Khmer Quotes

សំដីជាឯក. លេខជាទោ. អក្សរជាត្រី

ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញ

ជួញមានចំណេញគួរខំជួញ។

គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង

គប់ពាលសៅហ្មងជាប្រក្រតី ។

***************************

គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា

លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។

«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។

បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល

ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។

ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី

បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈមុននឹងជឿរឿងណាមួយថា

ពិតឬមិនពិត

កាលាមសូត្រ​ចំនួន ១០ យ៉ាង ដូចតទៅនេះ

១)មា អនុស្សវេន

កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។

២)មា បរម្បរាយ

កុំអាលជឿព្រោះទំនៀមទម្លាប់។

៣)មា ឥតិកិរាយ

កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។

៤)មា បិដកសម្បទានេន

កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។

៥)មា តក្កហេតុ

កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។

៦)មា នយហេតុ

កុំអាលជឿព្រោះលំនឹកស្មាន ។

៧)មា អាការបរិវិតកេ្កន

កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។

៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា

កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។

៩)មា ភព្វរូបតាយ

កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។

១០)មា សមណោ នោ គរូតិ

កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។

បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា

«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសល

ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។

សូមស្វាគមន៍ការចូលមកទស្សនាគេហទំព័រពុទ្ធិចក្រITនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ការគាំទ្រពីសំណាក់ប្រិយមិត្តទាំងអស់គ្នា។ រាល់ការទស្សនារបស់អ្នក សូមអរគុណទុកជាមុន…!

សេចក្ដីជូនដំណឹង ពិធីបិទវគ្គប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង-បរិញ្ញាបត្រ នៅ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ដតាកែវ

Build Bright University | Start Term IV | New Promotion | 2011 – 2012 | Enrollment now | 09 January 2012

7 Faculty | 1. Economics | 2. Business Management | 3. Tourism & Hospitality | 4. Law & Social Sciences | 5. Science & Technology | 6. Engineering & Architecture | 7. Science of Education & Languages | & New Class for International Undergraduate Program.

About ថុល​ អ៊ុន.com

ថុល​ អ៊ុន.com

Posted on ខែ​មេសា 23, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: