អានអត្ថបទបន្ត

សូម ​កត់សម្គាល់​ផងដែរ​ថា គេ​ឃើញ​មាន​ផ្ទៃ​លាត​មួយ​កំណាត់​ទាំង​ខាងលើ​ទាំង​ខាងក្រោម​ឆ្លាក់​បន្ត​ ចេញពី​ក្បាច់​បន្ទះ​វ័ណ្ឌ​ធំ​នេះ ដែលមាន​ក្បាច់​ផ្កា​តូចៗ​មួយ​ខ្សែរឹត​ព័ន្ធ​ជុំវិញ​សសរ​ពេជ្រ​ចំពាក់​កណ្តាល ​នៃ​ផ្ទៃ​លាត​ខាងលើនេះ ។ ម្យ៉ាងវិញទៀត​បន្ត​ពី​ផ្ទៃ​លាត វិចិត្រករ​ក៏បាន​ប្រើ​ក្បាច់​បន្ទះ​សន្លឹក​វ័ណ្ឌ​ធំ​ម្តងទៀត ដោយ​បន្ត​ជាប់​គ្នា​នោះ គេ​ប្រើ​ក្បាច់​វ័ណ្ឌ​តូចៗ​ជា​ផ្កា​ច័ន ។ បន្ទាប់មក​គេ​ឃើញ​មាន​ក្បាច់​រាង​មូល​ប៉ោង​អម​នៅ​ខាងលើ និង​ខាងក្រោម​ដោយ​ក្បាច់​ត្របកឈូក ។​
​    ​សូមជម្រាបថា បច្ចេកទេស​ក្រឡឹង និង​រំលីង​ថ្ម​នៅទីនេះ​មាន​ភាពជឿនលឿន​អស្ចារ្យ ដោយហេតុថា ក្បាច់ចម្លាក់​មាន​លក្ខណៈ​ត្រង់​ស្មើរ​លំអិត​ឆ្មារ និង​ល្អ​ប្រណិត​ហើយ​រលីង​ឥត​ទាស់ភ្នែក ក្បាច់​សសរ​ខាងលើ ដែល​ត្រូវ​ភ្ជាប់​ទៅនឹង​ផ្តែរ ក៏ដូចជា​ក្បាច់​សសរ​ផ្នែក​ខាងក្រោម ដែល​ភ្ជាប់​នឹង​ថ្ម​ទម្រ​មួយ​មាន​រាង​៤​ជ្រុង លំអ​ដោយ​ក្បាច់​ផ្កា​ភ្ញីទេស ។​
ប្រាសាទភូមិប្រាសាទ រូបថត​ឯកសារ​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ថត​នៅ​ឆ្នាំ ១៩២៧​
​ដូច​ពោល​ខាងលើ កសាង​នៅ​ឆ្នាំ​៧០៦ នៃ​គ​.​ស បើ​សំអាង​លើ​សិលាចារឹក K.145 ចារ​នៅ​ស៊ុមទ្វារ​ខាងជើង​ប្រាសាទភូមិប្រាសាទ ត្រូវបាន​ឧទ្ទិស​ចំពោះ​ព្រះ​ហរិ​ហរៈ​ក្រោម​ព្រះនាម​ថា សន្តរ​នរាយនៈ ដោយ​សាវ័ក​ម្នាក់​ឈ្មោះ​ម្រា​តា​ញ​មេធាវី ។ ប្រាសាទ​បុ​រេ​អង្គរ​នេះ លាតត្រដាង​ឲ្យ​ឃើញ​វឌ្ឍនភាព​នៃ​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​ ចេនឡា ។
​ដោយសារ​ប្រាសាទ​នេះ ត្រូវបាន​សាងសង់​ក្រោយ​ប្រាសាទ​នា​សម័យមុនៗ ប្រាសាទភូមិប្រាសាទ បានទទួល​ឥទ្ធិពល​នៃ​រចនាបថ​សម្បូរ​ព្រៃ​គុក និង​ព្រៃ​ក្មេង ដូច​ករណី​ការប្រើ​កង​វ័ណ្ឌ​កណ្តាល​ជា​ឧទាហរណ៍​ស្រាប់ ។ ប្រាសាទភូមិប្រាសាទ​ទើបតែ​ទទួល​ការអភិរក្ស​ថ្មីៗ​នេះ ។ នៅមុខ​ទ្វារ​ចូល​ប្រាសាទ​គេ​ឃើញ​មាន​ចម្លាក់​សិង្ហ​មួយ​ដែល​រេចរឹល​គួរ​ឲ្យ​ អ​ណោ​ច​អាធ័ម​ណាស់ ព្រមទាំង ថ្ម​ទ្រនាប់​ជណ្តើរ និង​បំណែក​យោនី​យ៉ាងច្រើន ដែល​គេ​ទើបបាន ក្រោយពី​ធ្វើការ​ជួសជុល​មក ។​
​    ​សូមជម្រាបថា គេ​បាន​រកឃើញ​ចម្លាក់​ទេវរូប​មួយអង្គ​តំណាង​ឲ្យ​ព្រះ​ហរិ​ហរ​: ខាងលើនេះ​ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។​
​    ​នៅមុខ​ប្រាសាទភូមិប្រាសាទ យើង​បាន​រកឃើញ​នូវ​ចម្លាក់​សិង្ហ​មួយ​ដែល​រេចរឹល គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត ។​
​    ​ជា​អកុសល ជ្រុង​ខាងជើង​ឆៀង​ខាងលិច នៃ ប្រាសាទ​នេះ ត្រូវបាន​ជ្រុះ​នៅ​ឆ្នាំ​១៩២៧ ហើយ​មួយ​ភាគ​នៃ​ជ្រុង​ខាងត្បូង​ក៏​ដូច្នេះ​ដែរ នៅ​ឆ្នាំ​២០០១ មុន​ការជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០០៦ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​
​    ​គួរ​រំលឹក​ផងដែរ​ថា ដូច​នៅ​ប្រាង្គ​មហា​ឬ​សី​នៅ​ស្រី​ទេព ខេត្ត​ពេជ្រ​ប៊ុន ដំបូល​នៃ​ប្រាសាទ​ត្រូវ​តុបតែង ដោយ​ថ្ម​មួយ​ដែលមាន​រាង​ជ្រុង​ស្មើ ដើម្បី​ការពារ​នឹង​ទឹកភ្លៀង ដែល​អាច​ជ្រាប តែ​ឥឡូវនេះ​ត្រូវ​បាត់បង់​ទៅហើយ ។ ថ្ម​ការពារ​ដំបូល​ប្រាសាទ​នេះ​ត្រូវបាន​បាត់បង់​មុន​ឆ្នាំ​១៩៧០ ក្នុងសម័យ​លន់ នល់ បើតាម​ការអះអាង​រប​ស់​អ្នក​ស្រុកភូមិ​ក្នុងភូមិ​នេះ ។​
​តាម​ការធ្វើអង្កេត​រប​ស់​យើង កាលពី​ឆ្នាំ ១៩៩២ យើង​ដឹងថា រូបចម្លាក់​ព្រះ​ហរិ​ហរៈ ដែល​សព្វថ្ងៃ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ត្រូវបាន​គេ​យក​ចេញពី​ប្រាង្គ​ប្រាសាទ​នេះ​តែម្តង ដោយ​ពួក​បារាំង នៅពេលដែល​គេ​មក​ជួសជុល​ប្រាសាទ​នេះ ៕ (​ម​.​ត្រា​ណេ​)
សម្ភារៈ​សំណង់ និង​សមាសធាតុ​លំអ​តុបតែង​ប្រាសាទ (​ភាគ ២)
​ត្រីសូល៍ : មាន ​តាំងតែ​សម័យអង្គរ ។ ដោយ​សព្វថ្ងៃ​គ្រប់​ប្រាសាទ​គេ​មិនឃើញ​មាន​ត្រីសូល៍ តែដោយសារ​គេ​ប្រទះឃើញ​មាន​ធ្លាក់​លើដំបូល​នៃ​ប្រាសាទបាយ័ន ដូច្នេះហើយ​ទើប​គេ​សន្មត​ថា រាល់​ប្រាសាទ​ទាំងអស់​របស់​ខ្មែរ សុទ្ធសឹង​មាន​ត្រីសូល៍៍ ដែល​ធ្វើ​អំពី​សំរិទ្ធ សម្រាប់​លំអ​ប្រាសាទ​ផង និង​បញ្ជាក់​សាសនា​ផង ។ ព្រោះ​ត្រីសូល៍​មាន​រាង​ដៃ​បី​បញ្ជាក់​ការគោរព​ព្រះព្រហ្ម​, ព្រះ​នរាយណ៍ និង​ព្រះ​ឥសូរ ។ ចេតិយ​នៅ​ប្រទេស​ថៃ គេ​ឃើញ​មាន​ត្រីសូល៍​ផងដែរ ពោលគឺ​ធ្វើ​ឲ្យ​យើង​យល់​យ៉ាងច្បាស់​ថា សៀម​បាន​កសាង​ចម្លង​ពី​ប្រាសាទខ្មែរ​យ៉ាង​ប្រាកដ ។​
​ដំបូល : ជា​ផ្នែក​ខាងលើ​នៃ​ប្រាសាទ មានមុខ​ងារ​លំអ និង​ការពារ​ពន្លឺ​, ភ្លៀង​, មិន​ឲ្យ​ហូរ​ចូល​ប្រាសាទ ។​
​    ​ប្រាសាទ​ឧ​ប​និម្មិត​តូចៗ លំអ​នៅតាម​មុំ​ប្រាសាទ : នៅតាម​ជ្រុង​នីមួយ ជាពិសេស​នៅតាម​មុំ​ប្រាសាទ គេ​ឃើញ​មាន​ចម្លាក់​ប្រាសាទ​ធ្វើ​អំពី​ថ្ម ដែលមាន​រាង​តូចៗ សំរាប់​លំអ ដូច​ករណី​ប្រាសាទភ្នំរុង ដែល​នៅ​រក្សាបាន​នូវ​ថ្ម​លំអ​ទាំងនោះ ជា​ឧទាហរណ៍​ស្រាប់ ។​
​    ​ហោត្រៃ : រាល់​ប្រាសាទ​មាន​ហោត្រៃ​ពីរ មួយ​នៅ​ខាងស្តាំ​ហៅថា​ព្រះ​រតនៈ ជាទី​កន្លែង​សម្រាប់​តម្កល់​ព្រះ​បដិមា និង​ទេវរូប ។ ឯ​មួយទៀត​នៅ​ខាងឆ្វេង​ហៅថា ព្រះ​អគ្គី (​ព្រះ​ភ្លើង​) សម្រាប់​បូជា​ព្រះ​ភ្លើង ។ បាក់​បណ្ណាល័យ​ដែល​គេ​ប្រើ​ពីមុន គឺ​មិន​ត្រឹមត្រូវ​ទេ ។​
​    ​សោម​សូត្រ : ស្ថិតនៅ ​កន្លែង​មួយ​សម្រាប់​ភ្ជាប់​ខាងក្នុង និង​ខាងក្រៅ​ប្រាសាទ ។ ជា​រាង​ទ្រវែង ដែល​គេ​អាច​យក​ទឹក​ដែល​បង្ហូរ​ចេញពី​ខាងក្នុង ។ វា​មាន​មុខងារ​សម្រាប់​ការយក​ទឹកមន្ត ដែល​គេ​យកចេញ ពី​ទេវរូប​រួមមាន​យោនី និង​ព្រះ​សិវលិង្គ ។​
​    ​ទេវរូប : រាល់​ប្រាសាទ​តែងតែ​ដាក់​ទេវរូប នៅ​ចំ​កណ្តាល​ប្រាសាទ ។ មុខងារ​របស់​ទេវរូប ដែល​ភាគច្រើន​ឆ្លាក់​ជា​ចម្លាក់​លោត គឺ​សម្រាប់​ឲ្យ​គេ​បន់ស្រន់ ។​
​    ​ថែវ : ជា​ផ្លូវ​ដែលមាន​ជញ្ជាំង​សងខាង និង​ដំបូល​សម្រាប់​ដើរ​ទស្សនា ។ តាម​ជញ្ជាំង​ដែល​ស្ថិតក្នុង​រចនាបថ​អង្គរវត្ត និង បាយ័ន យើង​មើលឃើញ​មាន ផ្ទាំង​ចម្លាក់​តូចៗ​សម្រាប់​លំអ​ឬក៏​ផ្ទាំង​ចម្លាក់​ធំ​ពិពណ៌នា​អំពី​រឿង​ ក្នុង​ទេវ​កថា ឬ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូច​ចម្បាំង​ខ្មែរ​-​ចាម​ជាដើម ។ ម្យ៉ាងវិញទៀត គេ​ក៏​ជួបប្រទះ​នូវ​ចម្លាក់​លៀន​ដែរ ដូចជា​សត្វ​គ្រុឌ ឬ​ចម្លាក់​ព្រះ​ពោធិសត្វ​នៅលើ​ជញ្ជាំង​កំពែង​នៃ​ប្រាសាទ​ក្នុង​រជ្ជកាល​របស់ ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ។​
​    ​កំពែង : រាល់​ប្រាសាទ​តែងមាន​កំពែង​ព័ន្ធ​ជុំវិញ ។ វា​មានមុខ​ងារ​លំអ​ប្រាសាទ និង​ការពារ​ផង ។​
​    ​ស្រះ​ទឹក : មាន​មុខងារ​សំខាន់ នូវ​ផ្នែក​សាសនា ពោលគឺ សម្រាប់​តំណាង​ឲ្យ​ស្រះ​នៅ​ទេវស្ថាន និង​ផ្នែក​កសិកម្ម ពោលគឺ​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់ និង​ឲ្យ​តម្រូវការ​ដល់​អាជីវកម្ម របស់​ប្រជាជន​ផ្នែក​កសិកម្ម ។​
​គូរ​ទឹក : មាន​គូរ​ទឹក​ហ៊ុំ​ព័ទ្ធជុំវិញ សម្រាប់​ការពារ​ប្រាសាទ កុំ​ឲ្យ​ទ្រេត ឬ​ផ្អៀង ពោលគឺ​ធ្វើ​ឲ្យ​ប្រាសាទ​មាន​លំនឹង ។ មុខងារ​ទី ២ គឺ​គូ​ទឹក​ទាំងនោះ ក៏​តំណាង​ឲ្យ​មហាសាគរ ឬ​សមុទ្រ ដែល​មានចែង​ក្នុង​ទេវ​កថា នៃ​ព្រហ្ម​ណ៍​សាសនា ។ មុខងារ​ចុងក្រោយ គឺ​ការពារ​ប្រាសាទ ឬ​ទីក្រុង ទប់​ទល់នឹង​សត្រូវ កុំ​ឲ្យ​មក​បៀតបៀន​បាន ។ ក្រៅពីនេះ គេ​ក៏​ឃើញ​មាន​បារាយ​យ៉ាង​ធំ​មួយ ដូចជា​បារាយ​ទឹកថ្លា នៅ​ខេត្តសៀមរាប ឬក៏​បារាយ​នៅ​ទីក្រុង​កោះ​កេរ ជាដើម សម្រាប់​វិស័យ​កសិកម្ម ។​
​    ​បារាយណ៍ : គេ​ក៏​បានឃើញ​នៅ​វត្តមាន​របស់​បារាយណ៍ ដែលជា​ស្រះ​ទឹក​ដ៏​ធំ​សំរាប់​ផ្ទុក​ទឹក ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណៈជន ជាពិសេស​វិស័យ​កសិកម្ម ។​
​    ​គោ​បុ​រៈ : រាល់​ប្រាសាទ​នីមួយៗ តែងមាន​គោ​បុ​រៈ ឬ​ទ្វារ​ចេញចូល ។ មុខងារ គឺ​គោរព​តាម​លោកធាតុ​វិទ្យា ដែលមាន​ទិស​ទាំង​៤ និង​សម្រាប់​ការពារ​ប្រាសាទ ។​
​    ​ខឿន​ប្រាសាទខ្មែរ : រាល់​ប្រាង្គ​ប្រាសាទខ្មែរ ដែលជា​បូ​ជ​និ​យ​ដ្ឋា​ន​ដ៏​សក្តិ​សិទ្ធ សុទ្ធសឹង​តែមាន​ខឿន ដោយហេតុថា បុព្វបុរស​ខ្មែរ​មុន​ការសាងសង់​រមែងតែ​លើកដី​ឲ្យ​ខ្ពស់​ធ្វើជា​ខឿន ដើម្បី​កុំ​ឲ្យ​ទឹក​លិច និង ការពារ​ប្រាសាទ​ផង ។​    ​ខាងលើនេះ​ជាការ​អធិប្បាយ​ត្រួសៗ​នៃ​សមាសធាតុ​តុបតែង​ប្រាង្គ​ប្រាសាទខ្មែរ​ នា​សម័យបុរាណ ។ នេះ​ជា​អ្វីមួយ​ដែល​យើង​នឹង​បំពេញបន្ថែម នៅក្នុង​ភាគ​ទី ៣ ខាងមុខ​ទៀត ៕ (​ម​.​ត្រា​ណេ​)
ចម្លាក់​ព្រះពុទ្ធ​អង្គ​មួយ​រចនាប័ថ្ម​អមរា​វ​តី​នៅ​អង្គរបុរី​
​នៅ​ឆ្នាំ ១៩៨៧
អ្នកស្រុក​អង្គរបុរី នៅក្នុង​ភូមិ​កំពង់​ពោធិ៍ ឃុំ​ផ្ទោល ខេត្តតាកែវ
បាន​រកឃើញ​ចម្លាក់​ព្រះពុទ្ធ​អង្គ​មួយ​ធ្វើ​អំពី​ថ្ម ដោយមាន​កំពស់​ដល់ ១
ម៉ែត្រ ៦២ នៅលើ​ទួល​មួយ​។​
​ទោះបី​ចម្លាក់​តំណាង​ព្រះសម្មាសម្ពុទ្ធ​អង្គ​ដ៏​ធំ​នេះ
មិនទាន់​ត្រូវបាន​ធ្លាក់​រួច​ក្តី ក៏ប៉ុន្តែ​មាន​លក្ខណៈ​សមសួន
ជាពិសេស​នៅពេល​ល្ងាច
ដែល​ព្រះអាទិត្យ​អស្តង្គត​ចោល​ពន្លឺ​លើ​ព្រះពុទ្ធ​រូបនេះ​ធ្វើ​ឲ្យ​
ស្នាមញញឹម​លេចឡើង​គួរ​ឲ្យ​បេតី​ណាស់។

ចម្លាក់​ថ្ម​នៅ​សាលាស្រុក​អង្គរបុរី ឆ្នាំ​១៩៩៣
សព្វថ្ងៃ​នៅ​សារមន្ទីរ​ស្រុក​អង្គរបុរី (​ម​.​ត ១៩៩៣)
​សូម​រំលឹកថា យើង​បានឃើញ​ចម្លាក់​បុរាណ​នេះ
នៅ​សាលាស្រុក​អង្គរបុរី​នៅ​ឆ្នាំ ១៩៩៣ ដាច់​ជា​ពីរ​កំណាត់
ព្រោះថា​បាក់​ត្រង់​កជើង  ។
ដោយ​យល់​ដល់​តម្លៃ​វប្បធម៌​មិនអាច​កាត់ថ្លៃ​បាន នៃ​ព្រះ​រូបនេះ
យើង​ក៏បាន​ស្នើរ​ឲ្យ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​យក​ព្រះបាទ​នេះ​មក​ផ្គុំ​
ជាប់​ទៅនឹង​ដងខ្លួន​វិញ ហើយ​យកទៅ​រក្សាទុក​ក្នុង​អគារ​មួយ​នៃ​សា​សា​ស្រុក
ដែល​ត្រូវបាន​ក្លាយទៅជា​សារមន្ទីរ​ស្រុក​ជា​បណ្តោះអាសន្ន។​
​    ​សូមជម្រាបថា
សព្វថ្ងៃនេះ​ព្រះពុទ្ធ​បដិមា​នេះ​ត្រូវបាន​គេ​យកទៅ​តាំងនៅ​ក្នុង​តូប​មួយ​ដ៏
​សង្ហា​នាសារ​មន្ទីរ​​ថ្មី​ដែល​ស្ថិត​ក្បែរ​នោះ
គឺ​សារមន្ទីរ​ស្រុក​អង្គរបុរី ។​
​ព្រះ​ពុទ្ធអង្គ​ខាងលើនេះ​ទ្រង់​ប្រថាប់​ឈរ​មាន​ព្រះ​សិរសា​រាង​មូល​វែង
ហើយ​ឧ​ស្នី​សៈទាប​មិន​ខ្ពស់​ប៉ុន្មាន​ទេ រីឯ​ព្រះភ័ក្ត្រ​ទាំងពីរ​បើក
។​ត្រចៀក​ពុំទាន់​ត្រូវបាន​ឆ្លាក់​រួច ។
ព្រះ​ហត្ថ​ខាង​ធ្វេ​ង​របស់​ព្រះអង្គ​លើក​ស្មើ​ត្រឹម​ស្មា
ស្ថិតក្នុង​ឥរិយាបទ កា​តកៈ​ហត្ថ ឬ​សិ​ម្ហ​មុ​ទ្រៈ
ហើយ​កាន់​ជាយ​ព្រះ​ចីវរ​ដែល​ជាយ​មាន​រាង​មូល
ឬ​កំប៉ោង​ធ្លាក់​ដល់​អន្ត​រវាសៈ ។ ព្រះ​ហត្ថ ខាងស្តាំ​វិញ
ដែល​ដាក់​ស្មើនឹង​ស្មា​ស្តាំ​ផងដែរ​នោះ ស្ថិតក្នុង​ឥរិយាបទ​អភ័យ​មុ​ទ្រៈ ។
កន្លងមក​ការសិក្សា​បាន​ឲ្យ​ដឹងថា
ចម្លាក់​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​រវាង​សតវត្ស​ទី​៥ និង​ទី​៧ នៃ​គ​.​ស ។
………. ។
ក៏ប៉ុន្តែ​យើង​គិតថា​ព្រះ​ពុទ្ធបដិមា​នេះ​ស្ថិតក្នុង​សតវត្ស​ទី​៤
រវាង​សតវត្ស​ទី​៥ ទៅវិញ
បើ​ប្រៀបធៀប​ទៅនឹង​ចម្លាក់​បែប​ពុទ្ធ​និយម​មួយចំនួន​ដែល​គេ​ទើប​ស្រាវជ្រាវ​
រកឃើញ​ទាំង​នៅ​អង្គ​បុរី ទាំង​នៅក្នុង​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ
និង​ទាំង​នៅក្នុង​ឈូង​សមុទ្រ​សៀម ជាពិសេស​នៅ​ជ្រលង​ទន្លេ​ចៅ​ប្រា​យ៉ា
។​

ចម្លាក់​ថ្ម​ និង ចម្លាក់​សំ​រិ​ទ្ធិ អង្គរបុរី កម្មសិទ្ធិឯកជន
រចនាបទ​អមរា​វ​ត្តី (​ម​.​ត
២០០៤)​
​ជាការ​ពិតណាស់
ចម្លាក់​ព្រះពុទ្ធ​អង្គ​នៅ​ភូមិ​កំពង់​ពោធិ៍​មាន​លក្ខណៈ​ស្រដៀង​គ្នា
ទៅនឹង​ព្រះ​ពុទ្ធអង្គ​នៅ​ប្រទេស​ឥណ្ឌា ដែល​ស្ថិតក្នុង​រចនាបទ
អម​រាវ​តី​ជាពិសេស ព្រះពុទ្ធ​អង្គ​នៅ​សារមន្ទីរ​បុរាណវិទ្យា នគរ
ជូន​កោ​ទសគរ​នៅ​ប្រទេស​ឥណ្ឌា តាម​លំនាំ​នៃ​សិល្បៈ​គុ​ប្តៈ
បែប​សាលា​វិចិត្រសិល្បៈ​គ​ន្ធា​រៈ។​
​    ​សរុបសេចក្តី​មក
លក្ខណៈ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​លើក​យកមក​និយាយ​ដោយ​ត្រួសៗ​នោះ
គ្រប់គ្រាន់​ឲ្យ​យើង​កំណត់​បាន​នូវ​អាយុកាល​នៃ​ចម្លាក់​របស់​យើង
ព្រោះ​ចេញពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ទៅតាម​ការប្រៀបធៀប​និង​តាម​
ឯកសារ​ផ្សេងៗ ដែល​ជាប់ទាក់ទង​នឹង​វិស័យ​ពុទ្ធបដិមា​កម្ម
នា​សម័យ​នគរ​ភ្នំ​នៅ​អង្គរបុរី ។
តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៏ត្រូវ​ផ្សារភ្ជាប់​ព្រះពុទ្ធ​រូបនេះ​ទៅនឹង​
ចម្លាក់​មួយចំនួន​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ក៏ដូចជា​នៅ​ម្តុំ​
ស៊ូ​ម៉ា​ត្រា​នៃ​ប្រទេស​ម៉ាឡេស៊ី
មុននឹង​ឈានទៅរក​កាលបរិច្ឆេទ​មួយ​ដ៏​ច្បាស់លាស់ ៕ (​ម​.​ត្រា​ណេ​)​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: