សាសនាប្រៀបធៀប

ប្រលងជ្រើសគ្រូពុទ្ធិកមធ្យមសិក្សា

វិញ្ញាសារៈ សាសនាប្រៀបធៀប

រយៈពេល ២ម៉ោង(ខុសពាក្យច្រើន)

នៅក្នុងឯកសារ សាសនាប្រៀបធៀបស្តីពីកម្មផល បុណ្យបាបរបស់មហាសាសនាទាង៥បានលើកឡើងបញ្ជាក់ប្រាប់ឲ្យឹដឹងឃើញថាៈ មានទស្សនៈពីផ្ទុយគ្នា គឺ៖
១.នៅក្នុងទស្សនៈកម្មផល បុណ្យ បាប របស់មហាសាសនាទាំង៤គឺព្រាហ្មណសាសនា គ្រីស្តសាសនា កលនិយមចិន និងឥស្លាមសាសនាបានសំដែងលើកឡើងនូវអំពើ កម្ម ផល បុណ្យ បាប ដូចម្តេចយ៉ាងណាខ្លះ?
ចូរលើកឡើងពន្យល់នូវចំណុចនីមួយៗឲ្យបានច្បាស់លាស់។ (៧ ពិន្ទុ)។
តើទស្សនៈ កម្ម ផល បុណ្យ បាប ក្នុងសាសនា ព្រះពុទ្ធត្រង់បានសំដែងលើកឡើងអំពីកម្ម ផល បុណ្យ បាប បញ្ជាក់ប្រាប់ហេតុផលយ៉ាងណាខ្លះ? ។
ចូរលើកឡើងអធិប្បាយពន្យល់បកស្រាយឲ្យបានត្រឹមត្រូវ ។ (១៣ពិន្ទុ)

(រយៈពេល ២ម៉ោង)

មង្គលកថា

ការសំដែងអំពីមង្គល

ពាក្យថាៈ មង្គល មានន័យថា សេចក្តីសុខ ចម្រើន ថាហេតុដែលនាំឲ្យកើតសេចក្តីសុខចម្រើនសិរីសួស្តី។ មនុស្សគ្រប់រូបប្រាថ្នានូមង្គល តែងគិតរកនេងសាកសួរឲ្យដឹងអំពីមធ្យោបាយដែលត្រូវប្រើដើម្បី ធ្វើឲ្យកើតមង្គលនោះ មនុស្សគ្រប់ជាតិសាសន៍ក្នុងសកលលោក ទោះបីកាន់សាសនាណាមួយក្តី ឥត មានជំនឿក្នុងសាសនាក្តី តែងសាកល្បងប្រើវិធីផ្សេងៗ តាមការយល់ឃើញរបស់ខ្លួនឬ តាមការដឹក នាំឲ្យធ្វើ ក្នុងបំណងធ្វើឲ្យសម្រេចមង្គល។
ព្រះពុទ្ធសាសនាដែលសង្កត់លើច្បាប់ កម្ម-ផល (ហេតុ­-ផល ឬថាកម្ម-ប្រតិកម្ម) បង្រៀនយើងថាមង្គលអាចកើតឡើងបានដល់ជនណា

ដែលធ្វើអំពើល្អ(ដោយកាយ វាចា ចិត្ត)ផ្ទុយទៅវិញជនណាដែលធ្វើអំពើអាក្រក់ (ដោយកាយ វាចា ចិត្ត) និងត្រូវបានទទួល អពមង្គល គឺសេចក្តីទុក្ខ សេចក្តីវិនាស ការអាប់អោនស្របតាមច្បាប់ កម្មផល ដែលបានចែងថាៈ គេសាងកម្មបែបណា គេនឹងទទួលផលបែបនោះ។
ព្រះពុទ្ធសាសនា ចង្អុលប្រាប់យើងអំពី វិធីប្រតិបត្តិដើម្បីធ្វើឲ្យកើតមង្គលជាក់ស្តែងក្នុងជីវិត៖
បច្ចុប្បន្ននេះ ដូចមានឳវាទនៃព្រះសម្មាសម្ពុទ្ធក្នុង មង្គលសូត្រ ដែលខ្ញុំជ្រើសរើសមកប្រែសម្រួលខាងក្រោមនេះ។
ពួកជនស្មគ្រ័ចិត្តដើរតាមគន្លងព្រះពុទ្ធសាសនា គួរសិក្សាឲ្យដឹងអំពីសីលធម៌របស់សាសនានេះ ដូចមានព្រះពុទ្ធដីកាក្នុងមង្គលសូត្រជាដើម រួចហើយគួរហាត់រៀនធ្វើតាម ព្រោះថា មង្គល គឺសេចក្តីសុចម្រើនសិរីសួស្តីនឹងកើតមានឡើងបាន លុះណាតែមានករាយកចិត្តទុកដាក់ប្រតិបត្តិផ្ទាល់ខ្លួនជាការចាំបាច់។
ធ្វើយ៉ាងនេះ ទើបស្របតាមការយល់ឃើញដ៏ត្រឹមត្រូវនៃព្រះពុទ្ធសាសនាដែលបង្រៀនថា មនុស្សជាអ្នកសាងជោគវាសនារបស់ខ្លួនដោយខ្លួនឯង។

សេចក្តីសង្កេតព្រះពុទ្ធសាសនា

១.ព្រះពុទ្ធសាសនាជាសាសនាដែលមានហេតុផលពិតៗ
ព្រះពុទ្ធសាសនា ជាសាសនានៃការត្រាស់ដឹងដែលព្រះសក្យមុនីទ្រង់សិក្សាស្រាវជ្រាវរកឃើ ញដោយព្រះអង្គឯង គ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គឡើយ ព្រមទាំងគ្មានទទួលឥទ្ធិពលអ្វីមួយពី ខាងក្រៅឡើយ ។ សច្ចធម៌ប្រសើរខ្ពង់ខ្ពស់ ឬ អរិយសច្ចៈដែលព្រះសម្មាសម្ពុទ្ធបានទទួលគឺ ជាមាគ៌ា ឬ វិធីដ៏ត្រឹមត្រូវបំផុត និង ប្រសើរបំផុត ដែលមនុស្សគ្រប់ៗ រូបអាចវិភាគពិចារណ ឬធ្វើការពីសោធន៍រកឃើញដោយសតិបញ្ញាខ្លួនឯងផ្ទាល់ថាសច្ចធម៌នោះមានហេតុផលពិតៗឬយ៉ាងណា?។
ម្យ៉ាងទៀត ព្រះពុទ្ធសាសនា អប់រំថាៈ
– អ្នកណាធ្វើល្អ ប្រព្រឹត្តល្អ                អ្នកនោះទទួលផលល្អ
– អ្នកណាធ្វើអាក្រក់ សាងបាប           អ្នកនោះត្រូវទទួលបាប
– អ្នកណាប្រព្រឹត្តខុស                      អ្នកនោះត្រូវទទួលទោស
សេចក្កីទាំងនេះបញ្ជាក់ឲ្យឃើញហេតុ និង ផលពិតថា គ្មានអ្នកដទៃឯណាម្នាក់អាច ទទួលផលល្អ ឬ ទទួលបាប ឬទទួលទោស ជំនួសអ្នកដែលបានប្រប្រឹត្តនោះឡើយ។
២.ព្រះពុទ្ធសាសនាជាសាសនាមានលក្ខណៈវិទ្យាសាស្រ្ត និង ប្រជាធិបតេយ្យសេរី
ព្រះពុទ្ធសាសនា មិនប្រើវិធីបញ្ចុះបញ្ចូលមនុស្សគ្រប់រូបឲ្យគោរពជឿជាក់តាមដោយសារការ ប្រើប្រាស់ លុយកាក់សំភារៈផ្សេងៗដើម្បីទាក់ទាញ់ទឹកចិត្ត ឬដោយសាករនិយាយភួតភរប្រាសចាកការពិត។ ព្រះពុទ្ធសាសនាមិនប្រើអាជ្ញា មិនប្រើអំណាចផ្តាច់ការជិះជានសង្កត់សង្កិន វិតទីប្រមែប្រូលមនុស្សទាំងឡាយឲ្យគោរពជឿជាក់ តាមបែបយោធានិយមឡើយ ។ព្រះពុទ្ធសាសនា បើកសិទ្និសេរីភាពពេញលេញឲ្យមនុស្សគ្រប់រូបធ្វើការសិក្សា ដោយប្រើសតិបញ្ញា វិភាគពិចារណាឲ្យបានត្រឹមត្រូវ ទោះចង់ជឿក្តី មិនចង់ជឿក្តី គឺ អាស្រ័យ លើការពិសោធន៍និងតាមការយល់ឃើញផ្ទាល់ខ្លួន ។ ម្យ៉ាង ទៀត ចាប់តាំងពិពេលជាង ២៥០០ឆ្នាំ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ពុទ្ធឳវាទ នៅតែមានអត្ថន័យត្រឹមត្រូវឥតខ្ចោះ។
៣.ព្រះពុទ្ធសាសនាជាសាសនាសន្តិភាព
ព្រះពុទ្ធសាសនា អប់រំមនុស្សឲ្យគោរពប្រតិបត្តិនូវព្រះធម៌៖
សច្ចៈ   គឺ ដើម្បីឲ្យមនុស្សប្រកាន់ខ្ជាប់នូវភាព ទៀងត្រង់ ត្រឹមត្រូវ
ខន្តី     គឺ ដើម្បីឲ្យមនុស្សចេះអត់ធ្មត់ មិនមោហៈទោសៈក្រេវក្រោធ
កតញ្ញូ  គឺ ដើម្បីឲ្យមនុស្សចេះគោរពតបស្នងចំពោះអំពើល្អគ្រប់យ៉ាងដែលអ្នកដទៃបានធ្វើមកលើខ្លួន
ជនណាប្រតិបត្តិតាមគន្លងធម៌នេះ ជននោះនឹងបានសេចក្តីសុខយ៉ាងពិតប្រាកដ៕
ម្យ៉ាងទៀត ព្រះពុទ្ធសាសនា អប់រំ ឲ្យមនុស្សចេះសេពគប់មិត្ត ល្អឲ្យសិស្សគួរគប្បីចេះជួយឧបត្តមគ្រូ ឲ្យគ្រូគួរគប្បីចេះចួទយសង្រ្គោះសិស្ស ឲ្យអ្នកដែលមានគូស្រករ គប្បីប្រតិបត្តិតាមសិលធម៌ ៥ប្រការ សំរាបស្វាមី-ភរិយា ឲ្យបុត្រធីតាគយរគប្បីគោរពប្រតិបត្តិមាតាបីតា ឲ្យមាតាបីតាគួរគប្បីសង្រ្គោះបុត្រ ធីតា គឺបគ្បីឲ្យមនុស្សបានជួបប្រទះតែសេចក្តីសុខ។ ដូច្នេះ ននៅពេលណាដែលបុគ្គលម្នាក់ៗបានសេចក្តីសុខគ្រួសារបុគ្គលនោះក៏នឹងបានសេចក្តីសុខ ។នៅពេលណាដែលគ្រួសារនិមួយៗបានសេចក្តីសសុខ សង្គមជាតិក៏នឹងបានសេចក្តីសុខ ប្រទេសជាតិ ពិតជាបានសុខសន្តិភាព។ នៅពេលណា ដែលប្រទេសនីមួយៗបានសុខសន្តិភាព ពិភពលោកពិតជាបានសុខសន្តិភាពជាក់ជាមិនខាន៕
៤- ព្រះពុទ្ធសាសនាជាសាសនាដែលលើកស្ទួយសមភាព និង លើកដំកើនសិទ្ធមនុស្ស
ព្រះពុទ្ធសាសនា អប់រំណែនាំសង្គមមនុស្សឲ្យលះបង់ចោលការប្រកាន់វណ្ណៈត្រកូល ប្រកាន់ជាតិសាសនា ដោយហេតុថាកំណើតជាតិត្រកូលមិនមែនជាបុព្វហេតុដែលនាំឲ្យបុគ្គលក្លាយជាក្សត្រ កំណើតជាតិត្រកូលមិនមែនជាបុព្វហេតុដែលនាំឲ្យក្លាយជាមន្រ្តី ជាសេដ្ឋីជារាស្រ្ត ឬ ជាទាសកម្មករឡើយ ជាពិសេសកំណើតជាតិត្រកូលក៏មិនមែនជាបុព្វហេតុដែលនាំឲ្យមានការបែងចែក វណ្ណៈដែរ។ ម្យ៉ាងទៀតព្រះពុទ្ធសាសនាបានអប់រំឲ្យមានសមភាពដ៏ល្អប្រពៃនៅក្នុងរង្វង់ព្រះសង្ឃគឺ ថា ព្រះសង្ឃគ្រប់ៗអង្គត្រូវតែគោរពសិទ្ធិស្មើគ្នាទាំងអស់ មិនថាមុនពេលផ្នួស ភិក្ខុអង្គណាជាក្សត្រ ជាព្រាហ្មណ៍ ជារាស្រ្តតូចទាប ឬជាទាសកម្មករឡើយ។សមភាពនេះចាប់ផ្តើមតាំងពីការគ្រងចីវរ ការរកអាហារបិណ្ឌបាត ការឆាន់ចង្ហាន់។ការគោរពទៅវិញទៅមកអនុញ្ញាតឲ្យប្រព្រឹត្តទៅបានតាមល័ក្ខខណ្ឌ២ ប្រការគឺ៖
១.ភិក្ខុមានវ័យតិចត្រូវគោរពភិក្ខុមានវ័យច្រើន.
២.ភិក្ខុចេះធម៌វិន័យតិចត្រូវគោរពភិក្ខុដែលចេះធម៌វិន័យជ្រៅជ្រះ។
សេចក្កីដែលរៀបរាប់កមនេះបញ្ជាក់ច្បាប់អំពីការលើកស្ទួយសមភាព។
បើនិយាយអំពីសិទ្ធ និងករណីយកិច្ចរបស់មនុស្ស ការរក្សាសីល ៥ឬ ការប្រតិបត្តិតាមគន្លង និច្ចសីលនៃព្រះពុទ្ធសាសានា គឺការតាំងចិត្ត ការធានា ឬការប្តេជ្ញាគោរពសិទ្ធ និងករណីកិច្តរបស់មនុស្សដូចជាៈ
សិក្ខាបទទី ១. បាណា

ធានាដល់ការគោរពសិទ្ធិរស់រានមានជីវិតទាំងមនុស្ស ទាំងសត្វ ព្រមទាំងធានាចំពោះករណីកិច្ចត្រូវគោរពជីវិតទាំងអស់ ពីព្រោះថា គ្មានវត្ថុអ្វីមួយមានតម្លៃស្មើនឹងជីវិតហើយក៏គ្មានស្រលាញ់វត្ថុអ្វីមួយឲ្យស្មើនឹងការស្រឡាញ់ជីវិតដៃរ។
សិក្ខាបទទី ២. អទិន្នាទាន ធានាដល់ការគោរពកម្មសិទ្ឋិ(ទ្រព្យសម្បតិ្ត) ម្នាក់ៗ គឺ មិនលួច មិនប្លន់ មិនគៃបន្លំឆបោក មិនស៊ីសំណូកពុករលួយ ដោយហេតុថា មនុស្សម្នាក់ៗមានកម្មសិទ្ឋិរៀងៗខ្លួន បើ យើងមិនចង់បានរបស់គេ ហើយគោរពកម្មសិទ្ឋិគេ គេក៏មិនចង់បានរបស់យើង ហើយគេក៏គោរពកម្មសិទ្ឋិយើង។
សិក្ខាបទទី ៣ កាមេ ធានាដល់ការគោរពសិទ្ឋិផ្លូវភេទ ឬសិទ្ឋិទំនាក់ទំនង់រវាងបុរស ស្រ្តី គឺមិនបៀត បៀន ឬរំលោភកូនប្រពន្ឋ ប្តីគេអ្នកដទៃ ហើយព្យាយាមថែរក្សាឲ្យមានការរស់រានប្រកបដោយក្តីសុខ ក្សេមក្សាន្ត តែរៀងខ្លួន។
សិក្ខាបទទី ៤ មុសា ធានាដល់ការគោរព សិទ្ឋិនិយាយស្តីសិទ្ឋិបញ្ចេញមតិយោបល់ គឺមិនភួតភ មិនបរិហារកេរ្តិ៍មិនញុះញង់ អុចអាល និយាយតែពាក្យពិត និយាយត្រង់។
សិក្ខាបទទី ៥ សុរា ធានាដល់ការអនុវត្តន៍ករណីយកិច្ចមិនផឹកទឹកស្រវឹង មិនសេពគ្រឿងញៀន ដែល នាំឲ្យវង្វង់ស្មារតីលែងដឹងខុសត្រូវបាត់បង់អស់ភាពថ្លៃថ្នូលឆ្កូត។
ពាក់ព័ន្ឋដល់សិទ្ឋិនេះ ព្រះពុទ្ធិទ្រង់បានបញ្ញាត្តិឲ្យវៀសចាក់ការប្របកមុខរបរជំនួញខុស ដូចជា ៖
.សត្ថថវណិជ្ជា ហាមជួញគ្រឿងសាស្រ្តវុធ ពីព្រោះអាវុធជាវត្ថុសំរាប់ប្រហារជីវិត។ជំនួញដែលប៉ះ ពាលដល់ការគោរពសិទ្ឋិរស់រានមានជីវិត។
.សត្តវណិជ្ជា ហាមជួញមនុស្ស ព្រោះមនុស្សមានជាតិកំណើតដូចគ្នា ត្រូវមានសិទ្ធិស្មើគ្នា មិនគួរឲ្យមានការថោកទានជាគ្នាឡើយ។
.វិសវណិជ្ជា ហាមជួញថ្នាំពីស ឬគ្រឿងញៀន ពីព្រោះថ្នាំពិសឬគ្រឿងញៀនជាគ្រឿងបំពុល ដែលធ្វើឲ្យជីវិតមនុស្សនិងសត្វវិនាសអន្តរាយ។

អំពីសិទ្ឋិស្រ្តី

បើនិយាយអំពីស្ត្រីនៅក្នុងសង្គមឥណ្ឌា ពពួកវណ្ណៈព្រាហ្មណ៍បានចាត់ទុកថា កំណើត កូនស្រី្តជា មហន្តរាយ រីឯពួកវណ្ណៈសូទ្រគេហាមមិនឲ្យស្រ្តីភេទអានគម្ពីរវេទឡើយ។ ដោយឡែកព្រះសម្មាសម្ពុទ្ធព្រះអង្គបានលើកដំកើនស្រ្តីភេទ ទាំងសិទ្ធិនិង សម្ថភាព ឲ្យស្មើនឹងបុរសទាំងក្នុងភេទជាឃរាវាស ទាំងក្នុងភេទជាភិក្ខុ (ភិក្ខុ.ភិក្ខុនី)។
ព្រះអង្គបានលើកដំកើងស្រ្តីភេទឲ្យមានឋានៈជាមាតា និងឲ្យមានឋានៈជាមិត្តដ៏ប្រសើរបំផុតរបស់ស្វាមី ហើយព្រះអង្គថែមទាំងមានបន្ទូលថាកូនស្រីដែលប្រកបដោយវិន័យ និងការអប់រំល្អជាកូនដែលប្រសើរថ្លៃថ្នូរជាងកូនប្រុស ម្យ៉ាងទៀត ភេទ មិនមែនជាឧបសគ្គរារាំងក្នុងការទទួល បានចំណេះដឹងខ្ពង់ខ្ពស់ខាងប្រាជ្ញាស្មារតីឡើយ។ គឺដោយហេតុដូច្នេះហើយទើបភិក្ខុនីសូម៉ូ សញ្ជាតិអាមេរិចកាំងបានថ្លែងថាយ៉ាងឪឡារិកថាក្នុងចំណោមសាសនានៅក្នុងពិភកលោក ព្រះពុទ្ធិសាសនាជាសាសនាតែមួយគត់ដែលធានាអះអាំងអំពីសក្តានុពលរបស់ស្រី្តក្នុងការសំរេចបាននូវគោលដៅខ្ពស់បំផុតខាងផ្លូវចិត្ត។
ដូច្នេះ ព្រះពុទ្ធសាសនាពិតជាសាសនាដែលលើកដំកើង សិទ្ធិមនុស្ស ហើយអប់រំឲ្យអនុវត្តនូវ ករណីកិច្ចដ៏ថ្លៃថ្នូររបស់មនុស្ស។ ព្រះសម្មាសម្ពុទ្ធិបរមសាស្តាចារ្យ ព្រះអង្គបានប្រទានឲ្យដល់មនុស្សលោក នូវឳវាទដ៏ឧត្តុងឧត្តម គឺ ឲ្យមនុស្សស្តាល់សិទ្ធិ គោរពសិទ្ធិ និង អនុវត្តនូវករណីកិច្ចរបស់ខ្លូនឲ្យបានខ្ជាប់ខ្ជួនតាំងតែពីជាង ២៥០០ ឆ្នាំ កន្លងមកហើយ។

សេចក្តីសង្កេតគ្រឹស្តសាសនា


អាដាម និង អេវ៉ាគួរជាមនុស្សដឹងខុសត្រូវ ស្គាល់ល្អ អាក្រក់ ផែនដីមិនគួរត្រូវបណ្តាសារដោយសារតែអាដាមសោះ កូនចៅអាដាម និង អេវ៉ា មិនគួរមានបាបសោពេលដែល ព្រះយេហូវ៉ា បង្កើតមនុស្សប្រុសដំបូង គឺអាដាម និងមនុស្សស្រី គឺអេវ៉ារួច ហើយព្រះបានឲ្យអ្នកទាំង២ទៅរស់នៅក្នុងឧទ្យានអេដែនដោយឲ្យអ្នកទំាំង២បេះផ្លែឈើផ្សេងៗបរិភោគជាអាហារតែព្រះហាមមិនឲ្យបេះផ្លែឈើពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ។ អាដាម និងអេវ៉ារស់នៅជាមួយគ្នាដោយខ្លួនអាក្រាតនៅទទេកេមិនទានមានការខ្មាសអៀនអ្វីឡើយ។ហេតុតែចាញ់បញ្ឆោតសត្វពស់នាងអេវ៉ាបានបេះផ្លែឈើដែលព្រះបានហាមមកបរិភោគ ហើយយកទៅឲ្យអាដាម បិរភោគផងដែរ។ រំពេជនោះស្រាប់តែអ្នកទាំង២មានការខ្មាស់អៀនគ្នាទៅវិញទៅមកព្រោះគែដឹងថាខ្លួនគេនៅអាក្រាតទទេ គេក៏នាំគ្នាបេះស្លឹកល្វាមកខ្ចាស់បិទបាំងកាយ រីឯភ្នែករបស់គេមើលទៅអ្វីៗហាក់ដូជាភ្លឺច្បាស់ឡើយ។ព្រះបានបណ្តេញអាដាម និង អេវ៉ាឲ្យចេញពីឧទ្យានព្រោះតែមិនគោរពល័ក្ខខ័ណ្ឌរបស់ទ្រង់។ ព្រះបានបន្ទោសនាង អេវ៉ាថា នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចាប់ តណ្ហាំំរុញឲ្យនាងត្រូវការប្តី តែប្តីនឹងធ្វើជាម្ចាស់លើនាង៕ព្រះអង្គបន្ទោសទៅអាដាមថា ដីនឹងត្រូវបណ្តាសារព្រោះតែអ្នក ដូច្ចោះង្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងសែនវេទនារជារៀងរាល់ថ្ងៃអស់មួយជីវិត ដីនិងដុះចេញជាបណ្លានិងអញ្ចាញ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូញើស(សៀវភៅ ព្រះគុម្ពីរកំណើតពិភពលោកលោកុប្បត្តិ .៣.១៦-១៩ទំព័រ១២-១៣ )។ ព្រោះតែអាដាមបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះ អំពី បាបរបស់អាដាម នាំឲ្យកូនចៅរបស់គាត់មានទោស(បាប)រហូតដល់ស្លាប់ (សៀវភៅ តើអង្គណាមួយជាព្រះពិតប្រាកដ ទំព័រ ៦-៨ រ៉ូម ៥ ១២។
បើអាដាម និង អេវ៉ា មិនបានបរភោគផ្លែឈើដែលព្រះបានហាមនោះទេ គេពិតជាមិនចេះដឹង មិនស្គាល់ខុសត្រូវ មិនស្គាល់ល្អ មិនស្គាល់អាក្រក់ ថែមទាំងមិនមានការខ្មាសអៀនទៀតផង ហើយកូនចៅរបស់គេរាប់ដំណរក្រោយមកច្បាស់ជាមិនបានជួបប្រទះការរីកចំរើននៃវិទ្យាសាស្ត្រ ក៏ដូចជាមិនបានឃើញភាពរុងរឿងនៃ មនុស្សលោកសព្វថ្ងៃនេះដែរ។
***អំពើបាបដែលឪពុកម្តាយបានប្រព្រឹត្ត មិនគួរឲ្យកូនចៅដែលមិនបានដឹងរឿងហេតុអ្វីទទួលបាបជាមួយផងសោះ តាមពិតបុគ្គលណាសាងបាប បុគ្គលណាប្រព្រឹត្តអំពើបាប ត្រូវតែបុគ្គលនោះជាអ្នក ប្រព្រឹត្តខុស ច្បាប់មិនចោទប្រកាន់ថាកូនចៅជាអ្នកមានកំហុសឡើយ ប្រសិនបើកូនចៅមិនបានរួមគំនិតជាមួយឪពុកម្តាយ។

កំណើត(អធម្មេជាតិ?)របស់ព្រះយេស៊ូ

តាមការអះអាងរបស់សាសនាគ្រឹស្តបញ្ជាក់ថាព្រះយេស៊ូគ្រឹស្តចាប់បដិសន្ឋិក្នុងឧទរនាងព្រហ្ម ចារីយ៍ ម៉ារី ដោយព្រះវិញ្ញាណបរិសុទ្ឋមុនពេលនាងម៉ារីបានរួរស់ជាមួយយូសេហ្វជាប្តីមានន័យថា នាង ម៉ារីម្តាយព្រះយេស៊ូមានផ្ទៃពោះ តាំងពិពេលដែលខ្លួនគាត់នៅក្រមុំព្រហ្មចារីយ៍ មិនទាន់បានយូសេហ្វជាប្តីម្លេះ?។ បើតាមការស្រាវជ្រាវលើករាកកើតឡើង

នៃមនុស្សចាប់តាំងពីសម័យកាលដែលងអរិយធម៌អហ៊្សីបរុងរឿងដល់កំពូល គឺក្នុងរវាងបីពា់ឆ្នាំមុនគ្រឹស្តសករាជ រហូតមកដល់សព្វថ្ងៃនេះ ឃើញថា នេះជាករណីដ៏ម្របំផុតសំរាប់ទូទាំងមនុស្ស ទូទាំងសត្វនៅលើភពផែនដី ពីព្រោះថាតាមដំណើរធម្មជាតិក្តី តាមក្រិត្យក្រមធម្មជាតិក្តីគ្រប់សត្តនិករទាំងអស់ត្ររូវតែមានការរួមរ័ករវាងភេទ ២ផ្ទុយគ្នាគឺ រវាងមនុស្សប្រុសនិងមនុស្សស្រី ឬរវាងសត្វឈ្មោល និងសត្វញី ទើបអាចមានការបន្តពូជ ពង្សវង្សត្រកូលតទៅទៀតបាន គឺគ្មានស្ត្រីណាម្នាក់ដែលអាចមានផ្ទៃពោះឯកឯងដោយមិនបានរួមរ័ក ជាមួយបុរសហើយក៏គ្មានសត្វញីណាមួយអាចមានកូនឯកឯងដោយមិនមានឈ្មោលនោះឡើយ។ ត្រង់ចំណុចនេះ ក្រុមនិកាយប្រកាន់តឹងរឹងមួយគឺនិកាយកាថារីនៃគ្រឹស្តសាសនាប្រកាសថា អភិនិហា របស់ព្រះយេស៊ូដូចជា ព្រះយេស៊ូកើតពីគភ៌ព្រះនាងម៉ារីអ្នកបរិសុទ្ឋដោយពុំមានស្វាម៊ីក្តី ព្រះយេស៊ូអស់ជីវិតលើឈើឆ្កាង ហើយបែរជារស់ឡើងវិញក្នុងរយៈពេល៣ថ្ងៃក្រោយមកក្តី ព្រះយេស៊ូហោះ ឡើងឋានសួគ៌បន្ទប់ពីពេលរស់ឡើងវិញបាន៤០ថ្ងៃក្តី សុទ្ឋតែជារឿងដែលយកជាការមិនបាន ពី ព្រោះព្រះយេស៊ូជាមនុស្សសាមញ្ញ ដូចមនុស្សធម្មតា គ្រាន់តែខុសគ្នាបន្តិចត្រង់ព្រះយេស៊ូមានព្រះវញ្ញាណសុទ្ឋប៉ុណ្ណោះ។

ការផ្សព្វផ្សាយសាសនារបស់ព្រះយេស៊ូ

ព្រះយេស៊ូបានទទួលរិទ្ឋានុភាពដ៏ខ្លាំងក្លាខាងសិល្ប៍សាស្រ្តនិងមន្តអាគមអំពីព្រះម្ចាស់សួគ៌។ ទ្រង់អាចជប់នំបាំងឲ្យមនុស្ស ៥០០០នាក់ហូបឆ្អែតស្កប់ស្កល់ ហើយនៅសល់ ១២ល្អីទៀត។ទ្រង់អាចដើរលើទឹកសមុទ្របាន ។ទ្រង់អាចព្យាបាលមនុស្សពិការ មនុស្សគម ខ្វាក់ខ្វិនគរ ថ្លង់តាំងពីកំ ណើតឲ្យជាសះស្បើយរឹងប៉ឹងទ្បើងវិញ ហើយថែមទាំងអាចធ្វើឲ្យមនុស្សស្លាប់ហើយក្នុងរវាង ៣-៤ថ្ងៃមានជីវិតរស់ទ្បើយវិញបាន ព្រះយេស៊ូបានធ្វើឲ្យសពលោក ឡាសា ដែលគេបានបញ្ចុះក្នុងផ្នូរចំនួន៤ថ្ងៃហើយនោះ រស់ទ្បើងវិញ ដោយគ្រាន់តែបន្លឺវាចាថា ឡាសាអើយចូរចេញមក ពេលនោះលោកឡាសាដែលបានស្លាប់ ក៏ចេញពផ្នូសរកម មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង (សៀវភៅ ពន្លឺបំភ្លឺមនុស្សលោក ១១:៤៤ ទំព័រ ៥៤-៥៨)។ នេះជាអភិនិហារខ្លាំងក្លាអស្ចារ្យណាស់។ ប៉ុន្តែនៅពេលដែលពួករ៉ូម៉ាំងចាបយកទៅវាយសូរចម្លើយទះកំផ្លៀងផង វាយនឹងរំពាកផង់យកបន្លាយក្រង់បំពាក់លើក្បាលផង ព្រះយេស៊ូហាក់កូចជាគ្ននឥទ្ឋិពលអ្វីអាចការពាខ្លួនកុំឲ្យទទូលការឈឺចាប់ខ្លាំងក្លាសោះ។

សេចក្តីសង្កេតលើព្រះមហាម័ត

តាមប្រវត្តិ ព្រះមហាម័តមិនបានចូលសាលារៀនទេ ប៉ុន្តែព្រះមហាម័តចេះវិជ្ជាលក់ដូរខ្លះៗ និងមានការយល់ដឹងអំពីសាសនាផ្សេងៗជាបង្កួរមុនពេលធ្វើការប្រកាសសាសនាអ៊ីស្លាម។ ព្រះមហា ម័តជាមនុស្សមានកម្លាំងចិត្តរឹងប៉ឹង ព្រមជាមួយនឹងការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងអំពីផរយាផង ធ្វើឲ្យព្រះមហាម័តមិនញញើតក្នុងការប្រយុទ្ឋដើម្បីការពារ និងប្រកាសផ្សព្វផ្សាយលទ្ឋិរបស់ព្រះ អឡាហ៍ឡើយ។
ព្រះមហាម័ជាអ្នកយល់សភាពការណ៍ ស្គាល់កម្លាំងរបស់ខ្លួននិងស្គាល់កម្លាំងសត្រូវទើបមិនចចេសរឹងរូសនាំឲ្យខូចការសុខចិត្តនាំពួកសារវ័កភ្លៀសខ្លួនទៅម៉េឌីណាមួយរយៈសិន រង់ចាំឳកាសល្អទើបត្រឡប់មកយកជ័យជំនះវិញ។ ព្រះមហាម័តជាមនុស្សឧស្សាហ៍មិនចូលចិត្តបង្ហាញខ្លួនឲ្យគេ ឃើញថាលោកជាអ្នកមានអំណាចឡើយ។ លោក ធ្លាប់ប្រើគ្រឿងស្លៀកពាក់បែបណាគឺ នៅប្រើបែបនោះមិនហ៊ឺហាដូចពួកកាលីហ្វក្រោមៗខ្លះដែលសម្តែងខ្លួនជាសេដី្ឋចាយវាយខ្ជះខ្ជាយ។
ព្រះមហាម័តបរិភោគអាហារនឹងម្រាមដៃរបស់លោកដែលស្អាតជានិច្ច។

ការប្រកាសសាសនារបស់ព្រះមហាម័ត

ព្រះមហាម័ត

បានកំណត់យកទីប្រតិស្ឋានថ្មបួនជ្រុងពណ៌ខ្មៅកាអាបាហ៍ដែលជាបូជនីយដ្ឋានរបស់ជនជាតិអារ៉ាប់ធ្វើជាកន្លែងប្រកាសសាសនា។ ព្រះមហាម័តបដិសេធ គតិ នៃសាសនានា នាដែលមនុស្សទាំងឡាយគេធ្លាប់គោរពបូជាតាំងពីសម័យដើមរៀងមក។ការដែលព្រះមហាម័តបដិ សេធ គតិ នៃសាសនានានានេះធ្វើឲ្យការប្រកាសសាសនាជាដំបូងបានទទួលលទ្ឋិផលតិចតួចបំផុត ហើយក៏ជួបប្រទះក្តីអន្តរាយជាច្រើនទៀតផង ពីព្រ៉ោះអ្នកគោរពសាសនាចាស់បានចេញមុខប្រឆាំង ហើយបានលបវាយធ្វើបាប និង លបសម្លាប់ពពួកអ្នកជឿជាក់តាមព្រះមហាម័តការប្រកាសសាសនា របស់ព្រះមហាម័តធ្វើឲ្យមានការបែកបាក់គ្នាយ៉ាងខ្លាំងរវាងអ្នកកាន់សាសនាចាស់និងង្នកថ្មីធ្វើឲ្យមានការចេញមុខតាំងខ្លួនជាសត្រូវនឹងគ្នា ព្រមទាំងមានការលបលួចប្រហារជីវិតព្រះមហាម័តទៀតផង។ ការប្រទូស្តរាយយ៉ាងធ្ងន់ធ្ងនេះបានធ្វើឲ្យទីក្រុងម៉ិកាដែលធ្លាប់តែជាកន្លែងសុខស្ងប់ ប្រែក្លាយទៅជាទីក្រុងដែលមានទុក្ខលំបាកអសន្តិសុខច្របូកច្របល់ដោយមើឃើញថា គ្រោះមហន្តរាយកាន់តែរីករាលដាលធំឡើងៗ អាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងដល់ការឃោសនាផ្សព្វផ្សាយសាសនាផង អានបណ្តាលឲ្យមានការស្លាប់បាត់បង់ជីវិតសាវ័កជាច្រើនផង និង អាចប៉ះពាល់ដល់អាយុជីវិតខ្លួនឯងផងព្រះមហាម័តក៏ដឹកនាំសាវ័កភៀសខ្លួនទៅទីក្រុងមេដីណាមួយរយៈសិនដោយធ្វើដំណើរយ៉ាងលំបាកលំបិនកាត់វាលខ្សាច់ និង ឆ្លង់ភ្នំអស់រយៈពេល១១ថ្ងៃទើបបានទៅដល់។
ដោយទីក្រុងមេឌីណាមិនមែនជាទីក្រុងជុំជនធំដុំ ការរស់នៅរបស់ព្រះមហាម័ត និងសាវ័ក ទំាងអស់ត្រូវជួបប្រទះការអតឃ្លានតោកយ៉ាកលំបាកលំបិនច្រើន ត្រូវធ្វើការរកស៊ីចិញ្ចឹមជីវិតយ៉ាងរហេមរហាម ពេលខ្លះព្រះមហាម័តត្រូវអត់អាហារមួយថ្ងៃ បរិភោគមួយថ្ងៃ។ ម្យ៉ាងទៀតមានសត្រូវបង្ករក្តីងន្តរាយនៅពទ្ឋ័ជុំវិញធ្វើឲ្យព្រះមហាម័តត្រូវដឹកនាំសាវ័កតស៊ូប្រយុទ្ឋិកំចាត់សត្រូវដោយអាវុធការប្រកាស់ពាក្យប្រៀនប្រដៅដែលចេះតែអូសបន្លាយពេលវេលាកាន់តែយូរ ក៏បានក្លាយទៅចម្បាំង រាំងជល់ដណ្តើមជ័យជំនះរវាងអ្នកប្រកាស់សិទ្ឋិថ្មី និង អ្នកការពលទ្ឋិចាស់ ពេលខ្លះឈ្នហ ពេលខ្លចាញពេលខ្លះព្រះមហាម័តនិងសាវ័កត្រូវពូកអ្នកការពារលទ្ឋិចាស់ហ៊ុំពទ្ឋ័ ជាប់ត្រូវសម្ងំស្ទើរអត់អាហារ ស្លាប់ក៏មាន។ចម្បាំងដ៏ធំបំផុតរវាងអ្នកការពារលិទ្ឋិចាស់ និង ង្នកថ្មីកើតមាន២លើក គឺចម្បាំងនៅតំបន់ពទ័ទ្រះនិងតំបន់អ៊ូហ៊ូតដែមានចម្ងាយ ៤.៨គ.ម ពីទីក្រុងមេឌីណា។ការភៀសខ្លូនមកទីក្រុងមេឌីណារបស់ព្រះមហាម័តមានរយៈកាល ៦ឆ្នាំ។ ព្រះមហាម័តបានប្រកាស់យ៉ាងឳឡារិតប្រាប់ដល់ ពួកសាវ័កទាំងអស់ថា គ្រប់ៗគ្នាតស៊ូដើម្បីព្រះអាឡាហ៍ច្បាំងនឹងសត្រូវរបស់យើង ចូរនាំគ្នាំច្បាំងចុះ ដរាបណាការគោរពរួបបោកបញ្ឆោតមិនទានបាត់អស់ ធ្វើយ៉ាងណឲ្យនៅសល់តេលទ្ឋិរបស់ព្រះអាឡាហ៍តែមួយប៉ុណ្ណោះ បើសត្រូវលះបង់ចេញបាន ចូរអ្នកឈប់ជាសត្រូវចុះ។ដោយសាតែសេចក្តីទាំងឡាយនេះ ទើបមានការយល់ឃើញថា ព្រះមហាម័តអប់រំឲ្យប្រកាសផ្សព្វផ្សាយសាសនាដោយការធ្វើចម្បាំង ឬដោយុការប្រើកម្លាំងអាវុធ។ដើម្បីបញ្ជាក់នេះ សៀវភៅ Thai Buddhism in the Buddhist World ទំពរ័ទី ៤៥ បានដកស្រង់សេចក្តីចេញពីសៀភៅTavakata=តាវ៉ាកាតា ដែលកត់ត្រាទុកមកដោយអ្នកប្រវត្តិសាស្ត្រមូស្លីមម្នាក់ឈ្នោះ Minhazad មិនហាហ្សាតថា If they adopted our creed well and good if not we put them to the sword the Muhamma dans forces began to kill and slaughter on the right and on the left unmercifully throughout the impure land for the sake of Islm and blood flowed in torrents = បើពូកគេ ពុទ្ឋសាសនិកជន និងហិណ្ឌូសាសនិក ព្រមទទួលយកសាសនារបស់យើង ជាការល្អណាស់។ បើមិនព្រមទទួលយកលទ្ឋិជំនឿរបស់យើងទេ ចូរពិឃាតពួកគេដោយដាវទៅ ។កងទ័ពព្រះមហាម័តចាប់ផ្តើមសម្លាប់ទាំងឆ្វេងដៃ ដោយគ្មាក្តីមេត្តាក្នុងទូទាំងទឹកដីមិនបរិសុទ្ឋ ក្នុងនាមសាសនាអ៊ីស្លាម ហើយឈាមក៏ហូរយ៉ាងច្រើនអនេក។
ក្រោយពេលព្រះមហាម័តស្លាប់ទៅឪពុកក្មេកព្រះមាហាម័តឈ្មោះ អាប៊ូបារក៏ ជាអ្នកដឹកនាំបន្តដំណែងប្រតិបត្តិកិច្ចការសាសនា។ គ្រានោះពពួកសាវ័កមួយចំនួនចាប់ផ្តើមបែកបាក់គ្នា អ្នកទីក្រុងម៉ិកានិងទីក្រុងផ្សេងខ្លះក៏នាំគ្នារឹងទទឹងមិនព្រមស្តាប់ អាប៊ូបារក៏ ធ្វើអោយ អាប៊ូបារក៏ត្រូវធ្វើចម្បាំងបង្រួបបង្រួមឡើងវិញមួយរយៈទៀត។

សេចក្តីប្រៀបធៀប

I.ការកសាងលោក ការកកើតឡើងនៃមនុស្ស
ព្រះពុទ្ធសាសនា  សំដែងថាគ្មានព្រះម្ចាស់សួគ៌ឬ អាទិទេពណាមួយជាអ្នកបង្កើតលោក ឬកសាសលោកឡើយ មានតែកម្មមួយមុខប៉ុណ្ណោះដែលជាអ្នកសាសលោក ។យ៉ាងណាមិញចាប់តាំងពីការកកើតកំណើតថ្មី រហូតដល់ការវិវល់កើតស្លាប់ៗ ជាច្រើនអត្តភាពក្នុងវាលវដ្តសង្សារ មានដំណើរប្រព្រឹត្តទៅដោយសារតែអំណាចកម្មគឺ កម្មនេះហើយជាអ្នកកំណត់ស្ថានភាពសព្វបែបយ៉ាងទៅអោយកំណើត ដូចជា មានទ្រព្យ ខ្សត់ ទ្រព្យ មានយសសក្កិ៍ គ្មានយសសក្កិ៍ ប្រាជ្ញបណ្ឌិត ល្ងង់ខ្លៅមានរាងកាយគ្រប់លក្ខណៈ ទុរន់ទុរាពិកា ….ល។ គ្រាខ្លះស្លាប់ពីលោកនេះ អំណាចនៃកម្មនាំទៅចាប់កំណើតនៅឯលោកដទៃគ្រាខ្លះស្លាប់ពីលោកដទៃ អំណាចនៃកម្មនាំកមកើតនៅក្នុងលោកនេះ បានសេចក្តីថា គ្រាខ្លះស្លាប់ពីឋានមនុស្ស អំណាចនៃកុសលកម្មនាំទៅកើតនៅឯឋានទេវលោក គ្រាខ្លះស្លាប់ពីឋានមនុស្សលោក អំណាចនៃអកុសលកម្មនាំទៅកើតនៅឯឋានយមលោ(នរក.ប្រែត)។
សាសនាហិណ្ឌូ ឬ សាសនាព្រាហ្មណ៍ អះអាងថាព្រះព្រហ្មជាអ្នកបង្កើតលោក ឬ កសាងលោក Creator នឹង ជាអ្នកបង្កើតមនុស្សដំបូងបំផុតគឺ ប៉ុម (ប្រុស) និង វិរជ្ជា(ស្រី)។
សាសនាគ្រឹស្ក អះអាងថា ព្រះជាម្ចាស់គឺព្រះយេហូរ៉ា ជាអ្នកសាងលោកនិងធម្មជាតិសព្វយ៉ាង ១(ចូរមានសត្វផ្សេងៗកើតចេញពីដីមកតាមពូជរបស់វា គឺមានសត្វស្រុក សត្វលួនវាសត្វព្រៃតាមពូជរបស់វា ព្រះគម្ពីរសាសនាគ្រីស្ត កំណើតពិភពលោកលោកុប្បត្តិ ១:២៤ ទំព៍័រ៨)(២ យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ព្រះគម្ពីរសាសនាគ្រីស្ត កំណើតពិភពលោក លោកុប្បត្តី
***សាសនាអ៉ីស្លាម អះអាងថា មានតែព្រះអាឡាហ៍មួយអង្គគត់ជាអ្នកបង្កើតលោកនិងបង្កើតមនុស្សដោយព្រះលោហិត។ គ្មានព្រះដទៃអង្គឯណាក្រៅពីព្រះអាឡាហ៍ឡើយ។
II.ឳវាទ ឬ ពាក្យប្រៀនប្រដៅ
ព្រះពុទ្ធសាសនា សម្តែងថា ពាក្យប្រៀនប្រដៅទាំងឡាយមានប្រភពចេញមកពីអ្នកចេះដឹងដែលជាកំ ពូលបណ្ឌិត គឺពូលបណ្ឌិតនេះហើយដែលជាអ្នកសិក្សាស្រាវជ្រាវដោយងណត់ព្យាយាមខ្ពង់ខ្ពស់បំផុតទើបរកឃើញឳវាទដែលជាសច្ចធម៌ប្រពៃនេះ។
***សាសនាហិណ្ឌូ សាសនាគ្រីស្ត និងសាសនាអ៉ីស្លាម បព្ជាក់ថា ត្រូវតែគោរពជឿថា ពាក្យប្រៀនប្រដៅទាំងអស់ចេញអំពីព្រះជាម្ចាស់ ឬ ព្រះអាទិតទេព។
III.ជំនឿលើឪវាទ ឬពាក្យប្រៀនប្រដៅ
ព្រះពុទ្ធសាសនា គ្មានគោលការណ៍ អូសទាញទឹកចិត្តដោយប្រើប្រាស់លាភសក្ការៈលុយកាក់ឬ បង្ខិតបង្ខំដោយប្រើអាជ្ញាតាមបែបយោធានិយម អោយមនុស្សគ្រប់រូបដាក់ជំនឿទៅតាមឳវាទប្រៀនប្រដៅ ឡាយ ប៉ុន្តែព្រះពុទ្ធសាសនាមានគោលការណ៍បែបប្រជាប្រិយសេរីដោយសូមឲ្យមនុស្សគ្រប់រូបប្រើ ប្រាស់សតិបញ្ញារបស់ខ្លួនត្រិះរិះវិភាគពិចារណា ព្រមទំាំងធ្វើការពិសោធន៍រកឲ្យឃើញថា តើឳវាទប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា មានហេតុនិងផលពិតៗ ឬទេ? បន្ទាប់ពីបានប្រតិបត្តិតាមហើយ តើឳវាទទំាងនេះពីតជាផ្តល់ផលប្រយោជន៍ដល់មនុស្ស ទាំងក្នុងលោកនេះ និងលោកខាងមុខដែរឬទេ? ក្រោយពីបានវិភាគពិចារណាច្បាស់លាស់រួចហើយ បុគ្គលម្នាក់ៗចង់ជឿក្តី គឺអាស្រ័យដោយការយល់ឃើញផ្ទាល់ខ្លួន។
សាសនាហិណ្ឌូ      ត្រូវគោរពជឿតាមពាក្យប្រៀនប្រដៅរបស់ព្រះអាទិទេព ហើយត្រូវប្រតិបត្តិ ឲ្យត្រូវតាមព្រះទ័យព្រះជាម្ចាស់និងពពួកទេវតាទើបបានទទួលសេចក្តីសុខចំរើន។
សាសនាគ្រីស្ត       ត្រូវគោរពជឿតាមពាក្យប្រៀនប្រដៅដោយមិនចំបាច់គិតពិចារណា ឬសួរជជី កដេញដោលអ្វីឡើយ គឺត្រូវតែអាស្រ័យលើអានុភាពជាធំរបស់ព្រះជាម្ចាស់។
សាសនាអ៉ីស្លាម   ត្រូវគោរពជឿតាមពាក្យប្រៀនប្រដៅដោយមិនចំបាច់គិតពិចារណា ឬសួរជជី កដេញដោលអ្វីឡើយ គឺត្រូវតែអាស្រ័យលើអានុភាពជាធំរបស់ព្រះជាម្ចាស់។
IV- គោលការណ៍ថ្វាយខ្លួន
ព្រះពុទ្ធសាសនា  គ្មានការជម្រុញឬ បង្ខំឲ្យបុគ្គលណាម្នាក់ព្រមថ្វាយខ្លួនដល់ព្រះឡើយ ។ ប៉ុន្តែ មានការអប់រំឲ្យមនុស្សមានការជឿជាក់លើសម្ថតភាពរបស់ខ្លួន ឲ្យខ្លួនទីពឹងខ្លួន (អត្តាហិអ្តតនោនាថោ)។
សាសនាអទិទេពនិយមទាំង៣ មានគោលការណ៍ឲ្យថ្វាយខ្លួនដោយភក្តីភាពចំពោះព្រះជាម្ចាស់ហើយ មិនត្រូវតវ៉ាជំទាស់អ្វីឡើយ។ សាសនាទេវនិយមបដិសេធសមត្ថភាពរបស់មនុស្ស។ជីវិតរបស់មនុស្ស គឺស្រេចតែលើព្រះជាម្ចាស់។
V-ការកំណត់លើភាពបរិសុទ្ធរបស់មនុស្ស
ព្រះពុទ្ធសាសនា  មានការកំណត់តែមួយបែបប៉ុណ្ណោះថា មនុស្សដែលបានប្រព្រឹត្តអំពើបាប គឺជាមនុស្សបរិសុទ្ធ រីឯមនុស្សទាំងឡាយណាដែលមិនបានធ្វើអំពើបាប អ្នកទាំងនោះសុទ្ធតែជាមនុស្សល្អបរិសុទ្ធទាំងអស់។
សាសនាគ្រីស្ត សំដែងថា ជនជាតិអ៊ីស្រាលអែលកាន់តាមវិន័យច្រើនប្រការ។ អ្នកដែលមានវិន័យចាត់ទុកថាជាមនុស្សមិនបរិសុទ្ធគឺ ស្រ្តីសម្រាលកូន អ្នកប៉ះពាល់សាកសព មនុស្សឃ្លង់ អ្នកបរិ ភោគសាច់ជ្រូក និង សត្វឯទៀត អ្នកទាក់ទងសាសនាដទៃ (សៀវភៅ ពន្លឺមនុស្សលោក ទំព័រ១០៧)
VI- គោលការណ័ជំរះបាប
ព្រះពុទ្ធសាសនា  បដិសេធទាំងស្រុងការលុបលាងបាបឬជម្រះបាបនៅក្នុងទន្លេគង្គា ឬនៅក្នុងទន្លេដទៃទៀត ពីព្រោះថាបុគ្គលអាក្រក់ដែលបានប្រព្រឹត្តអំពើបាប ទោះបីខិតខំងូតជំរះខ្លួននៅក្នុងទន្លេណាក៏ដោយ ឬខិតខំងូតជម្រះដោយទឹកមន្តអ្វីក៏ដោយក៏មិនងាចធ្វើឲ្យខ្លួនល្អបរិសុទ្ធបានដែរ ។ប្រសិនបើទឹកទន្លេគង្គា ឬ ទឹកទន្លេនានាទាំងឡាយក្នុងលោកពិតជាមានឥទ្ឋិពលងាចលុបលាងជម្រះបាបបានមែននោះ ម្លេះសមមច្ឆាជាតិ និង ពពួកសត្វគ្រប់ប្រភេទដែលរស់នៅក្នុងទឹក ប្រាកដជាបាន ទទួលនូវភាពបរិសុទ្ធដ៏សែនលើសលុបជាងមនុស្សទៅទៀតពីព្រោះសត្វទាំងនោះ បានរស់នៅក្នុងទឹករហូតអស់មួយជីវិត។ ព្រះពុទ្ធសាសនាសំដែងងា សេចក្តីល្អបរិសុទ្ធរបស់មនុស្សមិនស្ថិតនៅលើការខិតខំសំអាតឲ្យបានស្អាតបាតតែសំបកក្រៅនោះទេមនុស្សគ្រប់រូបត្រូវខិតខំប្រព្រឹត្តល្អ ខិតខំកសាងកុសល ខិតខំរក្សាសីល និងធ្វើទាមនោះទើបអាចទទួលភាពល្អបរិសុទ្ធបាន។
ពុទ្ធសាសនាគ្រឹស្ត បពា្ជក់ មនុស្សមានបាប ២យ៉ាង ៖
ម្យ៉ាងជាបាបជាប់តាមខ្លួនតាំងពីកំណើតដែលមានដំណត់មកពីអាដាម និងអេវ៉ា មនុស្សដំបូងបំផុតនៅលើផែនដី។ ព្រះយេហូវ៉ា បានកំណត់ថា អាដាម និងអេវ៉េ បានប្រព្រឹត្តងំពើបាបដោយបានប្រឆាំងនឹងលក្ខ័ខណ្ឌរបស់ទ្រង់ ដូច្នេះ កូនចៅរបស់អាដាមក្រោយៗមកត្រុវមានបាបជាប់ខ្លួនតាំងពីកំណើតមក ព្រោះដោយសារតែអាដាមដែរ។
រីឯបាបម្យ៉ាងទៀត គឺជាបាបដែលមនុស្សបានប្រព្រឹត្តជាបន្តក្រោយៗមកទៀត។ បាបទាំង២ បែបនេះអាចលាងជម្រះបានដោយពិធីសារភាពទោសកំហុសនៅចំាពោះមុខសង្ឃ និង ដោយក្តីករុណារបស់ព្រះ (God’s Grace) ដែលមានចំពោះមនុស្ស(សូអានពិធីលាងបាប)។

ការកើតជាមនុស្ស

ការដែលបានកើតមកជាមនុស្ស គឺ ជាភ័ពវាសនាមួយដល់ល្អប្រសើរណាស់ប្រៀបបីដូចជាយើងបានទទួលនូវភាពអនុគ្រោះដ៏ធំធេងបំផុតជាងបណ្តាកំណើតនៅក្នុងទុកតិភពទាំំងឡាយឯទៀត ដូចជា ភពនរក ភពប្រែត និង ភពតិច្ឆាន ។ កំណើតនៅក្នុងភពទាំង៣នោះ ជាកំណើតដែលកើតឡើងដោយសារផលនៃអកុសលកម្ម ជាកំណើតដែលពាំនាំយកមកជាមួយនូវសេចក្តីទុក្ខលំបាកវេទនារកទីបំផុតគ្នាន និងជាកំណើតដែលគេគ្នានឳកាសណាមួយអាចកសាងកុសល ឬ ប្រតបត្តិព្រះធម៌បានឡើយ។
ចំពោះកំណើយនៅក្នុងភពទេវតា ជាកំណើតដែលទទួលបាននូវការសោយសុខយ៉ាងប្រសើរបំផុត ជាកំណើតដែលកើតឡើងអំពីកុសលផល្លានិសង្ឃដែលគេបានកសាង ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយកំណើតជាទេវតាក៏មិនគួរជាំទីប្រាថ្នាជារៀងរហូតដែរ ពិព្រោះថាសេចក្តីសុខដ្សេមក្សាន្តរបស់ទេវតាក៏មិនបានគងវង្សថិតថេរជានិច្ចនិរន្តរ៍ឡើយ មានឧទាហរណ៍ ដូចជា សុបតិដ្ឋិតាទេវបុត្រ ដែលបានសាយកុសលផល បុណ្យអស់ ហើយក៏ត្រូវច្យុតចុះចាកឋានទេវលោក មកទទួលបានកម្ម នៅឋាននរកដូច្នោះដែរ។
ការកើតមកជាមនុស្ស ជាភ័ពសំណាងមួយដ៏កម្រ ពីព្រោះថាមនុស្សបានទទួលទាំងសេចក្តី ទុក្ខ និង សេចក្តីសុខដែលជាប្រភពបទពិសោធន៍ដ៏ល្អសម្រាប់ជាគតិ និង សម្រាប់ជាមូលដ្ឋាននៃការ ត្រិះរិះពិចារណា ។ នៅពេលណាមនុស្សជួបប្រទះសេចក្តីទុក្ខសេចក្តីទុក្ខនោះហើយជាបុព្វហេតុបណ្តាលឲ្យមនុស្សខិតខំធ្វើយ៉ាងណា ឬប្រតិបត្តិយ៉ាងណាដើម្បីឲ្យជីចវិតរបស់គេឃ្លាតចាកផុតអំពីសេចក្តីទុក្ខ ។នៅពេលណាមនុស្សបានជួបប្រទះសេចក្តីសុខ សេចក្តីសុខនោះក៏មិនមែនជារនាំបាំងបិទដែលបណ្តាលឲ្យមនុស្សភ្លេចភ្លាំងរហូតមើលមិនខើញសេចក្តីទុក្ខដែរមនុស្សតែងតែខិតខំកសាងកុសលថែមទៀត ដើម្បីឲ្យសេចក្តីសុខនោះបានគង់វង្សវិតថេរ ទាំងនៅក្នុងជាតិនេះ និងកាន់តែរីចំរើននៅក្នុងជាតិខាថមុខ។ ក៏ប៉ុន្តែ វាជាប្រការមួយគួរឲ្យសោកស្តាយបំផុតដែលមានមនុស្សមួយចំនួនបានចំណាយជីវិតខ្លួនឲ្យខ្ជះខ្ជាយតាមគន្លងអកុសលគួរឲ្យរអើម ដោយមិនបានគិតថា ប្រសិនបើជាតិនេះខ្លួនគេខកខានមនបានកសាងសន្សំកុសល មិនបានប្រតិបត្តិតាមព្រះធម៌ តើដល់ពេលណាឬ ជាតិណាដែលគេអាចមានវាសនាបានកើតមកជាមនុស្សម្តងទៀត។ សេចក្តីនៅក្នុងសៀវភៅ ឧបនីយសូត្រ បញ្ជាក់ថា៖
១. ដំណាក់ទឹកសន្សីមដែលជាប់លើចុងស្មៅ ឬ ជាប់លើស្លឹកឈើក្នុងពេលរាត្រី លុះត្រូវកំដៅព្រះអាទិត្យក្នុងពេលថ្ងៃ ក៏រីងហួតស្ងួតបាត់ទៅ មានឧបមាដូចជីវិតរបស់យើង ពេលដែលប៉ះពាល់ដោយ កំដៅចាស់ជរារោគាពាធ និង សេចក្តីស្លាប់ ជិវិតក៏រលត់រលាយបាត់ទៅដូច្នោះដែរ។
២. ថ្ងៃនិងយប់ដែលចេះតែកន្លងទៅយ៉ាងណា គឺមិនមែនចេះតែកន្លងទៅឯកឯងទទេឡើយ តែងតែធ្វើអោយអាយុសង្ខាសត្វថយចុះជាលំដាប់ ហើយក៏នាំយកអាយុសង្ខានោះទៅចាមួយគ្នាផងដែរ។
៣. ដុំសាច់ដែលគេយកទៅបង់ក្នុងខ្ចះកំពុងក្តៅខ្លាំង តែងរីងហួតឆាប់ទៅយ៉ាងណា រាងកាយរបស់ សត្វដែលត្រូវគោគាព្យាធិដុតកំដៅក៏រឹងហួតស្ងួតរហ័សទៅយ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបដែលរៀបរាប់មកនេះ ជាសេចក្តីដែលល្មមសមគួរតុកជាការបង្ហាញឲ្យឃើញនិងយល់ដឹងថា ជីវិតនេះ

ជារបស់តិចតួចបំផុត ជីវិតនេះ

ជារបស់ដែលមិនអាចតំាងនៅឲ្យបានថិតថេរ មាំមួនឡើយ។ ហេតុដូច្ចេះហើយ យើងមិនគួរនាំគ្នាប្រមាថជីវិត ឬ ធ្វេសប្រហែសចំពោះជីវិតសោះ យើងគួរគប្បីនាំគ្នាខិតខំធ្វើយ៉ាងណាដើម្បីឲ្យវីវិតនេះមានប្រយោជន៍ឡើង។ ការខិតខំធ្វើជីវិត ឲ្យមានប្រយោជន៍ គឺជាការធ្វើខ្លួនឲ្យប្រកបទៅដោយសេចក្តីល្អ ប្រកបទៅដោយសចក្តីសុខចំរើន ព្រមទាំងជាការធ្វើមិនឲ្យខូចបង់ជាតិកំណើតនៅពេលណាដែលយើងត្រូវបាត់បងអត្កភាព (ស្លាប់)ទៅ។ដើម្បីធ្វើជីវិតមានប្រយោជន៍ទាំងនៅក្នុងជាតិនេះ និង នៅក្នុងជាតិខាងមុខ យើងគួរគប្បីរីពឹងថា មានតែព្រះរតនត្រៃនេះហើយដែលជាទីពឹង ទីរលឹក និង ជាប្រលទីបសម្រាប់បំភ្លឺជីវិត យើងគួរគប្យីខិតខំកសាងសន្សំកុសល ខិតខំប្រតិបត្តិតាមព្រះធម៌ បំពេញអោយបានខ្ជាប់ខ្ជួននូវ ទាន សីល និង ភាវនា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: