តើ Ubuntu អាច​ប្រកួត​ប្រជែង​នឹង iOS និង Android ក្នុង​វិស័យ​បច្ចេកវិទ្យា Tablet ដែរ​ឬទេ?

នៅ​ពេល​បច្ចុប្បន្ន​នេះ Canonical ដែល​ជា​អ្នក​ផ្គត់​ផ្គង់ Ubuntu បាន​ប្រឹង​ប្រែង​ពង្រីក​ទី​ផ្សារ និងសមត្ថភាព​នៃ Ubuntu ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ធំ​ទៅៗ ក្នុង​នោះ​មាន​ដូច​ជា​ផ្នែក៖ កុំព្យូទ័រ, ទូរស័ព្ទ (ជា​ការ​គ្រោង​ទុក), ទូរទស្សន៍ (Ubuntu TV) ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ តាម​រយៈ​គេហទំព័រ OMG! Ubuntu! បាន​ឲ្យ​ដឹង​ថា Ubuntu មាន​គម្រោង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្នុង Tablet ។ សកម្មភាព​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ថែម​ទៀត រវាង Ubuntu និង Android ព្រម​ទាំង iOS។

តាម​សម្ដី​របស់​អ្នក​ស្រី Jane Silber ដែល​ជា​នាយក​ប្រធាន​ប្រតិបត្តិនៃ Canonical បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​ដឹង​ថា​ យើង​យឺត, រី​ឯប្រកួត​ប្រជែង​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ទេ ហើយ​យើង​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។”

Ubuntu គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ (ប្រព័ន្ធ​ដំណើរ​ការ) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដំបូង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០០៤។ វា​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំងក្លា ហើយ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប។ Ubuntu ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ក្រុម​ហ៊ុន Canonical ដែល​ជា​អ្នក​ផ្គត់​ផ្គង់។

តើ​អ្នក​គិត​យ៉ាង​ម៉េច​ដែរ​ចំពោះ Ubuntu នៅ​លើ Tablet?

[OMG! Ubuntu!]

Posted on ខែមករា 29, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: