ព្រះបាទ​សុទ្ធោទន

ព្រះបាទ​សុទ្ធោទនៈ ​គឺ​ជា​ឧបាសក​ម្នាក់​ក្នុង​ព្រះ​ពុទ្ធសាសនា។ ព្រះ​អង្គ​បាន​សម្រេច​នូវ​អរហត្ត​ផល​នៅ​ក្នុង​បច្ឆិមវ័យ​ហៀប​នឹង​ទីវង្គត។
ជីវប្រវត្តិ
ព្រះបាទសុទ្ធោទនៈជាសាក្យវង្ស សោយរាជនៅក្នុងនគរកបិលវត្ថុទ្រង់មានព្រះបិតាព្រះនាម សីហហនុ និង​ ព្រះមាតាព្រះនាម កញ្ចនា។ ព្រះបាទសីហហនុ និងព្រះនាងកញ្ចនា មានព្រះរាជបុត្រ៤ព្រះអង្គទៀតគឺ ព្រះសុក្កោទនៈ១ ព្រះអមិតោទនៈ១ ព្រះធោតោទនៈ១​ និង ព្រះខណិតោទនៈ១ មានព្រះរាជបុត្រី២ព្រះអង្គ គឺ ព្រះនាង អមិតា១ និង ព្រះនាង បមិតា១។ ក្រោយពីព្រះបាទសីហហនុសោយទីវង្គត់ ព្រះបាទសុទ្ធោទនៈក៏ឡើងស្នងរាជ្យបន្ត។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងមហាមាយា មានបុត្រមួយព្រះអង្គព្រះនាម សិទ្ធត្ថៈដែលជាព្រះបរមគ្រូនៃយើង។ ក្រោយពេល​ព្រះ​អគ្គ​មហេសី​ ព្រះនាង​មាយា​សោយ​ទី​វង្គត​មិន​យូរ​ប៉ុន្មាន ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​ពពួក​ព្រះ​ញាតិ​វង្ស ព្រះ​បាទ​សុទ្ធោទនមហារាជ​បាន​រៀប​អភិសេកជាមួយ​នឹង​ព្រះ​នាង​បជាបតិគោតមី​ដែល​ជា​ព្រះ​កន្និដ្ឋា​របស់​ព្រះ​នាង​មហាមាយា និង​ជា​ព្រះ​មាតុច្ឆា​ព្រះ​សុទ្ធត្ថ​កុមារ។
ការ​ដល់​នូវ​ត្រៃ​សរណៈ
ក្រោយពេល​បានដំណឹង​ថា ព្រះ​សុទ្ធត្ថៈ​​ដែល​ជា​បុត្រ​របស់​ព្រះអង្គ​បាន​ត្រាស់ជា​ព្រះ​ពុទ្ធ​ ​ព្រះបាទ​សុទ្ធោទនៈ​​បានបញ្ជូន​ពួក​អាមាត្យ​ព្រម​ទាំង​បវិវារទៅ​​និមន្ត​ ព្រះ​សម្ពុទ្ធ​អស់​វារៈ​៩​ដង។ (ហេតុ​ដែល​ព្រះ​បាទ​សុទ្ធោទនៈ​បញ្ជូន​អាមាត្យ​ទៅ​រហូត​ដល់​៩​លើក ព្រោះ​ពួក​អាមាត្យ​ទាំង​នោះ ក្រោយ​ពេល​ស្តាប់​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​ហើយ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​សុំ​បព្វជ្ជា​ពី​ព្រះ​សាស្តា ហើយ​ក៏​ភ្លេច​ភារកិច្ច​របស់​ខ្លួន​ដែល​នឹង​មក​និមន្ត​ព្រះ​អង្គ​ចូល​ព្រះ​ នគរ)។ បន្ទាប់​ពី​ព្រះ​សម្ពុទ្ធ​យាង​មក​ព្រះ​នគរ​បាន​៣​ថ្ងៃ ព្រះ​អង្គ​បាន​សម្តែង​ធម្មទេសនា​ ញុំាង​អោយ​ព្រះ​វរបិតា​បាន​សម្រេច​ដល់​សកទាគាមិផល។ នៅ​ថ្ងៃ​ទី​៤​បន្ទាប់​ពី​សម្រេច​ភត្ត​ហើយ ព្រះ​សម្ពុទ្ធ​​ក៏​សម្តែង​ធម្មទេសនា​អំពី​ធម្មបាល​ជាតក​ ដែល​និយាយ​អំពី​អានិស្សង​នៃ​ការ​មាន​ធម៌​ក្នុង​ខ្លួន ធម៌រមែង​រក្សាអ្នក​ដែល​ប្រព្រឹត្ត​ធម៌។ ក្រោយ​ពី​បាន​ព្រះ​សណ្តាប់​​​ព្រះ​ធម្ម​ទេសនា​នេះ​ហើយ ព្រះ​បាទ​សុទ្ធោទន​មហារាជ​ក៏​បាន​សម្រេច​អនាគាមិផល។ ក្រោយ​ពី​បាន​បំបួស​ព្រះ​នន្ទ និង​រាហុល​កុមាររួច​មក ព្រះ​សម្ពុទ្ធ​ទ្រង់​យាង​ចេញ​ពី​កបិលវត្ថុ​ទៅ​កាន់​ក្រុង​សាវត្ថី គង់​នៅ​ជេតពន​វិហារ​​ដែល​អនាថបណ្ឌិកសេដ្ឋី​ កសាង​ថ្វាយ។ រំលង​បាន​ច្រើន​ឆ្នាំ ព្រះ​បាទ​សុទ្ធោទនមហារាជ​មាន​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ។ ព្រះ​ពុទ្ធ​យ៉ាង​មក​សួរ​សុខ​ទុក្ខ​ម្តង​ទៀត​មុន​ពេល​ព្រះ​វរបិតា​អស់​ ព្រះជន្មាយុ។ ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម្មទេសនា​ចុង​ក្រោយ​ដល់​ព្រះ​វរបិតា។ ក្រោយ​ពី​បាន​ស្តាប់​ហើយ ព្រះ​បាទ​សុទ្ធោទនមហារាជ​ក៏​បាន​សម្រេច​​អរហត្តផល ហើយ​ក៏បរិនិព្វាន។

យោង

  • ព្រះត្រៃបិដក
  • សៀវភៅ ផ្លូវព្រះនិព្វាន រៀបរៀងដោយ យិន គឹមវាណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: