របៀបបង្កើត Template សម្រាប់ Joomla

​របៀបបង្កើត Template សម្រាប់ Joomla

១. របៀបតំឡើង Joomla 1.7 លើ Local ម៉ាស៊ីន

២. ​របៀបបោះ Embed Code

​ចូលក្នុង Joomla!

៣. របៀប Upgrade ពី Joomla 1.5 ទៅ 1.6 (Migration)

​(ដកស្រង់ពីសំបុកអាយធី)

​មុននឹងលោកអ្នក​អាន​អត្ថបទនេះ សូមលោកអ្នកអាន និងអនុវត្តន៍​នូវ

​ចំណុចទី១

​សិន នោះគឺ​ការតំឡើង Joomla ហើយ​សូមបន្ត​មកអនុវត្តន៍​ដូចខាងក្រោ​ម​នេះ ពីការ​បង្កើតជា Template វិញម្តង។

—————————————–

​ដើម្បីបង្កើត Joomla Template លោកអ្នក​ចាំបាច់ត្រូវមាន៖

*** ចាំបាច់ជាងគេ

​- index.php (ប្រើសម្រាប់​រចនា រូបរាង template)
– templateDetails.xml (អាចហៅបានថា configuration file ឬ information-file ឬ installation-file)

*** បន្ទាប់បន្សំ

– index.html

​ (សម្រាប់​បង្ហាញទំព័រ ឬលាក់ Index folder listing)
– component.php (ប្រើសម្រាប់ print និង e-mail រួមទាំងមាតិកាជាដើម)
– favicon.ico (រូប Icon

​តូចនៅក្បែរឈ្មោះវ៉ិបសាយ

 

)
– template_thumnail.png (206x150px)
– template_preview.png (640x384px)
– css folder
– template.css
– images folder

—————————————–

​តោះ! ចាប់ផ្តើម​បង្កើត Template៖

​ជំហានដំបូង៖ សូមបង្កើត Folder មួយ រួចបន្ត​បង្កើត File

បង្កើតនៅទីតាំង C:wampwwwJoomla_1.7.3 emplates

បង្កើត Files និង Folders ដែលត្រូវការ

​ជំហានទី២៖ ក្នុង File នីមួយៗត្រូវ​មានកូដដូចខាងក្រោម៖

ក. index.html

<!DOCTYPE html><title></title>

ខ. index.php

1 <html>
2 <head>
3 <title>My_First_Template</title>
4 </head>
5 <table>
6 <tr>
7 <td>Testing - WOW!!! It's working</td>
8 </tr>
9 </table>
10 </html>

គ. ចំពោះ File លោកអ្នកអាច​ចម្លង File គម្រូពី template ដើម​ដែល​មានស្រាប់ នៅក្នុង Default Template នៅពេលដែល​អ្នក​បាន​តំឡើង ឬវាយ​កូដ​ដូចខាងក្រោម៖

1 <?xml version="1.0" encoding="utf-8"?>
2 <!DOCTYPE install PUBLIC "-//Joomla! 1.7.3//DTD template 1.0//EN" "http://www.joomla.org/xml/dtd/1.6/template-install.dtd">
3 <extension version="1.7" type="template" client="site">
4 <name>My_First Template</name>
5 <creationDate>12 Dec 2011</creationDate>
6 <author>SOMBOK-IT</author>
7 <authorEmail>info@sombokit.com</authorEmail>
8 <authorUrl>http://www.sombokit.de</authorUrl>
9 <copyright>Copyright (C) 2011. All rights reserved.</copyright>
10 <version>1.7.3</version>
11 <description>My_First_XML_DESCRIPTION</description>
12
13 <files>
14 <folder>css</folder>
15 <folder>images</folder>
16 <filename>index.html</filename>
17 <filename>index.php</filename>
18 <filename>templateDetails.xml</filename>
19 <filename>template_preview.png</filename>
20 <filename>template_thumbnail.png</filename>
21 <filename>favicon.ico</filename>
22 <filename>component.php</filename>
23 </files>
24
25 <positions>
26 <position>top</position>
27 <position>left</position>
28 <position>right</position>
29 <position>content</position>
30 </positions>
31 </extension>

​ឃ. សូមចំនាំថា រាល់ Folder ដែលបាន​បង្កើតត្រូវ​តែមាន File នៅក្នុងនោះ​ជាដាច់ខាត។ ឧទាហរណ៍៖ ពេលដែល​លោកអ្នក​បង្កើត Folder css ចាំបាច់​ត្រូវបង្កើត File មួយ (ប្រភេទណាក៏បាន) ដូចជា new_document.txt ក៏បាន។
ជំហានទី៣៖ តែប៉ុន្នេះ រួចរាល់ហើយ សូមតំឡើង Template របស់អ្នកដោយ៖
ក. ចូលទៅកាន់ Administrator Site (Back-end) ដោយវាយ /administrator (ឧ. http://www.sombokit.com/administrator)
ខ. បន្តចូលទៅកាន់ Extensions => Extension Manager
គ. ត្រង់ Install from Directory សូមចម្លងយកទីតាំង​ដែល​អ្នក​បាន​បង្កើត Folder (My_First_Template) និង Files រួមទាំង Folder នៅក្នុងនោះ​មក Paste ចូល Install Directory ហើយចុចប៊ូតុង Install។

ចូលទៅកាន់ extension manager
ចូលទៅកាន់ទីតាំងតំឡើង Template
តំឡើង Template

ជំហានទី៤៖ សូមផ្លាស់ប្តូរទៅប្រើ Template របស់អ្នកវិញ ដោយចូលទៅកាន់ Extensions=> Template Manager។ ស្វែងរក​ឈ្មោះ Template របស់អ្នក​ហើយ ចុចលើ Set Default ។

ចូលទៅ Template Manager
ផ្លាស់ប្តូរ Template

ទាញយក Joomla Template ដែលបាន​បង្កើតខាងលើ My_First_Template ។

​នោះលោកអ្នក​នឹងទទួលបានពាក្យមួយឃ្លាថា៖ Testing – WOW!!! It’s working ដែលបាន​សរសេរ​នៅក្នុង​ File index.php ខាងលើ​នោះ មានន័យថា​ការ​បង្កើត​របស់អ្នក​បានទទួលជោគជ័យហើយ។ សូមរង់ចាំទស្សនា​អត្ថបទក្រោយ ដែល​ទាក់ទង​នឹង​ការបន្ថែម style និង ការងារ​មួយចំនួន​បន្ថែម​ទៀត នាពេលឆាប់ៗនេះ។

 

 

 

 

 

 

 

 

 

Posted on ខែមករា 24, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: