(អត្ថបទតពីមុន)


៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​) ។ ​នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលាឲ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នាអំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ លោក​អ្នកចេះដឹង​ជ្រៅជ្រះ ដែលជា​អ្នក​មាន​គុណធម៌និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​មល់​គ្រប់​យ៉ាង​បាន ។ មួយ​សោតដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រួស​នូវ​វប្បធម៌​អហឹង្សា និង​សន្តិភាព​ផងដែរ ។ធ្វើ​យ៉ាងនេះ​គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួនឲ្យបាន​ ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​ បាន​ត្រឹមត្រូវនិង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង និង​សង្គមជាតិ​ពិតប្រាកដ ។ដូច្នេះ​កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​សីលធម៌​តាម​កាល​ជា​មង្គល​ដ៏ ​ ឧត្តម។
​៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច ) ។ បាបធម៌​បាន​ដល់​លោភៈគឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារៈ​ គ្រប់យ៉ាង​១, ទោសៈគឺ​ចិត្ត​ប្រទូសរ៉ាយ​ស្អប់​ក្រោធ​ខឹង​គ្រប់យ៉ាង​១និង​មោហៈគឺក្តី​ ងងឹតងងល់វង្វេងវង្វាន់មាន​កាប់សម្លាប់លួច​បន់និង​កុហក​ឆបោកកេងប្រវ័ញ្ច​ ជាដើម។រីឯ​តបៈធម៌​បាន​ដល់​ការព្យាយាម​ដុតបំផ្លាញ​នូវ​កិលេស​ទាំងបី​ខាង​លើ​ ផងនិង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទានសីលភា​វនាសាង​ផ្លូវថ្នល់ ​សាលារៀន​ជាដើម​ផងដែល​សុទ្ធតែ​មាន​ប្រយោជន៏​ដល់​ខ្លួនឯងនិង​សង្គមជាតិ​យ៉ាង​ ពិតប្រាកដ។ដូច្នេះ​សេចក្តី​ព្យាយាមដុត​នូវ​បាប​ធម៌ជា​មង្គល​ដ៏​ឧត្តម។​
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច ) ។ ​ នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរទាំង៨យ៉ាង​គឺ៖មិន​ សម្លាប់​ជីវិត​សត្វ​១, មិន​លួច​ប្លន់​១, មិន​ប្រព្រឹត្ត​ស្នេហា​១, មិន​ភូតកុហក​១, មិន​ផឹក​ទឹកស្រវឹង​១, មិន​បរិភោគ​ពេល​រសៀល​និង​យប់​១, មិន​រាំច្រៀងលេង​ភ្លេងនិង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១, មិន​ប្រើប្រាស់​សម្ភារៈ​អង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១។នេះ​គឺជា​ ការប្រព្រឹត្ត​សង្រួមកាយវាចាចិត្ត​យ៉ាង​ប្រពៃដែល​មាន​ប្រយោជន៍​ដល់​ ខ្លួនឯងព្រោះ​បាន​ធ្វើ​ចិត្ត​ឲ្យបាន​ស្ងប់ស្ងាត់និង​មាន​ប្រយោជន៍​ដល់​ សង្គមជាតិព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិ។ដូច្នេះ​កិរិយា​ ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម។​
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​ ។ អរិយសច្ច​ធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ខ្ពង់ខ្ពស់​៤​យ៉ាង​គឺទុក្ខ​សច្ចៈសេចក្តី​ ទុក្ខ​១, សមុទយ​សច្ចៈហេតុ​នៃ​សេចក្តី​ទុក្ខ​១, និរោធ​សច្ចៈទី​ដែល​ក្តី​ទុក្ខ​ត្រូវបាន​រំលត់​១, និង​មគ្គ​សច្ចៈវិធី​រំលត់ទុក្ខ​១។សេចក្តី​ពិត​នៃ​ជីវិត​ មនុស្សសត្វទេព្តាក្នុង​ត្រៃភពគឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ ខ្លឹមសារ​ទាំងអស់។មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះគឺ​បណ្តាលមកពី​ជីវិតដែល​ ពោរពេញ​ដោយ​កិលេស​តណ្ហា​គ្រប់បែបយ៉ាង។ដរាបណា​កិលេស​តណ្ហា​ត្រូវបាន​រំលត់​ អស់ហើយដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀតឡើយ។ព្រះ​អរិយបុគ្គល​ ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន​សុទ្ធតែ​បាន​យល់​ច្បាស់​នូវ​អរិយសច្ច​ធម៌​ នេះហើយ​ព្យាយាម​ប្រព្រឹត្តប្រតិបត្តិ​តាម​មគ្គ​សច្ច​ដែលជា​មា​គ៌ាដើម្បី​ រំលត់ទុក្ខ​ប្រកប​ដោយ​អង្គ​៨គឺ​អដ្ឋង្គិក​មគ្គទើប​បាន​រំលត់​កិលេស​តណ្ហា​ ឆ្លង​ផុត​ពី​សេចក្តី​ទុក្ខ​គ្រប់យ៉ាង។ដូច្នេះ​កិរិយា​ឃើញ​នូវ​អរិយ​ សច្ចធម៌ជា​មង្គល​ដ៏​ឧត្តម។​
៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វានស​ច្ឆិ​រិយា ច ) ។នេះ ​បាន​ដល់​ការប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន​គឺជា​លទ្ធផល​នៃ​ការប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញាតាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​គឺ​សម្មាទិដ្ឋិ ការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ ១, សម្មាសង្កប្បៈ ការ​ត្រិះរិះ​ត្រឹមត្រូវ​គឺ​គិត​និង​រំលត់​តណ្ហា​១, សម្មា​វ​ចាពោល​តែ​ពាក្យ​ត្រឹមត្រូវ​១, សម្មាកម្ម​ន្តៈ ប្រព្រឹត្តធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ធម៌ និង​ច្បាប់​រដ្ឋ​១, សម្មា​អាជីវៈប្រកប​មុខរបរ​ត្រឹមត្រូវ ដោយ​ចៀសវាង​នូវ​អំពើ​បាប​៥ យ៉ាង​មានការលក់​មនុស្ស​ជា​ដើម​១, សម្មាវាយាមៈ ខំព្យាយាម​ត្រឹមត្រូវគឺ​ព្យាយាម​លះបង់​អំពើអាក្រក់​ដែល​ធ្លាប់​ធ្វើ​ ឲ្យអស់និង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​អំពើ​អាក្រក់​ជា​ថ្មី​ទៀត​, ព្យាយាម​រក្សា​គុណធម៌និង​សេចក្តី​ដែល​មាន​ស្រាប់​អោយ​តាំងនៅ និង​កាន់តែ ចម្រើន​ឡើង​, ព្យាយាម​សាង​គុណធម៌និង​ក្តី​ល្អ​ដែល​មិនទាន់មាន អោយមាន​ជា​ប្រាកដ​១, សម្ម​សតិ ការ​រលឹកដ៏​ត្រឹមត្រូវ​មាន​ការ​រលឹក​នូវ វេទនា ​ខាងក្នុង និង​វេទនា​ខាងក្រៅ​ជា​ដើម​១, និង​សម្មាសម្មាធិ ការតម្កល់​ចិត្ត​ឲ្យ​នឹង​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​តែមួយ​១ ។ដូច្នេះ​ការប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨ រហូត​ធ្វើឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។​
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំ យស្ស ន ក​ម្ប​តិ ) ។​លោកធម៌​គឺជា​ធម្មជាតិ​ជាទី​ប្រាថ្នា​និង​ជាទី​ស្អប់​របស់​មនុស្សនិង​ជា​ ធម៌​ដែល​តែង​កើតមាន​នៅក្នុង​លោក ដល់​មនុស្ស​គ្រប់រូបមិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះដឹង​ធម៌ ឬ មិន​ចេះ​ធម៌​ឡើយ ហើយក៏​មិន​រើសមុខ​ថាជា​ពុទ្ធសាសនិក ឬ ជា​សាសនិក​របស់​សាសនា ណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺការ​មាន​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការសរសើរ​១, ការ​បាន​សុខ​សប្បាយ​១, ការបាត់បង់​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការ​និន្ទា​រិះគន់​១, ការ​បាន​នូវ​ទុក្ខទោស​១ ។ អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើនទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង ៨ នេះឡើយទើប​ពួក​លោក​រមែង​រស់នៅ​ជា​ក្សេមក្សាន្ត​ជានិច្ច ។ ដូច្នេះ​ការព្យាយាមអប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិត្ត ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង ៨ នេះជា​មង្គល​ដ៏​ឧត្តម ។​
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ ) ។ ​ មនុស្ស​គ្រប់រូប​តែងតែ​ជួប​នូវ​អារម្មណ៍គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​ នៃ​ជីវិត​របស់​ខ្លួន។ជា​ការពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹង​ខួ​ន​ឡើង​ ត្រចៀក​ជួប​នឹង​សម្លេងភ្នែក​ជួបនឹង​រូបច្រមុះ​ជួបនឹង​ក្លិនអណ្តាត​ជួប​នឹង​ រសជាតិកាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង។អារម្មណ៍​ទាំងនេះខ្លះ​ជា​ទី​ពេញចិត្ត​ នាំ​ឲ្យ​សប្បាយខ្លះ​ជា​ទី​ស្អប់ខ្ពើមនាំ​ឲ្យ​ខឹង​មួ​ម៉ៅ​ក្តៅក្រហាយ។ប៉ុន្តែ ​ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរមានចិត្ត​ស្អាត​បរិសុទ្ធចាក​កិលេស ​តណ្ហាលោភៈទោសៈមោហៈហើយ​នោះលោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងឡាយ​ នោះ​ឡើយ។ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្តរ​ហូត​បាន​ជា​ចិត្ត​មិន​សោកសៅជា​ មង្គល​ដ៏​ឧត្តម។​
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ( វីរ​ជំ ) ។ នេះ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់ដែល​មិន​ប្រឡាក់​ដោយកិលេស​ទាំង​បី​ គឺលោភៈចិត្ត​ស្អប់​ជាប់​នឹង​សម្ភារៈនិង​អ​សម្ភារៈ​គ្រប់យ៉ាងដែល​នាំឲ្យ​មាន​ សេចក្តី​លោភលន់​គ្មានទីបំផុត​១, ទោសៈចិត្ត​ថ្នាំងថ្នាក់​ស្អប់ខ្ពើមក្រោធ​ខឹងទោមនស្សប្រទូស្ត​នឹង​សម្ភារៈ​ គ្រប់យ៉ាង​ដែល​នាំឱ្យ​កើត​ជា​អំពើ​ហិង្សា​ជា​ដើម​១, មោហៈចិត្ត​វង្វេង​ក្នុង​អារម្មណ៍​ប្រកប​ដោយ​សេចក្តី​សង្ស័យ​និង​រាយមាយឥត​ ខ្មាស​ឥត​ខ្លាច​អំពើ​ទុច​រឹត​១។ដូច្នេះ​កិរិយា​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ ត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេសជា​មង្គល​ដ៏​ឧត្តម។​
៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​) ។ នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធ​ ជា​ប្រធានដែល​បាន​ឆ្លង​ផុតពី​អន្លង់​ទាំង​៤​គឺ៖អន្លង្ល់​គឺ​កាមតណ្ហា​១, អន្លង់​គឺ​ភព​ទាំងបី​១, អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១និង​អន្លង់គឺ​អវិជ្ជាការមិនយល់​មិនដឹង​នូវ​ សច្ចធម៌​១។ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​ហើយគឺជា​ចិត្ត​ស្អាត​ បរិសុទ្ធនិង​ស្ងប់​ក្សេមក្សាន្ត​ក្រៃលែង។ដូច្នេះ​កិរិយា​ខំ​កសាង​ខ្លួន​គឺ​ អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​ ក្សេមក្សាន្ត​យ៉ាងនេះជា​មង្គល​ដ៏​ឧត្តម។បុគ្គល​ទាំងឡាយណាបាន​ខិតខំ​កសាង​ ខ្លួនដោយ​ខិតខំ​ប្រព្រឹត្តិ​ប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឲ្យ​ បរិបូ​ ណ៌ហើយរមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួងរហូត​សម្រេចមគ្គផល​និព្វាន​ជាទី​ អវសាន៕
ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាល ចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតានិងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: