ពិធីបុណ្យរបស់ខ្មែរ

បុណ្យកឋិនទាន

កឋិនទានគឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវ

ព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់

ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយគឺរយៈកាលទទួល

កឋិនទានក្តីនិងរយៈកាលធ្វើកឋិនទាន ក្តីអាចធ្វើបានតែក្នុង

សម័យតែ១ខែគត់( ២៩ថ្ងៃ )ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ ១៥កើតខែកត្តិក។

អានអត្ថបទបន្ត

 បុណ្យបិណ្ឌភ្ជុំ

ក. តើអ្វីហៅថា បុណ្យបិណ្ឌភ្ជុំ?


បុណ្យបិណ្ឌភ្ជុំ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរ

ទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពី

បុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។អានអត្ថបទបន្ត

 បុណ្យវិសាខបូជា

 

តើពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យថាជាអំពើទាំងឡាយណា  ដែលគេរៀបចំជាបែបផែន នៅក្នុងពិធីបុណ្យនីមួយៗតាមគន្លងព្រះពុទ្ធសាសនា ។
តើប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ?
ប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានដូចជា  បុណ្យវិសាខបូជា បុណ្យមាឃបូជា  បុណ្យកឋិនទាន  និងបុណ្យចូលវស្សា
៣.១. ១. បុណ្យវិសាខបូជា
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា  រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់  រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ  នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥កើត ›› ខែ ពិសាខ   ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសល ដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ     អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖អានអត្ថបទបន្ត

ពិធីបុណ្យបំបួសនាគ

ពិធីបុណ្យបំបួស ដែលហៅថា” បួស ” នេះ មានន័យថា ចូលកាន់ភេទជាសមណៈតាមច្បាប់សាសនា រឺតាមលទ្ធិណាមួយដូចជា បួសជាសាមណេរ, ភិក្ខុ រឺបួសជាតាបស។ នៅសតវត្សទី ២០ មានពិធីបំបួស លោកសាមណេរជាច្រើនប្រភេទ ដែលគេបានអនុវត្តនៅក្នុងប្រទេសកម្ពុជា រួមទាំង ការចូលបួសដើម្បីបំពេញការសន្យារបស់ខ្លួន ហៅថា បួសសងគុណ, បួសមុខភ្លើង ដែលនៅក្នុង ការបួសនេះ ក្មេងប្រុសម្នាក់ស្លៀកស្បង់ចីវរមួយរយៈខ្លី ដោយសារតែមានសាច់ញាតិជិតដិត របស់ ខ្លួនស្លាប់។ យើងអាចហៅការបួសនេះថា បួសមួយសំកាំងដំរី។  រួមមានបួសចំណង់ចង់សិក្សានូវព្រះធម៌ និងបន្តការសិក្សា រឺព្យាយាមគេចចេញពីការញៀនស្រា និងថ្នាំ រហូតដល់មានសុភាសិតប្រជាប្រិយមួយបាននិយាថា អ្នក ខ្លះចូលបួសជាព្រះសង្ឃ “ គ្រាន់តែធើ្វលែងមានសត្វចៃនៅលើក្បាលតែប៉ុណ្ណោះ[1]អានអត្ថបទបន្ត

បុណ្យមាឃបូជា

ពុទ្ធសាសនា – ប្រវត្តិមាឃបូជា

 មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន :មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។អានអត្ថបទបន្ត
 
ថ្ងៃបុណ្យ ពិសាខបូជា ជាថ្ងៃបុណ្យ អន្តរជាតិ ដោយអង្គារសហប្រជាជាតិ
ថ្ងៃបុណ្យ ពិសាខបូជា មានហេតុការ៣សំខាន់ៗ
១)-         ១៥កើត ពេញបូណ៌មី ខែពិសាខ  ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ប្រសូត (កើត)
២)-         ១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ត្រាស់ដឹង (រកឃើញនូវព្រះធម៌ )
៣)-        ១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ចូលបរិនិព្វាន(ស្លាប់ )
(បរិនិព្វាន លែងកើតលែងស្លាប់)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: