធិគឺសមាធិចិត្តដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិមានរូបជ្ឈាន

ជាដើមដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែល​ជាអង្គនៃឈានមានវិតក្ក វិចារ

បីតិ សុខ ចិត្តេកគតារួមជាអង្គ៥។ចុះអ្វីទៅជាអារម្មណ៍របស់សមថសមាធិ?

ពាក្យថាសមាធិ​ប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធតែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌​ ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេស

ថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោលព្រោះ

ហេតុដូច្នេះសមាធិចិត្តជាសម្មាសមាធិទៅបានកេចិអាចារ្យឬអដ្ឋកថាចារ្យទាំងឡាយពោលថា
ត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង៤០យ៉ាងតាម

អធ្យាស្រ័យ​ឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ

The basic methods of breathing meditation

វិធីធ្វើអានាបាណស្សតិកម្មដ្ឋាន

How to do breathing meditation

ឥរិយាបទនៃការធ្វើសមាធិ និងពិចារណាកសីណ មានអាការៈ៣២ជាដើម

The postures of meditation

ខ្យល់​ ៤ក្រុម

Four Kinds of Air of meditation

ការវៀរចាកបញ្ចវេរាមុនពេលធ្វើសមាធិ

Undertake the precepts before doing meditation

ដំណើរនៃធម៌ដែលកើតឡើងតាមលំដាប់

The process of the Dhamma aring orderly

ពិចារណាអាការៈ៣២ប្រការ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: