ហេតុអី្វបានជាក្នុងប្រពៃណីរបស់ខ្មែរ កូនស្រីត្រូវតែចោះត្រចៀក?

ហេតុអី្វបានជាក្នុងប្រពៃណីរបស់ខ្មែរ កូនស្រីត្រូវតែចោះត្រចៀក?ចូរបំភ្លឺ។
ប្រទេសខ្មែរតាំងពីដីដើមរៀងរហូតមក តែងប្រកាន់យករបបមួយ គឺរបបមាតាធិបតេយ្យ។​ ដូចនេះ គេតែងចាប់អារម្មណ៍ណាស់ទៅលើនារីភេទ តាំងពីការនិយាយស្តីរបៀបរបបដើរហើរ ស្លៀកពាក់ ម្ហូបចំណី​​ ការតុបតែងគេហដ្ឋាន រហូតដល់ការតុបតែងខ្លួនថែមទៀត។
សំរាប់ស្រ្តីខ្មែរតាំងពីរតូចរហូតដល់ចាស់មានប្រពៃណីមួយ គឺការចុះត្រច្រៀក។​គេឆ្ងល់ថា​ ហេតុអ្វីបានជានាំឲ្យមានការមានការនិយាយបែបនេះ?​ បុព្វហេតុគឺមានសេចក្តីដំណាលថាៈ
កាលពីព្រេងនាយមានកុដុម្ពីក៍មា្នក់

ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម​

មានខ្ញុំដំដរប្រុសស្រីជាច្រើននាក់

មានមាសពេជ្ញកែវកងពិទូរ្យសូរ្យកាន្តសព្វបែបយ៉ាង។ គាត់មានចិត្តក្បត់នឹងភរិយាខ្លួនហើយទៅសាហាយ

ស្មន់នឹងខ្ញុំស្រីមា្នក់ (អ្នកបំរើស្រី)។

ក្រោយមកភរិយាដឹងរឿង ហើយមាន

បំណងធ្វើបាបអ្នកបំរើនោះ។

ថ្ងៃមួយប្តីទៅស្រុកឆ្ងាយពេញ ១ថ្ងៃ

ប្រពន្ធមានឱកាសក៏នាំអ្នកបំរើស្រីៗឯទៀតទៅចាប់

នាងស្រីជាសាហាយរបស់ប្តីទៅធ្វើបាបដោយវាយដំច្រំថាក់ និំងជេរប្រទេចច្រាស់ឆ្អេះ រួចយកដែកគោលមកបោះត្រង់ស្លឹកត្រចៀកទាំងពីររបស់នាង ហើយទុកចោលលើផ្ទះនោះទៅ។
ពេលល្ងាចកុដុម្ពីក៏វិលមកផ្ទះវិញ ឃើញដូច្នោះសួរទោសាហាយថាៈ “ ហេតុយ៉ាងណា​ បានជាគេធ្វើបែបនេះ? ” ។ នាងបានរ៉ាយរប់តាមដំណើរពិតប្រាប់ប្តីៗ

ក៏ដកដែកគោលចេញហើយព្យាបាលរបួសឲ្យនាងជាប្រពន្ធ

ហើយឲ្យទៅនៅផ្ទះមួយនៅឆ្ងាយពីគ្នា។​ តាំងពីពេលនោះមកនាងជាសាហាយមានសេចក្តីអៀនខ្មាស់​គេណាស់ ព្រោះត្រចៀកខ្លួនមានប្រហោងចេះតែនិយាយនឹងប្តីឲ្យរកមធ្យោបាយធ្វើយ៉ាងណាឲ្យបាត់ស្នាម ដើម្បីកុំឲ្យគេឯងមើលឃើញ។​ក្រោយពេលដេកគិតរិះ​រកមធ្យបាយមក គាត់បានបញ្ជាឲ្យជាងទងធ្វើអលង្ការដាំត្បូងពេជ្ញរំលេចដោយក្បួរក្បាច់រចនាផ្សេងៗយ៉ាងល្អវិចិត្រគួរឲ្យពេចពិលរមិលមើល។ ​ ក្រោយពីពាក់គ្រឿងលំអត្រចៀកបែបនេះមកឃើញថា នាងមានសំរស់ល្អប្លែក នាំឲ្យនាងមានចិត្តរីករាយក្រៃលែង។
ភរិយាដើមដឹងរឿងក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដូចប្រពន្ធចុងដែរ។
នេះហើយជាបុព្វហេតុដែលនាំឲ្យនារីៗចេះត្រចៀត។​ តែបច្ចុប្បន្នគេពុំចាំបាច់ចោះត្រចៀកទេ ព្រោះឧបករណ៍ និងបច្ចេកទេសសព្វថ្ងៃជឿនលឿន និងទំនើប គេពាក់គ្រឿងលំអត្រចៀកពុំចាំបាច់ចោះត្រចៀកឡើយ គឺពាក់ទៅជាប់ដូចជាការចោះដែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: