កម្មវិធី Lingoes ជាភាសាខ្មែរ

 

តើអ្នកស្គាល់កម្មវិធី Lingoes ដែរទេ?
Lingoes ជាកម្មវិធីវចនានុក្រម Online និង Offline (នេះជាមុខងារធំរបស់វា)។ ក្រៅពីនោះវាមានលទ្ធភាពបកប្រែពាក្យតាម Google Translator, Yahoo Translator, Yahoo BabelFish, Click2Translate, Cross Language, Baidu Translation, SYSTAN, Reverso Translation, Excite Japan, KODENSHA, LEC Translation, LingvoBit, និង Youdai Translation នៅក្នុងកម្មវិធីនេះតែម្ដង.

លើសពីនេះទៅទៀតវាមានឧបករណ៍គិតលេខ, មានតារាងធាតុគីមី, ឧបករណ៍បម្លែងម៉ាស និងរង្វាស់ខ្នាតផ្សេងៗ, ឧបករណ៍ប្ដូរប្រាក់ដែលធ្វើការប្ដូរតាម Google Finance, បញ្ជីលេខទូរស័ព្ទតាមតំបន់ផ្សេងៗ តាមប្រទេសនិមួយៗ, មានបញ្ជីល្វែងម៉ោងលើពិភពលោក អាចមើលដឹងតើថ្មើនេះនៅយើង ស្មើនឹងម៉ោងប៉ុន្មាននៅគេហើយ។ ហើយកម្មវិធីនេះយើងក៏អាចដំឡើងវចនានុក្រមបន្ថែមទៀតបានដែរ ហើយខ្ញុំនឹងមានគម្រោងបង្កើតវចនានុក្រមមួយសម្រាប់វា គឺយកសទ្ទានុក្រមខ្មែរអូអេសមកធ្វើ តែត្រូវការកែពាក្យមួយចំនួន។

ហើយឥឡូវនេះកម្មវិធីនេះខ្ញុំបានបកប្រែទៅជាភាសាខ្មែរបានខ្លះហើយ ហើយនឹងធ្វើការបកប្រែបន្ថែមទៀតនៅពេលទំនេរ។

តើឆ្ងល់ទេម៉េចបានខ្ញុំបកអានេះផង បកអានោះផង?
ចម្លើយ៖ តក់ៗពេញបំពង់, ខ្ញុំធ្វើអានេះតិចផង អានោះតិចផង ដល់ទីបញ្ចប់គឹបានសម្រេចទាំងពីរ។ ទោះបីយូររឺឆាប់ក៏ដោយ ខ្ញុំនៅតែធ្វើដូចនេះ ធ្វើរហូតទាល់តែអស់ពាក្យបក រឺសល់តែពាក្យដែលមិនចេះបកតែប៉ុណ្ណោះ។

នេះជារូបដែលបានសាកនៅលើ Windows 7 ដោយបងឧត្តម និងសាកលើ XP ដោយខ្ញុំបាទ៖

សូមអរគុណបងឧត្តមដែលបានជួយសាក។ ចំណាំ៖ដើរស្រួលលើវីនដូស៍ XP(វា មានបញ្ហាជាមួយ XP មួយចំនួនដែលមានឯកសារ system មិនត្រឹមត្រូវរឺ កំណែចាស់។ ដូច្នេះពាក្យបកប្រែខ្លះដែលសរសេរដោយប្រើចន្លោះមើលមិនឃើញ លទ្ធផលក្នុងកម្មវិធីនោះនឹងត្រូវប្ដូរចន្លោះមើលមិនឃើញ ទៅជាដកឃ្លាវិញ), ៧ និង វីស្តា។

នេះជាតំណទាញយក http://www.4shared.com/file/hsuT12XN/lingoes.html ក្រោយពីទាញយករួចសូមធ្វើតាមការណែនាំ៖
– Extract ឯកសារចេញមកពី ឯកសារ rar នោះ។
– កូពីគ្រប់ថតក្នុងថត lingoes ដែលបានបញ្ចេញមកពីឯកសារ rar នោះទៅកាន់ថតផ្ទុក Lingoes របស់អ្នកដោយជំនួសទៅលើថតចាស់របស់គេ(ថតដែលត្រូវជំនួសមាន, lang និង appe)។
– ក្រោយមកទៀតសូមបិទ Lingoes ចោលដោយចុច Right-Click នៅលើរូបតូចរបស់ Lingoes ដែលនៅក្បែរកន្លែងមើលម៉ោងរបស់ Windows។
– ចាប់ផ្ដើម Lingoes ម្ដងទៀត។
– បន្ទាប់មកចុចលើពាក្យ Configuration ដែលមាននៅរបារខាងឆ្វេង, បន្ទាប់មកសូមដូរភាសាទៅជា “ខ្មែរ”
– ចុចអូខេ, វានឹងធ្វើការបើក Lingoes ម្ដងទៀត។ នោះលោកអ្នកនឹងឃើញអក្សរខ្មែរបានហើយ។
– បើសិនជាលោកអ្នកចង់ពង្រីក រឺដូរអក្សរនោះ សូមចូលក្នុង Configuration… (ការកំណត់រូបសណ្ឋាន…) ម្ដងទៀត
– ចុចលើថេប Appearance
– មើលទៅអក្សរគេដាក់ថា Windows Font (ពុម្ពអក្សរវីនដូស៍)
– រួចដូរវាទៅពុម្ពអក្សរខ្មែរណាមួយដែលអ្នកពេញចិត្ត។ (បានតែពុម្ពអក្សរខ្មែរយូនីកូដទេ)។

អាសយដ្ឋានវែបសាយ Lingoes

សូមអរគុណ!!!

ទេព សុវិចិត្រ

Posted on ខែ​កុម្ភៈ 14, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: