តើអ្នកដឹងពីកំណរកំណើតជីវិតនៅលើផែនដីយើងដែរឬទេ?

តើអ្នកដឹងពីកំណរកំណើតជីវិតនៅលើផែនដី

យើងដែរឬទេ?

អត្ថបទដោយ ហាក់ គីមថុង


ភព ​ផែន​ដី​យើង​មាន​អាយុ​ប្រហែល​៤,៥​ពាន់​លាន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ហ្វូស៊ីល​ដែលមាន​អាយុ​ចំណាស់​ជាង​គេ​ដែល​គេរក​ឃើញ​បានបង្ហាញថា​ ជីវិត​នៅលើ​ផែនដី​គឺចា​ប់​ផ្តើម​ឡើង​ប្រហែល​៣,៥ពាន់​លាន​ឆ្នាំ​មុន។
ដំបូង​ឡើយ​ភពផែនដីយើង​នេះ​មាន​កម្តៅ​ក្តៅ​ខ្លាំង ស្ងួត នឹង​ពោរពេញទៅដោយ​ផែនធូលី ហើយ​ព្រម​ទាំង​គ្មាន​ខ្យល់​អ៊ុកស៊ីសែន​សម្រាប់ទ្រទ្រង់​ជីវិតទៀតផង។ យោង​តាម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា សារាយសមុទ្រ​(algae) ខៀវ-បៃ​តង គឺជា​ភាវៈ​ដែលមាន​ជីវិត​មុន​គេ​នៅ​ក្នុង​ភពមួយ​នេះ។ រុក្ខជាតិ​ទាំងនោះ​វា​អាច​ផលិត​អាហារ​ និង​អ៊ុកស៊ីសែនដោយ​ខ្លួន​ឯង​តាមរយៈការ​ប្រើប្រាស់​រស្មី​ព្រះ​អាទិត្យ​ដែល​ ដំណើរ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា “ការធ្វើ​រស្មីសំយោគ”​ (រុក្ខជាតិ​បច្ចុប្បន្ន​ក៏មាន​ដំណើរ​នេះផងដែរ)។ បន្តិច​ម្តងៗ បរិមាណ​អ៊ុកស៊ីសែន​នៅ​លើ​ផែនដី​យើង​នេះ​មាន​ការ​កើន​ឡើង ដែល​នាំ​ឲ្យ​​សរីរាង្គ​ធំៗ​មាន​លទ្ធភា​ពធ្វើការ​វិវឌ្ឍន៍។ប៉ុន្តែ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា ជីវិត​មិន​បាន​វិវឌ្ឍឡើង​ដោយ​ខ្លួន​ឯង​នៅ​លើ​ផែនដី​នេះ​ទេ តែ ​មក​ពី​ភព​ផ្សេង។ ពួកគេ​ជឿ​ថា មាន​ផ្កាយ​ដុះ​កន្ទុយ​បាន​បុក​ប៉ះ​នឹង​ផែនដី ហើយ​នាំមក​ជាមួយ​នូវ​ប្រូតេអ៊ីនដែលជាហេតុធ្វើ​ឲ្យ​ជីវិត​ ​កកើត​ឡើង។ មាន​ទ្រឹស្តី​ជាច្រើន​ដែល​និយាយ​បក​ស្រាយ​អំ​ពី​កំណកំណើត​ជីវិត​នៅលើ​ផែនដី​ នេះ ប៉ុន្តែ​មិន​ទាន់​មាន​ទ្រឹស្តី​ណាមួយ​ត្រូវ​បានបញ្ចាក់​ឲ្យ​បាន​ច្បាស់​លាស់ ​នៅឡើយ​ទេ។
ប្រហែល​ប្រមាណជាង​៥០០លាន​ឆ្នាំ​មុន ជីវិត​សត្វ​កកើត​ឡើង​ដំបូង​បង្អស់​គឺ​នៅ​ក្នុង​សមុទ្រ។ ពួក​វា​មាន​ខ្លួន​ទន់ និង​រាង​សំប៉ែត។ ពួក​វា​ទាំងនេះ គឺជា​ដូនតា​របស់​ ពពួក​សត្វ​ត្រីសមុទ្រ​Anemone Urchin ខ្ញែសមុទ្រ និង​ដង្កូវ។ពួក​វាទាំង​អស់​សុទ្ធ​តែជា​និប្បិដ្វ្យាដ្ឋិកសត្វ(សត្វ​ឥត​ឆ្អឹង ​ខ្នង)។

សត្វពីកា


សត្វ​ដែល​មាន​ឆ្អឹង​ខ្នង​ដំបូង​គេ​បង្អស់​នៅ​លើ​ផែនដី​យើង​នេះ​ត្រូវ​បាន ​គេ​ឲ្យ​ឈ្មោះ​ថា​ “ពីកា” (Pikaia) ដែល​មាន​រូបរាង​ស្រដៀងនឹងព្រូន​សំប៉ែតហើយ​មាន​ប្រវ៉ែង​ប្រហែល​៥ ស.ម។ វា​ធ្វើ​ការ​ហែល​ទៅជិត​បាត​សមុត្រ​ដោយ​ធ្វើការ​រលាស់​ខ្លួន​ទៅវិញទៅ​មក ព្រម​ទាំង​ប្រើប្រាស់កន្ទុយ​ដើម្បី​តម្រង់​ទិសដៅ។ បច្ចុប្បន្ន​នេះ ពីកា​បាន​ផុត​ពូជ​បាត់​ទៅ​ហើយ។
ពីកា​ត្រូវ​បាន​បន្ត​វេណ​ដោយ​សត្វ​ត្រីដែល​គ្មាន​ថ្គាម និង​ចង្កា ដែល​ជា​ហេតុធ្វើឲ្យ​ពួក​គេ​ត្រូវ​តែ​ចំហរ​មាត់​រហូត​ដើម្បី​ចាប់​រុក្ខជាតិ​ និង​សត្វ​ជា​ចំណី​អាហារ។ ក្រោយមក ប្រហែល​៤៥០លាន​ឆ្នាំ​មុន ស៊ីឡាខាន់ (Coelacanth ដែលជា​សត្វ​ត្រី​មួយ​ប្រភេទ) បាន​ធ្វើ​ការ​វិវឌ្ឍថ្គាម​ និង​ធ្មេញ។ ដោយសារ​តែ​ពួក​គេ​អាច​ស៊ី​ចំណី​បាន​ច្រើនជាង​មុន ធ្វើឲ្យ​ពពួក​ត្រីនេះ​មាន​ការ​ធំធាត់​បាន​យ៉ាង​រហ័ស។ រឿង​ដ៏គួរ​ឲ្យ​អស្ចារ្យ​បំផុត​នោះ ពពួក​ត្រី​ស៊ីឡាខាន់​នៅ​មាន​វត្តមាន​ក្នុង​ភពផែន​ដី​យើង​នៅឡើយ។
ដោយសារ​តែ​នៅ​ក្នុង​សមុទ្រ ជីវិត​សត្វ​កាន់​តែ​មាន​ច្រើន​ទៅៗដែល​ពិបាក​ក្នុង​ការ​ចំណីអាហារ​ សម្រាប់ចិញ្ចឹមជីវិតនោះ ពពួក​ត្រីខ្លះ​បាន​ចាប់​ផ្តើម​បម្លាស់ទី​មក​លើ​គោក  ដើម្បី​គេច​វេស​ពី​សត្រូវ​ និង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​អាហារ​ចិញ្ចឹម​ជីវិត។ សត្វ​ខ្លះ​បាន​វិវឌ្ឍ​ខ្លួន​ប្រាណ​ទៅជា​សត្វល្អិតដែល​ក្រោយ​មក​វា​ចាប់​ ផ្តើម​មាន​សួត ហើយ​កន្ទុយ​របស់​វា​បាន​ប្រែក្លាយ​ទៅជា​ជើង​។ វាគឺជា​ថលជលិក(​សត្វដែល​អាច​រស់​ក្នុង​ទឹក​និង​លើ​គោក)ដំបូង​បង្អស់​ដែល​ ពពួក​សត្វនេះ​មាន​ជិវិត​ក្នុង​កំឡុង​ពេល​នោះត្រូវបាន​គេឲ្យ​ឈ្មោះ​ថា​ “អាខានធូ​សេ្តកា” (acanthostega)។ វាមានជើង៤ ដែលមាន​រូបរាងស្រដៀងទៅនឹងសត្វ​បង្គួយ​សព្វថ្ងៃ។
ការវិវឌ្ឍន៍របស់ជីវិតនៅលើផែនដីគឺមានប្រវត្តិវែងឆ្ងាយណាស់ ប៉ុន្តែ​«គំនិត»​សូម​បញ្ចប់​តែ​ត្រឹមនេះសិន ហើយ​សន្យាថា​ និង​បកស្រាយ​បន្ត​នៅពេលខាងមុខ។

ប្រភេទត្រី ស៊ីឡាកាន់
អាខានធូ សេ្តកាដកស្រង់​នឹង​ប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភ​ឆ្នាំ​២០០៧។

Posted on ខែមករា 24, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: