ការយល់ច្រឡំ ៖ អ + ៊ + ី

ការយល់ច្រឡំថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើងជា អ៊ិ អ៊ី អ៊ឹ អ៊ឺ បានកើតមានយ៉ាងទូលំទូលាយ សូម្បី តែក្នុងចំណោមអ្នកដែលបានសិក្សាភាសាខ្មែរបានជ្រៅជ្រះក្ដី។

ខ្ញុំរៀនតាំងពីថ្នាក់ក្រោមមក ឃើញតែគ្រូសរសេរ បុកជើងបែបនេះ ដូចជា អ៊ីដ្រូសែន អ៊ីសូតូប អ៊ីតាលី ។ល។ សៀវភៅក្រសួងអប់រំ សៀវភៅខេមរយានកម្ម ក៏គេសរសេរបុកជើងតែបែបហ្នឹង។ ខ្ញុំធ្លាប់រៀនចេះមកថា សញ្ញា ៊ បើប្រកបនឹង ិ ី ឹ ឺ អាចសរសេរបុកជើងបាន លើកលែងជាមួយអក្សរ ប ។ អក្សរ ប៉ បើបូកនឹង ិ ី ឹ ឺ គេបុកជើងដែរ ដូច្នេះ កុំឲ្យច្រឡំគ្នា គេលើកលែងអក្សរ ប + ៊ មួយនេះចេញ។ ខ្ញុំមិនដែលដឹងថា មានករណីលើកលែងចំពោះអក្សរ អ សោះតាំងពីមុនមក។

ទើបតែថ្មីៗ ខ្ញុំបានដឹង ការយល់ថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើង បានកើតមានយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រើប្រាស់ភាសាខ្មែរ។ ដូចជា ក្នុងអត្ថបទវេយ្យាករណ៍ខ្មែរ រៀបរៀងដោយលោក មៀច ប៉ុណ្ណ បានសរសេរថា

កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊‍ីចុះអ៊‍ីចឹង… ។

ក្នុងន័យខាងលើនេះ មានន័យថា អ៊‍ីចុះ អ៊‍ីចឹង ត្រូវតែសរសេរដោយប្រើ ៊ ហាមមិនឲ្យប្រើ បុក ជើង ។

ការយល់ច្រឡំនេះ ប្រហែលកើតមកពីការអានវចនានុក្រមច្រឡំទេដឹង? មនុស្សជាច្រើនយល់ថា អ្វីដែលគ្មានក្នុងវចនានុក្រមគឺខុស !!! ឬអាក្រក់បំផុតគឺ អ្វីដែលអ្នកអាននោះ មិនបានឃើញក្នុងវចនានុក្រម គឺខុស។ គេមិនបានយល់ថា អ្វីដែលគេមិនបានឃើញក្នុងវចនានុក្រម តាមពិតគឺមកពីគេមើលរំលង នោះទេ។

ការប្រើប្រាស់សញ្ញា ៊  មិនមានការពន្យល់ដាច់ដោយឡែក នៅក្នុងវចនានុក្រមខ្មែរទេ តែបែរជាមាននៅក្នុងអក្សរ ប៊ ទៅវិញ។ ក្នុងនោះ អ្នកនិពន្ធបានពន្យល់យ៉ាងច្បាស់ថា ស ហ អ បូកនឹង ៊ បូកនឹង ិ ី ឹ ឺ អាចសរសេរ បុកជើងក៏បាន។

————————————————————————————————————————————————————

Source code របស់ វចនានុក្រមខ្មែរ 2.1 អាចត្រូវគេលួចបានដោយងាយ

វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ ត្រូវបានវិស្វករព័ត៌មានវិទ្យាសរសេរឡើងមក ដោយប្រើ ភាសា Java ហើយ compile ជា .jar file ។ ប្រូក្រាមប្រភេទ .jar មានលក្ខណៈពិសេសត្រង់អាចយកទៅប្រើនៅលើ OS ផ្សេងៗ ដូចជា Windows, Linux, .. បានដោយមិនបាច់សរសេរកូដឡើងវិញ។ ប៉ុន្តែចំណុចខ្សោយរបស់វា គឺ ប្រូក្រាមប្រភេទ .jar ត្រូវបានគេបង្កើតឡើងមកដោយ compile វាជា byte-code, ខុសពី native code, ដែលជាទូទៅងាយស្រួលនឹង ឱ្យគេប្រើប្រូក្រាមផ្សេង បំបែកវាជា source code មកវិញ។ ដូចជាប្រូក្រាម វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ នេះ គេអាចប្រើប្រូក្រាមប្រភេទ java decompiler ដើម្បីទាញរក source code មកវិញ បានតែមួយពព្រិចភ្នែកប៉ុណ្ណោះ។[អានបន្ត…>>]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: