សិក្សាធម៌

ការមិនធ្វេសប្រហែស

អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា“ធ្វេសប្រហែស”។សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតីគឺកិរិយាមិនស្រវឹងមិន​ពុល​គំនិត​ភ្លេច​ខ្លួន​ទៅ​ក្នុងឥដ្ឋារម្មណ៍គឺ លាភ យស សរសើរសុខឬថាមិន​ស្រវឹង​ទៅ​តាម​ដំណើរ​សេចក្តី​ស្រវឹង​៣​ប្រការ​គឺ ស្រវឹង​ថា​ខ្លួន​មាន​វ័យ​នៅ​ក្មេង​១ថា​ខ្លួន​មិន​មាន​រោគ​១ថា​ខ្លួន​មាន​ពូជ​អំបូរ​ប្រកប​ដោយ​ជីវិត​រស់​នៅ​វែង​១ ។ពាក្យថា “ធម៌ទាំងឡាយជាកុសល”បាន​ដល់​កុសល​ធម៌ច្រើន​យ៉ាងជាដើម។ កុសលធម៌​ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបានក៏​ដោយ​គុណ​នៃ​អប្បមាទ​ធម៌ឬថាមាន​អប្បមាទធម៌​ជា​ប្រភព​(ជាដែនកើត) ដូច្នេះ​ក៏​បាន

ព្រោះ​ហេតុ​នោះ​ទើប​លោក​ពោល​ថា

“អប្បមាទធម៌ គឺ​សេចក្តី​មិន​ធ្វេស​ប្រហែស”នេះ​ចាត់​ជា​ធម៌​មាន​ឧបការៈ​ច្រើន”។

ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺ​ជា​ព្រះ​ពុទ្ធដីកាពៅ​បំផុត​ក្នុង​ពេល​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​

អាពាធ​ ជា​ទម្ងន់​ទៀប​បរិនិព្វាន។អប្បមាទធម៌​មាន​ឧបការៈ​ទាំង​គតិលោក

ទាំងគតិធម៌ ដូច​បុគ្គល​ត្រូវ​ការប្រាថ្នា​ទ្រព្យ​សម្បត្តិ យសបរិវារ ដើម្បី​លើក​ឋានៈ​ខ្លួន​ឲ្យ​ខ្ពង់​ខ្ពស់

ឃើញ​ថា​ជាក់​ច្បាស់​ក្នុង​លោក​នេះ​ទៅ​បាន​ ព្រោះ​អាស្រ័យ​អប្បមាទធម៌​ទំាង​អស់ ។

ចំណែក​គតិធម៌ដូច​បុគ្គល​អ្នក​បំពេញ​ទាន សីល ភាវនា រហូត​ដល់​ការ​ប្រឹង​ប្រែង​ព្យា​យាម​មិន

បន្ធូ​របន្ថយ​ក្នុង​កា​រចម្រើន​ កម្មដ្ឋាន ដរាប​ដល់​បាន​សម្រេច​មគ្គ​ផល​ក៏​ព្រោះ​គុណនៃ

​អប្ប​មាទ​ធម៌​ទាំង​អស់។ការខ្ជិលច្រអូសនិងភាពខ្ជីខ្ជា ជាមន្ទិលដល់កិច្ចការទាំងពួង។

Laziness andcarelessness is the obscles of alltasks.

ហេតុជាទីតាំងដែលនាំឲ្យកើតបុណ្យហៅថា “បុញ្ញកិរិយាវត្ថុ” មាន១០យ៉ាងគឺៈ

There are ten ways of making-merit called “Puñña-kiriya-vatthu” as followings:

១. បុណ្យសម្រេចដោយការអោយទាន (ទានមយៈ)។

1. Giving or generosity (Dāna-mayaŋ puñña-kiriya-vatthu)
២. បុណ្យសម្រេចដោយការរក្សាសិល (សីលមយៈ)

2. Moral conduct or virtue (Sīla-maya)
៣. បុណ្យសម្រេចដោយការចម្រើន(សមាធិ)ភាវនា (ភាវនាមយៈ)។

3. Meditation or mental development (Bhāvana-maya …. )
៤. បុណ្យសម្រេចដោយអបច្ចាយនៈ គឺការគោរព (អបច្ចានមយៈ)។

4. Respect or reverence (Apacayana-Maya) ៥. បុណ្យសម្រេចដោយការជួយខ្នះខ្នែងចាត់ចែងកិច្ចការកិច្ចការជាប្រយោជន៍ដល់អ្នកដទៃ

(វេយ្យាវច្ចមយៈ)។

5. Service in helping others (Veyyāvacca-maya )
៦. បុណ្យសម្រេចដោយការឧទ្ទិសផលបុណ្យ (បត្តិទានមយៈ)។

6. Transference of merit (Pattidāna-maya)

៧. បុណ្យសម្រេចដោយការអនុមោទនា(ត្រេកអរនឹងអំពើល្អរបស់អ្នកដទៃ)

(បត្តានុមោទនាមយៈ)។ 7. Rejoicing in other’s merit(Pattānumodanā-maya)
៨. បុណ្យសម្រេចដោយការផ្សព្វផ្សាយឬសំដែងធម៌ (ធម្មទេសនាមយៈ)។

8. Expounding or teaching the dhamma (Dhammadesanā-maya)
៩. បុណ្យសម្រេចដោយការស្តាប់ធម៌ (ធម្មសវនមយៈ)។

9. Listening to the dhamma (Dhammasavana-maya)

១០. បុណ្យសម្រេចដោយការតម្រង់ទិដ្ឋិអោយត្រូវត្រង់ជាសម្មាទិដ្ឋិ (ទិដ្ឋុជុកម្ម)

10. Correcting one’s views (Didthujukamma puñña-kiriya-vatthu) បុញ្ញកិរិយាទាំង១០យ៉ាងនេះជាជម្រើសរបស់សប្បុរសជនទាំងឡាយជ្រើសរើសធ្វើ

ទៅតាមអធ្យាស្រ័យរបស់ខ្លួន សុទ្ធសឹងតែជាអំពើដេលនាំអោយកើតបុណ្យកុសលទាំងអស់។

These 10 ways of making merits are the choice for people to

do good deed or making merits. All are the virtuous ways.

អានអត្ថបទបន្ត

តើទសពិធរាជធម៌គឺជាអ្វី?អត្ថបទដោយ ហាក់ គីមថុងអ្នក​ប្រាកដ​ជា​ធ្លាប់​លឺ​ហើយ​អំពី​ពាក្យ​ថាទសពិធរាជធម៌ ដែល​

តែង​តែ​និយាយ​បរិយាយ​ពីព្រះ​មហាក្សត្រ។តើពាក្យ​នេះ​មាន​ន័យ​យ៉ាង​ ដូចម្តេច?

ពាក្យ​ថា​ទសពិធរាជ​ធម៌​ គឺជា​ធម៌​ទាំង​១០​ប្រការ​សម្រាប់​ព្រះរាជា​ទ្រង់​ប្រព្រឹត្តដែល​ក្នុង​នោះ​មាន៖1-ទាន : ការធ្វើអំណោយ
2-សីល: ការរក្សាសីល៥ជានិច្ច ឬ​រក្សា​សីល១០​មួយ​ដង​មួយកាល
3-បរិច្ចាគ: ការចំណាយ​ព្រះ​រាជ​ទ្រព្យ​ទំនុក​បម្រុងប្រទេស​ជាតិ
4-អាជ្ជវៈ : មានសេចក្តីទៀងត្រង់
5-មន្ទវៈ : ​មាន​សេចក្តី​ទន់​ភ្លន់ ស្លូតបូត​ សុភាពរាបសា
6-តបៈ : ការកាន់​ឧបោសថសីល តាម​កាល​កំណត់​ម្តងៗ
7-អាក្រោធនៈ : មិន​ធ្វើ​អោយ​អ្នកដ៏ទៃ​ក្តៅក្រហាយ
8-អវិហឹសា : មិន​បៀត​បៀន​អ្នក​ដ៏ទៃ
9-ខន្តិ : ​មាន​សេចក្តី​អត់​ធន់
10-អវិរោធនៈ : មិន​បំពាន​លើ​ធម៌ លើ​ច្បាប់។
ដកស្រង់ចេញពី៖ សៀវភៅ​វិញ្ញាសា​ វប្បធម៌ទូទៅ របស់​លោក​ ប៉ែន​ ពុទ្ធសភា ឆ្នាំ ២០០៦

ស្សនវិជ្ជាជាអ្វី?

ភាសាបារាំងថា philosophie = philo+ sophie

ដែលមានន័យថា ស្រលាញ់់ + គតិបណ្ឌិត។
ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួន ណាតប្រែថា ៖វិជ្ជាដែល
កើតឡើងដោយទស្សនៈ , វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗ

និងបុព្វហេតុផ្សេងៗឫអំពី

ជិវិតសត្វនិងមនុស្ស។តាមការបកប្រែជា

ភាសាខ្មែរពិតជាមានការឆ្គងពីន័យដើមនៃពាក្យ philosophie ដែល មានដើមកំណើតយ៉ាងប្រាកដឡើង
នៅប្រទេសក្រិកបុរាណ ក្នុងសតវត្សទីប្រាំ មុនគ្រឹស្ទសករាជ។

តើទស្សនវីជ្ជាជាវិជ្ជាដែលកើតចេញមកពីទស្សនៈ?
ឫក៏ទស្សនៈកើតចេញមកពីវិជ្ជា? ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ?ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?
កាលដែលខ្មែរយើង ប្រែពាក្យ philosophieថា ទស្សនវិជ្ជា ដូចជាមិនទំនងទេ ព្រោះ បើពិនិត្យមើលន័យដើម
របស់់ពាក្យនោះ
គឺខុសគ្នា…ចឹងយើងថាscience des opinions ឫ science
des points de vue ក៏បានដែរ ព្រោះថា science=វិជ្ជា រីឯopinions ប្រែថា មតិ ឫ ទស្សនៈ។
ទោះបីយ៉ាងណា ទស្សនវិជ្ជា ក៏យើងអាចយល់់ន័យបានដែល ពីព្រោះទស្សនវិជ្ជា ជាវិជ្ជាមួយ
ដែលបង្រៀនសិស្សអោយសិក្សាគំនិត ឫ ទស្សនៈផ្សេងៗ របស់់អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោក
ដែលមានមិនដូចគ្នា ទៅតាមជំនឿ រឺ ការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។
តាមដោយពិត philosophieគឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ឫចូលចិត្ត គតិបណ្ឌិតដែលជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញ ហើយពាក្យ

អានអត្ថបទបន្ត


មង្គល38ប្រការ


១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ចពាលា​នំ )
២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា )
៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ចបូ​ជនី​យានំ )
៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេសវា​សោច )​​
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា )
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​
៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ចសុ​សិក្ខិ​តោ )
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​ ​
១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ )  ​
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្សសង្គហោ )​
១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​លា ចកម្ម​ន្តា )​
១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ )
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា )
១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ )
១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ )
១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា )
២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជ​បា​នា ច សញ្ញា​មោ )
២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំងឡាយ ( អប្បមា​ទោ ចធម្មេ​សុ )
២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គារ​រោ ច )
២៣. កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​( និ​វាតោ ច )​
២៤. សេចក្តី​សណ្តោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន (​សន្តុដ្ឋី ច )
២៥. ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កតញ្ញូ​តា )
២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវ​នំ )
២៧. សេចក្តី​អត់ធ្មត់ (​ខន្តិ ច )
២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ (​សោ​វ​ចស្ស​តា )
២៩. កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រំងាប់​ហើយ

(​សម​ណាន​ញ្ច ទ​ស្សនំ )
៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​)
​៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច )
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច )
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​
៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វានស​ច្ឆិ​រិយា ច )
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌

( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំយស្ស ន ក​ម្ប​តិ )
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ )
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ( វីរ​ជំ )
៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​)

អត្ថន័យបន្ថែម ចុចត្រង់នេះ អានពាក្យអធិប្បាយសង្ខេប


«ពុទ្ធគុណ»

ឃុនបណ្ណានុរក្ស
ប៊ូ – ប៉ូ រៀបរៀង
ក្នុង​គម្ពីរ មាន​សេចក្ដី​ថា គុណ​របស់​

ព្រះ​សម្មា​សម្ពុទ្ធ​ច្រើន​ណាស់ រាប់​មិន​

អស់​ទេ ដូច​មាន​បទ​បាលី​ថា :
ពុទ្ធោបិ ពុទ្ធស្ស កណេយ្យ វណ្ណំ
កប្បម្បិ ចេ អញ្ញមកាសមានោ
ឌីយេថ កប្បោ ចីរទីឃមន្តរេ
វណ្ណោ ន ខីយេថ តថាគតស្ស ។
សូម្បី ​ព្រះ​ពុទ្ធ​ទ្រង់​សំដែង តែ​អំពី​គុណ​នៃ​ព្រះ​ពុទ្ធ​ផង​គ្នា មិន​សំដែង​ពីរឿង​អ្វី​ដទៃ​សោះ រហូត​អស់​មួយ​ក័ប្ប កប្ប​ដ៏​យឺន​យូរ​វែង​ឆ្ងាយ ក៏​នឹង​អស់​ទៅ​ទទេ ក្នុង​ចន្លោះ​នោះ ឯ​គុណ​នៃ​ព្រះ​ពុទ្ធ​មិន​អស់​ទៅ​ផង​ឡើយ ​។អានអត្ថបទបន្ត…

កុសលកម្មបទ និង អកុសលកម្មបទ

កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។
-អកុសលកម្មបទ១០
*តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ? ​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖
អានអត្ថបទបន្ត…

រឿងនាងកិសាគោតមី

សេចក្តីខាងដើម

 ព្រះសាស្តា​ កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ឋនាង កិសាគោតមី ត្រាស់ព្រះធម្មទេសនា

នេះថា(យោ ច វស្សសតំ ជីវេ)ជា​ដើម ។
ទ្រព្យរសប់សេដ្ឋីក្លាយទៅជាធ្យូង
បានឮថា ទ្រព្យ ៤០​កោដិ ក្នុងផ្ទះរបស់លោកសេដ្ឋីម្នាក់ដែលមានប្រក្រតីនៅក្នុងក្រុងសាវត្ថីបានក្លាយ ទៅជាធ្យូង

ទាំងអស់។ សេដ្ឋីឃើញហេតុដូច្នោះហើយ កើតសេចក្តីសោយសោក មិនព្រមបរិភោគអាហារ

ដេកអត់អាហារ នៅលើគ្រែតូចមួយ។​សម្លាញ់របស់សេដ្ឋីនោះសួរថា​ មា្នលសម្លាញ់ ហេតុអ្វី ទើបសម្លាញ់ឯងសោយសោក ? ស្តាប់ដំណឹងនោះហើយក៏បានពោលថាៈ មា្នលសម្លាញ់ៗ​​ ឯងកុំសោយសោកឡើយខ្ញុំដឹងឧបាយមួយ សម្លាញ់ឯងចូរធ្វើតាមឧបាយនោះចុះ។
សេដ្ឋី ម្នាលសម្លាញ់ តើធ្វើយ៉ាងណាទៅ?
សម្លាញ់ ម្នាលសម្លាញ់ លោកចូរក្រាលកន្ទេលត្រង់ រានផ្សាររបស់ខ្លួនធ្វើធ្យូងឲ្យជាគំនរ រួចហើយចូរធ្វើ អាការហាក់ដូចជាអង្គុយលក់ បើមានមនុស្សមកកាន់ទីនោះហើយ ពោលយ៉ាងនេះថា​ “ ជនដ៏សេសគេល ក់សំពត់ ប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម

[អានអត្ថបទបន្ត…]

  1. ធ្វើល្អបានល្អ

Leave a comment