អំពី​ទិដ្ឋធម្មិកធម៌

អំពី​ទិដ្ឋធម្មិកធម៌


ទិដ្ឋធម្មិកធម៌គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​មាន ៤ គឺ ៖
-​​​​​​​ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា
-ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​ ឈ្មោះ​ថា អារក្ខសម្បទា
-ភាព​ជា​អ្នក​គប់​មិត្ត​ល្អ ឈ្មោះ​ថា កល្យាណមិត្តតា
-ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា
ធម៌ ​ទាំង​​នេះ​ឯង ជា​ប្រភព​ និង​ជា​គ្រឹះ​យ៉ាង​មាំ​សម្រាប់​បណ្ដុះ​បណ្ដាល និង​ទ្រទ្រង់​នូវ​អង្គការ​ពិភពលោក អង្គការ​រដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុង​រឿង ។ បើ​ខ្វះ​ធម៌​ណា​មួយ អង្គការ​នោះៗ​ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋ​មួយៗ មាន​អង្គការ​ជាច្រើន​ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម ។
ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំង​ឡាយ​ក្នុង​ពិភពលោក ខ្វះ​ធម៌​ទី​១​គឺ ឧដ្ឋានសម្បទា កម្ជិល ​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោកប្រាស នៅ​មាន​អំពើ​ពុក​រលួយ លួច​ប្លន់​កេង​កិប សូក​ស៊ី​សំណូក ច្របូក​ច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​សល់​កម្រិត​សីល​សិក្ខា​បាន​ដល់​ការ​សិក្សា​ តាម​មគ្គសច្ច​វិទ្យា ត្រង់​ទី​៣ ទី​៤ និង​ទី​៥ គឺ​ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយា​មារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ​ ស្អាត​បរិសុទ្ធ​ដែល​ហៅ​ថា អរិយ​ចរិយា ។
ទី​២ ចិត្ត​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​លោកុត្តរចិត្ត ដែល​មាន​ឯកភាព​វិសេស​ក្រៃលែង​ ខ្ពស់​បំផុត​ដែរ​គឺ​ចាប់​សិក្សា​ហាត់​ចិត្ត​គំនិត​ស្មារតី​ឲ្យ​នឹង​ល្អ​ល្អះ បង់​នូវ​ភាព​រវើ​រវាយ​រាត់​រាយ​សាវ៉ា ចាប់​តាំង​ពី​កុមារា​កុមារី​ទៅ ។ មេរៀន​ទាំង​ឡាយ​ដែល​គ្រូ​ដាក់​ឲ្យ​សិក្សា និង​ពេល​ដែល​គ្រូ​កំពុង​ពន្យល់ សុទ្ធ​តែ​ជា​វិធី​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ ឲ្យ​មាន​ឯកភាព​ទាំង​អស់ គឺ​ពេល​កំពុង​ទន្ទេញ​មេរៀន ពេល​កំពុង​ស្ដាប់​គ្រូ​ពន្យល់​នោះ ជា​ការ​ហាត់​ទាក់​ចង​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ក្នុង​អារម្មណ៍​តែ​មួយ​ ដែល​ហៅ​ថា ភាវនា ថា សមាធិ ។ អ្នក​បរ​យាន​យន្ត និង​អ្នក​ធ្វើ​កិច្ចការ​ផ្សេងៗ មាន​អ្នក​កីឡា​ជាដើម បើ​មិន​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ល្អ​ជា​សមាធិ​ទេ នឹង​មាន​កំហុស មាន​គ្រោះ​ថ្នាក់​មិន​ខាន ។ ការ​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ជា​សមាធិ​សាមញ្ញ​ត្រឹម​ ប៉ុណ្ណោះ មិន​អាច​កម្ចាត់​បង់​នូវ​គ្រោះថ្នាក់ៗ​ធំៗ​មាន​ការ​កើត​ស្លាប់​ជាដើម​បាន​ ឡើយ ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​ដល់​កម្រិត​ចិត្ត​សិក្ខា បាន​ដល់​ការ​សិក្សា​តាម​មគ្គសច្ច​វិទ្យា​ត្រង់​ទី​៦ ទី​៧ និង​ទី​៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើន​ឆ្នាំ​ទៀត ដរាប​ដល់​ចិត្ត​មាន​ឯកភាព​ប្រសើរ​វិសេស​ជា​លោកុត្តរ​ចិត្ត ។
ទី​៣ ពញ្ញា​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​លោកុត្តរ​ បញ្ញា​ដែរ គឺ​ចាប់​សិក្សា​បណ្ដុះ​បញ្ញា​តាំង​ពី​រៀន នមោ​… មួយ​ពីរ​… អេ​ប៊ី​… វ៉ាន់​ធូ​… ។ លោក​ក្នុង​សង្គម​ជាតិ និង​ក្នុង​គ្រួសារ​មាន ៤ គឺ ៖
ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រឿង​ឧបភោគ​បរិភោគ គឺ​ការ​ផ្ដល់​ជំនួយ​ឈ្មោះ​ថា មូល។
ការ ​និយាយ​ពាក្យ​ល្អ ពាក្យ​ពិត​ដែល​នាំ​ឲ្យ​កើត​ការ​ពេញ​ចិត្ត កើត​ផល​ប្រយោជន៍​ដល់​អ្នក​ស្ដាប់ បាន​ដល់​ពាក្យ​សម្ដី​ដែល​និយាយ​ផ្ទាល់ ឬ​និយាយ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យុ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា មូល។
ការ​ជួយ​គាំទ្រ​ប្រយោជន៍​គ្នា​ដោយ​ការយ​វាចា ឬ​ដោយ​ការ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា អត្តចរិយា។
ការ​តាំង​ខ្លួន​ស្មើៗ​ជា​អព្យាក្រឹត និយម​មិត្ត​ភាព​ចំពោះ​មនុស្ស​ជាតិ មិន​ប្រកាន់​ឋានៈ បក្ស​ពួក ពណ៌​សម្បុរ នយោបាយ ឈ្មោះ​ថា សមានក្តតា ។
ធម៌ ​ទាំង​៤​នេះ​ឯង​ជា​ប្រភព និង​គ្រឹះ​សម្រាប់​បណ្ដុះ​បណ្ដាល​ និង​ទ្រទ្រង់​នូវ​នយោបាយ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ជា​ប្រភព​ជា​គ្រឹះ​សម្រាប់​ពង្រីក​សម្រាប់​ទ្រទ្រង់​នូវ​សង្គម​ឲ្យ​មាន​ ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ។
ឯ​ សង្គមកិច្ច ដូចជា ការ​ជួយ​ទំនុក​បម្រុង​មនុស្ស​អនាថា កំសត់​ទុគ៌ត ការ​ជីក​អណ្ដូង ជីក​ស្រះ លើក​ទំនប់ ជួយ​ដល់​កសិករ ការ​សង់​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​ជំងឺ ការ​សង់​សាលា​រៀន​សម្រាប់​បណ្ដុះ​ចំណេះ​វិជ្ជា​កុមារ និង​យុវជន ការ​បង្កើត​ក្រុម​កាកបាទ​ក្រហម និង​ការ​បង្កើត​អង្គការ​សង្គ្រោះ​ដទៃៗ​ទៀត​ជាច្រើន​ក្នុង​ពិភពលោក សុទ្ធ​តែ​បាន​កើត​មក និង​គង់វង្ស​នៅ​បាន​ដោយ​សង្គហធម៌​ទាំង​៤​នេះ​ឯង ។
ការ ​នាំ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​មក​វែក​ញែក​បន្តិច​នេះ គ្រាន់​តែ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពុទ្ធសាសនា​ជា​ទ្រឹស្ដី​លោក ចែង​តែ​អំពី​គោលការណ៍​លោក ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្រប​តាម​សភាវៈ​ពិត​របស់​ ពិភពលោក ដើម្បី​បាន​ចម្រើន​រុង​រឿង បាន​សុខ​ស្ងប់ និង​បាន​បរម​សុខ​ជា​អមតៈ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​មន្តអាគម​គាថា​អាថ៌កំបាំង​សម្រាប់​ជប់​ប្រស់​ឲ្យ​កើត​ជា​នេះ​ជា​ នោះ​ប្រាស​ចាក​ហេតុផល ឬ​សម្រាប់​ដឹក​នាំ​មនុស្ស​ឲ្យ​មាន​ជំនឿ​ផ្ដេស​ផ្ដាស​ដូច​សាសនា​ដទៃ​ឡើយ ។
សូម​បញ្ជាក់​ថា ព្រះធម៌​ទាំង​អស់​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​នោះ​ជា​ធម៌​អ្វី​ក៏​ដោយ ដូចជា ព្រះត្រៃលក្ខណ៍ ដែល​ពុទ្ធសាសនិក​តែ​សម្គាល់​ថា​ជា​ធម៌​កំសត់​ ធម៌​សង្វេគ​សម្រាប់​សូត្រ​កំដរ​ខ្មោច​នោះ ក៏​រឹត​តែ​មាន​ន័យ​ទាក់​ទង​ចំពោះ​ពិភពលោក​កាន់​តែ​ច្រើន​ក្រៃលែង​ជាង​ធម៌​ ទាំង​អស់​ទៅ​ទៀត ព្រោះ​ពិភពលោក​នេះ​ឯង ជា​កាំជណ្ដើរ​ថ្នាក់​ក្រោម​សម្រាប់​ជាន់​ឈរ​ឲ្យ​មាន​ជំហរ​មាំទាំ ទើប​ឈាន​ឡើង​ទៅ​ថ្នាក់​លើ​តាម​កាំ​ជា​បន្ត​បន្ទាប់​គ្នា​ដរាប​ដល់​កាំ​ទី​ បំផុត​គឺ មគ្គផល​និព្វាន ។
ដូចជា​វិធីសិក្សា (Methodology) ទាំង​បី​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​ដែល​ធ្លាប់​ហៅ​ថា ត្រៃសិក្ខា និង​ធ្លាប់​ស្ដាប់​យល់​ថា​ជា​ធម៌​ថ្នាក់​ខ្ពស់​សម្រាប់​រៀន​ទៅ​បរលោក​នោះ​គឺ ៖
ទី​១ សីលសិក្ខា មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​អរិយ​សីល ដែល​មាន​សណ្ដាប់​ធ្នាប់​ចរិយា ថ្លៃថ្នូរ​បំផុត​ក្នុង​លោក​គឺ ចាប់​សិក្សា ហាត់​ចរិយា មារយាទ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​តាំង​ពី​នៅ​ជា​ទារក​ទារិកា ទើប​រៀន​និយាយ​ស្ដី​មិន​ទាន់​ច្បាស់ មាតា​បិតា​បាន​ឲ្យ​សិក្សា​ពី​សណ្ដាប់​ធ្នាប់​ក្នុង​គ្រួសារ​ មាន​ឲ្យ​រៀន​ឆ្លើយ​បាទ​ចាស ឲ្យ​ចេះ​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ជាដើម ដល់​ធំ​ទៅ​សាលា​រៀន គ្រូ​បង្រៀន​ឲ្យ​ចេះ​ដឹង​គោរព​ច្បាប់​សាល​ ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា ឲ្យ​បាន​ចេះ​ដឹង​អំពី​សីលធម៌ និង​ចរិយាធម៌ តាម​សម័យ​លោក​និយម គឺ​ឲ្យ​មាន​ពាក្យ​សម្ដី​ ការងារ និង​ការ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ ។ ការ​សិក្សា​ត្រឹម​ប៉ុណ្ណេះ មិន​ទាន់​មាន​ចរិយា​មារយាទ​ថ្លៃថ្នូរ​ពិត​ប្រាកដ ដែល​អាច​ទទួល​នូវ​សេចក្ដី​សុខ​ស្ងប់ និង​បរម​សុខ​នោះ​ទេ ។
បើ​មាន​ឧដ្ឋានសម្បទា​ហើយ​ខ្វះ​អារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​តែ​ប្រចាំ បណ្ដាក់​គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូច​ខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។
បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​៣ គឺ​កល្យាណមិត្តតា មាន​ការ​ទាក់​ទង​ជាមួយ​អ្នក​លក់ អ្នក​ទិញ ជា​មនុស្ស​ទុច្ចរិត​ មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ​ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ជា​មនុស្ស​ពុក​រលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូច​ខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។
បើ​មាន​ធម៌​ទី១ ទី២ ទី៣ នេះ​គ្រប់​គ្រាន់​ហើយ នៅ​ខ្វះ​ធម៌​ទី​៤​គឺ សមជីវិតា មាន ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​៤ ឬ​៥​នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​របស់​មួយ​មុខៗ​ចុល​ច្រើន​ហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រអាក់​រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ​ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។ កាលបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​ដំឡើង​តម្លៃ​ទំនិញ​ដើម្បី​ទប់​ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​អ្នក​ប្រើប្រាស់​ថែម​ទៀត ។
ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណី​កិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​បាន​នាំ​កូន​ចំណុច​តូច​មួយ​ខាងលើ​នេះ​ជា​និទស្សន​ស្រាប់ ។


អំពី​សង្គមធម៌


សង្គមធម៌ គឺ​ធម៌​សម្រាប់​មនុស្ស​សង្គ្រោះ​មនុស្ស ឬ​ជា​ធម៌​នាំ​ឲ្យ​កើត​ការ​រាប់​រក​គ្នា​រវាង​មនុស្ស និង​មនុស្ស​ក្នុង​ពិភពលោក​ឡើង​ទៅ​ដរាប​មាន​បញ្ញា​ចេះ​ដឹង​វិជ្ជា​ដល់​ថ្នាក់ ​បណ្ឌិត ដែល​ពិភពលោក​សន្មត​ថា អ្នក​ប្រាជ្ញា​បាន ។ ការ​សិក្សា​ត្រឹម​ប៉ុណ្ណោះ​នៅ​មិន​ទាន់​ដល់​កម្រិត​បញ្ញាសិក្ខា គឺ​នៅ​មិន​ទាន់​ស្គាល់​ពិភពលោក​ច្បាស់​លាស់​ គ្រាន់​តែ​បាន​ស្គាល់​តាម​ក្បួន​រាយ​រង​បន្តិច​បន្តួច​ប៉ុណ្ណោះ ត្រូវ​សិក្សា​បង្កើន​ថ្នាក់​ឲ្យ​ដល់​កម្រិត​បញ្ញា​សិក្ខា​បាន​ដល់​ការ​ សិក្សា​តាម​មគ្គ​សច្ច​វិទ្យា​ត្រង់​អង្គ​ទី​១ និង​ទី​២ គឺ​សម្មាទិដ្ឋិ និង​សម្មាសង្កប្បៈ ជាច្រើន​ឆ្នាំ​ត​ទៅ​ទៀត​ដរាប​ដល់​មាន​បញ្ញា​ស្គាល់​ពិភពលោក​ច្បាស់​លាស់ អាច​បំបាត់​ជាតិ​ជរា​ព្យាធិ​មរណៈ​បាន ។ល។
នេះ ​ជា​អត្ថន័យ​សង្ខេប​ចំពោះ​ធម៌​ត្រៃសិក្ខា ឯ​ធម៌​ដទៃ​ទៀត​ទាំង​អស់ ក៏​សុទ្ធ​តែ​មាន​ន័យ​ទាក់​ទង​ក្នុង​ពិភពលោក ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​មគ្គផល​និព្វាន​ដូច​គ្នា​ទាំង​អស់ មិន​មែន​មាន​ន័យ​តែ​ខាង​បរលោក​មួយ​កំណាត់​ដូច​មនុស្ស​មាន​តែ​ក្បាល​ឥត​ដៃ​ ជើង​ ឥត​ដង​ខ្លួន​នោះ​ឡើយ ព្រោះ​ពុទ្ធសាសនា​ជា​ទ្រឹស្ដី​លោក ។
ត្រង់ ​ចំណុច​នេះ អ្នកពិភពលោក​មាន​ការ​យល់​ច្រឡំ​ច្រើន​គ្នា​ណាស់ ច្រឡំ​រហូត​ដល់​មើល​ងាយ​ពុទ្ធសាសនា​ថា ជា​សាសនា​នាំ​មនុស្ស​ឲ្យ​ល្ងង់ ត្រង់​ខ្លួន​ដែល​ល្ងង់​សព្វជាតិ​មិន​ទាំង​ស្គាល់​ពុទ្ធសាសនា​ជា​អ្វី​សោះ​ នោះ ថា​ជា​អ្នក​ប្រាជ្ញ​ទៅ​វិញ ។
អាស្រ័យ ​ហេតុ​នេះ ពួក​មនុស្ស​ដែល​ល្ងង់​ដប់​គត់ គ្មាន​ចេះ​ដឹង​ធម៌​វិន័យ​ផ្លូវ​លោក ផ្លូវ​ធម៌ ឥត​ស្គាល់​ខុស​ត្រូវ​នោះ ពិត​ជា​មិន​មែន​អ្នក​កាន់​ពុទ្ធសាសនា មិន​មែន​អ្នក​ស្គាល់​ពុទ្ធសាសនា​ឡើយ ទោះបី​បាន​បួស​រៀន​ស្លៀក​ស្បង់​ចីពរ​ហើយ ក៏​នៅ​តែ​មិន​មែន​ទៀត ព្រោះ​ព្រះពុទ្ធសាសនា​ជា​ឃ្លាំង​នៃ​ក្បួន​ច្បាប់​ចំណេះ​វិជ្ជា សីលធម៌ អារ្យធម៌ វឌ្ឍនធម៌ វប្បធម៌​ផង ជា​ប្រភព​បណ្ដុះ​បណ្ដាល​ឲ្យ​កើត​វិជ្ជា​ទាំង​ឡាយ មាន​វិទ្យាសាស្ត្រ​ជាដើម​ផង ដូច​មាន​ភ័ស្តុតាង​ដែល​និយាយ​ហើយ​ក្នុង​សៀវភៅ​នេះ​ស្រាប់ ។
ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ ដូច​បាន​វែកញែក​ប្រៀប​ធៀប​បន្តិច​មក​នេះ បើ​អនុលោម​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​និយម ឃើញ​ថា ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​មាន ​ភាព​ចុះ​សម្រុង​គ្នា​ដោយ​ច្រើន គ្រាន់​តែ​វិទ្យាសាស្ត្រ​និយាយ​មិន​ដល់​ថ្នាក់​ខ្ពស់ មិន​ដល់​ខ្លឹមសារ​របស់​ធម្មជាតិ គឺ​កម្ម​ផល និង​មគ្គផល និព្វាន​ប៉ុណ្ណោះ ទើប​វិទ្យាសាស្ត្រ​ត្រលប់​កើត​ជា​ឧបករណ៍​សម្រាប់​បំពេញ​បំប៉ន​កាមគុណ បណ្ដុះ​បណ្ដាល រាគៈ លោភៈ ទោសៈ មោហៈ ឲ្យ​កាន់​តែ​ធាត់​ធំ កាន់​តែ​សាហាវ​ឡើង ទាំង​ឲ្យ​ពិភពលោក​កាន់​តែ​វឹកវរ មិន​បាន​សុខ​ស្ងប់ ។
បើ​អ្នក​វិទ្យាសាស្ត្រ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​តែ​បន្តិច គឺ​យក​មនុស្សធម៌ បាន​ដល់​សីល​៥ ដែល ​ជា​និច្ចសីល​នោះ​ទៅ​បញ្ចូល​ក្នុង​ទ្រឹស្ដី​ខ្លួន ហើយ​នាំ​គ្នា​អនុវត្ត​តាម​ឲ្យ​បាន​ពិត​ប្រាកដ វិទ្យាសាស្ត្រ និង​ក្លាយ​ទៅ​ជា​វត្ថុទិព្វ​សម្រាប់​ពិភពលោក​មិន​ខាន ព្រោះ​មាន​ភាព និង​មាន​បឋម​វិធាន​ស្រប​នឹង​ពុទ្ធសាសនា​ដែរ ៕

ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!

ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!ពាក្យ​​ថា “ ​ឈ្នះ​”គឺ​​ជា​ពាក្យ​​ដែល​​មនុស្ស​លោក​​ត្រូវ​ការ​​ជា​ទី​បំផុត

ដោយ​សារ​ការ​ចង់​ឈ្នះ​មនុស្ស​ត្រូវ​ស្វែង​រក​គ្រប់​មធ្យោ​បាយ​

ដើម្បី​បាន​សម្រេច​បំណង​របស់​ខ្លួនមិន​ថា​វិធី​នោះ​ល្អ​ឬ​អាក្រក់​ឡើយ​។
នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្ហាញ​ពី​វិធី​ឈ្នះ​ដ៏
​ប្រសើរ​ ជា​ការ​ឈ្នះ​ដោយ​មិន​មាន​ហិង្សាឬ​ការ​បៀតបៀន​គ្នា​និង​គ្នា។
ការ​ឈ្នះ​ទៅ​តាម​ពុទ្ធ​វិធី​គឺ​ជា​ការ​ឈ្នះដែល​ប្រាសចាក​ពៀរ​វេរា​គំនុំ​សង​សឹក
និង​ជាការ​ឈ្នះ​ដែល​មិន​ត្រឡប់​ចាញ់​វិញ ដូច​មាន​គាថា​ខាង​ក្រោម​នេះ ៖

អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ, ជិនេ កទរិយំ ទនេន សច្ចេន នាលិ វាទិនំ។
បុគ្គល​គប្បី​ឈ្នះសេចក្តី​ក្រោធ​(របស់​អ្នកដទៃ)​ដោយ​ការ​មិន​ក្រោធ​តប
គប្បី​ឈ្នះ​សេចក្តី​មិន​ល្អ​(របស់​អ្នក​ដទៃ​)​ដោយ​សេចក្តី​ល្អ​(របស់​ខ្លួន​ )
គប្បី​ឈ្នះ​សេចក្តី​កំណាញ់​ស្វិត​(​របស់​អ្នក​ដទៃ​)​​ដោយ​ការ​ឲ្យ​ទាន
​ គប្បី​ឈ្នះ​មនុស្ស​ដែល​ហៃ​និយាយ​ឡេះ​ឡោះ​បាន​ដោយ​និយាយ​ពាក្យ​ពិត​ទៅ​រក។​
នៅ​ក្នុង​កំណាព្យ​របស់​លោក​សុខ​ សុធន បាន​សរសេរ​ថា​៖
ផ្ចាញ់​អំ​ពើ​បាប​ដោយសាង​បុណ្យ  ផ្ចាញ់​កំណាញ់​ជន​ដោយ​ធ្វើ​ទាន
ផ្ចាញ់​នឹង​ឆ្មើង​ឆ្មៃ​ដោយ​ចង​ស្ពាន​    ផ្ចាញ់​ពាល​សាមាន្យ​ដោយ​ចង​មិត្ត។
ផ្ចាញ់​នឹង​ហិង្សា​ដោយ​ខន្តី              ផ្ចាញ់ព្រាន​អប្រិយ​ដោយសុចរិត
ផ្ចាញ់​នឹង​មានៈ​ដោយ​ថ្នម​ចិត្ត​         ផ្ចាញ់​នឹង​ទុច្ច​រិត​ដោយ​ចិត្ត​ធម៌​។
ផ្ចាញ់​នឹង​ល្ងង់​ខ្លៅ​ដោយ​សិក្សា​      ផ្ចាញ់នឹងប្រេះឆាដោយស្មោះសរ
ផ្ចាញ់នឹងអាក្រក់ដោយធ្វើល្អ         ផ្ចាញ់នឹងក្រីក្រ​ដោយឧស្សាហ៍។
ផ្ចាញ់នឹងកុហកដោយសច្ចៈ          ផ្ចាញ់នឹងលោភៈដោយជ្រះថ្លា
ផ្ចាញ់នឹងទោសៈដោយករុណា      ផ្ចាញ់នឹងមោហាដោយបំពេ។
ចំណែក​ឯការ​ផ្ចាញ់​ផ្តាច់​ព្រ័ត្រ ឬ​ឈ្នះ​ដោយ​មិន​ត្រឡប់​ចាញ់​វិញ​នោះព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​
“ អត្តា ហវេ ជិតំ សេយ្យោ, យា ចាយំ ឥតរា បជា; អត្តទន្តស្ស បោសស្ស, និច្ចំ សញ្ញតចារិនោ។”
ខ្លួន​​ឯង​​ដែល​​ឈ្នះ​​ហើយ​​ប្រសើរ​​ជាង ចំណែក​​ពួក​​សត្វ​​ក្រៅ​​ពី​​នេះ​​ដែល​​គេ​​ឈ្នះ​ហើយ
មិន​​​ប្រសើរ​​ឡើយ ​កាល​​បើ​​បុរស​​មាន​​ខ្លួន​​ទូន្មាន​​ហើយ ជា​​អ្នក​​ប្រព្រឹត្ត​​សង្រួម​​ជា​​និច្ច។
“ នេវ ទេវោ ន គន្ធព្វោ, ន មារោ សហ ព្រហ្មុនា; ជិតំ អបជិតំ កយិរា, តថារូបស្ស ជន្តុនោ។”

ទេវតា គន្ធព្វ មារ ព្រម​​ទាំង​ព្រហ្ម មិន​គប្បី​ធ្វើ​នូវ​ជំនះ​របស់​សត្វ​មាន​សភាព​ដូច្នោះ​ឲ្យ​ត្រឡប់​​ចាញ់​វិញ​​បាន​​ឡើយ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: